តុលាការចិន ផ្ដន្ទាទោសប្រហារជីវិតពលរដ្ឋអាមេរិកម្នាក់ ពីបទឃាតកម្ម
(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានរាយការណ៍ឱ្យដឹងថាតុលាការចិនបានសម្រេចប្រកាស ផ្តន្ទាទោសប្រហារជីវិតពលរដ្ឋអាមេរិកម្នាក់ឈ្មោះ សាអ៉ីដ អាប់ឌុលម៉ាទីន (Shadeed Abdulmateen) ពីបទមនុស្សឃាតដោយចេតនា លើស្ត្រីអាយុ២១ឆ្នាំម្នាក់ ដែលជាអតីតមិត្តស្រីរបស់ខ្លួន។ នៅក្នុងការប្រកាសសាលក្រម តុលាការទីក្រុងនីងបូ (Ningbo) ខេត្តស៉ីជាំង (Zhejiang) បានរកឃើញថាបន្ទាប់ពីបានបែកបាក់គ្នាកាលពី ខែមិថុនា…