ជនខិលខូចក្លែងបន្លំជាអាជ្ញាធរដើម្បីស្នើសុំទិន្នន័យពីក្រុមហ៊ុន Apple និង Meta

បើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Bloomberg បានបង្ហាញឱ្យឃើញថា ក្រុមហ៊ុន Apple និង Meta បានផ្ដល់ទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់ឱ្យជនខិលខូចដែលបន្លំធ្វើជាអាជ្ញាធរ។ ទិន្នន័យដែលពួកគេផ្ដល់ឱ្យនោះមានដូចជា អាសយដ្ឋាន លេខទូរសព្ទ និងលេខសម្គាល់អាសយដ្ឋាន IP។ ជាទូទៅ សំណើបែបនេះត្រូវបានផ្តល់ជូនតែជាមួយដីកាស្វែងរក ឬដីកាដែលចុះហត្ថលេខាដោយចៅក្រមប៉ុណ្ណោះ ប៉ុន្តែសម្រាប់សំណើក្នុងករណីសង្គ្រោះបន្ទាន់គឺមិនតម្រូវឱ្យមានដីការបស់តុលាការទេ។ ទិន្នន័យដែលពួកជនខិលខូចទទួលបាន ត្រូវបានប្រើប្រាស់ដើម្បីធ្វើការយាយីជនរងគ្រោះ លួចចូលទៅក្នុងគណនីផ្សេងៗ…

ជនសង្ស័យពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ចំនួន៩នាក់ នគរបាលខេត្តកែប កំពុងបន្តនីតិវិធី និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ

កែបៈ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកែប បានឲ្យដឹងថា ជនសង្ស័យចំនួន៩នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ នគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកែប កំពុងបន្តនីតិវិធី និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីអនុវត្តនីតិវិធីច្បាប់បន្ត ។ ជនសង្ស័យខាងលើកម្លាំងជំនាញសហការបង្ក្រាប តាមការសម្របសម្រួលនីតិវិធីរបស់ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូង និងការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តកែប កាលពីថ្ងៃទី២៥ និង២៦…

ចោរលួចកាច់កម៉ូតូម្នាក់ ត្រូវបានអាវុធហត្ថ ឃាត់ខ្លួនបញ្ជូនទៅតុលាការ

ភ្នំពេញៈ ជនសង្ស័យម្នាក់ មានឈ្មោះ យឿន ពៅ ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរលក់បាយម្ហូបនៅមុខរោងចក្រ ស្នាក់នៅភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌមានជ័យ ឃាត់ខ្លួនកាលពីវេលាម៉ោង១៧និង៥០នាទីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ពាក់ព័ន្ធករណី លួចកាច់កម៉ូតូ…

ឃុំខ្លួនជនសង្ស័យម្នាក់ ករណីហិង្សាក្នុងគ្រួសារ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងគំរាមសម្លាប់

ឧត្តរមានជ័យៈ ជនត្រូវចោទឈ្មោះ អ៊ិន ប្រាដេត ហៅអ៊ីត ភេទប្រុស អាយុ ២២ ឆ្នាំ មុខរបរមិនពិតប្រាកដ ប្រើអំពើហិង្សាក្នុងគ្រួសារ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងគំរាមសម្លាប់ មានទីលំនៅភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី១៩…

សមាជិកព្រឹទ្ធសភាអាមេរិក ជំរុញជាថ្មី ឱ្យធ្វើឃាតលោក វ្ល៉ាឌីមៀ ពូទីន

(វ៉ាស៊ីនតោន)៖ សមាជិកព្រឹទ្ធសភាអាមេរិក មកពីគណបក្សសាធារណរដ្ឋ លោក Lindsey Graham បានលើកឡើងជាថ្មីនូវគំនិតធ្វើឃាតលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ដែលនេះនឹងធ្វើឱ្យទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ូស្គូកាន់តែឡើងកម្ដៅ ចំពោះមុខ សង្រ្គាមនៅអ៊ុយក្រែន។ លោក Lindsey Graham ធ្វើការកត់សម្គាល់បែបនេះប្រាប់អ្នកសារព័ត៌មានក្នុងទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃពុធសប្ដាហ៍នេះ។ លោក Graham…

តុលាការយុត្តិធម៌អន្តរជាតិ បង្គាប់ឱ្យរុស្ស៊ីបញ្ឈប់សកម្មភាពយោធាជាបន្ទាន់ នៅអ៊ុយក្រែន

(យូអិន)៖ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅថ្ងៃពុធសប្ដាហ៍នេះបានបង្គាប់ឱ្យរុស្ស៊ីបញ្ឈប់សកម្មភាពយោធា នៅក្នុងប្រទេសអ៊ុយក្រែនជាបន្ទាន់ ជាមួយការបង្ហាញក្ដីព្រួយបារម្ភជាខ្លាំងពីការប្រើប្រាស់កម្លាំងបាយរបស់ទីក្រុងម៉ូស្គូ។ តុលាការអន្តរជាតិមួយនេះបានបញ្ជាក់ថា «សហព័ន្ធរុស្ស៊ី ត្រូវតែបញ្ឈប់ប្រតិបត្តិការយោធាដែលបានចាប់ផ្ដើមតាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២មក នៅលើទឹកដីអ៊ុយក្រែន ជាបន្ទាន់»។ ចៅក្រមនៃតុលាការ ICJ ចេញសេចក្ដីបង្គាប់ខាងលើនៅក្នុងសំឡេងគាំទ្រ១៣ ទល់នឹង២សំឡេងជំទាស់ និងបានជំរុញឱ្យរុស្ស៊ីធានាឱ្យបានថាកម្លាំងដទៃដែលស្ថិតនៅក្រោមគ្រប់គ្រង ឬទទួលបានការគំាទ្រពីទីក្រុងម៉ូស្គូ ក៏ត្រូវបញ្ឈប់…

កម្លាំងនគរបាលស្រាវជ្រាវនិងបង្រ្កាបមុខសញ្ញា ធាក់ប្លន់យកម៉ូតូយ៉ាងសកម្មបានមួយសម្បុកធំ

កណ្តាលៈ ក្រោមការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តកណ្តាល លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានដឹកនាំកម្លាំងផ្នែកជំនាញ និងប៉ុស្តិ៍ពាក់ព័ន្ធបានស្រាវជ្រាវ និងបង្រ្កាបមុខសញ្ញាធាក់ប្លន់យកម៉ូតូ យ៉ាងសកម្មនៅលើផ្លូវ៦០ម៉ែត្រ ច្បារអំពៅនិងតាខ្មៅ ត្រូវបានបង្ក្រាបមួយសម្បុកធំ! ថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០២…

កម្លាំងនគរបាលក្រុងសៀមរាប ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីដឹកជញ្ជូននិងប្រើប្រាស់នូវសារធាតុញៀន

សៀមរាបៈ នៅថ្ងៃសៅរ៍ ១០រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀន និងកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់សាលាកំរើក ចូលសហការដោយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ទោ ដា ចំរើន អធិការ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានចុះបង្ក្រាបបទ “ដឹកជញ្ជូន…

សមត្ថកិច្ចឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់​ព័ន្ធ​ករណី​ឆបោក​តាម​ប្រព័ន្ធ Telegram

បន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ធ្វើការ​ឃាត់ខ្លួន​យកមក​សួរនាំ ពាក់​ព័ន្ធ​ករណី​ឆបោក​ពលរដ្ឋ​ម្នាក់ ឈ្មោះ សូត្រ សុគន្ធរស់ ភេទ ប្រុស អាយុ ៣៨ ឆ្នាំ រស់នៅ​ភូមិ​មិត្តភាព សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត នៅ​រសៀល​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២២…

កម្លាំងកងអាវុធហត្ថខណ្ឌមានជ័យឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណីដេញកា.ប់គ្នាប្រសាចពេញផ្លូវ

ភ្នំពេញ ៖ កម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ រាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណីដេញកា.ប់គ្នាដោយប្រើ កាំ.បិតប៉័ង.តោ ដុំថ្ម និងពូថៅ នៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈតូតាល់ ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង២០និង០០នាទី ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ។ ជនសង្ស័យទាំង០៤នាក់មានឈ្មោះ…