រថយន្តតូយូតាកាមរីឆ្លាម ត្រូវម៉ូតូបុក ស្លាប់និងរបួស ២នាក់ នៅស្រុកមោងឫស្សី

បាត់ដំបងៈ កាលពីវេលាម៉ោង ៣និង១៥នាទីរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងរថយន្ត ស្ថិតតាមបណ្ដោយផ្លូវក្រាលកៅស៊ូ ទៅកាន់ស្រុករុក្ខគីរី ត្រង់ចំណុចក្រុមទី៨ ភូមិចាមរអា ឃុំព្រៃស្វាយ ស្រុកមោង ឫស្សី ខេត្តបាត់ដំបង។ ម៉ូតូបង្កម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩…

រថយន្តដឹកប្រេងរបស់ក្រុមហ៊ុនកម្ពុជាតេលាបុកជាមួយរថយន្តឡង់គ្រីស័រ រួចជ្រុលទៅបុកនឹងម៉ូតូ១គ្រឿងទៀតបណ្តាលឲ្យបុរសម្នាក់រងរបួសនៅ…

ភ្នំពេញៈ តាមសេចក្តីរាយការណ៍ព័ត៍មានបឋមមានឲ្យដឹងថាមានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកប្រេងរបស់ក្រុមហ៊ុនកម្ពុជាតេលាបុកជាមួយរថយន្តឡង់គ្រីស័រ រួចជ្រុលទៅបុកនឹងម៉ូតូ១គ្រឿងទៀតបណ្តាលឲ្យបុរសម្នាក់រងរបួសបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៤០នាទីល្ងាច ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅក្នុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ មូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ។ ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះវាស់វែងនិងយករក្សាទុកដើម្បីរងចាំការដោះស្រាយ។ ព័ត៌មានលំអិត Post News និងផ្សាយជូននៅពេលក្រោយ៕  

លុចស៊ីស RX300 បុកម៉ូតូកង់បី Passapp ខ្ទាតទៅបុក លុចស៊ីស LX450 ចតស្ងៀមខូចខាតយ៉ាងដំណំ

ភ្នំពេញៈ កាលពីម៉ោង១និង៤០នាទីរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តមួយគ្រឿង បុកពីក្រោយម៉ូតូកង់បី Passapp ខ្ទាតទៅបុករថយន្តមួយគ្រឿងទៀត ចតស្ងៀម បណ្ដាលឲ្យរងការខូចខាត តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ចំណុចទល់មុខស្ថានីយ៍ទូរទស្សន៍CTN។ រថយន្តបង្កម៉ាកលុចស៊ីស RX300 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ…

រថយន្តមួយគ្រឿង បើកបុកបុរសម្នាក់ បណ្ដាលឲ្យរបួស នៅស្រុកឧដុង្គ

កំពង់ស្ពឺៈ កាលពីវេលាម៉ោង ៣និង១៥នាទីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍ កើតឡើងរវាងរថយន្តនិងម៉ូតូ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ១៣៤-១៣៥ ក្នុងភូមិអង្គសណ្តាន់ ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ជនរងគ្រោះមានឈ្មោះ ជឿន ហ៊ីម ភេទប្រុស អាយុ ៣៥ឆ្នាំ (របួសធ្ងន់)…

គ្រោះថ្នាក់ណាស់បងប្អូន! សូមបញ្ឈប់ការទិញ និងបើកប្រើប្រាស់ផលិតផលពីគណនីហ្វេសប៊ុកនេះបន្ទាន់

ដើម្បីជ្រាបច្បាស់ សូមមើល និងអានសេចក្ដីជូនដំណឹង ដូចខាងក្រោម៖

សូរគ្រាំង ទាំងមេឃមិនទាន់ភ្លឺ! ហាយទ្បែនឌ័រ ពន្លះគូទរថយន្តធំដឹកអេតចាយ

ព្រះសីហនុៈ (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តហាយទ្បែនឌ័រ និងរថយន្តធំដឹកអេតចាយ នៅជិត PTT ឃ្លាំងលើ ក្រុង/ខេត្តព្រះសីហនុ។ កើតហេតុវេលាម៉ោងជាង១ យប់រំលងអធ្រាត្រ ឆ្លងចូលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ករណីនេះ សមត្ថកិច្ច បញ្ជាក់ថា មិនមានអ្នករងរបួសនោះទេ៕

អ្នកលក់នំបុ័ងម្នាក់ ស្លាប់មួយពព្រិចភ្នែក ក្រោយជួបគ្រោះអកុសល

ពោធិ៍សាត់ៈ កាលពីវេលាម៉ោង ១ និង២០ នាទីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកនិងម៉ូតូ ចន្លោះគីឡូម៉ែត្រលេខ ១០៩-១១០ ស្ថិតនៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ម៉ូតូម៉ាក ឌ្រីមសង់ សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ…

រថយន្តកូរ៉េ ដឹកស៊ីម៉ងត៌ ប៉ះគ្នាជាមួយម៉ូតូ បណ្ដាលឲ្យបុរសម្នាក់ សន្លប់ស្ដូកស្ដឹង

ព្រះសីហនុៈ (ព័ត៌មានដំណឹងបឋម) តា​មសេចក្ដីរាយការណ៍ បានឲ្យដឹងថា នៅវេលាម៉ោង៧ និង១០នាទីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ នៅចំណុចក្បែរក្លោងទ្វារវត្តលើ មានគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តកូរ៉េ ដឹកស៊ីម៉ងត៌ គ្មានពាក់ស្លាកលេខ និងម៉ូតូ ម៉ាកហុងដា មួយគ្រឿង ពាក់ស្លាកលេខ 1AL-5431 បើកបរដោយបុរសម្នាក់ រងរបួស។…

រថយន្តមួយបាំងកន្លះ បើកបុកម៉ូតូ ស្លាប់ និងរបួស ២នាក់

កំពង់ធំៈ កាលពីវេលាម៉ោង ៧ និង៤៥នាទីយប់ថ្ងៃ២៩ ខែមេសា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវលំក្រាលគ្រួសក្រហម ភូមិថ្មសំលៀង ឃុំក្រា ស្រុកសន្ទុក ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកម៉ូតូ ក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲ្យមនុស្សម្នាក់ ស្លាប់ (ប្រុស) របួសម្នាក់ (ប្រុស) និងខូចខាតម៉ូតូ០១គ្រឿង(ធ្ងន់)។…

ហ៊ីណូពន្លះជាមួយហ៊ីយ៉ាន់ដាយ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់នៅស្រុកព្រៃនប់

ព្រះសីហនុៈ កាលពីម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី ២៩​ ខែមេសា ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងលើដងផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៨៥.១៨៦ ភូមិបន្ទាយប្រីយ៍ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កើតឡើងរវាងរថយន្ត០១ គ្រឿងម៉ាក ហ៊ីយ៉ាន់ដាយពណ៌ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 3A 3394 ជាប្រភរទរថយន្តដឹកដី…