ប្រធានផ្នែកហិរញ្ញវត្ថុក្រុមហ៊ុន Huawei កំពុងស្វែងរកការធានាខ្លួនឲ្យនៅក្រៅឃុំ

ចិន: យោងតាមឯកសាររបស់តុលាការ ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ បានឲ្យដឹងថា នាយកប្រតិបត្តិជាន់ខ្ពស់ម្នាក់ របស់ក្រុមហ៊ុនចិនដ៏ធំ Huawei បានអះអាងថា លោកស្រី Meng គួរតែត្រូវបានដោះលែងឲ្យនៅក្រៅឃុំ ខណៈដែលកំពុងរង់ចាំសវនាការធ្វើបត្យាប័ន ដោយសារតែជំងឺលើសសម្ពាធឈាម រួមទាំងការព្រួយបារម្ភចំពោះសុខភាពរបស់លោកស្រី នៅពេលឃុំឃាំង ក្នុងប្រទេសកាណាដា។ នេះបើយោងតាមសារព័ត៌មាន Channel News Asia…

សមត្ថកិច្ចឃាត់ខ្លួនឪពុកដែលវាយធ្វើបាប បង្ខំឲ្យកូនដើរសុំទាន តាមផ្សារនិងទីប្រជុំជន​ក្នុងក្រុងប៉ោយប៉ែត!

បន្ទាយមានជ័យៈ កាលពីវេលាម៉ោង៤រសៀល ​ថ្ងៃទី០៩ ខែ​ធ្នូ ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណី អំពើហិង្សា និងធ្វើទារុណកម្មលើកុមារ(កូនបង្កើត) ដែលប្រព្រឹត្តកាលពីថ្ងៃទី០៦ ខែ ធ្នូ ឆ្នាំ២០១៨ និងឃាត់ខ្លួនជនសង្ស័យបានម្នាក់ នៅចំណុចភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត…

ចេញពីគុក បន្តលួចទៀត ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចាប់បញ្ជូនចូលគុកវិញ!

ភ្នំពេញៈ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ​២នាក់ ជាចោរលួច(ម៉ូតូ) ទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់។ ករណីលួចនេះ កើតឡើងកាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១០:១៥នាទី នៅចំណុច ផ្លូវលំ ក្រុមទី២ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ១…

សូមបងប្អូនប្រុងប្រយ័ត្ន! សមត្ថកិច្ចឃាត់ខ្លួនស្រ្តីមេខ្យល់ម្នាក់ ពីបទជួញដូរនារីទៅក្រៅប្រទេស ដោយខុសច្បាប់

ភ្នំពេញៈ សមត្ថកិច្ចបានឃាត់ខ្លួនស្រ្តីមេខ្យល់ ដែលធ្លាប់ធ្វើសកម្មភាពជួញដូរនារី មិនតិចពីជាង៣០នាក់ ទៅក្រៅប្រទេសដោយខុសច្បាប់។ ស្រ្តីខាងលើមានឈ្មោះ ផូ មឿន អាយុ៣១ឆ្នាំ រស់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ជាអតីតបុគ្គលិកក្រុមហ៊ុន នាំពលករទៅធ្វើការ នៅប្រទេសម៉ាឡេស៊ី ត្រូវបានតុលាការសម្រេច ធ្វើការឃុំខ្លួននៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨។ តាមស្នងការរងប្រឆាំងការជួញដូរមនុស្ស និងការពារអនីតជនលោកស្រី…

ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ៖ ករណី​ផ្ទុះអាវុធ​ដោយ​សមត្ថកិច្ច​នគរបាល​ខណ្ឌដង្កោ បាន​ដោះស្រាយ​គ្នា​បញ្ចប់​ហើយ​

ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ករណី​ផ្ទុះអាវុធ​បណ្តាល​ឲ្យ​បុរស​ម្នាក់​ជា​កង​អង្គរក្ស​រងរបួស​ត្រង់​ភ្លៅ នៅក្នុង​មូលដ្ឋាន​ខណ្ឌមានជ័យ ក្នុង​សង្កាត់​ស្ទឹងមានជ័យ​៣ ដោយ​កម្លាំង​សមត្ថកិច្ច​នគរបាល​ខ​ណ្ឌ​ដង្កោ កាលពី​កន្លង​ទៅនោះ​កំពុង​កើន​កម្តៅ​យ៉ាងខ្លាំង​ក្នុង​បណ្តាញ​ព័ត៌មាន​សង្គម​ហ្វេ​ស​បុក​ឆ្លើយឆ្លង​គ្នា​យក​ត្រូវ​រៀងៗ​ខ្លួន​។ ទោះបីជា​យ៉ាងនេះ​ក្តី នៅ​ព្រឹក​ថ្ងៃទី​០៩​ធ្នូ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ឧ​ត្ត​ម​ឧ​ត្ត​ម​សេនីយ៍ ស ថេត បានបញ្ជាក់​ប្រាប់​បណ្តាញ​សារព័ត៌មាន​ថា ករណី​បាន​ដោះស្រាយ​បញ្ចប់​រួចរាល់​អស់ហើយ ។ ឯកឧត្តម​បន្តថា អ្នកសារព័ត៌មាន​ខ្លះ​កំពុង​តែមាន​ចេតនា​ផ្សាយ​ញុះញង់…

ក្រុមហ៊ុន Huawei៖ លោកស្រី Meng Wanzhou ប្រឈមនឹងបទចោទប្រកាន់ក្លែងលើបញ្ហាអ៊ីរ៉ង់

ចិនៈ ប្រធានផ្នែកហិរញ្ញវត្ថុក្រុមហ៊ុនដ៏ធំរបស់ចិន Huawei ប្រឈមនឹងការចោទប្រកាន់ក្លែងក្លាយ នៅក្នុងសហរដ្ឋអាមេរិក។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨។ លោកស្រី Meng Wanzhou ជាកូនស្រីស្ថាបនិកក្រុមហ៊ុន Huawei ត្រូវបានគេចោទប្រកាន់ពីបទរំលោភបំពានទណ្ឌកម្មរបស់អាមេរិក លើអ៊ីរ៉ង់។ ដោយលោកស្រី ត្រូវបានគេចាប់ខ្លួននៅទីក្រុង Vancouver…

មកស្គាល់ ស្ថានីយ/ដេប៉ូលក់ប្រេងឥន្ធនៈចំនួន៩ទីតាំង ដែលចាក់មិនគ្រប់លីត្រ និងត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ

បាត់ដំបងៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា ស្ថានីយ/ដេប៉ូចំនួន ០៣ កន្លែង ស្ថិតក្នុងខេត្តបាត់ដំបង ត្រូវបានមន្ត្រីសាខាកាំកុងត្រូល កសាងសំណុំរឿងបញ្ជូនទៅតុលាការ បន្ទាប់ពីមន្ត្រីជំនាញបានរកឃើញភាពមិនអនុលោមជាលើកទី២ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ ក្នុងការចុះត្រួតពិនិត្យបណ្តាស្ថានីយ និងដេប៉ូចែកចាយចំនួន ០៩ កន្លែង នៅក្នុងខេត្តបាត់ដំបង។ ការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើការវិភាគលើកម្រិតសន្ទស្សន៍អុកតានរបស់ប្រេងសាំង,…

យកគ្រឿងញៀនទៅលក់ ក៏ជាប់អន្ទាក់សមត្ថកិច្ច

ភ្នំពេញៈ​ កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ទួលគោក ​បានចុះបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀន​​ ២​នាក់ ​រួមទាំង​ថ្នាំ​ញៀន​៧កញ្ចប់តូច​។ ប្រតិបត្តិការខាងលើ​ ប្រព្រឹត្ត​ទៅ​កាល​ពី​វេលាម៉ោង​១០និង៣០នាទី​យប់​ ថ្ងៃទី​០៦​ ខែ​ធ្នូ​ ឆ្នាំ​២០១៨​ ត្រង់ចំណុច​ផ្លូវ​រថភ្លើង​ត្រឡោក​ កែងនិងផ្លូវ​៥៩៨​ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី​១​ ខណ្ឌ​ទួលគោក​។ សមត្ថកិច្ច​​បាន​ឲ្យ​ដឹង​ថា នៅមុនពេលកើតហេតុ​ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងស៊ើប​អង្កេត​ ​រហូតឈានទៅដល់ការកំណត់មុខសញ្ញា​ និងចុះ​បង្ក្រាប​ត្រង់ចំណុច​ខាងលើ…

កាណាដា៖ រដ្ឋខ្លួនមានឯករាជ្យ ក្នុងការចាប់ខ្លួនប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​ក្រុមហ៊ុន ​Huawei ខណៈទីផ្សារក្រុមហ៊ុន កំពុងមានភាពរង្គោះរង្គើ

កាណាដាៈ កាលពីថ្ងៃព្រហស្បតិ៍រដ្ឋាភិបាលកាណាដា បានប្រកាសប្រទេសខ្លួន មានប្រព័ន្ធតុលាការឯករាជ្យ ដើម្បីចាប់ខ្លួនប្រធានគ្រប់គ្រង​ផ្នែក​ហិរញ្ញវត្ថុក្រុមហ៊ុនបច្ចេកវិទ្យា Huawei របស់ចិន ស្របពេលមានសំណើស្ដីពីការធ្វើបត្យាប័នរបស់អាមេរិក ចំពេលទីផ្សារក្រុមហ៊ុន Huawei បានរង្គោះរង្គើនាពេលថ្មីៗ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨។ ខណៈដែលប្រទេសចិន ទាមទារឲ្យដោះលែងមន្រ្តីជាន់ខ្ពស់​ទទួល​បន្ទុក​ផ្នែក​ហិរញ្ញវត្ថុ​​របស់​ក្រុមហ៊ុន…

អុញនោះ! ​ស្ថានីយ​​​ប្រេងឥន្ធនៈលក់មិនគ្រប់លីត្រ​…

បន្ទាយមានជ័យៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃពុធ ១៣រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធនៈ ចុះត្រួតពិនិត្យបណ្តាស្ថានីយ និងដេប៉ូចែកចាយចំនួន ១០ កន្លែង…