មិត្តចិនប្រកាសថានឹងផ្តល់ជំនួយវ៉ាក់សាំងដល់កម្ពុជា តាមតម្រូវការចំបាច់ ដើម្បីចាក់ជូនប្រជាពលរដ្ឋ

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា មិត្តចិនបានប្រកាសនឹងផ្តល់ជំនួយវ៉ាក់សាំងដល់កម្ពុជា តាមតម្រូវការចំបាច់នានា ដើម្បីចាក់ជូនប្រជាពលរដ្ឋ ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ។ ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចប្រសព្វស្ពានបេតុងអារមេខ្សែកាបប្ញស្សីកែវ ឆ្លងកាត់ទន្លេសាប និងផ្លូវជាតិលេខ៥ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២…

បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តលឿនបុកបង្គោលភ្លើងបាក់១ដើម និងរបាំងជ័រចែកទ្រូងផ្លូវខូច១០កង់

ភ្នំពេញៈ នៅវេលាម៉ោង០២និង១០នាទីយប់រំលងអធ្រាត ឈានចូលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តស៊េរីទំនើប បោះពួយយ៉ាងលឿន ជ្រុលទៅបុកបង្គោលភ្លើងបាក់១ដើម និងរបាំងជ័រខូចខាតជាច្រើនកង់ សំណាងល្អមិនមានអ្នករបួស ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ចំណុចមុខព្រលាន្តយន្តហោះពោធិ៍ចិនតុង ក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រជធានីភ្នំពេញ ។ នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់…

ទំនៀមទម្លាប់​ក្នុងពិធីទទួល​អំណរ​ឆ្នាំថ្មី​របស់​ជនជាតិ​ចិន

ជន​ជាតិចិន​ចាត់ទុក​ពិធី​ចូលឆ្នាំថ្មី​តាម​ចន្ទគតិ​ជា​ពិធីបុណ្យ​ប្រពៃណី​ប្រចាំឆ្នាំ​ធំជាងគេ​បង្អស់​របស់​ប្រទេស​នេះ ហើយ​នៅក្នុង​ពិធី​នេះ ជន​ជាត​ចិន​តែងមាន​ទំនៀមទម្លាប់ពិសេសៗដើម្បី​ទទួល​អំណរ​ឆ្នាំ​ថ្មី។ ប្រជាជន​ចិន​នៅ​ពាសពេញ​ពិភពលោក ត្រលប់មក​ផ្ទះ ឬ​ស្រុកកំណើត ជួបជុំ​គ្រួសារ ដើម្បី​ទទួល​ឆ្នាំ​ថ្មី និង​សែនដូនតា។ រៀងរាល់ឆ្នាំ ជនជាតិ​ចិន​មាន​ទំនៀមទម្លាប់​រៀបចំផ្ទះ​សម្បែង​យ៉ាង​ស្អាតបាត​ដើម្បី​ទទួល​ឆ្នាំ​ថ្មី។ របស់របរចាស់ៗដែល​លែង​ប្រើប្រាស់​និង​សំរាម ធូលី​ក្នុង និង​ជុំវិញ​ផ្ទះ ត្រូវបាន​គេ​យកទៅ​បោះចោល ក្នុង​បំណង​បណ្ដេញ​ភាព​ឧបទ្រពចង្រៃ​ឱ្យចេញ​ពី​ឆ្ងាយ និង​ទទួលយក​ប្រការល្អៗចូលមក​វិញ។ តុបតែង​ផ្ទះ​ដោយ​កំណាព្យ​ដែល​សរសេរ ឬ​បោះ​ពុ​ម្ភ​លើ​ក្រដាស​ពណ៌​ក្រហម មុន​ថ្ងៃ​ចូលឆ្នាំ…

ត្រណមទាំង​ឡាយ​ដែល​ជនជាតិ​ចិនហាមធ្វើ រឺនិយាយ នៅក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ

ប្រជា​ជាតិចិន​មានការ​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​ចំពោះ​គោលការណ៍ «តម» នៅក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ប្រពៃណី​របស់​ជនជាតិ​នេះ ទន្ទឹមនឹងនេះ ពួកគេ​ក៏​ព្យាយាម​តមនូវ​ប្រការផ្សេងៗគ្នា​ជាច្រើន​ទៀត​ទៅតាម​ជំនឿរៀងៗគ្រួសារ​ផងដែរ។ ខាងក្រោម​នេះ​គឺជា​ការ​សង្ខេប​នូវ​ប្រការ​លេចធ្លោ​មួយចំនួន​ដែល​ជនជាតិ​ចិន​តែងតែ​នាំគ្នា​តម នៅពេល​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ចូលមក​ដល់៖ ១/ និយាយ​ពាក្យ​អាក្រក់​ស្ដាប់ ឬ​ពាក្យ​នាំ​សំណាង​មិនល្អ៖ ដូចជា​ពាក្យ «ស្លាប់» «សម្លាប់» «បែកបាក់» «ខ្មោច​ព្រាយ» «ឈឺចាប់» «អត់ឃ្លាន»។ល។ ប៉ុន្តែ បើ​អ្នក​ត្រូវ​និយាយ​ជា​ចាំបាច់ នោះ​គួរ​និយាយ​ពាក្យ​ដែល​ពីរោះ​ស្ដាប់​ជាង​នេះ។ ២/…

គណ:បញ្ជាការខណ្ឌកំបូល សហការជាមួយអាវុធហត្ថ ចុះបង្រ្កាបល្បែងចិនឃាត់ទាំងមនុស្សនិងដកហូតសម្ភារៈ តែមិនឲ្យអ្នកសារព័ត៌មានផ្តិតយករូបភាព

ភ្នំពេញ: គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌកំបូល សហការជាមួយកម្លាំងអាវុធហត្ថ និងព្រះរាជអាជ្ញារង ចុះបង្ក្រាបល្បែងមួយកន្លែងដែលបើកដោយជនជាតិចិន ឃាត់មនុស្សប្រុសស្រីជាច្រើននាក់ និងដកហូតសម្ភារៈតែមិនឲ្យអ្នកសារព័ត៌មាន ផ្ដិតយករូបភាព ឡើយ ។ ការចុះបង្ក្រាបខាងលើ កាលពីវេលាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ ២០២២ ទីតាំងស្ថិតនៅផ្ទះលេខ156 ផ្លូវលេខ3 ក្នុងបុរីពិភពថ្មីកំបូល ភូមិត្រពាំងគល់ សង្កាត់កន្ទោក…

ខំស្កាត់ពីនាយមករកការងារធ្វើមិនទាន់បានផង ត្រូវសមត្ថកិច្ចនគរបាលស្រុកកំរៀងឃាត់ខ្លួន

បាត់ដំបងៈ នៅថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ អនុវត្តតាម យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ វេ…

មន្រ្តីជំនាញបានរកឃើញ និងដកហូតទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងមានសាធាតុគីមីហាមឃាត់

ភ្នំពេញៈ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា នាថ្ងៃទី២៦ និង២៧ ខែមករា ឆ្នាំ២០២២ មន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញ ដោយសហការជាមួយមន្រ្តី នៃនាយកដ្ឋានមន្ទីរពិសោធន៍ និងមន្រ្តី នៃមន្ទីរពាណិជ្ជកម្មរាជធានី បាននាំយករថយន្តពិសោនធន៍ចល័ត ផ្នែកម្ហូបអាហារបន្តចុះចុះត្រួតពិនិត្យនូវគ្រឿងឧបភោគ បរិភោគគ្រប់ប្រភេទក្នុងភូមិសាស្រ្តរាជធានី មុនឱកាសបុណ្យប្រពៃណីចិន-វៀតណាមមកដល់…

តើបុរសខ្លាំងពូទីន ចង់បានអ្វី ពីភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន?

ស្ថានការណ៍តានតឹងរវាងអ៊ុយក្រែន និងរុស្ស៊ី បាន និងកំពុងបង្កឲ្យមានការព្រួយបារម្ភថាសង្រ្គាមនឹងផ្ទុះឡើង? សហរដ្ឋអាមេរិក ជឿថា លោក ពូទីនមានផែនការវាយអ៊ុយក្រែនចាប់ពេលនេះតទៅ ឬនៅ ពាក់កណ្ដាលខែកុម្ភៈ ជាខែដែលទីក្រុងប៉េកាំងរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា។ កាលពីឆ្នាំ២០០៨ រុស្ស៊ីក៏បានលើកទ័ពវាយចូលហ្ស៊កហ្ស៊ី នៅចំពេលដែលចិនធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡា អូឡាំពិកនេះដែរ។ សំណួរដែលគេកំពុងចោទសួរថាតើសង្រ្គាមនឹងផ្ទុះឡើងដែរឬទេ? តើ Nato នឹងចាត់វិធានការបែបណា? យើងអាចសាកល្បងយល់ជាមុនថាតើហេតុអ្វីបានជាភាពតានតឹងផ្ទុះឡើង…

ក្រុមគណៈគ្រប់គ្រងក្លឹប Man UTD ពិចារណាផ្តល់តំណែងគ្រូបង្វឹកអចិន្ត្រៃយ៍ឲ្យលោក Rangnick

បរទេស៖ គិតចាប់តាំងតែពីបានមកធ្វើការជំនួសតំណែងរបស់លោក Ole Solskjare មកគ្រូបង្វឹកអាល្លឺម៉ង់ Ralf Rangnick បានបំពេញការងារបានយ៉ាងល្អក្នុងនាមជាគ្រូបង្វឹកបណ្តោះអាសន្ន។ ទោះបីជាបានប្រកាសស្វែងរកគ្រូបង្វឹកផ្លូវការក្តីប៉ុន្តែមកដល់ពេលនេះក្លឹបនៅតែមិនទាន៉អាចស្វែងរកបាននៅឡើយហើយកំពុងផ្អាកការស្វែងរកគ្រូបង្វឹកថ្មីនេះទៅហើយនិងងាកមកធ្វើការពិចារណាក្នុងការផ្តល់តំណែងនេះទៅឲ្យលោក Rangnick តែម្តង។ The Sun ក៏បានចេញផ្សាយដូចគ្នាដែរថាអតីតគ្រូបង្វឹក RB-Leipzig រូបនេះបានធ្វើឲ្យក្រុមមានទំរង់លេងផ្លាស់ប្តូរយ៉ាងខ្លាំងនិងកំពុងស្ថិតនៅចំណាត់ថ្នាក់លេខរៀងទី៤វិញហើយហើយជឿជាក់ថានឹងក្លាយទៅជាការពិចារណារបស់ក្លឹបនិងក្រុមប្រធានក្លឹបនាពេលបញ្ចប់រដូវកាលនេះ៕

អ្នកគ្រូហុងស៊ុយបញ្ជាក់ថា អ្វីដែលជួយឱ្យយើងហេង មិនមែនជាការសែនទីជូអៀទេ តែហេងដោយសារ…

នៅថ្ងៃទី ១, ២ និង ៣ ខែកុម្ភៈ ឆ្នាំ ២០២២ ដែលនឹងឈានមកដល់ខាងមុខនេះ ជាថ្ងៃប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដែលបងប្អូនប្រជាជនចិន និង វៀតណាម ឬ បងប្អូនខ្មែរដែលជាប់សែស្រឡាយចិន និយមរៀបចំតុបតែងផ្ទះ ត្រៀមខ្លួនយ៉ាងរីករាយ ស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មីរបស់ពួកគេ។ ដោយឡែក ចំពោះការរៀបចំសែនព្រេននៅក្នុងឆ្នាំថ្មី…