កម្លាំងសមត្ថកិច្ចពីរខេត្តសហការគ្នា បង្រ្កាបមុខសញ្ញាជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីធ្វើសកម្មភាពលួចម៉ូតូ

សៀមរាបៈ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង០៨ និង៣០នាទីព្រឹក យោងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប និងការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ត្រី អ៊ុ ចំរើន ស្នងការរងទទួលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងការិយាល័យជំនាញ និងកម្លាំងព្រហ្មទណ្ឌនៃអធិការដ្ឋានស្រុកស្វាយលើ…

ជនជាតិចិន០២នាក់ជិះលើម៉ូតូកង់បី ត្រូវជនសង្ស័យឆក់ទូរស័ព្ទដៃ បណ្តាលឲ្យក្រឡាប់រងរបួស

ភ្នំពេញៈ នៅវេលាម៉ោង០២និង០០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ មានជនសង្ស័យ០២នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ Iphone13pro បុរសជនជាតិចិនម្នាក់ កំពុងជិះលើម៉ូតូកង់បីមួយគ្រឿង មិនបានសម្រេច បណ្តាលឲ្យក្រឡាប់ម៉ូតូកង់បីរងរបួស ទីតាំងកន្លែងកើតហេតុ ស្ថិតត្រង់ចំណុចមុខផ្សារទឹកថ្លា តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុ…

ការសាងសង់ព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ គ្រោងនឹងសម្រេចបានរហូតដល់៧០ភាគរយ នៅក្នុងឆ្នាំ២០២២នេះ

នៅក្នុងកិច្ចប្រជុំ ស្ដីពីវឌ្ឍនភាពនៃដំណើរការសាងសង់ព្រលានយន្តហោះអន្តរជាតិ សៀមរាបថ្មី កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ឯកឧត្ដម តឹករ៉េត សំរេច រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានតម្រង់ទិស បានមាន ប្រសាសន៍ថា នៅឆ្នាំ២០២១កន្លងទៅ ដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ ដែលអនុវត្តន៍ដោយក្រុមហ៊ុនអង្គរអ៊ីនធឺណេសិនណល អ៊ែរផត…

កងទ័ពជើងទឹកអាមេរិក កំពុងព្យាយាមស្រង់យន្ដហោះចម្បាំង F-35 ដែលធ្លាក់ចូលសមុទ្រចិនខាងត្បូង

(វ៉ាស៊ីនតោន)៖ កងទ័ពជើងទឹកអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ បានឱ្យដឹងថាខ្លួនកំពុងព្យាយាមស្រង់យកយន្តហោះចម្បាំង F-35C មួយគ្រឿង ដែលបានធ្លាក់ចូលក្នុងសមុទ្រចិនខាងត្បូង ក្រោយការចុះចតខុសបច្ចេកទេស។ ការចុះចតខុសបច្ចេកទេសរបស់យន្តហោះចម្បាំង F-35C លើនាវាដឹកយន្តហោះចម្បាំង USS Carl Vinson កំលុងធ្វើប្រតិបត្តិការហោះហើរជាធម្មតា កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ បានបង្កឱ្យមនុស្ស ៧នាក់រងរបួស ខណៈអាកាសយានិកលើយន្តហោះនោះ បានលោតចេញពីយន្តហោះភ្ជាប់ជាមួយ…

ជាផ្លូវការ! ប្អូនស្រីបង្កើតរបស់កញ្ញា រ៉េត សារីតា នឹងដាក់ពាក្យចូលរួមប្រកួតក្នុងកម្មវិធីបវរកញ្ញាចក្រវាលកម្ពុជា ឆ្នាំ២០២២

(ភ្នំពេញ)៖ ទំនងជាចង់បន្តតំណែង បវរកញ្ញាចក្រវាលពីបងស្រី ពេលនេះប្អូនស្រីរបស់ រ៉េត សារីតា ត្រូវបានបង្ហើបមកថា បានដាក់ពាក្យរួចរាល់សម្រាប់ការប្រឡងប្រជែងសម្រស់ និងសមត្ថភាព កម្មវិធីបវរកញ្ញាចក្រវាលកម្ពុជា ឆ្នាំ២០២២។ ជាក់ស្តែងផេក Miss New Generation បានបង្ហោះសារថា «ជាផ្លូវការ ប្អូនស្រីបង្កើតរបស់កញ្ញា រ៉េត សារីតា…

ចំណុចល្អ ៤យ៉ាង នៃការឧស្សាហ៍ឱបកូន

គ្រួសារជាច្រើន (ជាពិសេសគ្រួសារខ្មែរកាត់ចិន) ច្រើនតែមិនសូវបង្ហាញចេញនូវសេចក្ដីស្រឡាញ់ ដែលឪពុកម្ដាយមានចំពោះកូនដោយការឱបរឹតប៉ុន្មានឡើយ តែបច្ចុប្បន្ន ឪពុកម្ដាយជំនាន់ថ្មី ចាប់ផ្ដើមបង្ហាញពីសេចក្ដីស្រឡាញ់ ដែលមានចំពោះកូនដោយការឱបរឹតច្រើនឡើងហើយ។ តើការឧស្សាហ៍ឱបរឹតកូនយ៉ាងជាប់លាប់តាំងពីកូនស្ថិតក្នុងវ័យទើបនឹងកើត រហូតដល់ពេលគេធំ នឹងហុចផលល្អឱ្យគេធំធាត់ឡើង ក្លាយជាមនុស្សបែបណានោះ យើងនាំគ្នាមកមើលពីចម្លើយដូចតទៅ…។   ១. ឱបកូនតាំងពីវិនាទីដំបូង ដែលគេបើកភ្នែកមើលពិភពលោក ចាប់តាំងពីកូនតូច ប្រសូតចេញមក បើកភ្នែកមើលពិភពលោក…

ថ្ងៃសែនចិន នៅភ្នំពេញហាមដុតផាវ កាំជ្រួច ការហែក្បួនផ្សេងៗដែលគ្មានការអនុញ្ញាត

នៅរសៀលថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២២ នេះរដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្តីពីការរៀបចំសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលថ្មីប្រពៃណីចិន និង វៀតណាម។ ក្នុងនោះ ខាងរដ្ឋបាលរាជធានី បានបញ្ជាក់ឱ្យបានដឹងថា ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព…

ពិធីទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់ប្រទេសប៉ូឡូញ ត្រូវលើកទៅថ្ងៃស្អែក

បើតាមលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងថា ពិធីទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់ប្រទេសប៉ូឡូញចំនួន៣០ម៉ឺនដូស ដែលគ្រោងធ្វើឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅល្ងាចថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ត្រូវបានលើកពេលទៅថ្ងៃទី២៦ ខែមករា វិញ។ លោកជំទាវរដ្ឋលេខាធិការ បានគូសបញ្ជាក់នៅរសៀលថ្ងៃទី២៥ ខែមករា…

ជនជាតិចិនម្នាក់បើកបរ​ក្នុង​ល្បឿន​លឿន ​រ៉េ​ចង្កូត​ធ្លាក់ចូល​អូរ បណ្តាលឲ្យលង់ទឹកស្លាប់

បុរសជនជាតិចិនម្នាក់ បើករថយន្តធ្លាក់ចូលក្នុងអូរ បណ្តាលឲ្យឈ្លក់ទឹកស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងរថយន្ត។​ ហេតុការណ៍​ប្រទះឃើញ​រថយន្ត​លិច​ក្នុង​ទឹក​នេះ បាន​កើតមានឡើង​នៅ​ម៉ោង ០៧:២០​ នាទី​ព្រឹក ថ្ងៃទី​ ២៤ ខែមករា ឆ្នាំ​ ២០២២ ស្ថិតនៅ​លើផ្លូវ (​វិថី​មិត្តភាព​) ត្រង់ចំណុច ស្ពាន​ចម្រោះ​ទឹកស្អាត ក្រោយ​បន្ទាយ​ប៉េអឹម ស្ថិតនៅ​ក្នុងភូមិ​ ៤ សង្កាត់​លេខ​…

ត្រៀមអាវភ្លៀងផង! ចាប់ពីស្អែកអាចមានភ្លៀងធ្លាក់ នៅតំបន់ទាំងនេះ រហូតដល់

ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២២ នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ២៦ ខែមករា ដល់ថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២២ ឱ្យបានដឹងថា…