ចាប៉ីដងវែងខ្នាតយក្ស នឹងត្រូវដង្ហែចូលបរិវេណព្រឹត្តិការណ៍អង្គរសង្រ្កាន្តនារសៀលថ្ងៃទី១២មេសានេះ
សៀមរាបៈ ដើម្បីអបអរសាទរដល់ការដាក់ចាប៉ីដងវែងរបស់ខ្មែរចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅនេះ ក្រុមការងារអង្គរសង្រ្កាន្តបានរៀបចំចាប៉ីដងវែងដ៏ធំ ដើម្បីដាក់តាំងនៅក្នុងបរិវេណភូមិខ្ញុំជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលទស្សនាក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះ។ ពិធីដង្ហែជាផ្លូវការនឹងប្រារព្ធឡើងនៅរសៀលថ្ងៃទី១២ ខែមេសា វេលាម៉ោង២រសៀល ចេញពីវត្តតាំងតុឆ្ពោះមកកាន់បរិវេណភូមិខ្ញុំខាងជើងប្រាសាទបាយ័ន ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដោយមានការចូលរួមពីក្រុមការងារស្ម័គ្រចិត្ត អាជ្ញាធរជាតិអប្សរា និងសាធារណជនជាច្រើន។…