ជនសង្ស័យលួចម៉ូតូ០១នាក់ក្នុងចំណោម០២នាក់ត្រូវសមត្ថកិច្ចឃាត់ បញ្ជូនទៅតុលាការ

បន្ទាយមានជ័យៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក០២នាក់ ត្រូវបានប្រជាពលរដ្ឋជាម្ចាស់ម៉ូតូសហការជាមួយកម្លាំងនគរបាលស្រុកថ្មពួកចាប់ឃាត់ខ្លួនរៀបចំសំណុំរឿងតាមនិតិវិធី ។ ករណីលួចម៉ូតូនេះបានកើតឡើងនៅ វេលាម៉ោង០៤និង៣០នាទីទាបភ្លឺ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅភូមិធ្លក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ទោ ឈឿន គឹមឈុន អធិការនគរបាលស្រុកថ្មពួក បានឲ្យដឹងថា…

មីយ៉ាន់ម៉ា៖ លោកស្រី អោង សាន ស៊ូជី ប្រឈមមុខនឹងការចោទប្រកាន់ពី បទពុករលួយថ្មីបន្ថែមទៀត

(ណៃពិដោរ)៖ ទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ា នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានរាយការណ៍ថារដ្ឋាភិបាលយោធាបានប្រកាសពីបទចោទប្រកាន់ពុករលួយថ្មីមួយទៀត ប្រឆាំងនឹងលោកស្រី អោង សាន ស៊ូជី។ តែ ខាងយោធាមីយ៉ាន់ម៉ាមិនទាន់ធ្វើអត្ថាធិប្បាយអ្វីឡើយ រីឯមេធាវីរបស់លោកស្រី ស៊ូជី ក៏មិនទាន់បញ្ចេញប្រតិកម្មអ្វីដែរ។ លោកស្រី អោង សាន ស៊ូជី មានអាយុ ៧៦ឆ្នាំ កំពុងប្រឈមមុខនឹងបទចោទប្រកាន់រាប់សិបករណី ហើយបើបូកបញ្ចូលបទចោទប្រកាន់ទាំងអស់…

ឃាត់ខ្លួនបុរសម្នាក់ ត្រូវជាពូរបស់ជនរងគ្រោះ បានប្រើអំពើហិង្សា និងប៉ុនប៉ងរំលោភទៅលើក្មួយស្រីខ្លួនឯង!!!

ខេត្ត​សៀមរាប ៖ នៅរសៀលថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២ ០២២ ស្ថិតនៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប។ ស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យ ឈ្មោះ កុល សាម៉ៃ ភេទប្រុស អាយុ ២៨ ឆ្នាំ មុខរបរ…

ពេទ្យម្នាក់បែកគំនិត មកប្លន់ម៉ូតូ ត្រូវអាវុធហត្ថភ្នំពេញ ចាប់បញ្ជូនទៅតុលាការ!

នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ពាក់ព័ន្ធករណី ធាក់ជនរងគ្រោះយកម៉ូតូ១គ្រឿង នៅចំណុច ស្តុប ផ្លូវ១០០៣កែង ផ្លូវ៩២ មុខផ្សារទំនើប អ៊ីអន២ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី កាលពីនៅវេលាម៉ោង ៧.៤០នាទីព្រឹក ថ្ងៃទី២៩ ២០២២។ ជនសង្ស័យឈ្មោះ…

គ្រូពេទ្យម្នាក់បែកគំនិត មកចាប់របរប្លន់ម៉ូតូ ត្រូវអាវុធហត្ថភ្នំពេញ ឃាត់ខ្លួន

ភ្នំពេញៈ យោងតាមផេករបស់ Phnom Penh Gendarmerie បានឲ្យដឹងថា នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ពាក់ព័ន្ធករណី ធាក់ជនរងគ្រោះយកម៉ូតូ១គ្រឿង នៅចំណុច ស្តុប ផ្លូវ១០០៣កែង ផ្លូវ៩២ មុខផ្សារទំនើប អ៊ីអន២ ភូមិបាយ៉ាប…

កម្លាំងអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ២នាក់ករណីលួចម៉ូតូនៅក្នុងកោះពេជ្រ

ភ្នំពេញៈ យោងតាមផេករបស់ Phnom Penh Gendarmerie បានឲ្យដឹងថា នៅវេលាម៉ោង១២និង៣០នាទីយប់ឈានចូល ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌចំការមន បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណី លួចម៉ូតូ នៅក្នុង កោះពេជ្រ ស្ថិតនៅ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន…

ក្រុមអ្នកគុណនិយមដែលដេញកាប់គ្នាយ៉ាងអាណាធិបតេយ្យ ត្រូវអាវុធហត្ថរាជធានីភ្នំពេញស្រាវជ្រាវនិងចាប់បានហើយ!

ក្មេងស្ទាវមួយក្រុមមានគ្នាចំនួន១០នាក់ ជិះម៉ូតូចំនួន៤គ្រឿង ប្រដាប់ដោយកាំបិត ដាវ បានធ្វើសកម្មភាពវាយ និងកាប់ទៅលើជនរងគ្រោះបណ្ដាលឲ្យរងរបួសធ្ងន់ នៅចំណុចការ៉ាស់សាំងតេលា ផ្លូវវេងស្រេង កែងផ្លូវ៣៧១ (ផ្លូវសឡា) កាលពីវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ កំណត់បានមុខសញ្ញាជាបណ្តើរ និងឃាត់ខ្លួនជនសង្ស័យម្នាក់ហើយ គឺឈ្មោះ អ៊ិន…

ចោរឆក់ជំនាញ ៣នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញឃាត់ ខ្លួន និងបញ្ជូនទៅតុលាការ!!!

ភ្នំពេញៈ នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០៣នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ កាលពីពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ នៅចំណុចមុខសាលារៀន IU ស្ថិតនៅផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនសង្ស័យទាំង០៣នាក់មានឈ្មោះ…

អាវុធហត្ថបញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីប៉ុនប៉ងរំលោភសេពសន្ថវៈ លើក្មេងស្រីជាអនីតិជន

ភ្នំពេញៈ នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងបទល្មើសជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណី ប៉ុនប៉ងរំលោភសេពសន្ថវៈលើក្មេងស្រីជាអនីតិជន ។ ជនសង្ស័យឈ្មោះ ឃន់ ខង ហៅក្រៅ ឡូយ ភេទប្រុស អាយុ ៣៤ឆ្នាំ…

ឃាត់ខ្លួនបុរសសង្ស័យម្នាក់ ចាក់សម្លាប់ប្រពន្ធខ្លួនឯង បណ្តាលឱ្យស្លាប់ភ្លាមៗ នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ ស្រីម្នាក់ត្រូវបានប្តីរបស់ខ្លួនយកកាំបិតចុងស្រួចចាក់ចំដើមទ្រូងខាងឆ្វេងបណ្តាលឱ្យស្លាប់ៗនៅនឹងកន្លែង បង្កឱ្យមានភ្ញាក់ផ្អើលនៅព្រឹកព្រលឹមស្រាងៗថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ នៅចំណុចហាងយីហោអាណាចក្រម្ហូបខែ្មរ(ហៅរាត្រីអាន់ឆ័រ) ស្ថិតក្នុងភូមិព្រៃស្លឹក សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ករណីនេះសង្ស័យបណ្តាលមកពីភ្លើងប្រច័ណ្ឌ។ យោងតាមការឱ្យដឹងពីអ្នកដែលឃើញហេតុការណ៍នោះ លោក ទឹម ចំរើន ភេទប្រុសអាយុ២៩ឆ្នាំ ត្រូវជាបងបង្កើតជនរងគ្រោះ បានឱ្យដឹងថា នារីរងគ្រោះមានឈ្មោះ ទឹម…