សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនប្រុស-ស្រី ៩ នាក់ ព័ន្ធបទល្មើសគ្រឿងញៀន និងប្រើប្រាស់អា.វុធខ្លី ខុសច្បាប់ នៅក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ កម្លាំងសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០២២ បានចុះបង្រ្កាប និង ឃាត់ខ្លួនមនុស្សប្រុស-ស្រី ៩ នាក់ ក្នុងនោះមានស្រី ២ នាក់ ពាក់ព័ន្ធបទល្មើស រក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន…

អភិបាលស្រុកបន្ទាយស្រី នៃខេត្តសៀមរាប ចេញមុខបំភ្លឺជុំវិញការចោទប្រកាន់រូបលោកលើករណីដីធ្លីនៅក្នុងស្រុកបន្ទាយស្រី

(ភ្នំពេញ)៖ លោក ឃឹម ហ្វីណង់ អភិបាល ស្រុក បន្ទាយ ស្រី នៃ ខេត្ត សៀមរាប បានចេញសារបំភ្លឺ ជុំវិញការចោទប្រកាន់រូបលោក ពាក់ព័ន្ធរឿងដីធ្លីនៅក្នុងស្រុកបន្ទាយស្រី។ ការចេញមុខមកបំភ្លឺ នៅពេលនេះ គឺបន្ទាប់ពីលោកស្រី លី អ៊ុអេង បានធ្វើការចោទប្រកាន់រូបលោក…

បង្រ្កាបក្រុមក្មេងទំនើង រហស្សនាមក្រុមការ៉េមកី តែងតែអុកឡុកដេញកាប់ និងវាយគ្នានៅក្រុងសិរីសោភ័ណ

បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ ពីលោកឧត្តមសេនីយ៍ទោ ស្នងការថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងជំនាញ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានបង្រ្កាបក្រុមក្មេងទំនើង មានរហស្សនាម ក្រុមការ៉េមកី តែងតែអុកឡុក ដេញកាប់ និងវាយគ្នារយៈពេលកន្លងមក នៅក្រុងសិរីសោភ័ណ ដោយឃាត់បានមុខសញ្ញា០៣ នាក់…

ជនជាតិចិន២នាក់ ត្រូវកម្លាំងសមត្ថកិច្ច ចាប់ខ្លួនបានភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាព ផ្ទុះអាវុធ នៅក្រុងព្រះសីហនុ

ព្រះសីហនុ ៖ ជនជាតិចិនម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ចុះស្រាវជ្រាវចាប់ខ្លួនបានភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាព ផ្ទុះអាវុធនៅមុខហាងផឹកស៊ីមួយកន្លែង ។ ចំណែកជនជាតិចិនម្នាក់ទៀត ក៏ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនផងដែរ ដោយជាប់ពាក់ព័ន្ធរក្សាទុកអាវុធជាតិផ្ទុះដោយខុសច្បាប់ ។ សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០២២ វេលាម៉ោង៣រសៀល…

សមត្ថកិច្ចឃាត់ខ្លួនជនជាតិឡាវម្នាក់ និងថ្នាំញៀនទម្ងន់១០គីឡូក្រាម ដែលឆ្លងដែនមកកម្ពុជា

ស្ទឹងត្រែង៖ បើកប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន សមត្ថកិច្ចឃាត់ខ្លួនជនជាតិឡាវម្នាក់ និងថ្នាំញៀន១០កញ្ចប់ មានទម្ងន់១០គីឡូក្រាម ដែលនាំចូលឆ្លងដែនមកប្រទេសកម្ពុជា។ ករណីឃាត់ខ្លួននេះ បានធ្វើឡើងនៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ ២០២២ ចំណុចគីឡូព្រំដែនលេខ០៣២ ជិតស្ពានលេខ២ ក្នុងភូមិសាស្ត្រ ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ លោកឧត្តមសេនីយ៍ត្រី យិន បញ្ញារិទ្ធ…

ឃាត់ខ្លួន​ជនសង្ស័យ​ជា​សង្សារ​មួយ​គូ ករណី​រួមគំនិត​នាំគ្នាសម្លាប់​ប្អូន​ខ្លួនឯង​បំបិទមាត់​

សៀមរាប ​៖ ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​សង្សារ​មួយ​គូ ករណី​រួមគំនិត​នាំគ្នាសម្លាប់​ប្អូន​ខ្លួនឯង​បំបិទមាត់​ទាំង​កំរោល​រួច​ចង់​បង្វែង​សាច់រឿង​ចង​ក ព្រោះ​ជនរងគ្រោះ​បានឃើញ​ខ្លួន​កំពុង​រួមភេទ​ជាមួយ​សង្សារ។ ហេតុការណ៍​ឃាត់ខ្លួន​នេះ​ ធ្វើឡើង​នៅវេលា​ម៉ោង​១១​និង​៤០​នាទី​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០២២​ភូមិ​បឹង​វៀន ឃុំ​តា​យ៉ែ​ក ស្រុក​សូទ្រនិគម​ខេត្តសៀមរាប​។ សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា កម្លាំង​នគរបាល​ជំនាញ​ស្រុក​និង​ខេត្តសៀមរាប បាន​បើក​ការស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​៖ -​ទី​១. ឈ្មោះ ចិត្ត ភន ភេទ​ប្រុស អាយុ​២១​ឆ្នាំ…

បង្ក្រាបជនសង្ស័យ០៤នាក់ ករណីវាយយកទូរស័ព្ទដៃ និងកាបូបលុយជនរងគ្រោះ

ភ្នំពេញៈ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ស្រាវជ្រាវបង្ក្រាបជនសង្ស័យ អំពើលួចមានស្ថានទម្ងន់ទោស ករណីវាយ យកទូរស័ព្ទដៃ និងកាបូបលុយជនរងគ្រោះ ដែលប្រព្រឹត្តកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៦និង០០នាទី នៅចំណុចសួរច្បារមាត់ទន្លេ ផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវ១៥៤ ភូមិ៦ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ នៅក្រោយពេលកើតហេតុ…

​ឃាត់ខ្លួន​បុរស​ម្នាក់​ ករណី​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង

ជនសង្ស័យម្នាក់ ប៉ុនប៉ងរំលោភសេពសន្ថវៈ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ កាលពីថ្ងៃ ០៨ ខែកុម្ភៈ បន្ទាប់ពីក្រុមគ្រួសារជនរងគ្រោះមកប្តឹង។​ អធិការនគរបាល​ស្រុក​ទឹកផុស​លោក​វរសេនីយ៍ឯក ខែម ​វិបុល បាន​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃទី ​០៨ ខែកុម្ភៈ​នេះ​ថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ខាងលើនេះ​ មានឈ្មោះ ហ៊ុន ផាន ភេទ​ប្រុស អាយុ​ ២៧…

ចាប់ខ្លួនឪពុកចុង ករណីគំរាមនិងចាប់រំលោភកូនស្រីចុង រហូតមានផ្ទៃពោះ ៧ខែ

កណ្ដាល ៖ សមត្ថកិច្ចស្រុកខ្សាច់កណ្ដាល ចាប់ខ្លួនបុរសម្នាក់ជាឪពុកចុង បញ្ជូនទៅតុលាការ ដើម្បីបន្តនីតិវិធីច្បាប់ នៅថ្ងៃទី៧ខែកុម្ភៈ ឆ្នាំ២០២២ បន្ទាប់ពីឪពុកចុងរូបនោះ បានគំរាមស.ម្លាប់ និងចាប់រំ.លោភកូនស្រីចុង បានសម្រេចជាច្រើនលើក រហូតនាងមានផ្ទៃពោះ៧ខែ ទើបបែកការណ៍ ម្ដាយជនរងគ្រោះ ប្ដឹងប៉ូលិស ឱ្យចាប់ខ្លួនជនសង្ស័យ។ សមត្ថកិច្ចស្រុកខ្សាច់កណ្ដាល បានឲ្យដឹងថា ការឃាត់ខ្លួនជនរូបសង្ស័យនេះ…

ក្រុម​ជំនាញ​​ជិះ​ម៉ូតូ​ឆក់ ទ្រព្យសម្បត្តិពលរដ្ឋ​នៅ​ជាយដែន ត្រូវ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ ឃាត់ខ្លួនជា​បន្តបន្ទាប់ចំនួន០៤នាក់

​បន្ទាយ​មាន​ជ័យៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្រុម​ជន​ជំនាញ​ខាង​ជិះ​ម៉ូតូ​ឆក់​ ទូរស័ព្ទ​ ខ្សែ​ក​ ការ​បូ​ប​លុយ​ និង​ទ្រព្យសម្បត្តិ​ របស់​ប្រជាពលរដ្ឋ​នៅ​ជាយ​ដែនកម្ពុជា​-​ថៃ​ ត្រូវ​បាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​ និង​បញ្ជូន​ទៅ​តុលាការ​ហើយ​ នៅ​ថ្ងៃ​ទី​០៥​ ខែកុម្ភៈ​ ឆ្នាំ​២០២២​នេះ​ ។ លោក​វរសេនីយ៍ឯក​ សៅ​ សា​រឿ​ន​…