ប៉ុស្ដិ៍លេខ៥ទិញសិទ្ធិថតរឿង«នាងផ្កាយព្រឹក»ឡើងវិញ
កាលពីព្រឹកថ្ងៃទី១១ វិច្ឆិកាមុននេះ ផលិតករថៃនៅប៉ុស្ដិ៍លេខ៥ បានប្រកាសពីការចេញថតរឿង «ច័ន្ទវង្វេងមេឃ»របស់ខ្លួន ជាផ្លូវការ ដែលខ្សែរឿងនេះ គឺជារឿងទិញសិទ្ធិទាំងស្រុងពីរឿង «នាងផ្កាយព្រឹក»ដ៏ល្បីល្បាញរបស់ថៃ។ យ៉ាងណាក៏ដោយក្រុមអ្នកផលិតបានអះអាងថា ខ្សែរឿងថ្មីនេះក៏បានផាត់ពណ៌ និងថែមថយ ឲ្យមានលក្ខណៈជាខ្មែរ មិនដូចរឿង«នាងផ្កាយព្រឹក»ទាំងស្រុងរបស់ថៃនោះដែរ។ ក្នុងបទសម្ភាសន៍ជាមួយផលិតករថៃ លោកបានបញ្ជាក់ថាក្រោយការទិញសិទ្ធិផ្ដាច់មុខ យកមកផលិតជាថ្មី ខាងក្រុមហ៊ុនដើមរបស់ថៃ ដែលជាអ្នកផលិតរឿង «នាងផ្កាយព្រឹក»មិនត្រឹមតែផ្ដល់សេណារីយោ…