អាវុធហត្ថរាជធានីភ្នំពេញ ចុះបង្ក្រាបជាក់ស្តែង ទីកន្លែងលេងល្បែងភ្នាល់ជល់មាន់ ២ទីតាំងបន្តបន្ទាប់គ្នា
ភ្នំពេញៈ នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០៨នាក់ ទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីលេងល្បែងភ្នាល់ជល់មាន់ខុសច្បាប់ បន្ទាប់ពីឃាត់ខ្លួនបាន ខណៈពេលពួកគេកំពុងតែប្រមូលផ្តុំគ្នា ជល់មាន់ភ្នាល់ដាក់លុយ នៅចំណុចភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ និងនៅចំណុចភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។ ជនសង្ស័យទាំង០៨នាក់មាន៖…