រន្ទះបាញ់នៅស្រុកទ្រាំង ងាប់អស់គោ ៤ក្បាល

តាកែវៈ នៅវេលាម៉ោង ៣ និង៤៥នាទីរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ធម្មជាតិ រន្ទះបាញ់ងាប់គោអស់ចំនួន ០៤ក្បាល (មេពីរក្បាល កូនញីពីរក្បាល) ត្រង់ចំណុចវាលស្រែ ស្ថិតក្នុងភូមិអូរប៉ូ ឃុំសំបួរ ស្រុកទ្រាំង។ ម្ចាស់គោឈ្មោះ សោ ឆាន ភេទប្រុស អាយុ៦២ឆ្នាំ…

អាសូរណាស់..! ក្មេងស្រីអាយុ ២ឆ្នាំម្នាក់ ត្រូវរថយន្តកៀរធ្លាក់ពីលើម៉ូតូ បណ្ដាលឲ្យរថយន្តមួយគ្រឿងទៀត មកពីក្រោយជាន់ស្លាប់ភ្លាមៗ

កណ្ដាលៈ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩នេះ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និងរបួសធ្ងន់ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ២២-២៣ ភូមិកណ្ដាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។ ១/ជនរងគ្រោះមានឈ្មោះ សាន ស្រីឡែន ភេទស្រី អាយុ ២ឆ្នាំ…

ថាកុំចេះតែហ៊ាន…!! អាងមាឌធំឥឡូវអាតូចបុករះ ក្រឡាប់ផ្ងារជើងទ្រមេឃ

ភ្នំពេញៈ កាលពីវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយ បុរសជនជាតិបរទេសម្នាក់ ជិះម៉ូតូមិនគោរពស្លាកសញ្ញាចរាចរណ៍ (ភ្លើងស្តុប) ជ្រុលទៅបុកកង់បីឥណ្ឌា PassApp ក្រឡាប់ផ្ងារជើង ស្ថិតតាមបណ្ដោយផ្លូវព្រះសីហនុ កែងផ្លូវ១៤៣ សង្កាត់បឹកកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ដំណើររឿង៖ មុនពេលកើតហេតុ…

Update៖ វិលត្រឡប់មកពីស្រុក រថយន្តដឹកបេតុងក្រុមហ៊ុនដ្រេហ្គន សុធី បើកកិនស្លាប់ និងរបួស ២នាក់

ភ្នំពេញៈ ស្ត្រីម្នាក់ស្លាប់ភ្លាមៗនៅកន្លែង ចំណែកម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីជួបនូវឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ រថយន្តដឹកបេតុងបើក បត់ឆ្លងផ្លូវទៅបុកម៉ូតូស្កុបពី គ្រាដែលនាំគ្នាវិលមកពីស្រុក កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវហាណូយ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ ជនរងគ្រោះទី១ឈ្មោះ ស៊ុ សាវ៉េត ភេទស្រី…

រថយន្តក្រុមហ៊ុនបេតុងលាយស្រេចដ្រេហ្គនស៊ីធី បុកកិនស្ត្រីម្នាក់ស្លាប់យ៉ាងរន្ធត់

ភ្នំពេញៈ (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តក្រុមហ៊ុនបេតុងលាយស្រេចដ្រេហ្គនស៊ីធី បុកកិនស្ត្រីម្នាក់ស្លាប់យ៉ាងរន្ធត់ ត្រង់ចំណុចផ្លូវលេខ១០១៩ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ កើតហេតុវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ខណៈពេលនេះ អ្នកបើករថយន្តបង្ក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ យកទៅសួរនាំនៅប៉ុស្តិ៍ សម្រាប់ព័ត៌មានលម្អិត…

Updated៖ ផ្អើលសមត្ថកិច្ចក្រុងប៉ោយប៉ែត រត់ខ្វាត់ខ្វែង ករណី….

បន្ទាយមានជ័យៈ កាលពីវេលាម៉ោង ៤និង១៥នាទីរសៀល ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ មានករណីយុវជនម្នាក់ស្រវឹង ចុះហែលទឹកទៅរកម្ដាយមីង បណ្ដាលឲ្យលង់ទឹកស្លាប់ បង្កការភ្ញាក់ផ្អើល ត្រង់ចំណុចភោជនីដ្ឋានអាងអំរិទ្ធអូរខាយដន ស្ថិតក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមនជ័យ។ ជនរងគ្រោះមានឈ្មោះ ហុង ភេទប្រុស អាយុ ២១ឆ្នាំ…

កង់បី កៀរលុចស៊ីសធ្លាក់កាងមុខ រួចបើករត់ ត្រូវរថយន្តដេញតាមធ្លាក់ចូលផ្លូវផ្ទះពលរដ្ឋ របួសធ្ងន់ស្ត្រីពីរនាក់

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូកង់បី និងរថយន្ត បណ្ដាលឲ្យរងរបួសធ្ងន់ស្ត្រីពីរនាក់ កាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចមុខក្លឹបប៊ូឡាញ តាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ។ ដំណើររឿង៖ មុនកើតហេតុគេឃើញបុរសម្នាក់ បើកម៉ូតូកង់បីមួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1AH-3429 ដឹកស្ត្រីពីរនាក់ជាភ្ញៀវ…

បុករះខ្ទេចខ្ទីគ្មានសល់ បន្ថែមល្បឿនទៅបុកផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យមនុស្ស ៥នាក់របួសធ្ងន់

បាត់ដំបងៈ កាលពីវេលាម៉ោង ៦និង៤០នាទីយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១៥៧១ នៅចំណុចក្រុមទី១ ភូមិដូង ឃុំឈើទាល ស្រុកបាណន់ ខេត្តបាតដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តបុករះម៉ូតូ ម៉ូតូរ៉ឺម៉ក និងផ្ទះប្រជាពលរដ្ឋ។ រថយន្តបង្កម៉ាក កាម៉ារីបាឡែន ពណ៌ពងមាន់ ពាក់ស្លាកលេខ ភ្នំពេញ 2AA-4055…

រថយន្តមិនចាំម៉ាក បុកម៉ូតូ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់

ត្បូងឃ្មុំៈ កាលពីវេលាម៉ោង ៩ និង២០នាទីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៥០-១៥១ ស្ថិតនៅភូមិពណ្ឌរាយ សង្កាត់/ ក្រុងសួង ខេត្តត្បូងឃ្មុំ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ។ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានបើករថយន្ត បុកនិងម៉ូតូ១គ្រឿង ក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យនុស្សស្លាប់០១នាក់នៅកន្លែងកើតហេតុ។…

អីយ៉ា..! ម៉ូតូស្ទាវផងហេតុអីក៏ហោះទៅបុកធុងទឹកចឹងហ្ន៎!!

ត្បូងឃ្មុំៈ នៅយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៩និង២០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯង(ជិះម៉ូតូបុកធុងទឹក) លើផ្លូវជាតិលេខ៧ ចំណុចមុខដីភូមិឈ្មោះ តុង ឡយ ភេទប្រុស ស្ថិតនៅភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ម៉ូតូបង្កម៉ាក យ៉ាម៉ាហាអ៊ិចហ្សាយធើ គ្មានផ្លាកលេខ បើកបរដោយ…