Update៖ ដឹងមូលហេតុ ករណីគ្រោះក្រទ្បាប់រថយន្តឆេះ នៅស្រុកបាណន់ហើយ អ្នកជិះសុទ្ធសឹងជាភ្ញៀវខ្មែរទាំងអស់

បាត់ដំបងៈ កាលពីវេលាម៉ោង ១២​ ថ្ងៃត្រង់ថ្ងៃទី១៨ ខែមិនា ឆ្នាំ ២០១៩ មាន​ករណីរថយន្តឈ្នួលដឹកភ្ញៀវឡើងភ្នំមួយគ្រឿង បានក្រទ្បាប់ ត្រង់ចំណុចលើខ្នងភ្នំសំពៅ ភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។ រថយន្តខាងលើ បានជួបគ្រោះថ្នាក់ អំទ្បុងពេលធ្វើដំណើរដឹកភ្ញៀវ ត្រឡប់ចុះមកក្រោមវិញ បណ្ដាលឲ្យក្រឡាប់…

​ឃាត់ខ្លួន​បុរស​ម្នាក់​តាម​ដីកា​តុលាការ ពាក់ព័ន្ធ​ករណី​ឆបោក​

បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅ​ថ្ងៃទី​១៣ ខែមិនា ឆ្នាំ​២០១៩ វេលា​ម៉ោង ១០​និង​០០​នាទី នៅ​ភូមិ​គគីរ ឃុំ​កោះ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ កម្លាំង​នគរបាល​ខេត្តបាត់ដំបង បាន​សហការ​ជាមួយ​នគរបាល​ខេត្ត​ត្បូងឃ្មុំ បាន​អនុវត្ត​ដីកានាំខ្លួន​លេខ​១៦ អក ចុះ​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០១៩ ដោយ​សាលាដំបូង​ខេត្តបាត់ដំបង…

មិនរាងចាល! សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ប្រើសារធាតុញៀន នៅចំណុចផ្ទះសំណាក់ ហេង សុខ មនោរម្យ

ត្បូងឃ្មុំៈ នគរបាលជំនាញប្រឆាំងគ្រឿងញៀន ចាប់ខ្លួនមុខសញ្ញាម្នាក់ ពាក់ព័ន្ធករណីជួញដូរ រក្សាទុក ដឹកជញ្ជូន ប្រើសប្រាស់នូវសារធាតុញៀនដោយខុសច្បាប់។ មុខសញ្ញាសង្ស័យឈ្មោះ សុខ រុំ ភេទប្រុស អាយុ ៣០ ឆ្នាំ មានលំនៅឋានភូមិបុស្សតាអ៊ឹម ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើលគ្រឿង នៃអធិការដ្ឋាននគរបាលស្រុកមេមត់…

ស្ថានីយប្រេងឥន្ធនៈ៤ ទីតាំង ស្ថិតក្នុងក្រុងកំពង់ឆ្នាំងត្រូវបានមន្រ្តីអគ្គនាយកដ្ឋានកាំកុងត្រូល រកឃើញភាពមិនប្រក្រតី

កំពង់ឆ្នាំងៈ យោងតាមផេករបស់អគ្គនាយកដ្នានកាំកុងត្រូលបានឲ្យដឹងថា នៅថ្ងៃ១៦ ខែមិនា ឆ្នាំ២០១៩ មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល ដោយមានការចូលរួមសហការជាមួយ អាជ្ញាធរដែនដី បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធនៈ ចុះត្រួតពិនិត្យបណ្តាស្ថានីយនិងដេប៉ូចែកចាយប្រេងឥន្ធនៈចំនួន ០៨ ទីតាំង ស្ថិតនៅក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ក្នុងការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើការវិភាគលើកម្រិតសន្ទស្សន៍អុកតានរបស់ប្រេងសាំង, សេតានរបស់ប្រេងម៉ាស៊ូត និងត្រួតពិនិត្យលើរង្វាស់រង្វាល់របស់បណ្តាស្ថានីយ/ដេប៉ូចែកចាយ ទាំង…

(មានរង្វាន់) សមត្ថកិច្ច ប្រកាសចាប់ខ្លួនចោរប្លន់យ៉ាងសកម្ម នៅក្នុងមូលដ្ឋានស្រុកមេមត់!

ត្បូងឃ្មុំៈ កាលពីរសៀលម្សិលមិញថ្ងៃទី ១៥ ខែមិនា ឆ្នាំ២០១៩ អធិការនគរបាលស្រុកមេមត់ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឲ្យចូលរួមសហការក្នុងការរាយការណ៍ ប្រសិនបានឃើញជនសង្ស័យ មានភិនភាគដូចក្នុងរូបខាងក្រោមនេះ លាក់ខ្លួននៅកន្លែងណា សុំជួយរាយការណ៍មកកាន់កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីមានវិធានការចាប់ខ្លួនជនខាងលើនេះមកផ្តន្ទាទោសតាមនីតិវិធី។ ជនល្មើសមានឈ្មោះ យ៉យ គឹមហន ភេទប្រុស អាយុ ២១ឆ្នាំ…

អាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ឆក់កាបូបនៅចំណុចការដ្ឋានសំណង់ ក្រុមហ៊ុន CSC

ភ្នំពេញៈ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនចោរឆក់ម្នាក់ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ នៅថ្ងៃទី ១៧ ខែមិនា ឆ្នាំ២០១៩ ដែលឃាត់ខ្លួនបានកាលពីថ្ងៃទី ១១ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង ២១ និង ៣០នាទីអំពីបទល្មើសឆក់កាបូបលុយ ស្ថិតត្រង់ចំណុចការដ្ឋានសំណង់ ក្រុមហ៊ុន CSC…

គណៈកម្មការចម្រុះខេត្តសៀមរាប ចុះបិទទីតាំងអាហារដ្ឋាន ឈ្មោះ ស៊ីលវើ ហ្វើន

សៀមរាបៈ កាលពីរសៀលថ្ងៃទី ១៤ ខែ មីនា ឆ្នាំ២០១៩ គណៈកម្មការចម្រុះខេត្ត ដែលដឹកនាំដោយលោក អ៊ឹម សុភ័ណ្ឌ នាយកទីចាត់ការអន្តរវិស័យ នៃសាលាខេត្តសៀមរាប បានចុះអនុវត្តដីកា របស់រដ្ឋបាលខេត្ត ស្តីពីការធ្វើការផ្អាកសកម្មភាពធ្វើអាជីវ កម្មភោជនីយដ្ឋាន ឈ្មោះ ស៊ីល វើ ហ្វើន…

បុគ្គលិកហូមកាហ្វេ ផ្សារសុវណ្ណា ត្រូវការិយាល័យកម្រិតធ្ងន់រាជធានី បញ្ជូនទៅតុលាការ

ភ្នំពេញៈ​ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យប្រុសស្រី ចំនួន៥នាក់ រួចកសាងសុំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីក្រុមនោះធ្វើសកម្មភាពប្លន់២ករណី កាលពីដើមខែមិនា ហើយត្រូវសមត្ថកិច្ចសហការបង្ក្រាបបាន ជាបន្តបន្ទាប់កាលពីថ្ងៃទី១០ ដល់១៣ខែមិនានេះ ។ ជនសង្ស័យខាងលើ ត្រូវបានបញ្ជូនខ្លួនទៅតុលាការ នៅវេលាព្រឹកថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៩ ក្រោយបញ្ចប់និតិវិធីរបស់សមត្ថកិច្ច។ សមត្ថកិច្ចឱ្យដឹងថា ជនសង្ស័យប្រុសស្រីចំនួន៥នាក់ខាងលើ៖…

មុខសញ្ញាជំនាញឆក់ នៅខណ្ឌ៧មករា និងខណ្ឌទួលគោក ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ

ភ្នំពេញៈ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបើកប្រតិបត្តិការតាមបង្ក្រាបមុខសញ្ញា២ករណី ដែលបានធ្វើសកម្មភាពនៅខណ្ឌ៧មករា និងខណ្ឌទួលគោក នាពេលកន្លងទៅ ឃាត់ខ្លួនបានជនសង្ស័យជាបន្ដបន្ទាប់ចំនួន៣នាក់ រួមទាំងវត្ថុតាងមួយចំនួនផងដែរ។ ករណីទី១៖ កើតឡើងនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ មានជនសង្ស័យ២នាក់ ជិះម៉ូតូ២គ្រឿង បានធ្វើសកម្មភាពឆក់កាបូបស្ពាយពីជនរងគ្រោះបានសម្រេច នៅចំណុចមុខគ្លីនិចវិបុលសុខ ផ្លូវលេខ២១៧ ភូមិ៧ សង្កាត់វាលវង់…

ទីតាំងប្រេងឥន្ធនៈ ០២ ទីតាំង នៅខណ្ឌសែនសុខ មានភាពមិនប្រក្រតី

ភ្នំពេញ: យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃអង្គារ ៧កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃ១២ ខែមិនា ឆ្នាំ២០១៩ មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល ដោយមានការចូលរួមសហការជាមួយ អាជ្ញាធរដែនដី បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធនៈ ចុះត្រួតពិនិត្យបណ្តាស្ថានីយ៍ចែកចាយប្រេងឥន្ធនៈចំនួន ០៣ ទីតាំង…