ចិន ជំរុញឲ្យអាមេរិកដកទណ្ឌកម្មប្រឆាំងយោធាខ្លួន ឬមួយក៏ចង់ប្រឈមមុខនឹងផលវិបាក

ចិនៈ ក្រុងប៉េកាំង បានជំរុញឲ្យសហរដ្ឋអាមេរិក ដកទណ្ឌកម្មប្រឆាំងយោធាខ្លួន ឬមួយក៏ចង់ប្រឈមមុខនឹងផលវិបាក ជាមួយចិន ជុំវិញការទិញយន្តហោះចម្បាំង និងមីស៊ីលរបស់រុស្ស៊ី។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨។ កាលពីថ្ងៃព្រហស្បតិ៍ក្រសួងការបរទេសអាមេរិក បាននិយាយថា ការទិញយន្ដហោះចម្បាំង SU-35 និងប្រព័ន្ធការពារប្រឆាំង S-400 របស់ចិនពីរុស្ស៊ី…

អាមេរិក ដាក់ទណ្ឌកម្មលើប្រទេសចិន ជុំវិញការទិញអាវុធរបស់រុស្ស៊ី

អាមេរិកៈ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្មប្រឆាំងលើយោធាប្រទេសចិន ដែលបានទិញយន្ដហោះចម្បាំងយោធា និងអាវុធមីស៊ីលរបស់រុស្ស៊ី។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨។ ដោយក្រុងវ៉ាស៊ីនតោន បាននិយាយថា ការទិញទាំងនោះ គឺបានប្រឆាំងទៅនឹងការដាក់ទណ្ឌកម្មរបស់អាមេរិកលើរុស្ស៊ី ជុំវិញសកម្មភាពរបស់ទីក្រុងមូស្គូ នៅក្នុងប្រទេសអ៊ុយក្រែន រួមទាំងការជ្រៀតជ្រែកចូលក្នុងនយោបាយរបស់អាមេរិក។ ខណៈដែលនាពេលថ្មីៗនេះ​ រដ្ឋាភិបាលក្រុងប៉េកាំង បានទិញយន្ដហោះចម្បាំង…

តុលាការ សម្រេចដាក់គុក បុរសជនជាតិចិនម្នាក់ ដែលវាយសង្សារ ក្នុងសណ្ឋាគារឡឺម៉ុង ក្នុងខណ្ឌចំការមន

ភ្នំពេញៈ ទីបំផុតទៅ បុរសចិន ដែលប្រើហិង្សាលើសង្សារខ្លួនឯង ឲ្យរងរបួសនៅក្នុងសណ្ឋាគារ ឡឺម៉ុង ក្នុងខណ្ឌចំការមនត្រូវបាន លោក សាន សុផាត ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យដាក់គុកហើយ កាលពីរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ ម្សិលមិញ នេះបើយោងតាមសមត្ថកិច្ច។ ប្រភពបញ្ជាក់ថា បុរសជាជនជាតិចិនត្រូវបានលោកស្រី…

អាមេរិក បញ្ជូននាវាចម្បាំង ទៅកាន់សមុទ្រចិនខាងត្បូង បង្កឲ្យមានភាពតានតឹង

ចិនៈ ប្រេសិតពិសេសរបស់ប្រទេសចិន ប្រចាំនៅទីក្រុងឡុងដ៍ បានចោទប្រកាន់បណ្ដាប្រទេសធំៗមួយចំនួន ដែលមិនជាប់ពាក់ព័ន្ធរឿងជម្លោះក្នុងតំបន់ ព្យាយាមចូលមកកាន់សមុទ្រចិនខាងត្បូង ដើម្បីបង្កើតបញ្ហា នៅតំបន់ដែលប្រទេសចិន បានអះអាងថា ជាដែនទឹករបស់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨។ លោក Liu Xiaoming ឯកអគ្គរដ្ឋទូតចិនប្រចាំនៅចក្រភពអង់គ្លេស បាននិយាយកាលពីថ្ងៃពុធថា…

លោក គីម ចង់ជួបចរចាជាមួយលោក ត្រាំ ក្នុងកិច្ចប្រជុំកំពូលលើកទី ២ ដើម្បីពន្លឿនការលុបបំបាត់អាវុធនុយក្លេអ៊ែរ

កូរ៉េៈ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ចង់ឲ្យមានជំនួបកំពូលលើកទី ២ ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាពេលឆាប់ៗខាងមុននេះ ដើម្បីពន្លឿនការរំសាយអាវុធនុយក្លេអ៊ែរ។ នេះបើយោងតាមសារព័ត៌មាន Channel News…

​បុរសម្នាក់ផឹកស្រវឹង ជិះម៉ូតូបុកគេពីក្រោយ រងរបួសធ្ងន់ នៅស្ពានអាកាសស្តុបដីហុយ!

​ភ្នំពេញៈ កាលពីព្រលប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយបុរសម្នាក់អត់ស្គាល់អត្តសញ្ញាណ ស្រវឹងស្រាបើកម៉ូតូបុកគេពីក្រោយនៅចំណុចស្ពានអាកាសមិត្តភាពកម្ពុជា ចិនសែនសុខ (ស្ពានអាកាសស្តុបដីហុយ) សង្កាត់ទឹកថ្លា៕

ក្រុម​ចោរជំនាញឆក់២នាក់ ត្រូវសមត្ថកិច្ចបង្ក្រាបបាន!

ភ្នំពេញៈ កាលពីថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៨ វេលាម៉ោង ១១ និង ៣០ នាទី កម្លាំងជំនាញរបស់ការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យ ចំនួន ០២ នាក់ នៅចំណុចមុខខ្លោងទ្វារវត្តឃ្មួញ ផ្លូវហាណូយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ…

សិស្សវិទ្យាល័យផ្សារដើមថ្កូវ និងជាងទង ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពីបទឆក់កាបូបស្ពាយជនបរទេស

ភ្នំពេញៈ កាលពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០១៨ ការិយាល័យព្រហ្មទណ្ឌកម្រិតតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីឆក់កាបូបស្ពាយជនជាតិចិន (ក្នុងនោះមានប្រាក់ ៧២០០ដុល្លារ ១០០យេន លិខិតឆ្លងដែន និងឯកសារមួយចំនួន) កាលពីថ្ងៃ ១៦ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវ ២៩៤កែផ្លូវ…

​ចោរជំនាញ​​កាច់សោ.ក​ម៉ូតូ! លួចបានសម្រេច៩លើក លើកទី១០ដេកគុក!..

សៀមរាបៈ កាលពី​​វេលាម៉ោង១២និង៣០នាទីយប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ នៅ​ភូមិវិហារចិន សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប មានករណី ជនមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព លួចកាច់សោ.ក​ម៉ូតូ ​១គ្រឿង ម៉ាក ហុងដាឌ្រីម C-125 ពណ៌ខ្មៅ ពាក់ស្លាកព្រះវិហារ 1B-1301 របស់ជនរងគ្រោះ…

លោក ត្រាំ ចោទប្រកាន់ចិនថា កំពុងព្យាយាមធ្វើឲ្យមានផលប៉ះពាល់ ដល់ការបោះឆ្នោតអាមេរិក

អាមេរិកៈ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ បានចោទប្រកាន់ប្រទេសចិនថា កំពុងព្យាយាមជះឥទ្ធិពលមិនល្អ ដល់ការបោះឆ្នោតអាមេរិកនាពេលខាងមុខ តាមរយៈនយោបាយធ្វើសង្គ្រាមពាណិជ្ជកម្ម ដែលកំពុងទ្បើងកម្ដៅរវាងប្រទេសទាំងពីរ។ នេះបើយោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨។ ដោយលោក ត្រាំ បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ក្រុងប៉េកាំងបាននិយាយដោយបើកចំហថា…