ប៉ូឡូញ ចង់ឱ្យសហរដ្ឋអាមេរិក បង្កើនចំនួនកងទ័ព នៅតាមបណ្ដោយព្រំដែនរុស្ស៊ី

(វ៉ាសូវី)៖ ឧបនាយករដ្ឋមន្រ្តីនៃប្រទេសប៉ូឡូញ លោក យ៉ារ៉ូស្ល កាហ្ស៉ីនស្គី (Jaroslaw Kaczynski) បានអំពាវនាវឱ្យសហរដ្ឋអាមេរិកពង្រីក វត្តមានកងទ័ពកាន់តែច្រើននៅក្នុងទ្វីបអឺរ៉ុប ដោយដាក់ពង្រាយកម្លាំងបន្ថែមទៀតនៅតាមបណ្ដោយព្រំដែននៃប្រទេសរុស្ស៉ី ហើយបើអាចទៅ រួចគឺដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅលើទឹកដីប៉ូឡូញតែម្ដង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃចន្ទ ទី៤ ខែមេសា ឆ្នាំ២០២២។ លោក Kaczynski…

ជនជាតិចិនម្នាក់បើករថយន្ត NISSAN ឱនយកទូរស័ព្ទមកនិយាយជ្រុលបុកទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាត

ភ្នំពេញៈ នៅវេលាម៉ោង០២និង០០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើ​ង បុរសជនជាតិចិនម្នាក់ បានបើករថយន្តម៉ាក NISSAN មួយគ្រឿង ក្នុងល្បឿនលឿន រវល់តែងោកយកទូរស័ព្ទ មកនិយាយរេចង្កូតជ្រុលទៅបុកបាំងថ្មពុះចែកទ្រូងផ្លូវបាក់៣កង់ ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ ទីតាំងស្ថិតតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ចំណុចទល់មុខសួនក្តាន់២ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។…

សហរដ្ឋអាមេរិកថា សម្ពាធរបស់ចិនលើតៃវ៉ាន់ គឺជាការគំរាមកំហែងដល់ប្រជាធិបតេយ្យទាំងមូល

(តៃប៉ិ)៖ មន្ត្រីការទូតអាមេរិកជាន់ខ្ពស់ម្នាក់នៅក្នុងទីក្រុងតៃប៉ិ បាននិយាយថាសម្ពាធការទូត និងយោធារបស់ចិនលើកោះតៃវ៉ាន់ គឺជាការគំរាមកំហែងដល់ប្រទេសប្រជាធិបតេយ្យទាំងអស់ ហើយសហរដ្ឋអាមេរិកប្ដេជ្ញាចិត្តជួយដល់ដែនកោះមួយនេះឱ្យមានសមត្ថភាពការពារ ខ្លួនឯង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០២២។ លោកស្រី Sandra Oudkirk ជានាយកវិទ្យាស្ថាន American Institute ប្រចាំកោះតៃវ៉ាន់…

លោក បៃដិន៖ សហរដ្ឋអាមេរិកនៅតែផ្តោតជាអាទិភាពលើអាស៊ី-ប៉ាស៊ីហ្វិក ទោះកំពុងតាមដានសង្រ្គាមនៅអ៊ុយក្រែន

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីលោក ចូ បៃដិន នៅថ្ងៃអង្គារសប្ដាហ៍នេះបាននិយាយថាសហរដ្ឋអាមេរិកនៅតែផ្តោតជាអទិភាពលើតំបន់អាស៊ី-ប៉ាស៊ីហ្វិក បើទោះជាវ៉ាស៊ីនតោនកំពុងជា ប់ដៃដោះស្រាយសង្រ្គាមបង្កឡើងដោយរុស្ស៊ី នៅអ៊ុយក្រែនក៏ដោយ។ ការកត់សម្គាល់ខាងលើរបស់លោក បៃដិន ធ្វើឡើងនាឱកាសដែលលោកទទួលស្វាគមន៍នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង នៅឯសេតវិមាន។ ថ្លែងនាឱកាសនោះ ប្រធានាធិបតីអាមេរិករូបនេះបានបញ្ជាក់ដូច្នេះថា «ទោះបីជាយើងកំពុងជាប់ដៃដោះស្រាយវិបត្តិនៅក្នុង តំបន់អឺរ៉ុបក៏ដោយ, តែរដ្ឋបាលរបស់ខ្ញុំនៅតែបន្តគាំទ្រយ៉ាងមុតមាំដល់ការអនុវត្តយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក…

ករណីភ្លៀងនិងខ្យល់កន្រ្តាក់ បណ្ដាលឲ្យផ្ទះពលរដ្ឋចំនួន៧ខ្នង រលំនិងរបើកដំបូលរងការខូចខាត

កំពង់ឆ្នាំងៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃអាទិត្យ ១០រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៦និង៣០នាទី មានភ្លៀងនឹងខ្យល់កន្រ្តាក់ បណ្ដាលអោយរលំផ្ទះនឹងរបើកដំបូលផ្ទះអស់ចំនួន៧ខ្នងផ្ទះ នៅភូមិដំរិប ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស…

សមត្ថកិច្ច​ជំនាញ​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​ ប៉ុនប៉ង​ដឹក​ជញ្ជូន​គ្រឿងញៀន​ឆ្លង​ដែន​ ជិត​៦០០​គីឡូក្រាម​ តាម​ផ្លូវ​សមុទ្រ​ ចេញ​ទៅ​ប្រទេស​ទី​៣

ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ​អនុវត្ត​តាម​បញ្ជា​ ឯកឧត្តម​ នាយ​ឧត្ដម​សេនិយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​ឯកឧត្តម​ នាយ​ឧត្ដម​សេនិយ៍​ ម៉ក់​ ជី​តូ​ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​ របស់​ ឯកឧត្តម​ ឧត្ដមសេនីយ៍ឯក​ ឡឹ​ក​ វណ្ណៈ​…

កុំចេះតែហ៊ាន! Yang Mi ត្រូវបាន មហាជន រិះគន់ថា ប្រើប្រាស់ កម្មវិធី កែរូប លើស ស្អាត លើស ពីរូបពិតជ្រុល

ចិន៖ នៅក្នុងសង្គមសិល្បៈចិន ក្រៅពីសមត្ថភាពហើយ សម្រស់គឺជារឿងសំខាន់បំផុតដែលសិល្បករគ្រប់គ្នាត្រូវតែមាន។ ដូចនេះ ក្រុមអ្នកគាំទ្រតារាចិនតែងសង្កេត និងវិភាគគ្រប់ជ្រុងជ្រោយតាំងពីក្បាលដល់ចុងជើងរបស់តារាប្រុសស្រីទាំងអស់ដែលទទួលបានការគាំទ្រខ្លាំងលើវិថីសិល្បៈ។ ជាក់ស្តែង រយៈពេលកន្លងមក តារាស្រី Dilraba Dilmurat បានក្លាយជាមុខសញ្ញាដែលត្រូវបានអ្នកនិយមលេងបណ្តាញសង្គមវាយប្រហារដោយជារឿយៗ ដោយពួកគេតែងបង្ហាញរូបភាពរបស់ Dilraba ជាច្រើនសន្លឹកដែលរូបខ្លះ បង្ហាញជើងមានស្នាមសុះសាច់ និងខ្លះទៀតបង្ហាញពីផ្ទៃមុខចាស់ មិនម៉ដ្ឋរលោងជាដើម។ ពេលនេះចូលដល់តារាលំដាប់ជួរមុខ…

រដ្ឋមន្ត្រីការបរទេសចិន បំពេញទស្សនកិច្ចលើកដំបូងនៅឥណ្ឌា ចាប់តាំងពីឆ្នាំ២០២០មក

(ញូដេលី)៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នឹងត្រូវជួបពិភាក្សាការងារជាមួយសមភាគីឥណ្ឌារបស់លោក ក្នុងរដ្ឋធានីញូដេលី នៅថ្ងៃសុក្រនេះ បន្ទាប់ពីលោកបានធ្វើដំណើរមកដល់រដ្ឋធានីឥណ្ឌា ក្រោមក្របខណ្ឌនៃការបំពេញទស្សនកិច្ចជាលើកដំបូងបំផុតនៃមន្ត្រីកំពូលចិន ចាប់តាំងពីមានជម្លោះព្រំដែនរវាងប្រទេសទាំង២ កាលពីឆ្នាំ២០២០មក។ នេះបើតាមក្រសួងការបរទេសឥណ្ឌា។ បើតាមអ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា, លោក វ៉ាង យី នឹងត្រូវជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subrahmanyam…

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិនថា រុស្ស៊ីគួរតែត្រូវបានបណ្ដេញចេញពី G20

(ព្រុចសែល)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថាតាមគំនិតរបស់លោក រុស្ស៊ីគួរតែត្រូវបានបណ្ដេញចេញពីក្រុមប្រទេស G20 បន្ទាប់ពីចិនអះអាងថាគ្មានប្រទេសជាសមាជិក G20 ណាមួយមានសិទ្ធិបណ្ដេញរុស្ស៊ីចេញនោះទេ។ ការកត់សម្គាល់ខាងលើរបស់លោក បៃដិន ធ្វើឡើងកំលុងកិច្ចប្រជុំជាមួយមេដឹកនាំពិភពលោក រៀបចំឡើងក្នុងទីក្រុងព្រុចសែល កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ដើម្បីពិភាក្សាគ្នាពីស្ថានការណ៍សង្រ្គាមនៅអ៊ុយក្រែន។ ឆ្លើយតបទៅនឹងសំណួរថាតើរុស្ស៊ីគួរតែត្រូវបាន បណ្ដេញចេញពី…

ចិនតម្រូវឱ្យក្រុមហ៊ុន Microsoft ផ្អាកមុខងារណែនាំដោយស្វ័យប្រវត្តិរបស់កម្មវិធី Bing

កម្មវិធី Bing ដែលជាកម្មវិធីសម្រាប់ស្វែងរកព័ត៌មានដ៏ធំមួយនៅក្នុងប្រទេសចិន ត្រូវបានអាជ្ញាធរប្រទេសនេះបញ្ជាឱ្យផ្អាកមុខងារណែនាំដោយស្វ័យប្រវត្តិរយៈពេលប្រាំពីរថ្ងៃ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Reuters។ ការផ្អាកនេះគឺជាការផ្អាកលើកទីពីរសម្រាប់ក្រុមហ៊ុន Microsoft ចាប់តាំងពីខែធ្នូ ហើយវាក៏ស្របពេលដែលអាជ្ញាធរកំពុងតែចាត់វិធានការដើម្បីគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យា និងកម្មវិធីផ្សេងៗទៀតទាក់ទងទៅនឹងបច្ចេកវិទ្យា។ ទោះជាយ៉ាងណាក្ដី ក្រុមហ៊ុន Microsoft មិន​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​ផ្អាក​ឱ្យបានច្បាស់លាស់នោះទេ ហើយក្រុមហ៊ុនក៏មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយ របស់ក្រុមអ្នកសារព័ត៌មាន។ គួរបញ្ជាក់ដែរថាកាលពីខែសីហា និយតករអុីនធឺណិតកំពូលរបស់ទីក្រុងប៉េកាំងបានចេញផ្សាយសេចក្តីព្រាងច្បាប់កំណត់ពីរបៀបដែលក្រុមហ៊ុនបច្ចេកវិទ្យាអាច និងមិនអាចប្រើ…