អបអរសាទរ! វីដេអូចម្រៀង «Time To Rise» របស់កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ ១ «Best Videos of 2021»

(កម្ពុជា)៖ អបអរសាទរ ទីបំផុតបទចម្រៀងរ៉េប មានបញ្ចូលជាមួយចាប៉ីដងវែងរបស់កម្ពុជា ចំណងជើងថា «Time To Rise» ចម្រៀងរួមគ្នាដោយ លោក វ៉ាន់ដា និងលោកតា គង់ ណៃ បានជាប់ចំណាត់ថ្នាក់លេខ១ ក្លាយជា វីដេអូចម្រៀងល្អបំផុតប្រចាំឆ្នាំ២០២១នេះ។ តាមរយៈបណ្តាញសង្គមផ្លូវការបស់តារាចម្រៀង វ៉ាន់ ដា…

អបអរសាទរ! ខួប៥ឆ្នាំនៃការដាក់បញ្ចូលចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ

(ភ្នំពេញ)៖ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ជាខួប៥ឆ្នាំ នៃការដាក់បញ្ចូលចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ ចាប៉ីដងវែងរបស់កម្ពុជា ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅទីក្រុងអាឌីស អាបាបា ប្រទេសអេត្យូពី កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។ តាមផេករបស់ក្រសួងវប្បធម៌បានឲ្យដឹងថា «កាលពី៥ឆ្នាំមុន នៅទីក្រុងអាឌីស អាបាបា…

ប្រពៃណាស់! ក្រោយត្រូវប៉ាន់ការងារសិល្បៈ ពេលនេះ តន់ ចន្ទសីម៉ា ប្រកាសឧបត្ថម្ភ ១០០លានរៀល ទៅកាន់សិល្បៈបុរាណ និងសមាគមអ្នកនិពន្ធខ្មែរ

(ភ្នំពេញ)៖ តារាចម្រៀងបែបយុវវ័យទើបពន្លកថ្មី និងមានភាពល្បីល្បាញខ្លាំង ប្រចាំផលិតកម្ម Galaxy Navatra កញ្ញា តន់ ចន្ទសីម៉ា ទន្ទឹមនឹងមានភាពល្បីល្បាញ តាមរយៈការបង្កើតស្នាដៃដ៏លេចធ្លោរជាបន្តបន្ទាប់ហើយនោះ នៅពេលនេះស្រាប់តែនាង បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ និងលាន់មាត់កោតសរសើរគ្រប់គ្នា។ បើនិយាយទៅ តន់ ចន្ទសីម៉ា បានប្រកាសពីការ ឧបត្ថម្ភ ១០០លានរៀល…

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំមហោស្រពចាប៉ីដងវែងទូទាំងប្រទេស ឆ្នាំ២០២១ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»

(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃប្រទេសកម្ពុជា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ បានរៀបចំ មហោស្រពចាប៉ីដងវែងទូទាំងប្រទេស ឆ្នាំ២០២១ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដែលមានការផ្សាយផ្ទាល់តាមហ្វេសប៊ុកផេកផ្លូវការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចាប់ពីថ្ងៃទី១៥-១៧ ខែតុលា ឆ្នាំ២០២១។ ជាការពិតណាស់ចាប៉ីដងវែងរបស់ខ្មែរ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ២០១៦…

ព្រឹទ្ធាចារ្យ គង់ ណៃ រំភើបចិត្តបំណងប្រាថ្នាជិត លេចចេញ ជារូបរាង

  (ភ្នំពេញ)៖ នៅពេលនេះបំណងប្រាថ្នារបស់លោកព្រឹទ្ធាចារ្យ គង់ ណៃ អំពីការចង់សាងសង់ចេតិយមួយ ទុកតម្កល់អដ្ឋិធាតុ នៅក្នុងស្រុកកំណើតរបស់លោកតានៅខេត្តកំពតនោះ ជិតបានសម្រេចហើយ ក្រោយមានការជួយជ្រោមជ្រែងពីសំណាក់ លោកជំទាវ ហ៊ុន ស៉ីណាត។ លោកតាគង់ ណៃ ឬដែលមហាជនបានស្គាល់លោកថាជាព្រឹទ្ធាចារ្យចាប៉ីដងវែងខ្មែរដ៏ល្បីមួយរូបផងនោះ បានធ្វើឲ្យមហាជន និងប្រជាពលរដ្ឋខ្មែរមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយលោកតាបានបង្ហើបនូវបំណងប្រាថ្នាចុងក្រោយ ដោយចង់សាងសង់ចេតិយមួយទុកតម្កល់អដ្ឋិធាតុ…

ចន ច័ន្ទលក្ខិណា ប្រកាសសារមួយ ល្មមអោយអ្នកសិល្បៈស្រឡាំងកាំង

ក្នុងពិធីសម្ពោធរឿង «ទារុណកម្មខ្មោច» របស់អ្នកនាងចន ច័ន្ទលក្ខិណា កាលពីល្ងាចថ្ងៃទី២៥ កម្ភៈ នៅផ្សារទំនើបអ៊ីអន១ សិល្បការិនីរូបនេះ បានអះអាងថា ភាពយន្តខ្មែរនាពេលចុងក្រោយមានការថយកម្លាំងយ៉ាងគំហុក ដោយសារតែខ្វះការជ្រោមជ្រែង និងយកចិត្តទុកដាក់ពីអ្នកសិល្បៈដូចគ្នា ជាពិសេសចំពោះតារាសិល្បៈ ដែលយល់ថាខ្លួនមិនបានចូលរួមសម្ដែង គឺមិនគួរនឹងចូលរួមលើកស្ទួយស្នាដៃ រឿងនោះតែម្ដង។ អ្នកនាងថា មានតែអ្នកសិល្បៈប៉ុណ្ណោះ ដែលជួយបំផុស និងលើកស្ទួយអោយភាពយន្តមួយ…

សូមចូលរួមរំលែកទុក្ខ! ព្រឹទ្ធភិរម្យវោហាសាស្រ្ត​ ប្រាជ្ញ​ ឈួន​ ស្តេចចាប៉ីដងវែង ដ៏ល្បីល្បាញរបស់កម្ពុជា បានទទួលមរណភាពហើយ

ព្រឹទ្ធភិរម្យវោហាសាស្រ្ត​ ប្រាជ្ញ​ ឈួន​ បានទទួលមរណៈភាព ដោយរោគាពាធ នៅក្នុងមន្ទីរពេទ្យ ក្នុងងព្រះជន្ម ៨២ ឆ្នាំ កាលពីវេលាម៉ោង​ ១និង៣០នាទីទៀបភ្លឺ​ថ្ងៃទី ១៧​ ខែវិច្ឆិកា ឆ្នាំ ២០១៨ ​។ សពស្តេចចាប៉ី ប្រាជ្ញ ឈួន ត្រូវបានដឹកចេញពីមន្ទីរពេទ្យកាលម៉ែត្រ…

ទម្រង់សិល្បៈបុរាណច្រើនផ្នែក ត្រូវបានរំលេចឆាក«គ្រួសារតារាកម្ពុជា»

ក្នុងវេទិកាប្រគំតន្ត្រីរបស់គ្រួសារតារាកម្ពុជា ក្នុងព្រឹត្តិការណ៍ពោធិសែនជ័យសង្ក្រាន មិនត្រឹមតែមានកម្មវិធីសិល្បៈលើកស្ទួយពីចង្វាក់ប្រពៃណីខ្មែរប៉ុណ្ណោះទេ ប៉ុន្តែក៏បានគាស់កកាយទម្រង់សិល្បៈបុរាណយ៉ាងសម្បូរបែបយកមកបង្ហាញផងដែរ ទាំងការសម្ដែងកាលពីថ្ងៃបើកឆាកនៅថ្ងៃទី៣០ មីនា និងថ្ងៃទី៣១ មីនា យប់មិញ។ ក្រៅពីរំលេចនូវសម្លៀកបំពាក់អោយត្រូវនឹងទម្រង់ប្រពៃណីខ្មែរ អោយសមនឹងឱកាសបុណ្យចូលឆ្នាំខ្មែរដែលខិតជិតដល់ សិល្បៈទម្រង់បុរាណជាច្រើនផ្នែកក៏ត្រូវគាស់រំលើងឡើងផងដែរ។ លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា អ្នករៀបទម្រង់សិល្បៈទាំងស្រុងក្នុងព្រឹត្តិការណ៍តន្ត្រីរបស់ព្រឹត្តិការណ៍ពោធិសែនជ័យសង្ក្រាន បានអះអាងថាកម្មវិធីដែលបានធ្វើឡើងនេះ មិនត្រូវអោយតារាទាំងអស់រំលេចបទបែកស្លុយនោះទេ បើទោះជាកម្មវិធីទាំងមូលមានការចូលរួមដោយតារាយុវវ័យមួយចំនួន។…

ខាត់ សុឃីម និង ដួង វិរៈសិទ្ធិ ត្រូវប៉ាន់ចម្លែក ឆ្នាំនេះ

ខុសពីឆ្នាំមុនៗ ដែលតារាចម្រៀងស្រគត់ស្រគំ និងមានទម្រង់ប្រពៃណីខ្មែរត្រូវបានគេមើលរំលង ដោយសារតែតារាចម្រៀងដែលផ្ទុះក្នុងបទចម្រៀងបែកស្លុយ ត្រូវបានមហាជនកញ្ជ្រោលចង់ឃើញស្ទើរតែមិនបាត់មួយកម្មវិធីនោះទេ សម្រាប់អំឡុងបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ គេកត់សម្គាល់តារាចម្រៀងដែលមានទំនោរទៅរកបទចម្រៀងបែបប្រពៃណីខ្មែរបែរជាមានហាងឆេងមិនធម្មតា។ ក្នុងនោះតារាចម្រៀង អ្នកនាង ខាត់ សុឃីម និងលោក ដួង វិរៈសិដ្ឋ ត្រូវឃើញថាមានមុខក្លាយជាតួឯកស្ទើរតែគ្រប់កម្មវិធីសង្ក្រានធំៗដែលបានធ្វើឡើងតែម្ដង ដោយអ្នកទាំងពីរត្រូវគេលើកជាអាយដលនៅក្នុងព្រឹត្តិការណ៍សង្ក្រាននីមួយៗនោះផង។ ធៀបនឹងអំឡុងឆ្នាំមុន ឆ្នាំនេះ ព្រឹត្តិការណ៍សង្ក្រានហាក់បានដាក់កំណត់លើកស្ទួយបទចម្រៀងបែបប្រពៃណីខ្មែរជាធំ ទើបតារាចម្រៀងបែកស្លុយដែលមានកេរ្តិ៍ឈ្មោះក្នុងបទចម្រៀងកន្ត្រាក់អារម្មណ៍មិនសូវត្រូវប៉ាន់ប៉ុន្មាននោះទេ…

សង្ក្រាននៅចោមចៅឆ្នាំនេះ ក៍ធំដែរ សុទ្ធតែតារាល្បីៗ មិនធម្មតា

មិនចាញ់គម្រោងសង្ក្រាននៅខេត្តបាត់ដំបង និងនៅវត្តភ្នំ ដែលបានប្រកាសធ្វើអោយធំ នៅថ្ងៃទី៣០-៣១ មីនា និងថ្ងៃទី១ មេសា ខាងមុខនេះ នៅបរិវេណវត្តជន្លង់ម្លូរ ក៏មានព្រឹត្តិការណ៍សង្ក្រានធំ មិនធ្លាប់មានផងដែរ ក្រោមការសហការពីស្ថាប័នចំនួន៣ ដោយមានការរំពឹងថា នឹងទាក់ទាញអ្នកចូលរួម ក្នុងតំបន់រោងចក្រ នៅចោមចៅអោយកកកុញមិនក្រោមម៉ឺននាក់នោះទេ អោយមកកម្សាន្តមុនឱកាស ឈប់សម្រាកទៅស្រុក។ នេះជាព្រឹត្តិការណ៍ «ពោធិ៍សែនជ័យសង្ក្រាន»…