កម្លាំងនគរបាលរដ្ឋបាលចាក់អង្រែក្រោម ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរនូវសារធាតុញៀន

ភ្នំពេញៈ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ វេលាម៉ោង០៨និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ចាក់អង្រែក្រោម សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់តុលាការសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ។ ជនសង្ស័យឈ្មោះ ជិន ពៅ…

ជនសង្ស័យម្នាក់ធ្វើសកម្មភាពលួចរថយន្ត ត្រូវកម្លាំងនគរបាលស្រុកស្នួលឃាត់ខ្លួន

ត្បូងឃ្មុំៈ នគរបាលជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកស្នួល ដឹកនាំដោយលោកវរសេនីយ៍ឯក ចាន់ សុខគីម អធិការនគរបាលស្រុក នៅល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ ២០២២ បានតាមស្រាវជ្រាវចាប់ខ្លួនបានជនដៃដល់ម្នាក់ឈ្មោះ សឿន សា អាយុ៣៤ឆ្នាំ រស់នៅភូមិអំពុក ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន…

មុខសញ្ញាឆក់កាបូបអ្នកដំណើរ៣នាក់នៅក្រុងប៉ោយត្រូវសមត្ថកិច្ចបង្ក្រាបនិងឃាត់ខ្លួន

បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បន្ទាប់ពីមានប្រជាពលរដ្ឋរាយការណ៍និងចុះផ្សាយតាមហ្វេសប៊ុក ថាមានចោរជិះម៉ូតូឆក់កាបូបលុយខ្សែ.ក ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាឲ្យកម្លាំងនគរបាលអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចេញអន្តរាគមន៍ចេញល្បាតទ្រោលសភាពការណ៍ស្រាវជ្រាវនិងឃាត់បានជនសង្ស័យចំនួន០៣នាក់កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ វេលាម៉ោង៥ល្ងាច ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ឯកសៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថាជនសង្ស័យទាំង៣នាក់ត្រូវបានឃាត់ខ្លួនពាក់ពន្ធ័ករណីជិះម៉ូតូឆក់ការបូបលុយនិងទ្រព្យសម្បត្តិប្រជាពលរដ្ឋមាន១-ឈ្មោះខន វុទ្ធី ហៅធី…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចសម្ភារៈតាមលំនៅដ្ឋាន

បាត់ដំបងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា មានករណីលួចដែក និងកង់មួយកើតឡើង ស្ថិតនៅត្រង់ចំណុចក្រុមទី០៨ ភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង់។ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៤និង១៥នាទី។ យោងតាមរបាយការណ៍របស់ លោកអធិការនគរបាលក្រុងបាត់ដំបង បានឲ្យថា ជនរងគ្រោះឈ្មោះ មុត ស្រីការ ភេទស្រី អាយុ២១ឆ្នាំ…

បញ្ហាកូវីដ មិនថមថយ ប្រជាជនឥណ្ឌា ជាង១លាននាក់ ត្រៀមប្រមូលផ្តុំគ្នាមុជទឹក នៅទន្លេគង្គា ដើម្បី…

ឥណ្ឌា៖ កាលពីថ្ងៃអង្គារ មន្ត្រីឥណ្ឌាម្នាក់ បានប្រាប់សារព័ត៍មានរ៉យទ័រ (Reuters) ថា ប្រជាជនឥណ្ឌាកាន់សាសនា ហិណ្ឌូជិត ១ លាននាក់ត្រូវបានគេរំពឹងថានឹងប្រមូលផ្តុំនៅច្រាំងទន្លេ Ganges ថ្ងៃសុក្រនេះ (១៤ មករា) និងថ្ងៃសៅរ៍សម្រាប់ការងូតទឹក បរិសុទ្ធ ទោះបីជាមានការរីករាលដាលនៃការឆ្លងមេរោគកូវីដ១៩ នៅទូទាំងប្រទេសក៏ដោយ ។ គួររំលឹកដែរថា…

តុលាការសហភាពមីយ៉ាន់ម៉ា បានកាត់ទោសលោកស្រី អ៊ុងសាន ស៊ូជី ឱ្យជាប់ពន្ធនាគារ ៤ឆ្នាំបន្ថែមទៀត

មន្ត្រីច្បាប់មួយរូបបាននិយាយថា តុលាការក្នុងសហភាពមីយ៉ាន់ម៉ា បានកាត់ទោសមេដឹកនាំដែលត្រូវបានបណ្តេញចេញ លោកស្រី អ៊ុងសាន ស៊ូជី ឱ្យជាប់ពន្ធនាគាររយៈពេលបួនឆ្នាំបន្ថែមទៀតនៅថ្ងៃចន្ទនេះ បន្ទាប់ពីរកឃើញថាលោកស្រីមានកំហុសពីបទនាំចូល និងកាន់កាប់ដោយខុសច្បាប់នូវ វិទ្យុទាក់ទង និងបំពានលើវិធានការរឹតត្បិតលើវីរុសឆ្លងកូរ៉ូណា។ លោកស្រី ស៊ូជី ត្រូវបានកាត់ទោសកាលពីខែមុន លើបទចោទប្រកាន់ចំនួនពីរផ្សេងទៀត ហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ រយៈពេល ៤ឆ្នាំ ដែលបន្ទាប់មកត្រូវបានកាត់បន្ថយទោសពាក់កណ្តាលដោយប្រមុខរដ្ឋាភិបាលតែងតាំងដោយយោធា។

ជនសង្ស័យប្រុសស្រី២នាក់ ត្រូវឃាត់ខ្លួនករណីគ្រឿងញៀន

សៀមរាប: កាលពីវេលាម៉ោង៤ និង ០០នាទី ថ្ងៃទី ០៣ ខែ មករា ឆ្នាំ២០២២ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងសៀមរាប និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សៀមរាប រួមទាំងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចុងឃ្នៀស ចូលរួមសហការដោយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោក ដា ចំរើន អធិការ នៃអធិការនគរបាលក្រុងសៀមរាប បានចុះបង្ក្រាបបទ រក្សាទុក…

សំណុំរឿងសម្លាប់លោក Soleimani៖ អ៉ីរ៉ង់គំរាមសងសឹក ប្រសិនបើលោក ដូណាល់ ត្រាំ មិនត្រូវបាននាំខ្លួនឡើងតុលាការទេនោះ

(ឌូបៃ)៖ ប្រធានាធិបតីអ៉ីរ៉ង់ លោក Ebrahim Raisi បានព្រមានថាប្រទេសរបស់លោកនឹងចាត់វិធានការសងសឹងសហរដ្ឋអាមេរិក ប្រសិនបើអតីតប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ មិនត្រូវបាននាំខ្លួនឡើងតុលាការ ជុំវិញការធ្វើឃាតមេទ័ពកំពូលអ៉ីរ៉ង់ លោក Qassem Soleimani ទេនោះ។ លោក Ebrahim Raisi…

ដោយសារមាត់! ពេលនេះ ចំប៉ីខ្មៅ ដាក់ពាក្យប្តឹង ម៉ៃ សុគន្ធ ឡើងតុលាការ

(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ មហាជនមានការចាប់អារម្មណ៍ជាខ្លាំង ដោយយុវជនម្នាក់ឈ្មោះ យិន ហេង ហៅ ចំប៉ីខ្មៅ បាន បង្ហាញពាក្យបណ្ដឹងមួយនៅលើគណនីហ្វេស ប៊ុក ខ្លួន ប្ដឹងតារាចម្រៀងលោក មៃ សុគន្ធ ពីបទបរិហាកេរ្ដិ៍លើបណ្ដាញសង្គម ។ យុវជន…

ទ្រី ដាណា ត្រូវបានជនជាតិភាគតិចព្នង ពួតដៃគ្នាចេញមុខប្តឹង ពីបទ«ជេរប្រមាថមាក់ងាយជាសាធារណៈ»

(ភ្នំពេញ)៖ រឿងរ៉ាវជាមួយអតីតប្តី មិនទាន់ចប់សព្វគ្រប់ ពេលនេះម្ចាស់ហាងពេជ្រល្បីឈ្មោះ លោកស្រី ទ្រី ដាណា ស្រាប់តែត្រូវបានជនជាតិភាគតិចព្នងចំនួន១២នាក់ ប្តឹងពីបទ «ជេរប្រមាថមាក់ងាយជាសាធារណៈ»។ ក្នុងពាក្យបណ្ដឹង ដាក់ជូនប្រធានសាលាដំបូងខេត្តមណ្ឌលគិរី នៅថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២២នេះ តំណាងប្រជាពលរដ្ឋ ជនជាតិដើមភាគតិចព្នង បានរៀបរាប់ថា…