ជនជាតិចិន៣ នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់​ព័ន្ធ​ករណី​​គ្រឿងញៀន នៅ​ព្រះសីហនុ

ព្រះសីហនុៈ សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​ បាន​ឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនប្រុសស្រីចំនួន ៣នាក់ ដោយករណី​ទី១ នៅ​ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ វេលា​ម៉ោង១៥ និង២០ នាទី បានឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន២ នាក់ នៅពេល​កម្លាំងចម្រុះ​ចុះ​ត្រួតពិនិត្យ​ឆែក​អាវុធជាតិផ្ទុះ ត្រង់​ចំណុច​មុខ​មន្ទីរពេទ្យបង្អែក​ខេត្ត ក្នុង​សង្កាត់លេខ៤ ក្រុងព្រះសីហនុ ទី១-ឈ្មោះ YANG REN…

ជនជាតិចិនម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពីបទហិង្សាដោយចេតនា បំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ នៅខណ្ឌចំការមន

ភ្នំពេញៈ កាលពីវេលាម៉ោង ៩ និង៥៥នាទីយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ មានករណីហិង្សាដោយចេតនាមួយ ( វាយបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ) បង្កទ្បើងដោយជនសង្ស័យជាជនជាតិចិនម្នាក់ នៅចំណុចខាងជើងផ្សារកុងតឺន័រ ផ្លូវរដ្ឋសភា ក្រុម៥៩ ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ជនសង្ស័យឈ្មោះ CUIHAILONG ភេទប្រុសអាយុ៣០ឆ្នាំ ជនជាតិចិន…

ជប៉ុន អះអាងថា កូរ៉េខាងជើងនៅតែបង្កការគំរាមកំហែង ដល់សន្តិសុខរបស់ខ្លួន

ជប៉ុនៈ រដ្ឋាភិបាលក្រុងតូក្យូ បាននិយាយនៅថ្ងៃអង្គារនេះថា កូរ៉េខាងជើង នៅតែបង្កការគំរាមកំហែងដល់សន្តិសុខរបស់ខ្លួន ថ្វីបើមានការបញ្ឈប់ការសាកល្បងមីស៊ីលផ្លោង និងការសន្យារបស់មេដឹកនាំលោក គីម ជុងអ៊ុន ដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េក៏ដោយ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨។ កាសែតមួយ បានចេញផ្សាយនៅថ្ងៃអង្គារនេះ…

នាវាផ្ទុកយន្តហោះដំបូងរបស់ចិន ចាប់ផ្តើមប្រតិបតិ្តការសាកល្បងនៅលើសមុទ្រជាលើកទី២

ចិនៈ នាវាផ្ទុកយន្តហោះដំបូងគេ ដែលត្រូវបានផលិតទ្បើងនៅក្នុងប្រទេសចិន សម្រាប់កងទ័ពជើងទឹក បានចេញដំណើរពីកំពង់ផែ កាលពីថ្ងៃអាទិត្យ ដើម្បីសាកល្បងនាវាចរណ៍លើកទីពីររបស់ខ្លួន ដោយវាត្រូវបានគេដឹងថា ប្រព័ន្ធអាវុធចម្បង ក៏ដូចជាប្រព័ន្ធបញ្ជាលើវានា នឹងត្រូវគេធ្វើតេស្តក្នុងអំទ្បុងពេលនោះផងដែរ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨។ យោងតាមកាសែត Global Times បានឲ្យដឹងថា…

តារាចម្រៀង អេង ប៉ូ មរណភាពភ្លាមៗ ក្រោយចូលសង្គ្រោះបន្ទាន់

ទើបតែចូលសម្រាកនៅក្នុងមន្ទីរពេទ្យក្នុងបន្ទប់សង្គ្រោះបន្ទាន់បានតែប៉ុន្មានម៉ោងប៉ុណ្ណោះ តារាចម្រៀងវ័យជាង៤០ឆ្នាំ លោក អេង ប៉ូ ដែលត្រូវគេស្គាល់ថាជាតារាចម្រៀងអាហ្វែដែលអាចច្រៀងបទជាភាសាអង់គ្លេស និងចិនបានពីរោះ បានទទួលមរណភាពហើយ កាលពីយប់ថ្ងៃទី ២៧ សីហា ដោយជំងឺដាច់សរសៃឈាមខួរក្បាល។ មរណភាពរបស់លោក ត្រូវបានតារាសិល្បៈ ដែលជាមិត្តរួមក្រុមបង្ហោះថាជាការចាកចេញលឿនដូចផ្លេសបន្ទោរ ខណៈដែលលើហ្វេសប៊ុក ក៏មានការបង្ហោះរំលែកទុកយ៉ាងផុសផុល។ តារាសិល្បៈជាច្រើនកំពុងប្រើប្រាស់បណ្ដាញហ្វេសប៊ុក បង្ហោះទួញសោក និងបង្ហាញអារម្មណ៍ក្ដុកក្ដួល…

សន្តិសុខ​ក្លឹប​ហ្គោលឡាញ ស្រវឹងវាយទ្រព្យសម្បត្តិរបស់គេតាមដងផ្លូវ!

ភ្នំពេញៈ បុរសជាសន្តិសុខក្លឹបហ្គោលឡាញម្នាក់ ត្រូវបានសមត្ថកិច្ច​ចាប់ឃាត់ខ្លួន បន្ទាប់ពីរស្រវឹងស្រាជោកជាំ​ ហើយដើរស្រែកតាមផ្លូវនិងវាយ​កញ្ចក់​កង់បីឥណ្ឌមួយគ្រឿង ដែលធ្វើដំណើរតាមដងផ្លូវបណ្តាលឲ្យបែក​ ខណៈពេលដែលបុរសចិត្តខ្លាំងរូបនោះដើរឆ្លងផ្លូវ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទី​ទៀប​ភ្លឺ​ ថ្ងៃទី២៨​ ខែ​សីហា​ ឆ្នាំ​២០១៨​ ត្រង់​ចំណុច​ខាង​មុន​មន្ទីរពេទ្យ​សែនសុខ​ តាមបណ្ដោយ​ផ្លូវ​១៩៨៦​កែងនិងផ្លូវ​១០១១​ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌ​សែនសុខ​។ ជនបង្កមានឈ្មោះ​ ពេជ្រ​ ប៊ុន្ថា​ ភេទប្រុស​អាយុ៣៣ឆ្នាំ​ ជាសន្តិសុខយាមក្លឹបហ្គោលឡាញ​…

ជនជាតិចិន បើករថយន្ដកាមរីបាឡែន ពន្លះរបាំងថ្មពុះចែកទ្រូងផ្លូវខ្ទេចអស់៣កង់ នៅខណ្ឌដូនពេញ

ភ្នំពេញៈ រថយន្ដកាមរីបាឡែនមួយគ្រឿង បើកបរក្នុងល្បឿនលឿនមិនប្រយ័ត្ន ជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹងបណ្ដាលឲ្យខូចខាតអស់ចំនួន៣កង់ ចំណែក រថយន្ដដាច់កង់មុខផ្នែងខាងឆ្វេងបន្តដំណើរទៅមុខលែងរួច។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ នៅចំណុចស្តុបក្ដាន់ពីរ តាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ រថយន្ដបង្កម៉ាកកាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 1AI-0101 បើកបរដោយបុរសជនជាតិចិនម្នាក់…

​​ក្រុមចោរឆក់សកម្មក្នុងរាជធានីភ្នំពេញ៣នាក់ ត្រូវ​សមត្ថកិច្ចបង្រ្កាបបាន!

​ភ្នំពេញៈ កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ២០១៨ កម្លាំងជំនាញរបស់ការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន​៣​នាក់ នៅចំណុចផ្ទះសំណាក់លេខ៦៩ ផ្លូវឧកញ៉ាម៉ុងរិទ្ធី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលពាក់ពន្ធ័ប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស(ឆក់ទ្រព្យសម្បត្តិ) ចំនួន​២ ករណីនិងចាប់យកវត្ថុតាងជាមធ្យោបាយជិះធ្វើសកម្មភាព បញ្ជូនមកកាន់ការិយាល័យ មាន ៖…

​ករណីឃាតកម្មដ៏សាហាវ..ចាក់សម្លាប់បុរសម្នាក់ នៅស្រុកស្ទោង!

​កំពង់ធំៈ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ មានករណី​ឃាតកម្ម(ចាក់សម្លាប់​) នៅ​ភូមិស្វាយ ស​ ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំ​ព​ង់ធំ។ ​​ ជនសង្ស័យ(ជាមនុស្សវិកលចរិត)ឈ្មោះ អេង វិចត្រ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មានទីលំនៅភូមិឃុំ​កើតហេតុ​។ ចំណែកជនរងគ្រោះមាន​២​នាក់ ទី១​ឈ្មោះ​…

ចិន យល់ព្រមពិភាក្សាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយអង់គ្លេស

ចិនៈ បន្ទាប់ពីមានការពិភាក្សាគ្នា កាលពីថ្ងៃសុក្រ រវាងតំណាងប្រទេសទាំងពីរ ក្រសួងពាណិជ្ជកម្មចិន បាននិយាយថា ក្រុងប៉េកាំង នឹងបើកទូលាយ ដើម្បីធ្វើកិច្ចចរចា ជាមួយចក្រភពអង់គ្លេស ស្តីពីលទ្ធភាពធ្វើពាណិជ្ជកម្មសេរី ក្រោយដំណើរការ Brexit ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែសីហា​ ឆ្នាំ២០១៨។ យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយកាលពីថ្ងៃសៅរ៍ដោយក្រសួងពាណិជ្ជកម្ម…