គ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្សទៀតហើយ!

ភ្នំពេញៈ មុននេះបន្តិចមានករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យបុរស២នាក់ស្លាប់ភ្លាមៗនិងម្នាក់របួសស្រាលនៅកន្លែងកើតហេតុ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៤និង១០ថ្ងៃទី១២ខែ ឧសភា ឆ្នាំ ២០១៩ស្ថិតតាមបណ្តោយផ្លូវ ៥០ម៉ែត្រ សង្កាត់ជើងឯក ខណ្ឌ ដង្កោ រាជធានី ភ្នំពេញ ។ ព័ត៌មានលំអិតPOST NEWS និងផ្សាយជូននៅពេលក្រោយ។

បើករថយន្តលឿនរេចង្កូតចូលផ្ទះពលរដ្ឋរបួសធ្ងន់ម្នាក់

រតនគិរីៈ រថយន្តបាឡែនមួយគ្រឿងជ្រុលចង្កូតបុកម៉ូតូបញ្ឈរចោលនៅមុខផ្ទះហើយបន្តទៅបុកផ្ទះប្រជាពលរដ្ឋ រងបួសធ្ងន់ម្នាក់ខូចខាតផ្ទះយ៉ាងដំណំរថយន្តរងការខូចខាតស្ទើរអស់ទាំងស្រុង។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥និង២០នាទីល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ៧៨ ត្រង់ចំណុចមុខ ចម្ការដូងប្រេង ស្ថិតនៅក្នុងភូមិសោមគល់ ឃុំសោមធំ ស្រុកអូរយ៉ាដាវ។ នគរបាលបានឲ្យដឹងថា រថយន្តបង្កគ្រោះថ្នាក់ ចរាចរណ៍ដោយខ្លួនឯងមួយគ្រឿងម៉ាកកាមរីបាឡែន ពណ៌ស ពាក់ស្លាក លេខភ្នំពេញ 2AS-7781…

បំណងល្អពីប៉ូលិស! កុំខ្លាចប៉ូលិសចរាចរណ៍ គួរតែនាំគ្នាត្រូវខ្លាចច្បាប់ហើយគោរពច្បាប់…

ភ្នំពេញៈ យោងតាមផេកនគរបាលចរាចរណ៍ផ្លូវគោកផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩នេះថា ឈរសម្រួលចរាចរណ៍ និងពន្យល់ណែនាំប្រាប់ដល់បងប្អូនពលរដ្ឋ បើកបរចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ពេលខ្លះមន្រ្តីអ្នកអនុវត្តន៍ច្បាប់ចាំចាប់បងប្អូនអ្នកបើកបរល្មើសច្បាប់ចរាចរណ៍ ដោយចងរក្សាសណ្ដាប់ធ្នាប់ របៀបរាបរយល្អ ជាពិសេសការពារអាយុជីវិតបងប្អូន ដែលប្រឈមជាមួយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ តែងតែកើតមានចំពោះពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវជារៀងរាល់ថ្ងៃនេះ ដោយហេតុការបើកបរមិនគោរពច្បាប់ចរាចរណ៍។ សូមបងប្អូនបងប្អូនអ្នកបើកបរគ្រប់ៗគ្នា កុំខ្លាចប៉ូលិសចរាចរណ៍ គួរតែនាំគ្នាត្រូវខ្លាចច្បាប់ហើយគោរពច្បាប់ និងខ្លាចគ្រោះថ្នាក់ផ្សេងៗដែលបណ្ដាលពីមកការគ្រោះថ្នាក់ចរាចរណ៍ ខ្លាចបាត់បង់អាយុជីវិតខ្លួនឯង និងអ្នកដទៃ…

បុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែកើតហេតុ

កណ្តាលៈ តាមសេចក្តីរាយការព័ត៌មានបឋមបានឲ្យដឹងថាមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនិងរថយន្តក្រុងបណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ ស្ថិតតាមបណ្តោយផ្លូវជាតិលេង១ ក្នុងភូមិសំរោងធំ ឃុំជ្រោយដ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ព័ត៌មានលំអិតPost News និងផ្សាយជូននៅពេលក្រោយ។

រថយន្ដចុះ ចំណោតជាន់ហ្វ្រាំង មិនស៊ី អ្នកភ្លេងភ័យស្លន់ស្លោលោត ពីរថយន្តបែកក្បាល ស្លាប់ម្នាក់

មណ្ឌលគិរីៈ បុរសអ្នកលេងភ្លេងវ័យចំណាស់ម្នាក់ បាន បែកក្បាល ស្លាប់ ពេល បញ្ជូន ដល់ មន្ទីរពេទ្យ ក្នុងពេលដែល ភ័យ ស្លន់ស្លោ រួច លោត ពីលើ រថយន្ត ខណៈដែល រថយន្ត នោះ គ្រប់គ្រង…

កុងទីន័រក្រុមហ៊ុនតេងឡាយ បត់ឆ្លងផ្លូវបុកកៀរម៉ូតូសេ១២៥ខ្ទេច របួសធ្ងន់ម្នាក់

ភ្នំពេញៈ បុរសម្នាក់រងរបួសជើងធ្ងន់ ខណៈដែលកំពុងជិះម៉ូតូធ្វើដំណើរតាមផ្លូវ ត្រូវបានរថយន្តកុងទីន័ររបស់ក្រុមហ៊ុនតេងឡាយ បត់ឆ្លងផ្លូវមកបុកកៀរ ដួលចូលក្រោមរថយន្ត សំណាងល្អមិនចំកង់រថយន្ត កាលពីវេលាម៉ោង១០និង៤៥នាទីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយមហាវិថី ឈ្នះ ឈ្នះ ភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ ។ រថយន្តបង្កប្រភេទកុងទីន័រ ម៉ាក FUSO…

Updateៈ​ហ៊ីយ៉ាន់ដាយបុកជាមួយសាំយ៉ុងពេញទំហ៊ឹងបណ្តាលឲ្យរងរបួសប្រុស្រី១១នាក់

កំពង់ស្ពឺៈ កាលពីវេលាម៉ោង១និង៤០នាទីថៃ្ងទី១១ខែឧសភាឆ្នាំ២០១៩នៅចំណុចផ្លូវជាតិលេខ៥១ចន្លោះគីឡូម៉ែត្រលេខ២-៣ស្ថិតក្នុងភូមិស្រះកែវ ឃុំវាំងចាស់ ស្រុកឧដុង្គមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងរថយន្តបើកបញ្រ្ចាសទិសគ្នាបង្កឡើងដោយរថយន្តម៉ាកHYUNDAIប្រភេទ(ភ្លៅ2)ពណ៌សពាក់ស្លាកភ្នំពេញ3D.1820ធ្វើដំណើរពីត្បូងទៅជើងលុះមកដល់ចំណុចខាងលើបែកកង់រួចរេចង្កូតទៅបុករថយន្តម៉ាកសាំងយ៉ុងពណ៌លឿងពាក់ស្លាកភ្នំពេញ2Y.7394បើកបរដោយឈ្មោះសេង ហៀង ភេទប្រុស អាយុ54ឆ្នាំនៅភូមិព្រែកប្រសព្វ ឃុំព្រះប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះបណ្ដាលឲ្យអ្នកដំណើរក្នុងរថយន្ដតូរីសរងរបួសធ្ងន់ស្រាលចំនួន១១នាក់ស្រី៧នាក់។ តាមការបញ្ជាក់ពីមន្ត្រីជំនាញចរាចរណ៍បានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍ខាងលើគឺមកពីអ្នកបើកបររថយន្តHYUNDAIបាត់ម្ចាស់ការនៅពេលដែលមានឧប្បរវហេតុចៃដន្យកើតឡើងចំណែកអ្នកបើកបរបានរត់គេចខ្លួនបាត់អ្នកដំណើរដែលរងរបួសជិះក្នុងរថយន្ដសាំងយ៉ុងទាំង១១នាក់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់បញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកឧដុង្គនិងទៅរាជធានីភ្នំពេញបន្ដ។ បច្ចុប្បន្នសមត្ថកិច្ចនគរបាលចរាចរណ៍កំពុងជួយសម្រួលការងារនិងស្ទួចយកមធ្យោបាយបង្កទាំង២គ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឧដុង្គកសាងសំណុំរឿងបញ្ជូនទៅកាន់ការិ.ចរាចរណ៍ខេត្ដនិងស្រាវជ្រាវរកអ្នកបើកបររថយន្ដបង្កដើម្បីចាត់ការតាមនីតិវិធីច្បាប់៕  

ភ្លៀងលាយខ្យល់កន្រ្តាក់បណ្តាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋនៅ…

កំពង់ធំៈ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ នៅវេលាម៉ោង៣និង០០នាទី មានករណីភ្លៀងលាយខ្យល់កន្រ្តាក់បណ្តាលឲ្យរងផលប៉ះពាល់ផ្ទះប្រជាពលរដ្ឋ១ខ្នង ស្ថិតនៅ ភូមិត្រពាំងវែង ឃុំច្រនាង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ម្ចាស់ផ្ទះឈ្មោះ ហឿន ហ័ន ភេទប្រុស៣៩ឆ្នាំ ប្រពន្ធឈ្មោះ សែម សុខរ៉េត អាយុ៣៧ឆ្នាំ ផ្ទះទំហំ៥មx៧ម…

ព្រលឹងចុងសក់!! ជិះម៉ូតូគូទរថយន្តនៅមុខផ្ទះសំណាក់ជ័យមង្គល​ ស្លាប់២នាក់

បន្ទាយមានជ័យៈ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកពីក្រោយរថយន្ត បណ្ដាលឲ្យស្លាប់២នាក់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង ៨និង៤០នាទីយប់ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦ ត្រង់ចំណុចទល់មុខផ្ទះសំណាក់ ជ័យមង្គល ក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ លោក សួន នីប៉ូ នាយផ្នែកចរាចណ៍ខេត្តបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ អ្នកបើកបរមានទិសដៅស្របគ្នាពីលិចទៅកើត…

រថយន្ដដឹកទំនិញ បុកតូរីស របួសមនុស្សជាច្រើននាក់ នៅស្រុកឧដុង្គ

កំពង់ស្ពឺៈ (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា នៅមុននេះបន្ដិច មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដដឹកទំនិញ បុករថយន្ដប្រភេទតូរីស នៅលើផ្លូវជាតិលេខ៥១ ត្រង់ចំណុចរោងចក្រព្រៃឡ ភូមិស្រះកែវ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ កើតហេតុវេលាម៉ោង១ និង៣០នាទីរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ ករណីនេះ បណ្ដាលឲ្យមានអ្នករងរបួសធ្ងន់ស្រាល១២នាក់…