UN នឹងបោះឆ្នោត ជុំវិញដំណោះស្រាយដាក់ទណ្ឌកម្មបន្ថែមលើកូរ៉េខាងជើង

(UN)៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងធ្វើការបោះឆ្នោតនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លើសេចក្ដព្រាងដំណោះស្រាយមួយរបស់សហរដ្ឋអាមេរិក ដែលស្នើឱ្យមានការពង្រឹងការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង ជុំវិញការបាញ់សាកល្បងមីស៊ីលផ្លោងឡើងវិញ ខណៈចិនដែលមានអំណាចវេតូនោះ បានលើកឡើងថាទណ្ឌកម្មមិនអាចដោះស្រាយបញ្ហាបានឡើយ។ ការបោះឆ្នោតនេះ នឹងធ្វើឡើង១ថ្ងៃ បន្ទាប់ពីទីក្រុងព្យុងយ៉ាង បានបាញ់មីស៊ីលចំនួន៣គ្រាប់ ដែលក្នុងចំណោមនោះអាចមានមីស៊ីលផ្លោងអន្តរទ្វីប ICBM ដ៏ធំ បំផុតរបស់ខ្លួនផងដែរ ក្រោយលោក ចូ បៃដិន បានបញ្ចប់ដំណើរទស្សនកិច្ចនៅតំបន់អាស៊ី។…

សមត្ថកិច្ចបង្ក្រាបករណីកែច្នៃ ជួញដូរគ្រឿងញៀន ចាប់ខ្លួនជនជាតិចិន ៣នាក់ និងរឹបអូសគ្រឿងញៀនជាង ៣០គីឡូក្រាម

ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា អនុវត្តតាមបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក…

ក្រុមប្រទេស Quad ប្តេជ្ញាធ្វើការរួមគ្នា ដើម្បីឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ

(តូក្យូ)៖ មេដឹកនាំទាំង ៤ រូប នៃក្រុមប្រទេស ក្វាដ (Quad) នៅថ្ងៃអង្គារនេះ បានប្តេជ្ញាធ្វើការរួមគ្នា ដើម្បីឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ (free and open Indo-Pacific) កំលុងពេលចាប់ផ្តើមកិច្ចពិភាក្សា ហើយថែមទាំងប្តេជ្ញាលើការដោះស្រាយការប្រែប្រួលអាកាសធាតុផងដែរ។ ប្រធានាធិបតីអាមេរិក លោក ចូ…

ចិនថា ការបញ្ជូនអាវុធឱ្យអ៊ុយក្រែន មិនមែនជាការបោះជំហានទៅរកសន្តិភាពឡើយ

(ប៉េកាំង)៖ រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានព្រមានថា ការបញ្ជូនអាវុធទៅឲ្យអ៊ុយក្រែន មិនមានជាដំណោះស្រាយ ឬជាការបោះ ជំហានឆ្ពោះទៅរកសន្តិភាពនោះទេ។ ការកត់សម្គាល់ខាងលើរបស់លោក វ៉ាង យី ធ្វើឡើងកំលុងពេលដែលលោកធ្វើជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសប្រីជស៍ (BRICS) ដែលរួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា…

បុរសម្នាក់បើកម៉ូតូបុកពីក្រោយរថយន្តស៊េរីទំនើប រងរបួសបែកក្បាល

ភ្នំពេញៈ កាលពីវេលាម៉ោង ១០និង៥០នាទីយប់ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ស្ថិតត្រង់ចំណុចខាងត្បូងស្ពានអាកាសផ្សារដីហុយ តាមបណ្ដោយផ្លូវណតប្រ៊ីត ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ រថយន្តម៉ាក លុចស៊ីស GS300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BO-9903…

ប្រទះឃើញវត្ថុបុរាណជាច្រើននៅ វត្តសុវណ្ណភូមិ ក្នុងខេត្តបាត់ដំបង

ក្រុមការងារជំនាញមកពីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ មន្ទីរធម្មការ និងសាសនាខេត្តបាត់ដំបង ដែលដឹកនាំដោយ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញចុះពិនិត្យ ការរកឃើញវត្ថុបុរាណមួយចំនួន នៅក្នុងវត្តសុវណ្ណភូមិ ហៅវត្តតាលាស់ថ្មី ដែលត្រូវបានប្រទះឃើញ ក្នុងអំឡុងពេលដែលវត្តសុវណ្ណភូមិ ហៅវត្តតាលាស់ថ្មី…

អាមេរិក ព្រមានជាថ្មីថាកូរ៉េខាងជើងអាចនឹងធ្វើតេស្ដនុយក្លេអ៊ែរ កំលុងដំណើរទស្សនកិច្ចរបស់លោក បៃដិន មកកាន់តំបន់អាស៊ី

(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជែក ស៊ូលីវ៉ាន (Jake Sullivan) បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា ភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក បានបង្ហើបពីលទ្ធភាពនៃការធ្វើតេស្ដនុយក្លេអ៊ែរ ឬមីស៊ីលរបស់កូរ៉េខាងជើង ឬក៏អាចធ្វើតេស្ដទាំង២តែម្ដង កំលុងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ចូ បៃដិន មកកាន់ប្រទេសកូរ៉េខាងត្បូង និងជប៉ុន ក្នុងសប្តាហ៍នេះ។ លោក ស៊ូលីវ៉ាន…

ខាន់ ជេមស៍ ពោលពាក្យឡើងផ្អែមល្ហែម ក្នុងថ្ងៃខួបរៀបការ ២២ ឆ្នាំ

(ភ្នំពេញ)៖ ក្រៅពីមានអាជីពជាតារាចម្រៀងដ៏ល្បី និងមានការគាំទ្រយ៉ាងច្រើនពីទស្សនិកជនហើយ តារាចម្រៀងប្រុស លោក ខាន់ ជេមស៍ ក៏ត្រូវបានមហាជនចាប់អារម្មណ៍ទៅលើសកម្មភាពឯកជន នៅក្នុងក្រុមគ្រួសារ បន្ទាប់ពីបានឃើញរូបលោក តែងតែបញ្ចេញពីភាពផ្អែមល្ហែមជាញឹកញាប់នៅលើបណ្ដាញសង្គម។ ដោយឡែក ថ្មីៗនេះ លោក ខាន់ ជេមស៍ ស្រាប់តែចេញមកបង្ហោះសារយ៉ាងវែងមួយ ព្រមទាំងមានរូបភាពខ្លួននិងភរិយាបណ្ដូលចិត្ត ក៏ដូចជាកូនៗ ដើម្បីអបអរខួបរៀបការរបស់អ្នកទាំងពីរ…

មុខសញ្ញាឆក់យ៉ាងសកម្ម ត្រូវកម្លាំងនគរបាលខណ្ឌជ្រោយចង្វារឃាត់ខ្លួនបាន២នាក់

ភំ្នពេញៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង៤និង៣០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ ខណៈកម្លាំងកំពុងល្បាតដល់ចំណុចមុខអាហារដ្ឋាន បាយមាន់ស្រែ ផ្លូវកែវចិន្តា ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ លឹម ខេងហួ…

បុរសជនជាតិចិន បើករថយន្តបុកគូទឡានកូរេ បណ្តាលឲ្យក្រឡាប់ សំណាងមិនមានអ្នករងរបួស

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ មួយដែលបុរសជាជនជាយិចិន បើករថយន្តសង្ស័យលឿនជ្រុល ទើបបណ្តាលបុករថយន្តកូរេដឹងកម្ទេចក្រណាត់រោងចក្រ ចំក្រោយពេញទំហឹង បណ្តាលឲ្យក្រឡាប់ផ្ងាជើង សំណាងមិនបណ្តាលឲ្យមនុស្សរងរបួស គ្រាន់តែខូចខាតសម្ភរ: ។ ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង១៥នាទីរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ ទីតាំងតាមបណ្តោយផ្លូវជាតិលេខ៣ ភូមិព្រៃកំបុត សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។…