តៃវ៉ាន់ថាយន្ដហោះចម្បាំងចិន ហោះចូលក្នុងដែនការពារអាកាសរបស់ខ្លួន

(តៃប៉ិ)៖ កោះតៃវ៉ាន់ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ បានអះអាងថា ក្បួនយន្តហោះចម្បាំងចិនបានហោះចូលក្នុងតំបន់ដែនការពារ អាកាស (ADIZ) របស់ខ្លួន ដែលនេះគឺជាសកម្មភាពទ្រង់ទ្រាយធំបំផុតមិនធ្លាប់ គិតចាប់តាំងក្នុងទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន គិតចាប់តាំងពីខែតុលា ឆ្នាំ២០២១។ បើតាមក្រសួងការពារជាតិតៃវ៉ាន់ យោធារបស់ខ្លួនយន្តហោះចម្បាំង ឱ្យព្រមានឲ្យក្បួនយន្តហោះចម្បាំងចិន ៣៩គ្រឿង ឱ្យ ចេញពីតំបន់ការពារដែនអាកាសតៃវ៉ាន់។ តំបន់ការពារដែនអាកាស ដែលកោះតៃវ៉ាន់បានលើកឡើងនោះ…

លោក បៃដិន និងលោក គីស៊ីដា យល់ព្រមពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ ចំពោះមុខការកើនឡើងឥទ្ធិពលចិន

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៊ីដា (Fumio Kishida) បានឯកភាពគ្នានៅក្នុង កិច្ចប្រជុំ លើការពង្រឹងកិច្ចសហប្រតិបត្តិការស្ដីពីសេដ្ឋកិច្ច និងសន្តិសុខ ដើម្បីដោះស្រាយបញ្ហារួមគ្នា ក្នុងនោះរួមមានទាំងការកើនឡើង ឥទ្ធិពលចិន, កម្មវិធីកូរ៉េខាងជើង ព្រមទាំងវិបត្តិ…

ខ្សែភាពយន្តកូរ៉េជះឥទ្ធិពលខ្លាំង! ធ្វើឲ្យប្រទេសនេះបំបែកកំណត់ត្រា លក់មីដាច់ខ្លាំង

(កូរ៉េ)៖ ខ្សែភាពយន្តរបស់កូរ៉េខាងត្បូង ពិតជាបានជិះឥទ្ធិពលមិនធម្មតាឡើង លើទស្សនិកជនទូទាំងពិភពលោក ជាពិសសដោយសារតែក្នុងរឿងនីមួយៗរបស់កូរ៉េ បង្ហាញពីការបរិភោគមី ទើបធ្វើឲ្យអ្នកមើលទប់អារម្មណ៍មិនបាន រហូតមានអ្នកខ្លះមើលហើយ ចង់ហូបមីតាមក៏មាន។ ផ្អែកតាមសេវាគយកូរ៉េខាងត្បូងបានឲ្យដឹងថា ប្រទេស កូរ៉េខាងត្បូងបាននាំចេញមីកញ្ចប់ក្នុងទំហំទឹកប្រាក់ជិត ៦០៨លានដុល្លារ ដែលជាតួលេខខ្ពស់បំបែកកំណត់ត្រា នៅក្នុងរយៈពេល១១ខែដំបូងនៃឆ្នាំ២០២១ និងកើនឡើងជាង ១០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។ ទីផ្សារដែលស្រូបយកមីកញ្ចប់កូរ៉េខាងត្បូងច្រើនជាងគេ គឺទីផ្សារប្រទេសចិន…

កម្ពុជា ត្រៀមនាំចេញត្រីប្រាទៅកាន់ប្រទេសចិន

ស្ថានទូតចិនប្រចាំនៅកម្ពុជាបានឱ្យដឹងថា កាលពីថ្ងៃទី២០ខែ មករា ២០២២នេះ រដ្ឋបាលគយប្រទេសចិន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជាបានរៀបចំយ៉ាងជោគជ័យនូវកិច្ចប្រជុំវាយតម្លៃលើកដំបូងតាមរយៈវីដេអូទៅលើភូតគាមអនាម័យត្រីប្រាកម្ពុជាដែលនឹងនាំចេញទៅកាន់ប្រទេសចិន។ ប្រភពបញ្ជាក់ថា កិច្ចប្រជុំនេះគឺជាវិធានការដ៏សំខាន់មួយទៀត សម្រាប់ចិននិងកម្ពុជាក្នុងការអនុវត្តន៍កុងសង់ស៊ីសរបស់ថ្នាក់ដឹកនាំទាំងពីរប្រទេសក្នុងការពន្លឿននាំចេញកសិផលកម្ពុជាទៅកាន់ប្រទេសចិន ហើយក៏ជាកិច្ចប្រជុំវាយតម្លៃតាមរយៈវីឌីអូលើកទី២ លើកសិផលកម្ពុជាដែលនឹងនាំចេញទៅកាន់ប្រទេសចិន ។ប្រការនេះបានបង្ហាញពីប្រទេសទាំងពីរខិតខំសម្រេចឆន្ទៈនិងការប្ដេជ្ញាចិត្តដ៏មុតមាំក្នុងការនាំ ចេញ កសិផលកម្ពុជាទៅកាន់ប្រទេសចិននិងការជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងកាន់តែច្រើន។ យោងតាមការរៀបចំកិច្ចការពាក់ព័ន្ធ ការវាយតម្លៃខាងលើនេះនឹងមានរយៈពេល៩ថ្ងៃ និងបញ្ចប់នៅថ្ងៃទី២៨ខែមករាខាងមុខ នេះ។…

ករណី​អគ្គីភ័យ​ឆាប​ឆេះ​រោងចក្រកាត់ដេរមួយកន្លែង នៅស្រុកត្រាំកក់​ ខេត្តតាកែវ

រោងចក្រដេរអាវពោងសម្រាប់ហែលទឹក និងដេរកាបូបមួយកន្លែងនៅស្រុកត្រាំកក់ត្រូវបានអគ្គីភ័យឆាបឆេះបំផ្លាញ​ខូចខាតអស់សម្ភារជាច្រើន ខណៈរថយន្តពន្លត់អគ្គីភ័យខេត្តតាកែវ ខេត្តកំពង់ស្ពឺ និងខេត្តកំពតមកជួយបាញ់ទឹកពន្លត់អស់ប្រមាណ៦០រថយន្ត។ ហេតុការណ៍អគ្គីភ័យឆាបឆេះរោងចក្រនេះបានកើតឡើងនៅចំណុចខាងកើតផ្លូវជាតិលេខ៣ក្នុងភូមិស្រង៉ែ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ វេលាម៉ោង ១១ នឹង ៤០នាទីថ្ងៃ ទី២១ ខែមករា ឆ្នាំ២០២២ ខណៈកម្មករ កម្មការីនី ដល់ម៉ោងសម្រាកចេញមកហូបបាយ។ តាមសម្តីកម្មកររោងចក្របម្រើការក្នុងក្រុមហ៊ុននេះឲ្យដឹងថា…

ម៉េចបានចឹង? អ្នកគ្រូ ណាលី ផ្ដាំដាច់ខាតមិនឱ្យដុតផាវ ឬ បាញ់កាំជ្រួច ថ្ងៃសែនចូលឆ្នាំចិនព្រោះ…

អ្នកគ្រូ ឡុង ណាលី គ្រូហុងស៊ុយបែបវិទ្យាសាស្រ្តដ៏ល្បីនៅលើបណ្ដាញសង្គម បានផ្ដាំដាច់ខាតនៅថ្ងៃសែនចូលឆ្នាំថ្មីប្រពៃណីចិន ដែលនឹងប្រព្រឹត្តទៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២២ ខាងមុខ ហាមដុតផាវ ឬ បាញ់កាំជ្រួច បើមិនចង់ស៊យធំទេនោះ។ ជារៀងរាល់ឆ្នាំ ឱ្យតែដល់ឱកាសពិធីបុណ្យចូលឆ្នាំចិនម្ដងៗ តែងមានការដុតផាវ ឬបាញ់កាំជ្រួចដើម្បីអបអរសាទរដល់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន វៀតណាម…

តោះ! មកដឹងពេលវេលាសែនដកជើងធូប របៀបសែនងាយៗ បានផលត្រឹមត្រូវតាមក្បួនហុងស៊ុយ

នៅថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២២ ខាងមុខនេះ ជាថ្ងៃសែនដកជើងធូប ដែលបងប្អូនប្រជាជនចិន ឬ សែស្រឡាយខ្មែរកាត់ចិន តែងតែប្រាព្ធឡើងជារៀងរាល់ចុងឆ្នាំចាស់ ពោលគឺមុនសែនចូលឆ្នាំចិន រយៈពេល ៥ ថ្ងៃទៅ ៦ ថ្ងៃ។ ចំពោះការសែននេះទៀតសោត តាមរយៈគណនីមួយដែលមានឈ្មោះ LY…

ចិន និងរុស្ស៊ី ខ្ទប់សំណើដាក់ទណ្ឌកម្មកូរ៉េខាងជើងរបស់សហរដ្ឋអាមេរិក

(ញូយ៉ក)៖ចិន និងរុស្ស៊ី នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានជំទាស់នឹងសំណើរបស់សហរដ្ឋអាមេរិក ដែលជំរុញឱ្យដាក់ទណ្ឌកម្មលើជនជាតិកូរ៉េខាងជើង ៥នាក់ ជាការឆ្លើយតបទៅនឹងការធ្វើតេស្តមីស៊ីលកាលពីពេលថ្មីៗនេះ ពីសំណាក់ទីក្រុងព្យុងយ៉ាង។ ការបង្ហាញជំហរជំទាស់របស់ចិន និងរុស្ស៊ី ធ្វើឡើងនៅមុនកិច្ចប្រជុំបិទទ្វារមួយ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ស្ដីពីកូរ៉េខាងជើង ស្នើឡើងដោយសហរដ្ឋអាមេរិក។ កាលពីសប្ដាហ៍មុន បន្ទាប់ពីដាក់ទណ្ឌកម្មលើជនជាតិកូរ៉េខាងជើង ៥នាក់ ដែលមានជាប់ពាក់ព័ន្ធនឹងកម្មវិធីមីស៊ីលកូរ៉េខាងជើង សហរដ្ឋអាមេរិកបានចាប់…

ទម្លាយអាថកំបាំង អាហារ ៦ មុខ របស់ប្រជាជនចិនជឿថាហូបហើយសំណាងល្អពេញ ១ ឆ្នាំ

  ជាទូរទៅប្រជាជនចិន ច្រើនប្រាកាន់ខ្ជាប់នូវជំនឿពីដូនតាបានយ៉ាងល្អ ទាក់ទងនឹង ទំនៀមទម្លាប់ ជាដើម្បី ពិសេសនោះគឺ ម្ហូបអាហារនិងថ្ងៃចូលឆ្នាំរបស់ពួកគេ។ អាហារទាំង៦មុខនេះដែលប្រជាជនចិននិយមទទួលទាន និងមានអត្ថន័យថា៖ ១. ពិសាត្រី ដើម្បីបង្កើនវិបុលភាព នៅក្នុងភាសាចិន «ត្រី» (鱼 Yu/yoo/) ស្តាប់ទៅដូចជា «អតិរេក» មានន័យថា…

ចិន ព្រមាននាវាចម្បាំងអាមេរិក ចេញឱ្យឆ្ងាយពីតំបន់ដែនទឹកជម្លោះ នៅសមុទ្រចិនខាងត្បូង

(ប៉េកាំង)៖ យោធាចិននៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថាកងទ័ពរបស់ខ្លួនបានដេញតាម និងព្រមានឱ្យនាវាចម្បាំងអាមេរិកមួយគ្រឿង ដែលចូលក្នុង តំបន់ដែនទឹកស្ថិតនៅក្បែរទីប្រជុំកោះប៉ារ៉ាសែល (Paracel) ក្នុងតំបន់សមុទ្រចិនខាងត្បូង។ បើតាមទីបញ្ជាការប្រចាំភូមិខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន នាវាចម្បាំងអាមេរិក USS Benfold បានធ្វើដំណើរដោយខុសច្បាប់ចូលក្នុងដែនទឹក របស់ចិនដោយគ្មានការអនុញ្ញាត និងរំលោភលើអធិបតេយ្យភាព ដែលនេះតម្រូវឱ្យកងទ័ពជើងទឹកចិន និងកងទ័ពអាកាសចិនត្រូវតាមឃ្លាំមើល នាវាចម្បាំងអាមេរិក។ ប៉ុន្តែ…