Thursday, ទី7 February, ឆ្នាំ2013 13:16 pm
ពួកយើងគ្រប់គ្នាដឹងច្បាស់ហើយថាការគោរពច្បាប់ចរាចរណ៍ពិតជាសំខាន់ដែលពលរដ្ធគ្រប់ៗរូបត្រូវតែគោរពហើយរាល់ការល្មើសច្បាប់ចរាចរណ៍នានានឹងត្រូវបានពិន័យផងដែរ។រូបភាពនេះមិនមែនជាឈុតឆាកសាច់រឿងឬពាណិជ្ជកម្មអ្វីនោះទេប៉ុន្តែជាហេតុការណ៍មួយដែលបានកើតឡើងនៅខេត្តកានស៊ូ(gansu)ប្រទេសចិន កាលពីថ្មីៗនេះមានស្ត្រីម្នាក់បានល្មើសច្បាប់ចរាចរណ៍ហើយត្រូវបានប៉ូលីសឃាត់ឲ្យចុះពីលើឡានប៉ុន្តែស្ត្រីនោះបានព្យាយាមបើករត់គេច មិនត្រឹមតែប៉ុន្នោះទេថែមទាំងបានយកប៉ូលិសចរាចរណ៍ម្នាក់បើកទៅជាមួយផង។ស្ត្រីនោះបានបើករហូតដល់៥គីឡូមែត្រឯនោះទើបព្រមស្តាប់ការបញ្ចុះបញ្ចូលរបស់ប៉ូលិសដែលបានបើកតាមពីក្រោយ។បច្ចុបន្បន្នស្ត្រីនោះដោយសារតែមិនគោរពច្បាប់ចរាចរណ៍និងរំខានដល់ការធ្វើការរបស់ប៉ូលិស ត្រូវបានឃុំខ្លូននិងសាកសួរនៅប៉ុស្តិ៍ប៉ូលិស៕
ស្រឡាញ់ជីវិតអ្នក...