សហរដ្ឋអាមេរិក បញ្ជាក់ឡើងវិញថាមិនគាំទ្រឯករាជ្យភាពរបស់តៃវ៉ាន់ ឡើយ

(តៃប៉ិ)៖ ក្រសួងការបរទេសអាមេរិក បានធ្វើបច្ចុប្បន្នភាព «ពាក្យពេចន៍» ស្ដីពីកោះតៃវ៉ាន់ ដោយអះអាងថាទីក្រុងវ៉ាស៊ីនតោន នឹងមិនគាំទ្រឱ្យតៃវ៉ាន់ ប្រកាសឯករាជ្យជាផ្លូវការពីចិន នោះទេ។ ការធ្វើបច្ចុប្បន្នភាពខាងលើ ធ្វើឡើងបន្ទាប់ពីក្រសួងការបរទេសអាមេរិក កាលពីខែឧសភាកន្លងទៅ បានកែប្រែពាក្យពេចន៍ព័ត៌មានស្ដីពីតៃវ៉ាន់ នៅលើ គេហទំព័ររបស់ខ្លួន ដោយបានលុបចោទពាក្យពេចន៍ទាំង២ នោះគឺមិនគាំទ្រឯករាជ្យភាពរបស់តៃវ៉ាន់ និងការទទួលស្គាល់ជំហររបស់ទីក្រុងប៉េកាំងដែល ថាតៃវ៉ាន់ជាផ្នែកមួយរបស់ចិន ដែលនេះបានធ្វើឱ្យចិនខឹងសម្បារជាខ្លាំង។…

ស្ទង់មតិ៖ ប្រជាជនជប៉ុន ៩០ភាគរយ ជឿថាជប៉ុនគួរតែត្រៀមខ្លួន សម្រាប់ការវាយប្រហាររបស់ចិន លើតៃវ៉ាន់

(តូក្យូ)៖ ការស្ទង់មតិមួយធ្វើឡើងដោយសារព័ត៌មាន Nikkei Asia បានឱ្យដឹងថាប្រជាជនជប៉ុន ៩នាក់ ក្នុងចំណោម ១០នាក់ ឬ ៩១ភាគរយ ជឿជាក់ថាជប៉ុនគួរតែត្រៀមខ្លួន សម្រាប់ការវាយប្រហារណាមួយរបស់ចិនលើកោះតៃវ៉ាន់ ខណៈ៤១ភាគរយ គាំទ្រឱ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីឱ្យប្រទេសរបស់ពួកគេអាចធ្វើអន្តរាគមន៍យោធា។ ការស្ទង់មតិខាងលើរបស់សារព័ត៌មានជប៉ុន Nikkei Asia ធ្វើឡើងពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩…

ចិន ធ្វើប្រតិបត្តិការល្បាតដើម្បីពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ ជុំវិញកោះតៃវ៉ាន់

(ប៉េកាំង)៖ យោធាចិនបាននិយាយនៅថ្ងៃពុធនេះថា ខ្លួនបាន «ធ្វើប្រតិបត្តិការល្បាតពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ» នៅក្នុងសមុទ្រ និងដែនអាកាស ជុំវិញ កោះតៃវ៉ាន់នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ជាមួយការសង្កត់ធ្ងន់ថាវាចាំបាច់ត្រូវតែសកម្មភាពឆ្លើយតបទៅការគប់គិត រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតៃប៉ិ។ សេចក្តីថ្លែងការណ៍មួយ យោធាចិនបានបញ្ជាក់ថា ខ្លួនបាន និងកំពុងបន្តពង្រឹងការហ្វឹកហ្វឺន និងការត្រៀមលក្ខណៈសម្រាប់ប្រយុទ្ធ ហើយនឹងរារាំង ការជ្រៀតជ្រែកពីកងកម្លាំងខាងក្រៅណាមួយ ឬការស្វែងរកឯករាជ្យភាពតៃវ៉ាន់។ គួរបញ្ជាក់ថា…

ជនជាតិចិនស្រវឹងស្រាម្នាក់ បើករថយន្តស៊េរីទំនើបបុកកង់បី បន្តបើកគេចខ្លួនទៅបុកទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាត

ភ្នំពេញៈ នៅវេលាម៉ោង០៩និង៣០នាទីយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង ជនជាតិចិនម្នាក់ស្រវឹងស្រា បើករថយន្តស៊េរីទំនើប មួយគ្រឿងយ៉ាងលឿនទៅបុកម៉ូតូកង់បី បន្តបើករត់គេចខ្លួនក៏ជ្រុលទៅបុកទ្រូងផ្លូវ បណ្ដាលឲ្យបាក់មួយកង់ ចំណែករថយន្តបង្ករងការខូចខាតខ្ទេចមួយកំណាត់មុខ ទីតាំងស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទល់មុខការ៉ាស់សាំងតូតាល់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ នៅមុនពេលកើតហេតុ គេឃើញបុរសជនជាតិចិនម្នាក់ស្រវឹងស្រា…

យន្ដហោះចម្បាំងតៃវ៉ាន់ តាមប្រដេញព្រមាន យន្ដហោះចម្បាំងចិនឱ្យចេញពីដែនការពារអាកាសរបស់ខ្លួន

(តៃប៉ិ)៖ កោះតៃវ៉ាន់ នៅថ្ងៃចន្ទសប្តាហ៍នេះ បានរាយការណ៍អំពីការសកម្មភាពលុកលុយរបស់កងទ័ពអាកាសចិន ចូលក្នុងតំបន់ការពារដែនអាកាស របស់ខ្លួន ខណៈយន្តហោះចម្បាំងតៃវ៉ាន់បានហោះប្រដេញព្រមានយន្តហោះចិនទាំងនោះ។ បើតាមក្រសួងការពារជាតិតៃវ៉ាន់ យន្ដហោះចម្បាំងចិនដល់ទៅ៣០គ្រឿង បានហោះចូលក្នុងដែនកំណត់អត្តសញ្ញាណការពារដែនអាកាស ឬ ADIZ ហើយក្រសួងបានហៅសកម្មភាពយោធាដែលកើតមានឡើងជាដដែលៗរបស់ចិនថាជា «យុទ្ធសាស្ត្រសង្រ្គាមតំបន់ប្រផេះ» ដែលត្រូវបានរៀបចំ ឡើងដើម្បីធ្វើឱ្យកងកម្លាំងរបស់តៃវ៉ាន់នឿយហត់ តាមរយៈការធ្វើឱ្យពួកគេហោះប្រដេញ និងដើម្បីធ្វើតេស្ដលើសមត្ថភាពឆ្លើយតបពីសំណាក់ កោះតៃវ៉ាន់។ ក្រសួងការពារជាតិតៃវ៉ាន់…

ធ្លាប់មានទំនាស់ជាមួយគ្នា ជនសង្ស័យម្នាក់យកដុំឥដ្ឋគប់ជនរងគ្រោះ បណ្តាលឲ្យរយះក្បាលរងរបួសធ្ងន់

កណ្តាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃអាទិត្យ ១៤រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែ ឧសភា ឆ្នាំ២០២២ មានករណីហិង្សាដោយចេតនា នៅចំណុចតាមផ្លូវមុខផ្ទះជនសង្ស័យ ភូមិក្បាលកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល…

សមត្ថកិច្ចខេត្តសៀមរាបឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ករណីលួចទូរស័ព្ទ និងម៉ូតូ

​សៀមរាបៈ​ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមសង្គមបានដឹងឲ្យថា នៅ​ថ្ងៃ​ទី​២៨​ ខែឧសភា​ ឆ្នាំ​២០២២​ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ០៣​នាក់​៖ ១.ជនសង្ស័យ​ឈ្មោះ​ យ៉ុ​ង​ សា​រួត​ ភេទ​ប្រុស​ អាយុ​ ៣៧​ឆ្នាំ​ មុខរបរ​ មិន​ពិតប្រាកដ​ មានស្រុក​កំណើត​នៅ​ភូមិ​បោះ​គោ​ធិ៍​ ឃុំ​អូរ​ដំបង​១​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង​ ។​…

ចិន និងរុស្ស៉ី បោះឆ្នោតវ៉េតូដំណោះស្រាយដាក់ទណ្ឌកម្មកូរ៉េខាងជើង ស្នើឡើងដោយសហរដ្ឋអាមេរិក

(យូអិន)៖ ចិន និងរុស្ស៉ី នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានបោះឆ្នោតវ៉េតូលើសេចក្ដីព្រាងដំណោះស្រាយស្នើឡើងដោយសហរដ្ឋអាមេរិក ដើម្បី ដាក់ទណ្ឌកម្មបន្ថែមលើកូរ៉េខាងជើង ពាក់ព័ន្ធនឹងការធ្វើតេស្ដមីស៊ីលផ្លោងឡើងវិញ ប៉ុន្មានខែកន្លងមកនេះ។ នៅក្នុងបោះឆ្នោត សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចំនួន ១៣ បានបោះឆ្នោតគាំទ្រលើសេចក្ដីព្រាងដំណោះស្រាយរបស់ សហរដ្ឋអាមេរិក ដោយមានគោលដៅហាមឃាត់ការនាំចេញថ្នាំជក់ និងប្រេង ទៅកាន់កូរ៉េខាងជើង ព្រមទាំងដាក់បញ្ចូលក្រុម Hacker ឈ្មោះឡាហ្សារុស…

សមត្ថកិច្ចឃាត់ជនសង្ស័យដែលជំនាញឆក់កាបូប បាន២នាក់នៅ ស្រុកស្អាង

កណ្តាលៈ​ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲយដឹងថា នាថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ មានករណីលួចមានស្ថានទម្ងន់(ឆក់កាបូប) នៅចំណុចភូមិព្រែកអុងប៉ាង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល ។ ជនរងគ្រោះឈ្មោះ ជឹម ហឿន…

បង្ក្រាប​មន្ទីរពិសោធន៍​លួចលាក់​ កែ​ច្នៃ​ផលិត​គ្រឿងញៀន​ ឃាត់ខ្លួន​ជនជាតិ​ចិនតៃវ៉ាន់​៤​នាក់​ និង​រឹបអូសវត្ថុតាង​ជាង​២២០​ គីឡូក្រាម​

ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ​អនុវត្ត​តាម​បញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​ ឯកឧត្តម​ នាយ​ឧត្ដមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​ឯកឧត្តម​ នាយ​ឧត្ដម​សេនិយ៍​ ម៉ក់​ ជី​តូ​ អគ្គស្នងការ​រង​ ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​ របស់​ឯកឧត្តម​ ឧត្ដមសេនីយ៍ឯក​…