មនុស្ស ៥នាក់ នាំគ្នាទៅលេងទឹកទន្លេ ស្រាប់តែជួបគ្រោះអកុសល លង់ស្លាប់ក្មេង ២នាក់

កំពង់ចាមៈ (ព័ត៌មានបឋម) នាវេលាម៉ោង ១១ និង១០នាទី ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២០ ត្រង់ចំណុចមុខវត្តជ្រោយថ្ម សង្កាត់កំពង់ចាម ក្រុងកំពង់ចាម មានករណីមនុស្ស ៥នាក់ បានលង់ទឹក បណ្ដាលឲ្យបាត់ខ្លួនក្មេង ២នាក់ និង៣នាក់ទៀត ត្រូវបានជួយសង្គ្រោះទាន់ពេល។ មូលហេតុ៖…

ភ្លៀងមួយមេ​ កាលពីយប់ថ្ងៃទី៦​ ធ្វើឲ្យតំបន់ខ្លះ នៃស្រុកស្វាយចេក​ ជន់លិច

បន្ទាយមានជ័យៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីយប់ថ្ងៃព្រហស្បតិ៍ ២ រោច ខែស្រាពណ៍ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ ឈានចូលថ្ងៃទី៧​ ខែសីហា​ ឆ្នាំ​២០២០​ មានភ្លៀងធ្លាក់មួយមេយ៉ាងធំ​ បានធ្វើឲ្យតំបន់ខ្លះ នៃស្រុកស្វាយចេក​…

Update៖ ប្តីអន់ចិត្តប្រពន្ធរបស់ខ្លួន ហាមមិនឲ្យផឹកសុរា ស្រាប់តែចងកសម្លាប់ខ្លួន

ភ្នំពេញៈ បុរសវ័យចំណាស់ម្នាក់បានយកខ្សែអង្រឹងចងកសម្លាប់ខ្លួនជាប់និងចម្រឹងបង្អួច បណ្តាលឲ្យស្លាប់ បង្កការភ្ញាក់ផ្អើលកើតឡើង នៅវេលាម៉ោង២និង៤០នាទី រសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ ២០២០ នៅផ្ទះរបស់ខ្លួន ក្នុងភូមិត្រពាំងអញ្ចាញ៦ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ ពៅ សុសល ភេទប្រុស អាយុ៥៤ឆ្នាំ មានប្រពន្ធឈ្មោះ…

ម៉ូតូ២គ្រឿងធ្វើដំណើរបញ្ច្រាសទិស បណ្តាលឲ្យបុកគ្នាពេញទំហឹង រងរបួសធ្ងន់ស្រាលចំនួន៥នាក់

កណ្តាលៈ នៅថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០២០ វេលាម៉ោង១៦និង៣៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ ធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្តាលឲ្យបុកពេញទំហឹង រងរបួសធ្ងន់ស្រាលចំនួន៥នាក់ ស្ថិតនៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ករណីគ្រោះថ្នាក់ចរាចារណ៍ខាងលើនេះ នៅមុនពេលកើតហេតុ គេឃើញម៉ូតូ១គ្រឿងម៉ាក SUZUKI LETS ពណ៌ស…

ភ្ញាក់ផ្អើល! ប្តីស្រវឹងស្រា ប្រើប្រពន្ធដងទឹកឲ្យផឹកមិនទាន់ចិត្ត ធាក់ប្រពន្ធមួយជើង បណ្តាលឲ្យប្រកាច់ស្លាប់ ពេលបញ្ជូនទៅសង្គ្រោះ

ភ្នំពេញៈ កាលពីវេលាម៉ោង២និង៣០នាទី រសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅត្រង់ចំណុចភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ មានករណីបុរសម្នាក់មកពីផឹកស៊ីជាមួយមិត្តភក្តិស្រវឹងជោកបានចូលដេករោងក្នុងការដ្ឋានសំណង់លុះភ្ញាក់ឡើងប្រើប្រពន្ធឲ្យដងទឹកឲ្យផឹក តែប្រពន្ធមិនទៅក៏កើតចិត្តខឹងធាក់មួយជើង បណ្តាលឲ្យប្រពន្ធដួលប្រកាច់ភ្លាមនោះ ក៏នាំយកទៅមន្ទីរពេទ្យ តែដោយអកុសលក៏បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ជនរងគ្រោះឈ្មោះ សុខ ឃុន ភេទស្រី អាយុ៣៩ឆ្នាំ…

យុវជនម្នាក់លោតសម្លាប់ខ្លួនពីលើស្ពានកោះកុង ដោយមិនដឹងមូលហេតុ

កោះកុងៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ៩និង៥០នាទីព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ មានករណីយុវជនម្នាក់លោតសម្លាប់ខ្លួនពីលើស្ពានកោះកុង ស្ថិតក្នុងឃុំបាក់ក្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។ មូលហេតុ៖ មិនទាន់ដឹង។ ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងជួយសង្គ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យ ៕

សូមប្រុងប្រយ័ត្ន! ករណីក្មេងប្រុសម្នាក់ធ្លាក់លូ នៅខណ្ឌទួលគោក

ភ្នំពេញៈ នៅវេលាម៉ោង ៦និង៥០នាទីព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ស្ថិតត្រង់ចំណុចជាប់ការ៉ាសឡាន១៦៨ នៅផ្លូវលេខ២៣០ កែងផ្លូវ២៣៩ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានករណីក្មេងប្រុសម្នាក់ធ្លាក់ចូលលូ។ សូមបញ្ជាក់៖ ករណីនេះ ត្រូវបានអ្នកអូសរទេះ អាណាព្យាបាលជួយធ្វើកាយប្រហោងលូ ដើម្បីទាញក្មេងរងគ្រោះចេញមកក្រៅ និងធ្វើចលនាជួយសង្គ្រោះ ប៉ុន្តែមិនដឹងខ្លួនក៏បញ្ជូនបន្តទៅមន្ទីរពេទ្យ៕

គួរឲ្យអាសូរ! កុមារីម្នាក់ បានធ្លាក់ពីលើផែសមុទ្រ បណ្តាលឲ្យលង់ទឹកស្លាប់

ព្រះសីហនុៈ កាលពីវេលាម៉ោង០៥និង៣៥នាទីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ មានក្មេងស្រីម្នាក់ អាយុមួយខួបកន្លះ បានធ្លាក់ពីលើផែ បណ្តាលឲ្យលង់ទឹកសមុទ្រស្លាប់បង្កការភ្ញាក់ផ្អើលកើតឡើង ស្ថិតនៅក្នុងភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។ សពក្មេងរងគ្រោះឈ្មោះ អាន ភួង ភេទស្រី អាយុជាមួយខួប ។ នៅមុនពេលកើតហេតុ…

ចូលទៅដាក់អន្ទាក់សត្វសង្ស័យដើរជាន់មីនទើបផ្ទុះបណ្តាលឲ្យរបួសធ្ងន់បញ្ជូនទៅសង្គ្រោះភ្លាមៗ

បន្ទាយមានជ័យៈ នៅរសៀល ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ មានករណីផ្ទុះមីនប្រឆាំងមនុស្ស នៅចំនុចព្រំដែនក៥ ក្នុងភូមិសាស្ត្រភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅពេលដែលជនរង គ្រោះបានចូលទៅដាក់អន្ទាក់សត្វ។ ជនរងគ្រោះឈ្មោះ ញ៉ែម សឹម ភេទប្រុស អាយុ ៦៤ឆ្នាំ រស់នៅភូមិជោគជ័យ…

រថយន្តដឹកខ្សាច់ បើកធ្លាក់ផ្លូវ បណ្ដាលឲ្យក្រឡាប់ គាប់តៃកុងជាប់ក្នុងរថយន្ត

ព្រះសីហនុៈ (ព័ត៌មានបឋម) នាវេលាម៉ោង១ កន្លះរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅផ្លូវជាតិលេខ៤ ម្តុំភូមិតាពៅ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តដឹកខ្សាច់១គ្រឿង ពាក់ផ្លាកលេខ កំពង់ស្ពឺ3A-6181 បើកធ្លាក់ផ្លូវ បណ្ដាលឲ្យក្រឡាប់។ ភ្លាមៗនោះ ក៏មានសមត្ថកិច្ច និងពលរដ្ឋ…