ក្លឹបគិរីវង់សុខសែនជ័យ ត្រៀមប្រកាសកីឡាករថ្មីៗ សម្រាប់ប្រជែងលីគកំពូល ជើងទី២

CAMSOC-ភ្នំពេញ៖ ក្លឹបបាល់ទាត់គិរីវង់សុខសែនជ័យគ្រោងនឹងប្រកាសកីឡាករថ្មី៣នាក់បន្ថែម ដែលទើបតែជ្រើសរើសចេញពីយុវជនថ្នាល សម្រាប់ត្រៀមការប្រកួតលីគកំពូលកម្ពុជា ជើងទី២។ លោក ឯម តារា អគ្គលេខាធិការង ក្លឹបបាល់ទាត់គិរីវង់សុខសែនជ័យបានបញ្ជាក់ថា យុវជនទាំង៣នាក់ ដែលថ្នាក់ដឹកនាំ និងគ្រូបង្វឹកមើលឃើញពីការវិវឌ្ឍសមត្ថភាពល្អ ទើបយុវជនទាំងនេះ ទទួលបានឱកាសឲ្យឡើងមកឈុតធំ សម្រាប់ត្រៀមការប្រកួតជើងទី២ នៃក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០២១នេះ។ តំណាងក្លឹបរូបនេះបន្តថា…

លោក Yoshihide Suga ​នឹងមិនឈរឈ្មោះ ជាបេក្ខភាពនាយករដ្ឋមន្ត្រីជប៉ុន ទៀតនោះទេ

ថ្ងៃទី​៣កញ្ញា លោក​​ យ៉ូស្ហ៊ីហ៊ីដេ ស៊ូហ្កា បានប្រកាសប្រាប់អ្នកកាសែតថា លោកចង់ទុកកម្លាំងថាមពល និងពេលវេលា ដើម្បីដោះស្រាយ​បញ្ហាវិបត្តិជម្ងឺឆ្លងកូវីដ​១៩ ដែលកំពុងអង្រួន​ប្រទេសជប៉ុននាពេលបច្ចុប្បន្ននេះ។ ដូច្នេះលោក​នឹងមិន​ឈរឈ្មោះ ក្នុងការបោះឆ្នោត ជ្រើសរើសប្រធានគណបក្សសេរីប្រជាធិបតេយ្យ (PLD) នៅថ្ងៃទី២៩កញ្ញាខាងមុខនេះ។ លោក​បញ្ជាក់ថា កិច្ចការដឹកនាំគណបក្ស គឺតម្រូវឲ្យ​ចំណាយពេលវេលា នឹងថាមពលច្រើនណាស់ ដែលធ្វើឲ្យ​លោកត្រូវតែបង្ខំចិត្ត សម្រេចបោះបង់ចោល…

ក្រុមកម្ពុជាប៉ះហុងកុង និងម្ចាស់ផ្ទះ ជប៉ុន នាចុងខែតុលា ព្រឹត្តិការណ៍ AFC U23 ASIAN CUP

សហព័ន្ធកីឡាបាលល់ទាត់កម្ពុជាបានបង្ហាញកាលវិភាគសម្រាប់ការប្រកួតវគ្គជម្រុះពានរង្វាន់បាល់ទាត់ទ្វីបអាស៊ី អាយុក្រោម២៣ឆ្នាំ (AFC U23 ASIAN CUP UZBEKISTAN 2022) ដែលក្រុមជម្រើសជាតិកម្ពុជាត្រូវប៉ះជាមួយក្រុម ហុងកុង និងជប៉ុន ក្នុងពូល K ដែលជប៉ុននឹងធ្វើជាម្ចាស់ផ្ទះ។ ២ប្រកួតរបស់ក្រុម U23 កម្ពុជា នៅក្នុងពូល K ត្រូវប្រកួតជាមួយក្រុមហុងកុង…

អភិបាល​រដ្ឋធានី​កាប៊ុលបន្ត​ដឹកនាំ​ធ្វើការ​ដដែល ទោះបីជាក្រុមតាលីបង់គ្រប់គ្រងអាហ្វហ្គា​នីស្ថាន​ក៏ដោយ

លោក​ Mohammad Daoud Sultanzoy គឺជា​អភិបាល​រដ្ឋធានី​កាប៊ុល​នៃ​ប្រទេស​អាហ្វហ្គា​នីស្ថាន​។ ស្របពេល​ដែល​ក្រុម​តាលីបង់​បន្ត​ឱ្យលោកកាន់​តំណែងជា​អភិបាល​រដ្ឋធានី​ដដែល​នោះ​ លោក​ក៏មាន​ការ​ប្រុង​ប្រយ័ត្ន​ជា​មួយ​ក្រុម​ជីវពល​នេះ​ផង​ដែរ។ លោក​ Sultanzoy បាន​និយាយ​កាលពី​សប្ដាហ៍​មុន​ក្នុងបទ​សម្ភាសន៍​មួយ​ជាមួយ​វីអូអេ​សេវា​អាហ្វហ្គានីស្ថាន​ថា៖​ «ប្រសិន​បើក្រុមតា​លីបង់​ពុំ​បាន​គិតគូរ​ពីបំណង​ប្រាថ្នា​របស់​ប្រជាជន​ទេ​នោះ​ គេ​នឹង​អាច​មើល​ឃើញ​ថាក្រុម​តាលីបង់​ជាក្រុម​ដែលគិត​តែពី​រឿង​សាសនា ក្រុម​ជនជាតិ​ដើម​ និង​ផល​ប្រយោជន៍​តំបន់តែ​ប៉ុណ្ណោះ​ ហើយ​កេរ្ដិ៍ឈ្មោះ​ក្រុមនេះ​ក៏នឹង​ខាតបង់​ទៅតាម​ហ្នឹងដែរ​»។ ជា​អ្នក​នយោបាយ​ដ៏ល្បីម្នាក់​ និង​ពុំជាប់​ពាក់ព័ន្ធ​នឹងក្រុម​តាលីបង់នោះ​ លោក​ Sultanzoy…

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រាប់សាធារណជនឱ្យប្រុងប្រយ័ត្នចាញ់បោក ការផ្សព្វផ្សាយជ្រើសរើសពលករទៅបម្រើការងារនៅប្រទេសអូស្ត្រាលី

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រាប់សាធារណជនឱ្យប្រុងប្រយ័ត្នចាញ់បោក ការផ្សព្វផ្សាយជ្រើសរើសពលករទៅបម្រើការងារនៅប្រទេសអូស្ត្រាលី ដោយក្រសួងបញ្ជាក់ថា រហូតមកដល់ពេលនេះ អូស្ត្រាលី ពុំទាន់សម្រេចផ្ដល់ទិដ្ឋាការសម្រាប់ពលរដ្ឋកម្ពុជាទៅធ្វើការនៅអូស្ត្រាលីនៅឡើយទេ។  

ស្វែងយល់ពីការបិទបាំងរាងកាយរបស់ស្ត្រីជាអ្នកកាន់សាសនាអ៉ីស្លាម

(ភ្នំពេញ)៖ ពាក្យអារ៉ាប់ «ហ៊ីជើប ឬ hijab» នៅក្នុងសាសនាអ៉ីស្លាមមិនមែនសំដៅតែទៅលើការយកកន្សែងមករុំក្បាលតែមួយមុខនោះទេ តែវាមានន័យជារួមទាំង ការបិទបាំងរាងកាយ និងរបៀបនិយាយស្ដីផងដែរ។ គម្ពីកូអានរបស់សាសនាអ៉ីស្លាមបានប្រាប់អ្នកកាន់សាសនាអ៉ីស្លាមគ្រប់រូបទាំងប្រុសទាំងស្រី ត្រូវស្លៀកពាក់ឱ្យបានសមរម្យ។ ពាក្យសមរម្យត្រង់នេះ នោះគឺមិនត្រូវ ស្លៀកលេចលើ ខើចក្រោម ឬបញ្ចេញសាច់ ឬក៏រឹបរាងនោះទេ។ សម្រាប់បុរសត្រូវបានតម្រូវឱ្យបិទបាំងរាងកាយចាប់ពីផ្ចិតរហូតដល់ជង្គង់ រីឯស្ត្រីជាទូទៅត្រូវបិទបាំង រាងកាយគ្រប់យ៉ាងលើកលែងតែផ្ទៃមុខ…

មិនធម្មតា! ភីមរីផាយ (Pimrypie) ជាស្ត្រីខ្លាំងក្នុងលំដាប់ទី៦ នៃ «ជម្រើសក្នុងការប្រកួតប្រជែង»

យោងតាមការចេញផ្សាយរបស់សារព័ត៌មានបរទេសបានឱ្យដឹងថា នៅពេលថ្មីៗនេះវេបសាយធុរៈកិច្ចលំដាប់ពិភពលោក Mintel.com បានជ្រើសរើសការចេញផ្សាយពីស្ត្រីលក់អនឡាញន៍ដែលមានឥទ្ធិពលខ្លាំងជាងគេ ឱ្យមហាជនបានជ្រាបដឹង។ នៅក្នុងនោះ ក្នុងចំពោះស្ត្រីជាច្រើនមកពីបណ្ដាពិភពលោក គេឃើញមានស្ត្រីថៃមួយរូបដែលមានឈ្មោះថា ភីមរីផាយ (Pimrypie) ស្ថិតនៅក្នុងស្ត្រីខ្លាំងលំដាប់ទី៦ ជាប់ជា«ជម្រើសក្នុងការប្រកួតប្រជែង» ដែលស្រ្តីទូទាំងពិភពលោកមើលគម្រូតាម និងដកស្រង់យុទ្ធសាស្ត្រក្នុងការលក់អនឡាញន៍។ ការវិគ្រោះរៀបរាប់របស់ Mintel បានបរិយាយអំពីនាង ភីមរីផាយ (Pimrypie)ថា ជាស្ត្រីដែលមានឥទ្ធិពលបំផុតក្នុងវ័យ៣០ឆ្នាំ…

រ៉េត សារីតា កាន់តែលេចធ្លោរ ក្រោយក្លាយជា «ទូតសុឆន្ទៈ» របស់ក្រសួងកិច្ចការនារី

(ភ្នំពេញ)៖ បវរកញ្ញាចក្រវាឡកម្ពុជាឆ្នាំ២០២០ កញ្ញា រ៉េត សារីតា បន្ទាប់ពីប្រឡប់មកពីប្រកួតនៅអាមេរិកវិញ មហាជនសង្កេតឃើញថា នាងកាន់តែមានភាពមមាញឹកខ្លាំង ជាពិសេសកាន់តែមានប្រជាប្រិយភាព ខណៈថ្មីៗនេះត្រូវបានក្រសួងកិច្ចការនារី ផ្ដល់ទំនុកចិត្តជ្រើសរើសឲ្យក្លាយជា «ទូតសុឆន្ទៈ» ។ អ្វីដែលគេចាប់អារម្មណ៍ ក្រោយក្លាយជា «ទូតសុឆន្ទៈ» ដែលមានតួនាទី ជួយកិច្ចការងារសង្គម តារាស្រីរូបនេះ កាន់តែលេចធ្លោរមួយកម្រឹតទៀត…

លះខ្លាំងមែនទែន! លី ច័ន្ទសីហា លែងខ្វល់រឿងមានអ្នកស្អំបេះដូង ប្រាប់ឱ្យដឹងចិត្តមនុស្សពិបាកស្មាន

គេចាំបានថាកន្លងមក លី ច័ន្ទសីហា ធ្លាប់លើកឡើងថា បំណងរបស់នាងតែងគិតថាចង់បានកូនដោយមិនចង់មានស្វាមី។ រហូតមកដល់ពេលនេះ លី ច័ន្ទសីហា នៅបន្តស្ពាយងារជាអ្នកមេម៉ាយរូបស្រស់រស់នៅជាមួយកូនស្រីជាទីស្រឡាញ់យ៉ាងមានក្តីសុខមិនខ្វល់ពីការជ្រើសយកអ្នកថ្មីមកស្អំបេះដូងឡើយ ខណៈពេលដែលអតីតស្វាមីរបស់នាងក៏មានភរិយា និង កូនដល់ទៅពីរនាក់ហើយនោះ។ ថ្មីៗនេះ លី ច័ន្ទសីហា បានលើកឡើងនៅលើហ្វេសប៊ុកអ្នកនាងថា អ្វីដែរងាយប្រែប្រួលគឺចិត្តមនុស្ស មិនមែនធម្មជាតិទេ សូមអោយដឹងផង ហើយអ្វីដែរធ្វើអោយចិត្តមនុស្សងាយប្រែប្រួលគឺទង្វើ…

មហាក្សត្រ ប្រទេសម៉ាឡេស៊ី តែងតាំងលោក Ismail Sabri ជានាយករដ្ឋមន្ត្រី ដែលជាសមាជិក​មកពី​គណបក្ស​ប្រឆាំង

ជាមួយ​នឹង​សំឡេងគាំទ្រ​ភាគច្រើន​នៅ​សភា (១១៤ ក្នុងចំណោម​សំឡេង​សរុប ២២០) លោក អ៊ីស្មាអែល សាប៊្រី យ៉ាកូប មក​ពី​គណបក្ស UMNO​បាន​ក្លាយ​ជា​អ្នកនយោបាយ​ទី ៣ ដែល​ព្រះមហាក្សត្រ​ម៉ាឡេស៊ី ជ្រើសរើស សម្រាប់តំណែង នាយករដ្ឋមន្រ្តី គិតចាប់តាំង​ពី​ម៉ាឡេស៊ី​ជួប​វិបត្តិនយោបាយ នៅក្រោយ ការបោះឆ្នោត ឆ្នាំ ២០១៨។…