មន្ត្រីនគរបាលម្នាក់ ដែលមានជម្លោះវាយតប់ទៅលើមន្ត្រីរដ្ឋបាលព្រៃឈើត្បូងឃ្មុំ ពេលនេះត្រូវបានឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការហើយ

ត្បូងឃ្មុំៈ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា បន្ទាប់ពីមានការចុះផ្សាយថា មានមន្ត្រីនគរបាលវាយតប់ទៅលើមន្ត្រីរដ្ឋបាលព្រៃឈើត្បូងឃ្មុំកាលពីយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ស្នងការដ្ឋាននគរបាលខេត្ត បានចេញសេចក្តីបំភ្លឺថា ពិតជាមានការចុះអនុវត្តស្ទាក់ចាប់រថយន្ត២គ្រឿង រួមជាមួយនឹងឈើប្រណិត(ក្រាក់ក្រញូង)ចំនួន៥៩ដុំ ទម្ងន់៩៨៨គីឡូក្រាម ហើយមានព័ត៌មានចុះផ្សាយថា នគរបាលបានវាយទៅលើមន្ត្រីរដ្ឋបាលព្រៃឈើ ដែលចូលរួមក្នុងកិច្ចប្រតិបត្តិការគឺជារឿងមិនពិតឡើយ ៖

ជនសង្ស័យបង្ហោះរូបភាពវីដេអូកាត់ត និយាយពីជនជាតិចិនមួយក្រុម កាន់កាំបិតដាវ ដណ្តើមទីក្រុងគ្នា គ្រប់គ្រងក្នុងដីខ្មែរ ឃាត់ខ្លួនបានហើយ

សៀមរាបៈ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ និងសហការជាមួយស្នងការដ្ឋាននគរបាលខេត្តសៀមរាប រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះអ៊ឹង ហ៊ុម ភេទប្រុស អាយុ ២៨ឆ្នាំ ស្នាក់នៅ ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ជនសង្ស័យខាងលើ ត្រូវបាននាំយកមកសាកសួរ…

កុំចេះតែហ៊ាន! ទៅរាំធុងបាស់ ដាក់កាំបិតបុង័តោនិងកាំបិតកែច្នៃទុកកាពារខ្លួន ពេលនេះចូលទៅការពារខ្លួនក្នុងគុក

បន្ទាយមានជ័យៈ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១២និង ១៥នាទីយប់ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើការបង្រ្កាបករណី ផលិត និងចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងៗ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់ នៅចំណុចភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។…

បញ្ជូនជនសង្ស័យ១៥នាក់ ទៅតុលាការលើសំណុំរឿង៧ករណីផ្សេងគ្នា

ភ្នំពេញៈ ជនសង្ស័យ១៥នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីទទួលទោសតាមផ្លូវច្បាប់ក្រោយពីបញ្ចប់ពីការសាកសួរពាក់ព័ន្ធសំណុំរឿង៧ករណីផ្សេងគ្នា។ ដោយបញ្ជូនកាលពីម៉ោង៨និង ៣០នាទីព្រឹក ថ្ងៃទី១៤ ធ្នូ ២០១៨នេះ។ សមត្ថកិច្ចបញ្ជាក់ថាជនសង្ស័យដែលបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញព្រឹកនេះ មានពាក់ព័ន្ធករណី ប្រើប្រាស់គ្រឿងញៀនមាន០២ ករណីស្មើ០៣នាក់ ហិង្សាដោយចេតនា(វាយគ្នាទៅវិញទៅមក)មាន២ករណី ស្មើ០៨នាក់ លួចទ្រព្យសម្បត្តិប្រជាពលរដ្ឋមាន៣ករណីស្មើ០៤នាក់។ គួរបញ្ជាក់ថាជនសង្ស័យទាំង១៥នាក់ដែលបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញព្រឹកនេះ គឺត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបជាបន្តបន្ទាប់នៅតាមបណ្តាលប៉ុស្តិ៍ក្នុងខណ្ឌសែនសុខក្រោយពីបញ្ចប់ពីការសាកសួរក៏បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីទទួលទោសតាមផ្លូវច្បាប់៕

ឪពុកចិត្តកំណាច ​ចាប់រំលោភ​កូនស្រី​របស់ខ្លួន​រហូត​មានផ្ទៃពោះ ទើប​បែកការណ៍​

ពោធិ៍សាត់ៈ យោងតាមផេក​អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា រឿងអាស្រូវ​មួយ​ត្រូវបាន​បែកធ្លាយ ដោយ​ករណី​ឪពុក​បង្កើត​ចាប់រំលោភ​កូន​ខ្លួនឯង​រហូត​មាន​ផ្ទៃពោះ ។ ហេតុការណ៍​នេះ​កើតឡើង​តាំងពី​អំឡុង​ឆ្នាំ​២០១៧​រហូតមកដល់ ខែមេសា​ឆ្នាំ​២០១៨ ម្តាយ​នាង​មាន​មន្ទិលសង្ស័យ​យក​កូន​ទៅពិនិត្យ​នៅ​មន្ទីរពេទ្យ​ទើប​ដឹងថា កូន​មាន​ផ្ទៃពោះ​ក៏មាន​ការភ្ញាក់ផ្អើល​មក​ប្តឹង​សមត្ថកិច្ច​ធ្វើ​ការស៊ីបអង្កេត​ចាប់ខ្លួន​ជនសង្ស័យ កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃទី​១៤ ​ខែធ្នូ ​ឆ្នាំ​២០១៨​ នេះ​តែម្តង ។​ ​តាម​ការរៀប​របស់​ឈ្មោះ ម​-​គ​-​ធ អាយុ​១៦​ឆ្នាំ រស់នៅខេត្តពោធិ៍សាត់​បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹងថា មុនពេល​កើតហេតុ រូបនាង​និង​ឪពុក​បង្កើត​របស់ខ្លួន​ឈ្មោះ…

រឿងដដែលៗ! រកឃើញស្ថានីយ/ដេប៉ូប្រេងឥន្ធនៈមួយកន្លែង ចាក់សាំងមិនគ្រប់លីត្រ ក្នុងខណ្ឌច្បារអំពៅ

ភ្នំពេញៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធនៈ ចុះត្រួតពិនិត្យ ស្ថានីយ/ដេប៉ូចែកចាយ ចំនួន ០៣ ដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក្នុងការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើការវិភាគលើកម្រិតសន្ទស្សន៍អុកតានរបស់ប្រេងសាំង, សេតានរបស់ប្រេងម៉ាស៊ូត និងត្រួតពិនិត្យលើរង្វាស់រង្វាល់របស់បណ្តាស្ថានីយ/ដេប៉ូ ទាំង…

ធ្ងន់.កទៀតហើយ! រកឃើញស្ថានីយ៍ប្រេងឥន្ទនៈ ចាក់សាំងមិនគ្រប់លីត្រ នៅតាមផ្លូវ៣៧១

ភ្នំពេញៈ យោងតាមផេក អគ្គនាយដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធនៈ ចុះត្រួតពិនិត្យដេប៉ូចែកចាយ ចំនួន៣កន្លែង ស្ថិតនៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្នុងការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើការវិភាគលើកម្រិតសន្ទស្សន៍អុកតានរបស់ប្រេងសាំង, សេតានរបស់ប្រេងម៉ាស៊ូត និងត្រួតពិនិត្យលើរង្វាស់រង្វាល់របស់បណ្តាដេប៉ូ ទាំង៣ផងដែរ។ ក្រោយការត្រួតពិនិត្យ​ មន្ត្រីជំនាញបានរកឃើញ៖…

ដឹងហើយលឺហើយនៅតែមិនស្តាប់!.. សមត្ថកិច្ចឃាត់ខ្លួនស្រីស្អាតប្រុសស្អាត៤នាក់ ប្រើគ្រឿងញៀន..

ភ្នំពេញៈ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌ បានធ្វើការឃាត់ខ្លួនជនសង្ស័យជាច្រើននាក់បន្តបន្ទាប់គ្នា ពាក់ព័ន្ធទៅនឹង ករណីរក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ការឃាត់ខ្លួននេះបានធ្វើឡើង៣ករណីផ្សេងគ្នា នៅក្នុងមូលដ្ឋានខណ្ឌខណៈដែលកម្លាំងល្បាតចុះទប់ស្កាត់បទល្មើស។ ករណីទី១ ប៉ុស្តិ៍រដ្ឋបាលសង្កាត់ច្រាំងចំរេះ១ បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងដកហូត ឧបករណ៍ប្រើប្រាស់មួយចំនួន​ នៅចំណុចក្រុម១ ភូមិ២ សង្កាត់ច្រាំងចំរេះ១ កាលពីវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី១១ធ្នូ២០១៨។ ជនសង្ស័យទី១ឈ្មោះ ស៊ុប…

តុលាការកាណាដា ដោះលែងប្រធានហិរញ្ញវត្ថុក្រុមហ៊ុន Huawei ដោយតម្រូវឲ្យដាក់ប្រាក់ធានាចំនួន ៧.៥ លានដុល្លារអាមេរិក

កាណាដាៈ តុលាការប្រទេសកាណាដា កាលពីថ្ងៃអង្គារ បានសម្រេចឲ្យមានការដាក់ប្រាក់ធានា ដើម្បីដោះលែងប្រធានហិរញ្ញវត្ថុក្រុមហ៊ុន Huawei ខណៈដែលលោកស្រី កំពុងរងចាំសវនាការសម្រាប់ការធ្វើបត្យាប័នទៅកាន់សហរដ្ឋអាមេរិក ដែលជាសកម្មភាពមួយ បានធ្វើឲ្យចិន មានការខឹងសម្បារ ចំពោះការចាប់ខ្លួននេះ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។ លោកស្រី…

នគរបាលខណ្ឌសែនសុខ បញ្ជូនជនសង្ស័យ ១០នាក់ ទៅតុលាការលើសំណុំរឿង០៦ករណីផ្សេងគ្នា

ភ្នំពេញៈ ជនសង្ស័យ១០នាក់ ត្រូវបាន កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីទទួលទោសតាមផ្លូវច្បាប់ ក្រោយពីបញ្ចប់ពីការសាកសួរ ពាក់ព័ន្ធសំណុំរឿង០៦ ករណីផ្សេងគ្នា កាលពីវេលាម៉ោង០៩ និង០០នាទីព្រឹកថ្ងៃទី១១ ធ្នូ ២០១៨នេះ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលបញ្ជូន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញព្រឹកនេះ មានពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន ដោយខុសច្បាប់ចំនួន០២ករណី ស្មើ០៤នាក់…