​យានអវកាស Soyuz ដែល​ដឹក​អវកាសយានិក​ម្នាក់​ និង​ផលិតករ​ខ្សែភាពយន្ត​​បាន​វិលត្រឡប់​មកកាន់​ភព​ផែនដី​វិញដោយជោគជ័យ

រុស្ស៊ី៖ ​យានអវកាស Soyuz ដែល​ដឹក​អវកាសយានិក​ម្នាក់​ និង​ផលិតករ​ខ្សែភាពយន្ត​រុស្ស៊ី​ ២​នាក់​បាន​វិលត្រឡប់​មកកាន់​ភព​ផែនដី​វិញ បន្ទាប់ពី​ចាកចេញ​ពី​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) កាលពី​ព្រឹក​ថ្ងៃអាទិត្យ​។ ​យានអវកាស​នេះ​បាន​ចុះចត​នៅ​លើ​តំបន់​ក្នុង​ប្រទេស​កា​ហ្សា​ក់​ស្ថាន ដែល​ផ្ទុក​តារា​សម្ដែង​ជនជាតិ​រុស្ស៊ី​នាង Yulia Peresild និង​អ្នកដឹក​នាំ​រឿង​លោក Klim Shipenko ដែល​បាន​វិល​ត្រឡប់​មក​ភព​ផែនដី​វិញ ​បន្ទាប់ពី​ថត​ឈុត​ឆាក​សម្រាប់​ខ្សែភាពយន្ត​ដំបូង​របស់​ពិភពលោក​ក្នុង​គន្លង​គោចរ ជា​គម្រោង​ដែល​វិមាន​ក្រឹម​ឡាំង​បាន​និយាយ​ថា ​នឹង​ជួយ​សាង​កេរ្តិ៍ឈ្មោះ​កាន់តែ​ល្បីល្បាញ​ក្នុង​វិស័យ​អវកាស​របស់​ប្រទេស​នេះ​។​…

ស្ថានភាពទឹក និងការចុះជួយសង្គ្រោះពលរដ្ឋ ដែលទឹកជំនន់លិចផ្ទះ នៅខេត្តរតនគិរី

រតនគិរីៈ នៅវេលាម៉ោង ៧ព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ កម្លាំងអធិការប៉ុស្តិ៍រដ្ឋបាលឃុំជ័យឧត្តម និងប្រជាការពារ ចុះជួយសង្គ្រោះប្រជាពលរដ្ឋទឹកជំនន់ នៅឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី។ ស្ថានភាពទឹកទន្លេស្រែពក(លំផាត់) មានកម្ពស់ទឹក ១២.៨០ m ទឹកឡើង ។ កម្ពស់ទឹកត្រូវប្រកាសអាសន្នគឺ១២.៥០ m ៕

ទឹកជំនន់ និងរអិលបាក់ដីផ្ដាច់ជីវិតមនុស្ស១៨នាក់ នៅឯរដ្ឋ Kerala ប្រទេសឥណ្ឌា

(ញូដេលី)៖ ចំនួនអ្នកស្លាប់នៅក្នុងគ្រោះទឹកជំនន់ និងរអិលបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង នៅក្នុងរដ្ឋ Kerala ស្ថិតនៅភាគខាងត្បូងនៃប្រទេស ឥណ្ឌា បានកើនដល់ ១៨នាក់ហើយ នៅថ្ងៃអាទិត្យ ទី១៧ ខែតុលានេះ។ ភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារលើរដ្ឋ Kerala តាំងតែពីថ្ងៃសៅរ៍ម្សិលមិញមកម្ល៉េះ ខណៈមកទល់នឹងពេលនេះភ្លៀងនៅតែបន្តធ្លាក់នៅឡើយ។ ចំណែកឯ មនុស្សរាប់សិបនាក់ផ្សេងទៀតក៏ត្រូវបានគេរាយការណ៍ថាបានបាត់ខ្លួនផងដែរ ស្របពេលក្រុមអ្នកជួយសង្រ្គោះក្នុងនោះរួមមានទាំងយោធាកំពុងបន្តប្រតិបត្តិការ ជួយសង្គ្រោះ…

រថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿង ខណៈបើកបរសុខៗ ស្រាប់តែក្រឡាប់ផ្ងារជើងរបួសធ្ងន់ម្នាក់

ព្រះសីហនុៈ នៅវេលាម៉ោង១០និង៣០នាទីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយខ្លួនឯង រថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ខណៈបើកបរសុខៗ ស្រាប់តែក្រឡាប់ផ្ងារជើងរងរបួសធ្ងន់ម្នាក់ ទិសដៅពីព្រះសីហនុ-ទៅភ្នំពេញ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៦៨-១៦៩ ស្ថិតនៅភូមិតាពៅ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ អ្នកបើកបរឈ្មោះ…

បុរសពីរនាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នា ដល់ត្រង់ចំណុចផ្លូវកោងខ្លាំង ដួលស្លាប់ម្នាក់របួសធ្ងន់ម្នាក់

សៀមរាបៈ នៅវេលាម៉ោង១៩និង២០នាទីយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បុរសចំនួន០២នាក់ បានជិះម៉ូតូមួយគ្រឿងឌុបគ្នា មកដល់ត្រង់ចំណុចកើតហេតុ ផ្លូវមានសភាពកោងខ្លាំង បណ្តាលឲ្យជនរងគ្រោះ ដួលដោយខ្លួនឯងស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ ស្ថិតនៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។ ជនរងគ្រោះទី១-ឈ្មោះ ម៉ី ជេស្ដារ…

ក្រុមអ្នកជួយសង្គ្រោះ បានរក ឃើញសាកសពសិស្សចំនួន ១១នាក់ ដែលបានលង់ទឹកស្លាប់នៅទន្លេ ក្នុងខេត្តជ្វា ភាគខាងលិចប្រទេសឥណ្ឌូនេស៊ី

មន្រ្តីនៅការិយាល័យជួយសង្គ្រោះក្នុងស្រុក បាននិយាយថា ក្រុមអ្នកជួយសង្គ្រោះ បានរក ឃើញសាកសពសិស្សចំនួន ១១នាក់ ដែលបានលង់ទឹកស្លាប់នៅទន្លេ ក្នុងខេត្តជ្វា ភាគខាងលិចប្រទេសឥណ្ឌូនេស៊ី ក្នុងអំឡុងពេលសកម្មភាពរបស់សាលា ក្នុងការរៀបចំដងទន្លេ កាលពីថ្ងៃសុក្រ។ សិស្សសាលាអនុវិទ្យាល័យ Mts Harapan Baru ប្រមាណ ១៥០នាក់ បានធ្វើសកម្មភាពត្រួសត្រាយតាមបណ្តោយច្រាំងទន្លេ Cileureur…

សត្វប្រើសស្បូវញីមួយក្បាល ជាប់អន្ទាក់ព្រាននៅក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ត្រូវបានជួយសង្គ្រោះ

សត្វប្រើសស្បូវញីមួយក្បាល ដែលជាប់អន្ទាក់ព្រាននៅក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ក្នុង ភូមិសាស្ត្រខេត្តឧត្តរមានជ័យត្រូវបានជួយសង្គ្រោះនិងបានព្រលែងចូលទៅក្នុងព្រៃធម្មជាតិវិញប្រកបដោយសុវត្ថិភាព កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២១។ នេះគឺជាការថ្លែឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាននៅរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១នេះ ដោយ បានបញ្ជាក់ថា ប្រើសញី នេះមានទម្ងន់ប្រមាណពី១៥០ ទៅ២០០គីឡូក្រាម ត្រូវបានមន្ត្រី…

ករណីលង់ទឹកស្លាប់​៤នាក់ ជួយសង្រ្គោះបានម្នាក់ នៅឆ្នេរជំទាវម៉ៅ ខេត្តព្រះសីហនុ

ប្រតិបត្តិការនៃការជួយសង្រ្គោះជនរងគ្រោះដោយករណីលង់ទឹក នៅចំណុចឆ្នេរជំទាវម៉ៅ ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីវេលាម៉ោង១៥ និង០៥នាទី ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ត្រូវបានបិទបញ្ចប់បន្ទាប់ពីជនរងគ្រោះចុងក្រោយត្រូវបានក្រុមជួយសង្រ្គោះបានរកឃើញនៅវេលាម៉ោង០១ និង០០​នាទី…

CR7 ស៊ុតបាន ១គ្រាប់នៅចុងម៉ោងជួយបិសាចក្រហម Man UTD ឈ្នះទាំងប្រផិតប្រផោយ

បរទេស៖ កីឡាករប៉ទុយហ្គាល់ CR7 បានក្លាយទៅជាវិរៈបុរសជួយសង្គ្រោះយកជ័យជំនះជួយឲ្យបិសាចក្រហម Man UTD យកឈ្នះក្រុម Villarreal នៅចុងម៉ោងនៅក្នុងការប្រកួតពានរង្វាន់ Champion Leagues កាលពីយប់មិញ។ ១គ្រាប់នៅនាទីចុងក្រោយបានធ្វើឲ្យ Man UTD យកឈ្នះលើ Villarreal ក្នុងលទ្ធផល២ទល់នឹង១ទាំងដែរ Villarreal រកបាន១គ្រាប់ដំបូងតាំងតែពីដើមតង់ក្តី។…

ខេត្ត Chaiyaphum របស់ថៃ រងគ្រោះដោយសារទឹកជំនន់ដ៏អាក្រក់មិនធ្លាប់មាន ក្នុងរយៈពេល ១០០ឆ្នាំមកនេះ

(ឆៃយ៉ាភូមិ)៖ អាជ្ញាធរថៃនៅថ្ងៃចន្ទនេះបានឱ្យដឹងថាផ្ទះប្រមាណ ៣,០០០ខ្នង នៅក្នុងភូមិចំនួន ២៣ របស់ស្រុក Bamnet Narong នៃខេត្ត Chaiyaphum ស្ថិតនៅ ភាគកណ្តាលនៃប្រទេសបានរងការលិចលង់ ក្នុងគ្រោះទឹកជំនន់ដ៏អាក្រក់បំផុត ដែលត្រូវបានអាជ្ញាធរក្នុងតំបន់អះអាងថា មិនធ្លាប់កើតមាននោះឡើយ នៅក្នុងរយៈពេល ១០០ឆ្នាំមកនេះ។ បើតាមអាជ្ញាធរស្រុក Bamnet Narong…