លី ម៉ារីណា ស្អាតមិនចាញ់ក្រមុំ ថ្ងៃខួប៤ឆ្នាំកូនប្រុស

កាលពីយប់ថ្ងៃទី២៤ កញ្ញា តារាសម្ដែងសាច់សខ្ចី អ្នកនាង លី ម៉ារីណា បានធ្វើពិធីខួបកំណើតកូនប្រុសយ៉ាងអធឹកអធម ដោយមានវត្តមានតារាកិត្តិយស ជាពិសេសគឺក្រុមផលិតករប្រមាណជា២០០នាក់ចូលរួម។ អ្វីដែលគេកត់សម្គាល់ គឺក្នុងពិធីនោះ គេឃើញអ្នកនាងតែងខ្លួនយ៉ាងស្រស់ផូរផង់មិនចាញ់ក្រមុំនោះឡើយ ដែលស្ទើរតែច្រលំថាជាខួបរបស់អ្នកនាងផ្ទាល់។ អ្នកនាងលី ម៉ារីណា កាន់តែស្អាត និងលើកសម្រស់គួរអោយសរសើរ ក្នុងពេលដែលអ្នកនាងស្លៀកឈុតពណ៌ស ដែលលម្អដោយម៉ូដម៉ាយសមសួននឹងកេរ្តិ៍ឈ្មោះរះត្រដែតរបស់អ្នកនាងនៅក្នុងវិស័យសិល្បៈ។ ក្នុងពិធីខួបគម្រប់អាយុ៤ឆ្នាំរបស់កូនប្រុសតែមួយនាយប់នេះ…

​តារាសម្ដែង ឡុង សុខហៀង ផលិតហើយចែកចាយស៊ីឌីស្មូតជាងមួយ១ពាន់ឌីស ក្នុងឱកាសបុណ្យភ្ជុំ

​ ខុសពីពេលកន្លងមករបស់តារាសិល្បៈ ដែលបានជុំគ្នាធ្វើបុណ្យដាក់ទានដោយចែកអំណោយជាដើម តារាសម្ដែង និងជាម្ចាស់ក្លិបសិល្បៈមួយផង លោក ឡុង សុខហៀង បែរជាត្រូវគេឃើញធ្វើសកម្មភាពចែកចាយស៊ីឌីស្មូតយ៉ាងសកម្ម ដែលក្នុងបទស្មូតនោះ គឺលោកបានច្រៀងខ្លួនឯង ហើយរៀបរាប់ពីគុណឪពុកម្ដាយ និងពីបុណ្យបាប ទៅកាន់បណ្ដាវត្ត និងពុទ្ធបរិស័ទនានា ដោយតាមការអះអាង គឺលោកបានចែកស៊ីឌី ទាំងនេះ ប្រមាណជាជាង១១០០បន្ទះហើយ នៅតាមទីអារ៉ាមចំនួនជាង១០ខេត្តក្រុង។…

ឡូយម៉េះ គង់ ច័ន្ទស្រីមុំ បានកាដូឡានថ្មីសន្លាង

ពិតជាគូស្នេហ៍តារាសិល្បៈផ្អែមល្ហែមពិតមែន ដោយសារតែតាំងពីរៀបការហើយ តារាសម្ដែងអ្នកនាង គង់ ច័ន្ទស្រីមុំ និងស្វាមី ក្រៅពីមិនដែលលេចដំណឹងឈ្លោះប្រកែកគ្នា និងមានទាំងកូនទុកជាចំណងដៃផង អ្នកទាំង២នាក់ក៏ចាប់ដៃគ្នាតាំងពីបាតដៃទទេ រហូតក្លាយជាម្ចាស់ជំនួញធំដុំផងដែរ។ អ្វីដែលគេកាន់តែសរសើរបន្ថែមទៀត គឺអ្នកនាងទើបនឹងបានកាដូរថយន្តថ្មីសន្លាងតម្លៃម៉ឺនដុល្លារពីស្វាមីយ៉ាងកាលីប ដែលការផ្ដល់កាដូអោយនេះ គឺចំពេលអ្នកនាង បើកសាខាថ្មីមួយកន្លែងទៀត នៅខណ្ឌឫស្សីកែវ។ កាលពីថ្ងៃទី ២៣ កញ្ញា ២០១៨…

មិននឹកស្មាន ជាងកន្លះខែសោះ រុន ណាកូ ខុសប្លែកដល់ម្លឹង

អ្នកធ្លាប់ជួបផ្ទាល់នឹងតារាសម្ដែងលោក រុន ណាកូ ដែលត្រូវគេស្គាល់ថាជាម្ចាស់ពានតារាឆ្នើម ក្នុងឈុតបុរាណត្រូវទម្រង់កាលពីពេលថ្មីៗ ពិតជាមានការប្លែកចិត្ត ក្នុងពេលដែលលោកបង្ហាញខ្លួនថតរឿង «ភរិយាឥតខាន់ស្លា»ឲ្យផលិតកម្ម PR ដែលគ្រោងដាក់ផ្សាយ នៅលើកញ្ចក់ទូរទស្សន៍បាយ័ន កាលពីកន្លះខែមុន និងរូបថតដែលទើបបង្ហោះពីការសម្ដែងក្នុងរឿងដដែលនេះ នៅលើទឹកដីសៀមរាប កាលពីថ្ងៃទី២៣ កញ្ញា ស្ទើរតែដូចនឹងមនុស្ស២នាក់ផ្សេងគ្នា។ លោកសារភាពថាខ្លួនឡើងគីឡូដល់ប្រមាណ១០គីឡូ ក្នុងរយៈពេលចុងក្រោយ ទើបធ្វើឲ្យលោកប្រែប្រួលរូបរាងដល់ម្លឹង…

តូច ស្រីពេជ្រ បង្ហោះរូបឱបថើប សង្ស័យជាប្រុសស្នេហ៍ថ្មី

ក្រោយទម្លាយព័ត៌មានលែងលះស្វាមី តារាសម្ដែង អ្នកនាង តូច ស្រីពេជ្រ បានបង្ហោះរូបថតឱបថើបប្រុសម្នាក់យ៉ាងស្អិតរមួត នៅលើទឹកដីអាមេរិក ដែលបុរសម្នាក់នោះ ត្រូវគេសង្ស័យថា ជាគូស្នេហ៍ថ្មីរបស់នាង។ យ៉ាងណាមិញ គេមិនទាន់ដឹងថា រូបភាពដែលបានបង្ហោះឡើងនោះ ជារូបថតថតលេង ឬជារូបថតជាមួយគូស្នេហ៍ថ្មីរបស់នាងនៅឡើយទេ ក្នុងពេលមិនទាន់សុំការបកស្រាយពីតារារូបនេះបាន។ រូបថតដែលបានបង្ហោះឡើងនេះ ធ្វើឲ្យអ្នកគាំទ្ររបស់នាង ចោទជាសំណួរយ៉ាងខ្លាំងនៅលើហ្វេសប៑ុក ស្របគ្នាដែលនាង…

ទីបំផុត ស៊ឹម សុរ៉ាមភូមិ ទទួលបានសញ្ញាប័ត្រផ្នែកផលិតភាពយន្ត

កាលពីល្ងាចថ្ងៃទី២២ កញ្ញា តារាសម្ដែង លោក ស៊ឹម សុរ៉ាមភូមិ ដែលត្រូវបានគេស្គាល់ថា ជាផលិតករមួយរូបផង បានទទួលសញ្ញាប័ត្រនិពន្ធ និងផ្នែកផលិតភាពយន្តគួរឲ្យសរសើរ បន្ទាប់ពីលោកបានអះអាងថា សម្ងំហាត់រៀនជំនាញនេះ ជាមួយនឹងសាស្ត្រាផ្នែកផលិតភាពយន្ត អស់ប្រមាណជិត២ឆ្នាំ។ ការទទួលបានសញ្ញាប័ត្រនេះ ធ្វើឲ្យលោកបង្ហាញពីភាពខុសគ្នាយ៉ាងខ្លាំង ខណៈលោកថា មានទឹកមាត់តែម្ដង ដោយត្រូវបានផលិតករបរទេសមួយរូបជ្រើសឲ្យធ្វើជាដៃគូផលិតកុន។ លោក…

ពន្លកថ្មី៣រូប ត្រូវផលិតករបញ្ជាក់មូលហេតុ បានសម្ដែងក្នុងបទស្រី«ឧបសគ្គស្នេហ៍»

ខណៈដែល MV បទស្រី«ឧបសគ្គស្នេហ៍» ដែលបកស្រាយដោយតារាចម្រៀងថោន កញ្ញា ស៊ូ ស៊ីរីកា ត្រូវបានគេកត់សម្គាល់ថា ទទួលបានការគាំទ្រយ៉ាងខ្លាំងក្រោយការបង្ហោះមិនទាំងបានប៉ុន្មានម៉ោងនៅឡើយនោះ អ្នកទស្សនាភាគច្រើនបានសរសើរពីសំណាងរបស់តារារះថ្មី៣រូបយ៉ាងខ្លាំង ដោយសារតែគេគឺជាតារាពន្លកថ្មីប៉ុណ្ណោះតែបានសម្ដែងក្នុងបទចម្រៀងនេះ ដែលជួយឆាប់អោយពួកគេត្រូវគេស្គាល់តែម្ដង។ ពាក់ព័ន្ធនឹងហេតុផលនេះ លោក Rith Omega ដែលជាអ្នកនិពន្ធ និងដឹកនាំការសម្ដែង បានប្រាប់ពីហេតុផលជាច្រើនដែលនាំអោយតារាទាំង៣មានមុខក្នុងសាច់រឿងបទ«ឧបសគ្គស្នេហ៍»ដែលមានអ្នកទស្សនារាប់ម៉ឺនដងនេះ។ តារាថ្មីទាំង៣រូបនោះ…

មិនគួរជឿថា តារាកូនកាត់រូស្ស៊ីរូបនេះ សម្រេចចិត្តបែបនឹង

ក្នុងពិធីសម្ពោធរឿងណូលីណូឡា ដែលប្រកាសដាក់លក់សំបុត្រចាប់ពីថ្ងៃទី២០ កញ្ញា តារាសម្ដែងកូនកាត់រុស្ស៊ីមួយរូប បានធ្វើអោយអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែលោកក្រៅពីបានសម្រេចចិត្តរស់នៅស្រុកខ្មែរ ដែលមិនមែនជាទីកំណើតរបស់ខ្លួន លោកក៏បានទទួលការសិក្សាថ្នាក់ខ្មែរដល់ចប់ និងថែមទាំងមានមហិច្ឆតានៅក្នុងវិស័យភាពយន្តខ្មែរគួរអោយសរសើរ។ លោកបានប្រកាសថានឹងមិនចាកចេញពីស្រុកខ្មែរនោះឡើយ បើទោះជាលោកមានសញ្ជាតិរុស្ស៊ី និងមានសាច់ញាតិរាប់មិនអស់នៅក្នុងបប្រទេសនោះ។ លោក សួន រ៉ានីរ៉ាស៊ីនី ដែលសារភាពថាមានឪពុកជាជនជាតិខ្មែរ និងមានម្ដាយជានារីរុស្ស៊ី បានអះអាងថា ក្រោយពេលម្ដាយ និងឪពុករបស់លោកបានចាប់ដៃគ្នា…

ទេព បុទមបូផល បង្ហាញក្ដីអាល័យសិល្បៈ

ទោះជាបានចាកចេញទៅរស់នៅប្រទេសបារាំងជាមួយស្វាមី និងកូនៗយ៉ាងឡូយឆាយ ប៉ុន្តែគេកត់សម្គាល់ថាតារាសម្ដែង និងជាអតីតតារាសម្ដែង អ្នកនាង ទេព បុទមបូផល ហាក់មិនសូវបង្ហោះអោយឃើញពីទិដ្ឋភាពជក់ចិត្តនៅលើទឹកដីបរទេសនោះទេ ផ្ទុយទៅវិញអ្នកនាង បែរជាបង្ហោះអោយឃើញពីការងារ និងស្នាដៃសិល្បៈដែលបានកប់បាត់អោយឃើញច្រើនជាង ដែលបង្ហាញយ៉ាងច្បាស់ថាអ្នកនាងមិនដាច់អាល័យទាល់តែសោះពីអាជីពសិល្បៈដែលបានបោះបង់។ យ៉ាងណាមិញ អ្នកនាងបានបង្ហើបប្រាប់ថា នៅតែមិនទាន់ប្រាកដថានឹងលាឈប់ពីសិល្បៈនោះទេ ដោយអ្នកនាងនៅតែរំពឹងថានឹងអាចត្រលប់មកក្ដោបក្ដាប់ការងារមួយនេះក្នុងពេលណាមួយ។ នៅលើហ្វេសប៊ុកអ្នកនាង ទេព បុទមបូផល ស្ទើរតែមិនមានការផុសបង្ហោះណាមួយ…

កាលីបណាស់ ម៉ី ហ្ស៊ិនយ៉ា ទទួលបានគ្រឿងឥស្សរិយយស

កាលពីព្រឹកថ្ងៃទី១៣ កញ្ញា មុននេះ គេឃើញតារាសម្ដែង អ្នកនាង ម៉ី ហ្ស៊ិនយ៉ា ទទួលបានកិត្តិយសយ៉ាងកាលីប ពីលោក ហ៊ុន ម៉ាណែត ក្នុងពិធីទ្រង់ទ្រាយធំរបស់អង្គភាពបញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោក ដោយអ្នកនាង ទទួលបាន គ្រឿងឥស្សរិយយស-មនីសារភ័ណ ថ្នាក់មហាសេរីវ័ឌ្ឍន៍។ អ្នកនាងបញ្ជាក់ថា នេះជាលើកទី១ដែលអ្នកនាងទទួលបាននូវកិត្តិយសនេះ ប៉ុន្តែសម្រាប់គ្រួសាររបស់អ្នកនាងគឺទទួលគ្រឿងកិត្តិយសនេះចំនួន២លើកហើយ…