ក្រុមបងធំ ជនជាតិចិន២ក្រុម ផ្ទុះសង្គ្រាមដាក់គ្នាក្នុងក្រុងព្រះសីហនុទាំងកណ្តាលយប់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ព្រះសីហនុៈ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយបានកើតឡើង ដោយមានជនជាតិចិនចំនួន២ក្រុម បានផ្ទុះហិង្សាដាក់គ្នាប្រាប់ដោយ ពូថៅ បំបងដែក កាំបិត ផ្អើលប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះទៅអន្តរាគមន៍ទាន់ពេលវេលា។ ហេតុការណ៍នេះកើតឡើងនៅម៉ោង១១និង៤០នាទីយប់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ បច្ចុប្បន្នជនជាតិចិនដែលឃាត់ខ្លួនខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនចាត់ការតាមច្បាប់បន្តទៀត៕

មិញៗនេះ! រថយន្តស៊េរីទំនើបម៉ាក RANGE ROVER ពាក់ស្លាកលេខ ភ្នំពេញ 2Q-2222 បុករះរ៉ឺម៉កឡាំប៉ាតា បណ្តាលឲ្យសិស្សសាលាទួនហ្វា៦នាក់របួស

ភ្នំពេញៈ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ខណៈនេះមានរថយន្តស៊េរីទំនើបម៉ាក RANGE ROVER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Q-2222 បើកបរដោយស្ត្រីជនជាតិចិន បានបុករះរ៉ឺម៉កឡាំប៉ាតា បណ្តាលឲ្យសិស្សរៀននៅសាលាទួនហ្វា៦នាក់របួស ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ហេតុការណ៍នេះកើតឡើងនៅម៉ោង១និង៤៥នាទី រសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្លូវ៣១៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន…

លោក ត្រាំ ថាចិនកំពុងព្យាយាមជ្រៀតជ្រែក និងធ្វើឲ្យប៉ះពាល់ដល់ការបោះឆ្នោតអាមេរិកនាពេលខាងមុខ

អាមេរិកៈ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចោទប្រកាន់ប្រទេសចិនថា បានព្យាយាមជ្រៀតជ្រែក នៅក្នុងការបោះឆ្នោតសភាអាមេរិក នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខ ដោយនិយាយថា ក្រុងប៉េកាំង មិនចង់ឲ្យគណបក្សសាធារណរដ្ឋរបស់លោក ធ្វើបានល្អដោយសារតែជំហររឹងរូសរបស់លោក លើការធ្វើពាណិជ្ជកម្ម។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៧…

នាវាចម្បាំងជប៉ុន ធ្វើសមយុទ្ធជាមួយនាវាចម្បាំងអង់គ្លេស ឆ្ពោះទៅកាន់សមុទ្រចិនខាងត្បូង

ជប៉ុនៈ នាវាផ្ទុកឧទ្ធម្ភាគចក្រ Kaga របស់ជប៉ុន បានចូលរួមធ្វើសមយុទ្ធកងទ័ពជើងទឹក ជាមួយនាវាចម្បាំង HMS Argyll របស់ចក្រភពអង់គ្លេស នៅមហាសមុទ្រឥណ្ឌា កាលពីថ្ងៃពុធ ចំពេលនាវាចម្បាំងទាំងនោះ ក៏នឹងត្រូវឆ្ពោះដំណើរទៅកាន់សមុទ្រចិនខាងត្បូង និងអាស៊ីបូព៌ាផងដែរ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា…

ម៉ូតូសង់ ពន្លះពីក្រោយគោយន្ត លើស្ពានព្រែកក្តាម បណ្តាលឲ្យមនុស្ស២នាក់របួស

កណ្តាលៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូនិងគោយន្ត បណ្តាលឲ្យមនុស្សប្រុសស្រី២នាក់ របួសធ្ងន់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៦ និង២៦នាទីល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ នៅលើស្ពានមិត្តភាពកម្ពុជា-ចិន (ស្ពានព្រែកក្តាម)។ សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះកើតឡើង ខណៈដែលមានម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1W-8926 បើកបរលើស្ពានក្នុងទិសដៅពីលិចទៅកើត…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់ ប្រដាប់ដោយដាវស៊ាំម៉ូរ៉ៃ កាប់ទៅលើយុវជនម្នាក់..

បាត់ដំបងៈ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ លោកវរសេនីយ៍ត្រី ឈឿង គឹមសុង បានដឹកនាំក្រុមអន្តរាគមន៍បង្ការ បង្ក្រាប ចុះប្រត្តិបត្តិការ ឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ពាក់ពន្ធ័ករណីហិង្សាដោយចេតនា និងលួចមានស្ថានទម្ងន់ទោស កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ កាលពីវេលាម៉ោងប្រហែល៧និង៤៥នាទីយប់ ខាងលិចស្ពានថ្មចាស់ ស្ថិតក្នុងភូមិកម្មករ…

ក្រុងប៉េកាំង បដិសេធសំណើចូលចតយន្តហោះចម្បាំង F-35 របស់យោធាអាមេរិក នៅហុងកុង

ចិនៈ រដ្ឋាភិបាលក្រុងប៉េកាំង បានបដិសេធការស្នើសុំ សម្រាប់ដំណើរទស្សនកិច្ចយន្តហោះចម្បាំង USS Wasp F-35 របស់កងទ័ពជើងទឹកអាមេរិក នៅកំពង់ផែមួយរបស់ទីក្រុងហុងកុង ចំពេលដែលភាពតានតឹងពាណិជ្ជកម្ម រវាងមហាអំណាច និងការសម្រេចចិត្តនាពេលថ្មីៗនេះ របស់ចិន ក្នុងការកោះហៅឧត្ដមសេនីយ៍អាមេរិកម្នាក់ ឲ្យមកចូលរួមក្នុងសន្និសិទអន្តរជាតិ នៅកោះ Rhode Island។ ប្រភពពីទូតអាមេរិក បានប្រាប់ភ្នាក់ងាររ៉យទ័រថា…

អាមេរិក យល់ព្រមលក់អាវុធយោធាទៅឲ្យកោះតៃវ៉ាន់ ក្នុងទំហំទឹកប្រាក់ចំនួន ៣៣០ លានដុល្លារ

អាមេរិកៈ ប្រភពពីក្រុមមន្ត្រី បានឲ្យដឹងថា ក្រសួងការបរទេសអាមេរិក បានយល់ព្រមលក់អាវុធយោធា ដែលមានតម្លៃ ៣៣០ លានដុល្លារទៅឲ្យកោះតៃវ៉ាន់ ខណៈដែលអត្រាដំទ្បើងពន្ធចុងក្រោយ របស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ស្តីពីការនាំចូលរបស់ចិន ត្រូវបានចូលជាធរមាន។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨។…

ចិន ថាមិនអាចបើកកិច្ចចរចាពាណិជ្ជកម្មបានទ្បើយ ខណៈអាមេរិក យកកាំបិតជង់បំពង់កនោះ

ចិនៈ រដ្ឋាភិបាលក្រុងប៉េកាំង នៅថ្ងៃអង្គារនេះ បាននិយាយថា វាមិនអាចទៅរួចនោះទេ សម្រាប់ការធ្វើកិច្ចចរចាពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក ខណៈដែលក្រុងវ៉ាស៊ីនតោន បានដាក់ពន្ធគយលើប្រទេសខ្លួន បីដូចជាយកកាំបិត ទៅជង់បំពង់កនរណាម្នាក់នោះ»។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨។ ថ្លែងនៅថ្ងៃបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានដំទ្បើងពន្ធលើទំនិញនាំចូលរបស់ចិន មានទំហំទឹកប្រាក់ចំនួន ២០០…

ទទួទានអាហារមួយប្រភេទនេះរាល់ថ្ងៃ សរសៃឈាមនឹងលាងស្អាតល្អ គ្មានខ្លាញ់ឡើយ

ខ្លាញ់ក្នុងសរសៃឈាម គឺជាមូលហេតុមួយ ក្នុងចំណោមមូលហេតុជាច្រើន ដែលបង្កឲ្យកើតជំងឺសរសៃឈាមបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងគំរាមកំហែងដល់សុខភាពធ្ងន់ធ្ងរ។ ដូច្នេះ ការទទួលទានអាហារដើម្បីបង្ការខ្លាញ់ក្នុងសរសៃឈាម គឺជាអ្វីដែលអ្នកគួរធ្វើជាចាំបាច់។ បើយោងតាមអ្នកជំនាញប្រទេសចិន បានបង្ហាញថា អ្នកដែលមានខ្លាញ់ក្នុងខ្លួនច្រើន ឬអ្នកដែលមានសុខភាពល្អ ដែលចង់ការពារខ្លាញ់ក្នុងសរសៃឈាម ក្រៅពីធ្វើលំហាត់ប្រាណ គួរតែយកចិត្តទុកដាក់ពិសេសចំពោះរបបអាហារប្រចាំថ្ងៃ។ ក្នុងចំណោមអាហារជាច្រើន សណ្តែកដី ត្រូវបានគេចាត់ទុកជាឱថស ដ៏ល្អបំផុតក្នុងការលើកកម្ពស់សុខភាព…