រថយន្តសណ្តោងទូកុងតាន័រ បានបើកកៀររថយន្ត Ford រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលរថយន្តសណ្តោងទូកុងតាន័រ បានបើកកៀររថយន្ត Ford បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១និង៣០នាទីព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ទីតាំងកន្លែងកើតហេតុស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេបានឃើញរថយន្តម៉ាក Ford មួយគ្រឿង ពាក់ស្លាកលេខ…

អាណោចអាធ័មណាស់! ប្រពន្ធស្រែកទ្រហោយំក្តែងៗ ឱបសពប្តីដែលត្រូវរថយន្តកិនបែកក្បាលស្លាប់ ចោលកូនពីរនាក់ឲ្យនៅកំព្រា

ភ្នំពេញៈ​ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ សង្ស័យរថយន្តម៉ាកហាយលែនឌ័រ បុកនិងកិនបុរសម្នាក់ កំពុងជិះម៉ូតូ មួយគ្រឿង បណ្តាលឲ្យបែកក្បាលស្លាប់ បន្សល់ទុកកូន២នាក់ ទីតាំងកន្លែងកើតហេតុ ស្ថិតតាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូឌ្រីមសង់ ពណ៌ខ្មៅ…

រថយន្តធុនធំមួយគ្រឿងដឹកចំណីសត្វ បើកបរសុខៗរេចង្កូតក្រឡាប់ផ្ងារជើង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: នៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តធុនធំដឹកចំណីសត្វ មួយគ្រឿង បើកបរសុខៗស្រាប់តែរេចង្កូតក្រឡាប់ផ្ងារជើង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ទីតាំងស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ ហេតុការណ៍៖ យោងតាមសេចក្តីរាយការណ៍ផ្ទាល់ពីភ្នាក់ងារនៃអង្គភាពសារព័ត៌មាន Post News បានចុះទៅដល់ទីតាំងកន្លែងកើត…

ម៉ូតូកង់បីបើកបរលឿនបុកម៉ូតូពេញទំហឹង បណ្តាលឲ្យក្មេងស្រីម្នាក់ស្លាប់បាត់បង់ជីវិត

បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅល្ងាចថ្ងៃចន្ទ ៤កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ក្មេងស្រី០១នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅវេលាម៉ោង០៤និង៣០នាទី លើផ្លូវ​លំក្រាលបេតុងត្រង់ចំណុច​ខាងជើងហាងហុងសេងហ៊ួរ ប្រហែល១០០ម៉ែត្រ ស្ថិតនៅក្នុងភូមិមិត្តភាព…

សូមប្រុងប្រយ័ត្ន! ករណីក្មេងអាយុ ៣ឆ្នាំ រត់ឆ្លងផ្លូវ ត្រូវរថយន្តបុកស្លាប់ក្រោយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ

កោះកុងៈ យោងតាមផេកអធិការដ្ឋាន ន.ប ស្រុកស្រែអំបិលបានឲ្យដឹងថា នៅវេលាម៉ោង ៤និង៥៨នាទីរសៀល​ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍០១លើក ដោយរថយន្តបុកជាមួយនឹងក្មេងរត់ឆ្លងផ្លូវ ទិសដៅពីលិចទៅកើត​លើផ្លូវគ្រួសក្រហម នៅត្រង់ចំណុចមុខផ្ទះ ព្រុំណែន ស្ថិតនៅភូមិជ្រោយស្វាយកើត ឃុំ ជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ។…

ករណីរថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្ស២នាក់រងរបួស

ពោធិ៍សាត់ៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង២០ និង១៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាងរថយន្ត ISUZU DMAX បុករថយន្ត HYUNDAI ពីក្រោយ ក្នុងដំណើរស្របទិសគ្នាពីលិចទៅកើត បណ្តាលឲ្យរបួសស្រាល២នាក់ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ០៥ ចន្លោះគីឡូម៉ែត្រលេខ…

ប្រពន្ធឱបសពប្តីទ្រហោយំ បន្ទាប់ពីជិះម៉ូតូដួលត្រូវរថយន្តកិនចំក្បាលស្លាប់ ដោយបានបន្សល់ទុកកូនចំនួន៤នាក់

ភ្នំពេញ: នាវេលាម៉ោង ៦និង៥០នាទីយប់ថ្ងៃទី២៦ ខែធ្នូ ខែឆ្នាំ២០២២ មា​នករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់ជិះម៉ូតូត្រឡប់មកពីកិបស្លាកលេខវិញ ស្រាប់តែដួលត្រូវរថយន្តកិនចំក្បាល បណ្តាលឲ្យស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ ដោយបានបន្សល់ទុកកូនចំនួន៤នាក់ឲ្យកំព្រា ទីតាំងកើតហេតុ ស្ថិតក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់…

ម៉ូតូ ២គ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឲ្យមនុស្សរងរបួស

ភ្នំពេញ: (ព័ត៌មានបឋម) នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ ២គ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឲ្យមនុស្សរងរបួស ស្ថិតតាមបណ្ដោយផ្លូវ២១៧ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្រោយពីកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ៕

រថយន្តព្រូសមួយគ្រឿង បើករេចង្កូតបុកបង្គោលភ្លើង បណ្តាលឲ្យមនុស្សរងរបួសធ្ងន់ស្រាល ៥នាក់

ភ្នំពេញ: (ព័ត៌មានបឋម) នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តព្រូសមួយគ្រឿង បើករេចង្កូតបុកបង្គោលភ្លើង បណ្តាលឲ្យមនុស្សរងរបួសធ្ងន់ស្រាល ៥នាក់ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៣ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្រោយពីកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្រ្គោះភ្លាមៗ នៅឯមន្ទីរពេទ្យ៕

Lexus ​LX570 ពាក់ស្លាកលេខ​កម្ពុជា ​AU.77777 បើកបំពានភ្លើងស្តុបបុករថយន្តVistoពេញទំហឹង បណ្តាលឲ្យរងការខូចខាត

ភ្នំពេញៈ​ នៅ​វេលា​ម៉ោង​៤និង០០នាទីទៀបភ្លឺ​ថ្ងៃ​ទី​២៦ ខែធ្នូ ​ឆ្នាំ​២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្ត Lexus ​LX570 មួយគ្រឿង ​បើក​លឿន​បំពានភ្លើងស្តុប​ចរាចរណ៍ ​ជ្រុល​ទៅ​បុក​រថយន្ត ​Visto ​កំពុង​បើក​ឆ្លង​កាត់ស្តុប ​បណ្តាល​ឲ្យ​រងការខូចខាត​យ៉ាង​ដំណំ​ ទីតាំងត្រង់​ចំណុច​ស្តុប​បេកាសេ​ ស្ថិតតាមបណ្តោយផ្លូវ​សហព័ន្ធ​រុស្ស៊ី ​កែងនឹងផ្លូវ​ព្រះមុនីវង្ស​ សង្កាត់​ផ្សារ​ថ្មី​ទី​២​ ខណ្ឌ​ដូនពេញ​…