ជនជាតិចិនម្នាក់ យកខ្សែទាក់ក បម្រុងលោតសម្លាប់ខ្លួន ពីលើអគារ

ព្រះសីហនុៈ នៅវេលាម៉ោង៣និង០០នាទីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ មានករណីបុរសជនជាតិចិនម្នាក់ បានយកខ្សែទាក់ករបស់ខ្លួនឯង បម្រុងលោតចុះពីលើអគារសម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង នៅតាមបណ្តោយផ្លូវអិលវី ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ករណីខាងលើនេះ កម្លាំងសមត្ថកិច្ចនិងក្រុមសង្គ្រោះកំពុងរកវិធីជួយសង្គ្រោះបុរសជនជាតិចិន ដែលយកខ្សែចងកបម្រុងលោតចុះពីលើអគារសម្លាប់ខ្លួននោះ ។ ករណីនេះគេមិនទាន់ដឹងពីហេតុ និងថាបុរសជនជាតិចិន ដែលបម្រុងលោតសម្លាប់ខ្លួននោះមានវិបត្តិអ្វីនោះដែរ៕

ជនជាតិចិនម្នាក់ យកខ្សែទាក់ក បម្រុងលោតសម្លាប់ខ្លួន ពីលើអគារ

ព្រះសីហនុៈ នៅវេលាម៉ោង៣និង០០នាទីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ មានករណីបុរសជនជាតិចិនម្នាក់ បានយកខ្សែទាក់ករបស់ខ្លួនឯង បម្រុងលោតចុះពីលើអគារសម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង នៅតាមបណ្តោយផ្លូវអិលវី ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ករណីខាងលើនេះ កម្លាំងសមត្ថកិច្ចនិងក្រុមសង្គ្រោះកំពុងរកវិធីជួយសង្គ្រោះបុរសជនជាតិចិន ដែលយកខ្សែចងកបម្រុងលោតចុះពីលើអគារសម្លាប់ខ្លួននោះ ។ ករណីនេះគេមិនទាន់ដឹងពីហេតុ និងថាបុរសជនជាតិចិន ដែលបម្រុងលោតសម្លាប់ខ្លួននោះមានវិបត្តិអ្វីនោះដែរ៕

ករណីលិចទូកនេសាទ ក្នុងលម្ហសមុទ្រ នៅខេត្តកោះកុង ជួយសង្គ្រោះកូនបាន តែឪពុកបាត់ខ្លួន រកមិនទាន់ឃើញ

កោះកុងៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅវេលាម៉ោង​ ១២ និង៣០​នាទី​ ព្រឹក​ ថ្ងៃ​ទី​​​ ១៩​ ខែកញ្ញា​ ឆ្នាំ២០២០​ មានករណីទូកនេសាទមួយគ្រឿង បានលិច​ក្នុងលម្ហសមុទ្រ ខាងមុខភូមិចំការលើ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។ ​នៅលើទូកមានមនុស្សចំនួន​២នាក់​ (ឪពុក​ និងកូន)​…

ប្រជាពលរដ្ឋចំនួន ១៤នាក់ ពុលអាហារ នៅស្រុកសូទ្រនិគម

សៀមរាបៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១៤ និង៤០នាទី មានករណីពុលអាហារ នៅភូមិមុខវត្ត ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគ ខេត្តសៀមរាប។ ជនរងគ្រោះ៖ ១-ឈ្មោះ វី ភេទប្រុស អាយុ២៨ឆ្នាំ…

ព្យុះទី១១ ឈ្មោះ «នូល» បក់បោកនាំភ្លៀង បណ្ដាលឲ្យជន់លិចតំបន់មួយចំនួននៅខេត្តព្រះសីហនុ

ព្រះសីហនុៈ ឥទ្ធិពលនៃព្យុះទី១១ ឈ្មោះ “នូល” បានបក់បោកនាំភ្លៀងមកដល់ភូមិសាស្រ្តតមួយចំនួន ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទទួលរងនូវការជន់លិច ដោយសារជំនន់ទឹកភ្លៀងដ៏ធំ នៅវេលាម៉ោង២៣យប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០។ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ សហការជាមួយកម្លាំង គណៈបញ្ជាការឯកភាពស្រុក ចូលរួមយ៉ាងសកម្ម ក្នុងការជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ មកកាន់ទីទួលសុវត្ថិភាព៕

បរិភោគម៉ាំកូនត្រីចំរុះហើយមានអាការក្អួតចង្អោរ រាករងគ្រោះដល់ប្រជាពលរដ្ឋ ៩ នាក់ កំពុងជួយសង្គ្រោះពីក្រុមគ្រូពេទ្

ពោធិ៍សាត់ៈតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិឱ្យដឹងថាប្រជាពលរដ្ឋរស់នៅឃុំស្រែស្តុក ស្រុកកណ្តៀង ចំនួន០៩នាក់ កំពុងជួយសង្គ្រោះបន្ទាន់ពីក្រុមគ្រូពេទ្យ បន្ទាប់ពីពួកគាត់បានបរិភោគម៉ាំកូនត្រីចំរុះ ហើយមានអាការក្អួតចង្អោរ រាករូស បណ្តាឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងអាជ្ញាធរជួយអន្តរាគមន៍បញ្ជូនជនរងគ្រោះមកសង្គ្រោះ នៅមណ្ឌលសុខភាព ស្រែស្តុកបន្ទាន់កាលពី វេលាម៉ោង១៦និង០០នាទី ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ ស្ថិតក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ ប្រភពព័ត៌មានពី ប្រជាពលរដ្ឋរស់នៅឃុំស្រែស្តុក…

មានវិបត្តិផ្លូវចិត្ត! យុវជនម្នាក់ សម្រេចចិត្តចងកសម្លាប់ខ្លួន

កំពង់ធំៈ កាលពីវេលាម៉ោងប្រមាណ០៥និង៣០នាទីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ករណីយុវជនម្នាក់ មានវិបត្តិផ្លូវចិត្ត បានចងកធ្វើអត្តឃាត បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ស្ថិតនៅក្នុងភូមិធម្មនាថ ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ។ ជនរងគ្រោះឈ្មោះ សេក មុនីចន្ទ្រា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ…

ស្រ្តីវ័យក្មេងម្នាក់ មានវិបត្តិផ្លូវចិត្ត ចងកធ្វើអត្តឃាត បណ្តាលឲ្យបាត់បង់ជីវិត

បន្ទាយមានជ័យៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ស្ត្រីម្នាក់វ័យ២២ឆ្នាំ បានធ្វើអត្តឃាតសម្លាប់ខ្លួន ដោយចងក ដោយឪពុកម្តាយសង្ស័យថា មូលហេតុព្រោះតែវិបត្តិស្នេហា ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ នៅភូមិទ្រលោកត្បូង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ ប្រភពព័ត៌មានពីនគរបាលស្រុកព្រះនេត្រព្រះបានឲ្យដឹងថា…

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូយ៉ាដាវជួយសង្គ្រោះស្រ្តីឈឺពោះឆ្លងទន្លេ

រតនគិរីៈ នៅថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូយ៉ាដាវ ដឹកនាំដោយ លោក វរសេនីយ៍ទោ សុខ មីន មេញ្ជាការស្រុក បានចុះជួយសង្គ្រោះស្រ្តីឈឺពោះឆ្លងទន្លេ ចំនួន ០១នាក់ នៅភូមិពាក់ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី…

បុរសម្នាក់មានវិបត្តិក្នុងគ្រួសារ ប៉ុនប៉ងលោតសម្លាប់ខ្លួនលើស្ពានអាកាសស្ទឹងមានជ័យ

ភ្នំពេញៈ កាលពីវេលាម៉ោង ៨យប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ នៅចំណុចលើស្ពាន អាកាសស្ទឹងមានជ័យ តាមបណ្តោយផ្លូវលេខ២៧២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ដំណើររឿង៖ មុនពេលកើតហេតុគេឃើញបុរសម្នាក់ ជិះម៉ូតូមួយគ្រឿងធ្វើដំណើរតាមដងផ្លូវលេខ២៧១ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើបានឈប់ម៉ូតូ រួចឡើងលើបង្កាន់ដៃស្ពានប៉ុនប៉ងលោតសម្លាប់ខ្លួនតែមិនបានសម្រេច ត្រូវបានបងប្អូន ប្រជាពលរដ្ឋឃើញទាន់ចុះទៅជួយធ្វើអន្តរាគមន៍ទាន់ពេលវេលា ហើយបាននាំជនរងគ្រោះ…