បើស្រវឹងសូមកុំបើកបរ!! បុរសម្នាក់ បើករថយន្តរេចង្កូត ធ្លាក់ចូលក្នុងទឹកស្រះ បណ្ដាលឲ្យស្លាប់

បន្ទាយមានជ័យៈ នៅវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយខ្លួនឯង បើករថយន្ត មានស្ថានភាពស្រវឹង និងមានល្បឿនលឿន ពេលបើកទៅដល់ផ្លូវកោង ក៏រេចង្កូតធ្លាក់ចូលក្នុងទឹកស្រះ បណ្តាលឲ្យបុរសស្លាប់ក្នុងរថយន្ត ស្ថិតត្រង់ចំណុចភូមិគោកស្វាយ ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ ជនរងគ្រោះមានឈ្មោះ…

សិស្សសាលា ២នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ រងរបួស នៅស្រុកអង្គរបូរី

តាកែវៈ នៅវេលាម៉ោង ២និង៤០នាទីរសៀល ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូនិងម៉ូតូ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១TK១ ចន្លោះគីឡូម៉ែត្រលេខ១០-១១ ត្រង់ចំណុចភូមិស្វាយខាងជើង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ ម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ…

Update៖ រន្ធត់ណាស់! រថយន្ត HINO បុកម៉ូតូ ស្លាប់ និងរបួស ៣នាក់ ក្នុងនោះមានសិស្សសាលាម្នាក់

ភ្នំពេញៈ កាលពីវេលាម៉ោង ៤ និង១៥នាទីរសៀលទី១២ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវ៥០ ម៉ែត្រកែងច្រកចូលវិទ្យុ ABC ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យប្រុសស្រី ២នាក់ស្លាប់ នៅកន្លែងកើតហេតុ ចំណែកម្នាក់ទៀត របួសស្រាល…

ចោរឆ្លៀតឱកាស! ម៉ូតូពីរគ្រឿងបុកគ្នា ស្រាប់តែលេចមុខជនសង្ស័យម្នាក់ លួចម៉ូតូមួយគ្រឿងទៅបាត់

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូជាមួយនិងម៉ូតូ បណ្តាលឲ្យរងរបួសធ្ងន់ស្រាល៣នាក់ ដោយភ្លាមៗនោះ ស្រាប់តែមានជនឆ្លៀតឱកាសម្នាក់ មកធ្វើសកម្មភាពលួចដោះខ្សែក និងលើកម៉ូតូរបស់ជនរងគ្រោះមួយគ្រឿង ជិះចេញពីកន្លែងកើតហេតុបាត់ ដោយសុវត្ថិភាព។ ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង១ និង៤០រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចគល់ស្ពានអាកាស៧មករា តាមបណ្ដោយផ្លូវកម្ពុជាក្រោម កែងនិងផ្លូវ១៦៥ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១…

Update៖ រថយន្តដឹកអ្នកដំណើរភ្នំពេញ វៀតណាមក្រុមហ៊ុន ដាន ដាន បុកបុរសម្នាក់ស្លាប់

កណ្ដាលៈ កាលពីវេលាម៉ោង ២និង៣៥នាទីរសៀល ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាងរថយន្តបុកម៉ូតូ បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ៤០-៤១ ត្រង់ចំណុចភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ រថយន្តបង្ក ម៉ាក ហ៊ីយ៉ានដាយ របស់ក្រុមហ៊ុន ដាន…

រថយន្តនីសាន់ ពន្លះម៉ូតូមួយគ្រឿង របួសធ្ងន់ ២នាក់ នៅស្រុកត្រាំកក់

តាកែវៈ កាលពីវេលាម៉ោង១១ និង០០នាទីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ នៅលើផ្លូវលេខ១៣២ ចន្លោះគីឡូម៉ែត្រលេខ ១៩-២០ ក្នុងភូមិស្ទឹង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តនិងម៉ូតូ (ក្នុងទិសដៅបញ្ច្រាសទិសគ្នា)។ រថយន្តមួយគ្រឿងម៉ាកនីសាន់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AX-0435…

ឌុបគ្នាទៅចាក់វ៉ាក់សាំងត្រូវរថយន្តស្លាកលេខភ្នំពេញ 2AY-8855បុកស្លាប់ម្នាក់ និងរបួសធ្ងន់២នាក់នៅ…

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចណ៍មួយដែលបណ្តាលឲ្យ បុរសម្នាក់បែកក្បាលស្លាប់ភ្លាមៗ និង២នាក់ទៀតរងរបួសធ្ងន់ ដែលបង្កឡើងដោយ រវាងរថយន្ត លុចស៊ីស RX-330 មួយគ្រឿង បុកជាមួយម៉ូតូសេ១២៥សេរីឆ្នាំ២០០៨ដែលធ្វើដំណើរដោយយុវជន៣នាក់កាលពីវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅផ្លូវឌួងងៀប ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ត…

Updateៈ ពេទ្យឆ្មបមណ្ឌលសុខភាពឈ្នួរមានជ័យ ម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍បានស្លាប់ពេលបញ្ជូនទៅសង្រោ្គះ

បន្ទាយមានជ័យៈ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ នៅភូមិរពាក់ ឃុំឈ្មួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត បុកជាមួយម៉ូតូក្នុងទិសដៅច្រាសទិសគ្នា បណ្ដាលអោយជនរងគ្រោះ អ្នកបើកបរម៉ូតូអ្នកគ្រូពេទ្យម្នាកមានឈ្មោះ មាន សាវិន អាយុ ៤៨ ឆ្នាំ ពេទ្យឆ្មបមណ្ឌលសុខភាពឈ្នួរមានជ័យ រងរបួស ធ្ងន់…

របួសធ្ងន់ម្នាក់បន្ទាប់ពីរថយន្តបន្លះគ្នានៅស្រុកព្រៃនប់

ព្រះសីហនុៈ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ វេលម៉ោង ៤និង១០នាទី នៅភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែ្រតលេខ ១៥៩-១៦០ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត១គ្រឿង ម៉ាក KAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2S-1524…

ជនមិនស្គាល់អត្តសញ្ញាណ្ណម្នាក់បើករថយន្តម៉ាក LEXUS RX300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2G 2222ខ្វះការប្រុងប្រយ័ត្នបុកភេទស្រីម្នាក់ស្លាប់គេចខ្លួនបាត់

ឧត្តរមានជ័យៈ នៅវេលាម៉ោង ១០ព្រឹកថ្ងៃទី១២ ខែ ឧសភា ឆ្នាំ២០១៩មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅចណុចក្នុងផ្សារថ្មីអន្លង់វែង ស្ថិតនៅភូមិអូរជញ្ជៀន ឃុំអន្លង់វែងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យរវាងរថយន្ដម៉ាក LEXUS RX300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2G 2222 និងអ្នកថ្មើរជើងបណ្តាលឲ្យបុកភេទស្រី អាយុ៣ម្នាក់ស្លាប់ម្នាក់។ សមត្ថកិច្ចឲ្យដឹងថាជនបង្ករ មិនស្គាល់អត្តសញ្ញាណ្ណ…