វ៉ាក់សាំង Oxford AstraZeneca ជាជំនួយទ្វេភាគីរបស់ចក្រភពអង់គ្លេស ចំនួន ៤១៥.០០០ ដូស ជូនរាជរដ្ឋាភិបាលកម្ពុជា នឹងដឹកមកដល់កម្ពុជានៅល្ងាចស្អែក

តាមកម្មវិធីដែលបានគ្រោងទុក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅទទួលវ៉ាក់សាំង Oxford AstraZeneca ជាការបរិច្ចាគរបស់ចក្រភពអង់គ្លេស ចំនួន ៤១៥.០០០ ដូស ក្នុងក្របខណ្ឌទ្វេភាគី ជូនរាជរដ្ឋាភិបាលកម្ពុជា ដែលនឹងដឹកមកដល់កម្ពុជានៅល្ងាចថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២១ស្អែកនេះ។…

ក្រុមប្រតិភូកម្ពុជាវិលត្រឡប់មកដល់មាតុប្រទេសវិញប្រកបដោយសុខសុវត្ថិភាព

CAMSOC-ភ្នំពេញ៖ ក្រុមប្រតិភូ-អត្តពលិកកម្ពុជា បានធ្វើមាតុភូមិនិវត្តន៍មកដល់មាតុប្រទេសរបស់ខ្លួនវិញហើយ នៅល្ងាចថ្ងៃទី២ ខែសីហា ឆ្នាំ២០២១នេះ បន្ទាប់ពីបញ្ចប់បេសកកម្មនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងតូក្យូ ប្រទេសជប៉ុន ឆ្នាំ២០២០។ ក្រុមប្រតិភូ-អត្តពលិកកម្ពុជាមានសរុបចំនួន៧រូប ក្នុងនោះមាន អត្តពលិក២រូប លើ២ប្រភេទកីឡា គ្រូពេទ្យ គ្រូបង្វឹក ដឹកនាំដោយឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ…

សហរដ្ឋអាមេរិក និងអង់គ្លេសបាននិយាយថា អ៊ីរ៉ង់បានធ្វើការវាយប្រហារលើនាវាដឹកប្រេងឥន្ធនៈដែលគ្រប់គ្រងដោយអ៊ីស្រាអែល

(Reuters) ៖ – កាលពីថ្ងៃអាទិត្យ សហរដ្ឋអាមេរិក និងអង់គ្លេសបាននិយាយថា ពួកគេជឿជាក់ថា អ៊ីរ៉ង់បានធ្វើការវាយប្រហារលើនាវាដឹកប្រេងឥន្ធនៈដែលគ្រប់គ្រងដោយអ៊ីស្រាអែលនៅឆ្នេរសមុទ្រអូម៉ង់កាលពីថ្ងៃព្រហស្បតិ៍ ដែលបានសម្លាប់ជនជាតិអង់គ្លេសម្នាក់ និងជនជាតិរ៉ូម៉ានីម្នាក់ ដោយពួកគេសន្យាថា​ នឹងធ្វើការជាមួយដៃគូដើម្បីឆ្លើយតបចំពោះហេតុការណ៍នេះ។ កាលព្រឹកថ្ងៃអាទិត្យ ប្រទេសអ៊ីរ៉ង់បានបដិសេធថា ខ្លួនមិនជាប់ពាក់ព័ន្ធនឹងហេតុការណ៍នេះទេ បន្ទាប់ពីខ្លួនត្រូវបានអ៊ីស្រាអែលស្តីបន្ទោស។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បាននិយាយថា…

គូស្នេហ៍ដែលគ្រប់គ្នាប្រាថ្នា! ប្តីប្រពន្ធជប៉ុនមួយគូ ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកលេងបណ្តាញសង្គម ដោយសារការផ្អែមល្ហែមមិនចាញ់យុវវ័យ

  (បរទេស)៖ មនុស្សគ្រប់រូបតែងតែប្រាថ្នាចង់បានដៃគូជីវិតប្រកបដោយភាពចុះសម្រុងគ្នា ដើម្បីដឹកដៃរួមគ្នាជាមួយគ្នាប្រកបដោយសុភមង្គលរហូតដល់ចាស់ជរារៀងៗខ្លួន។ ជាក់ស្តែង មានប្តីប្រពន្ធជប៉ុនមួយគូ បាននឹងកំពុងទទួលការចាប់អារម្មណ៍មិនតិចនោះទេ ពីអ្នកលេងបណ្តាញសង្គម ដោយហៅលោកយាយលោកយាមួយគូនេះថា «ប្ដីប្រពន្ធ Goal»។ ហើយមូលហេតុដែលហៅបែបនេះ គឺដោយសារតែរាល់សកម្មភាព ដែលលោកយាយលោកយា បានធ្វើ គឺបង្ហាញយ៉ាងច្បាស់ទៅកាន់អ្នកលេងបណ្តាញសង្គម ពីក្តីសុខ សុភមង្គល ដែលអ្នកទាំងពីរទទួលបាន។ លោក…

ប្រទេសជាច្រើននៅទ្វីបអាស៊ីកំពុងប្រឈមនឹងការកើនឡើងយ៉ាងខ្លាំងនូវការរាតត្បាតនៃជំងឺកូវីដ១៩ (Delta)

ប្រទេសជាច្រើននៅទ្វីបអាស៊ីកំពុងប្រឈមនឹងការកើនឡើងយ៉ាងខ្លាំងនូវការរាតត្បាតនៃជំងឺកូវីដ១៩ ដែលបង្កឡើងដោយវីរុសបម្លែងដែលតា។ នេះបើតាម Reuters ថ្ងៃទី៣១ កក្កដានេះ។ ជាក់ស្ដែង ជប៉ុនបានប្រកាសដាក់រាជធានីតូក្យូ និងទីក្រុងនៅក្បែររាជធានីនេះ ក្នុងភាពអាសន្នរហូតដល់បញ្ចប់ខែសីហា ក្រោយរកឃើញករណីវិជ្ជមានប្រចាំថ្ងៃរហូតដល់ ៤.០៥៨ករណី ខណៈចិនកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាមួយវីរុសបម្លែង Delta នៅទីក្រុងណានជីង ក្រោយរកឃើញបុគ្គលិកសម្អាតយន្តហោះមួយពីរុស្ស៊ីមានវិជ្ជមាន។ ដោយឡែក រដ្ឋាភិបាលថៃ ក៏បានរកឃើញ…

កងទ័ពអាហ្វហ្កានីស្ថានសម្លាប់ក្រុមសកម្មប្រយុទ្ធតាលីបង់ ១៣,៥៥៥នាក់ ក្នុងរយៈពេលត្រឹម ៤ខែ, នេះបើតាមរដ្ឋាភិបាលកាប៊ុល

  (តូក្យូ)៖ រដ្ឋាភិបាលអាហ្វហ្កានីស្ថាន បាននិយាយថាកងទ័ពរបស់ខ្លួនបានសម្លាប់ក្រុមសកម្មប្រយុទ្ធតាលីបង់ច្រើនជាង ១៣,៥០០នាក់ ក្នុងរយៈពេល៤ខែកន្លងមកនេះ ខណៈយោធាអាមេរិកទទួលស្គាល់ថាក្រុមតាលីបង់កំពុងវាយដណ្ដើមកាន់ទឹកដីកាន់ច្រើននៅទូទាំងប្រទេសអាហ្វហ្កានីស្ថាន។ សារព័ត៌មានជប៉ុន NHK ដោយផ្អែកលើប្រភពទទួលបានពីក្រសួងទទួលបន្ទុកសន្តិភាពរបស់រដ្ឋាភិបាលអាហ្វហ្កានីស្ថាន បានឱ្យដឹងកាលពីថ្ងៃសុក្រសប្ដាហ៍នេះ ក្រុមសកម្ម ប្រយុទ្ធតាលីបង់ ១៣,៥៥៥នាក់ ត្រូវបានសម្លាប់ និង១១,០៥៤នាក់ បានរងរបួស នៅក្នុងការវាយប្រយុទ្ធគ្នា ចាប់តាំងពីខែមេសាមក។ ប៉ុន្តែក្រសួងមួយនេះមិនបានបញ្ជាក់ពី…

ព្រឹកស្អែក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារ និងយុវវ័យ ចាប់ពីអាយុ ១២ ឆ្នាំ ដល់ អាយុក្រោម ១៨ ឆ្នាំ

នៅព្រឹកថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២១ ស្អែកនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារ និងយុវវ័យ ចាប់ពីអាយុ ១២ ឆ្នាំ ដល់ អាយុក្រោម ១៨ ឆ្នាំ…

TOKYO 2020៖ ប៉ែន សុគង់ បញ្ចប់ការប្រកួតត្រឹមចំណាត់ថ្នាក់លេខ៦ ក្នុងស៊េរី លើវិញ្ញាសារត់ល្បឿន ១០០ម៉ែត្រ

CAMSOC-ភ្នំពេញ៖ កីឡាករអត្តពលកម្មកម្ពុជា ប៉ែន សុគង់ បានបញ្ចប់ការប្រកួតវិញ្ញាសារត់ល្បឿនចម្ងាយ ១០០ម៉ែត្រ នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២០ (Tokyo Olympic Games 2020) នៅប្រទេសជប៉ុនហើយ ដោយប្រើថិរវេលា ១១.០២វិនាទី និងបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៦ ក្នុងស៊េរី ក្នុងចំណោមកីឡាករ ៩នាក់…

Update៖ឆេះរថយន្តក្រុងដឹកអ្នកដំណេីរ របស់ក្រុមហ៊ុនវីរៈប៊ុនថាំ ២៣គ្រឿង ស្លាប់ មនុស្ស ម្នាក់ មិនទាន់ស្គាល់អត្តសញ្ញាណ

ភ្នំពេញៈ រថយន្តក្រុងដឹកអ្នកដំណេីរ២៣គ្រឿង បានឆេះទាំងស្រុងនិងប្រទះឃេីញលលាដ៍ក្បាល មនុស្ស ស្លាប់ ម្នាក់ មិនទាន់ស្គាល់អត្តសញ្ញាណ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ស្ថិតត្រង់ចំណុចចំណតរថយន្តក្រុងខាងលេីក្បែគល់ជ្រោយចង្វារ(ស្ពានមិត្តភាពកម្ពុជា-ជប៉ុន )ក្នុងភូមិ៣សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេឮសូរសំលេងផ្ទុះចេញពីចំណតរថយន្តក្រុង ក្រុមហ៊ុនវីរៈប៊ុនថាំ ចេញផ្សែងមកក្រៅមានអណ្តាតភ្លើង…

ជនដៃដល់ម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីយកចបវាយនិងកាប់ជនរងគ្រោះរបួសធ្ងន់

បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ជនរងគ្រោះម្នាក់បានរងរបួសធ្ងន់ ឯជនដៃដល់ព្យាយាមរត់គេចខ្លួន តែត្រូវបានកម្លាំងនគរបាលស្ទាក់ចាប់បាន បន្ទាប់ពីកើតមានអំពើហិង្សាដោយចេតនា ដែលកើតឡើងវេលាម៉ោង ០៥និង១០នាទីទៀបភ្លឺ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចគោកស្វាយចម្ងាយប្រហែល ២.០០០ម៉ែត្រ ខាងកើតភូមិខ្វាវលិច ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។…