ក្រុម​បក្ខពួក​មុខសញ្ញា​ចោរឆក់ និងអុកឡុកនៅតាមផ្លូវជាតិលេខ​៤​ ផ្លូវ​លេខ​៤១​ និងសួនច្បារសម្ដេចសង្ឍជួនណាត​ អស់លក្ខណ៍ជាប់អន្ទាក់សមត្ថកិច្ច!

កំពង់ស្ពឺៈ​ កម្លាំងនគរបាលស្រុកសំរោង បានបើកកិច្ចប្រតិបត្តិការបង្ក្រាបស្រាវជ្រាវយ៉ាងក្ដៅគគុក លើ​ក្រុមចោរឆក់មួយសំបុក​ នៅវេលាម៉ោង​ ១១​ និង​​៣២​នាទី​ នាថ្ងៃទី​៩​ ខែ​កញ្ញា​ ឆ្នាំ​២០១៨​ ក្រោយ​ទទួលបាន​ព័ត៌មានតាមទូរសព្ទពីជនរងគ្រោះ​ ថាមានករណីឆក់ទូរសព្ទ​ (​ ករណី​លួច​មាន​ស្ថានទម្ងន់​ ​)នៅតាមផ្លូវជាតិលេខ​ ៤​ ចន្លោះ​គីឡូម៉ែត្រ​៤២-៤៣ ​ភូមិរលាំងសង្កែ សង្កាត់សុព័ទេ​ព ឆ្ពោះទៅទិស​ខាង​កើត​។…

អាមេរិក គំរាម​ដាក់​ទណ្ឌកម្ម ​ប្រសិន​បើ​តុលាការ ICC ស៊ើប​អង្កេត​ករណីឧក្រិដ្ឋកម្ម​សង្គ្រាមក្រុងវ៉ាស៊ីនតោន ​នៅ​អាហ្វហ្គានីស្ថាន

អាមេរិកៈ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន គ្រោងនឹង​គំរាម​ដាក់​ទណ្ឌកម្ម​ប្រសិនបើ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC នៅ​​ទីក្រុង​ឡាអេ ​ធ្វើ​ការ​ស៊ើប​អង្កេត​លើករណី​ចោទ​ប្រកាន់ ​ពីទាហាន និង​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់របស់​អាមេរិកក បាន​ប្រព្រឹត្តិ​អំពើឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨។ ការលើកទ្បើងនេះ កើតទ្បើងបន្ទាប់ពី ICC នាពេលថ្មីៗនេះ កំពុងពិចារណាលើការកាត់ទោសជនជាតិអាមេរិក អំពីការរំលោភបំពាន…

សំណុំរឿង ឃាតកម្ម រឹតកបងថ្លៃ សម្លាប់នៅខណ្ឌពោធិ៍សែនជ័យ តុលាការផ្តន្ទាទោស ដាក់គុក ១ជីវិត

ភ្នំពេញៈ លោក ថាន់ ឡេង ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះ បានបើកសវនាការប្រកាសសាលក្រម សំណុំរឿង ឃាតកម្មគិតទុកជាមុន ដោយបានសម្រេចដាក់គុក មេក្លោង អស់មួយជីវិត និងចេញដីកាតាមចាប់ខ្លួនគូកន មកដាក់គុក ២០ឆ្នាំ។ សាលក្រមរបស់តុលាការបានសម្រេចផ្តន្ទាទោសជនជាប់ចោទឈ្មោះ រស់…

ជនសង្ស័យ ៣នាក់ ត្រូវសមត្ថកិច្ចឃាត់ ក្នុងករណីរក្សាទុកសារធាតុញៀន

ភ្នំពេញៈ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ បានធ្វើការឃាត់ខ្លូនជនសង្ស័យចំនួន ០៣នាក់ ក្នុងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង ១០ យប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចគោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ តាមផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។ សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យ០៣នាក់នោះទី១.ឈ្មោះ ជឹម ធី ភេទប្រុស…

ដោយសារប៉ូលិសចាប់ចំចោរ ជាមនុស្សល្អ លោកចៅក្រម អ៊ី ថាវរៈ និងលោកស្រី ស៊ឺ វណ្ណនី ដោះលែងឲ្យទៅផ្ទះវិញបាត់

ភ្នំពេញៈ មុខសញ្ញាចោរលួចម៉ូតូ យ៉ាងសកម្មម្នាក់ ត្រូវបាន លោក អ៊ី ថាវរៈ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ដោះលែងឲ្យទៅផ្ទះវិញ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្រោមហេតុផលដាក់ ចោរក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការ កុំឲ្យដើរលួចដូចមុនទៀត នេះបើយោង ប្រភពពីមន្ត្រីសាលាដំបូងក្រុងភ្នំពេញ។ បើយោងតាមសមត្ថកិច្ច…

​នគរបាលខណ្ឌសែនសុខបញ្ជូនជនសង្ស័យ៩នាក់ ទៅតុលាការក្នុងសំណុំរឿង​២ករណីផ្សេងគ្នា

​ភ្នំពេញៈ នគរបាលខណ្ឌសែនសុខបានបញ្ជូនជនសង្ស័យ​៩នាក់ទៅតុលាការក្នុងសំណុំរឿង២ករណីផ្សេងគ្នា ក្រោយពីសមត្ថកិច្ចបញ្ចប់និតិវិធីសាកសួរួចមក កាលពីថ្ងៃទី០៨ខែកញ្ញា ឆ្នាំ២០១៨ ព្រឹកមិញនេះ។ សមត្ថកិច្ចប្រាប់ថា៖ កាបញ្ជូនជនសង្ស័យទាំង៩នាក់ទៅកាន់តុលាការនាព្រឹកនេះបន្ទាប់ពីសមត្ថកិច្ចបានឃាត់ខ្លួនពួកគេក្នុងមូលដ្ឋានខណ្ឌនាពេលកន្លងមកហើយបានបញ្ចប់និតិវិធីសួរនាំរួចរាល់ក្នុងនោះមាន៨នាក់ប្រើប្រាស់គ្រឿងញៀនខុសច្បាប់និងម្នាក់ទៀតពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់(កត់កន្ទុយលេខឆ្នោតវៀតណាម)។ ​នគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌបានឲ្យដឹងទៀតថា ជនសង្ស័យទាំង៩នាក់នេះកម្លាំងនគរបាលប៉ុស្តិ៍ទាំង៦បានធ្វើការឃាត់ខ្លួននាពេលកន្លងមកដោយការឃាត់ខ្លួននេះបន្ទាប់ពីកម្លាំងបានធ្វើការល្បាតក្នុងមូលដ្ឋានដើម្បីទប់ស្កាត់រាល់បទល្មើសដែលអាចកើតមានហើយបានឃើញជនសង្ស័យទាំងនេះក៏ឃាត់ខ្លួន។ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង បានអោយដឹងថា ជនសង្ស័យដែលបញ្ជូនទៅតុលការនាព្រឹកនេះមាន៩នាក់ស្មើរ២ករណីក្នុងនោះមានម្នាក់ជាប់ពាក់ព័ន្ធបទល្មើសល្បែងស៊ីសងខុសច្បាប់(កត់កន្ទុយលេខឆ្នោតវៀតណាម)។ ដោយឡែក៨នាក់ទៀតពួកគេសុទ្ធតែអ្នកប្រើប្រាស់គ្រឿងញៀនទាំងអស់។ អធិការនគរបាលខណ្ឌសែនសុខក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមជួយសហការនិងផ្តាល់ព័ត៌មានដល់សមត្ថកិច្ចផងពាក់ព័ន្ធនិងករណីក្មេងទំនើង អំពើលួច ឆក់ផ្សេងៗជាពិសេសក្រុមក្មេងស្ទាវៗដែលប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀនសូមរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានដើម្បីងាយស្រួលក្នុងការចុះបង្ក្រាប៕

ព្រះរាជអាជ្ញារង សៀង សុខ កំពុងសាកសួរ បុរសម្នាក់ ពាក់ព័ន្ធ រឿង លួចលុយក្រុមហ៊ុន ទៅចូលបនល្បែង

ភ្នំពេញៈ បុរសជាបុគ្គលិកក្រុមហ៊ុនម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញបញ្ជូនទៅកាន់តុលាការក្រុងភ្នំពេញនៅរសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨នេះ បានចាប់បញ្ជូនខ្លួន ពាក់ព័ន្ធរឿង លួចលុយក្រុមហ៊ុន ទៅលេងល្បែងស៊ីសង។ បើតាមសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ អ៊ុក សុផាន់ណា ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅផ្ទះលេខ៣១ ផ្លូវលំ ភូមិជ្រោយអំពិល…

ជនសង្ស័យ២នាក់ ធ្វើសកម្មភាពលួចកាច់កញ្ចក់រថយន្តបានសម្រេច រត់រួចម្នាក់ ខណៈម្នាក់ទៀត ត្រូវប្រជាពលរដ្ឋចាប់វាយទ្បើងទ្រោមខ្លួន

ភ្នំពេញៈ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានប្រជាពលរដ្ឋចាប់វាយឡើងទ្រោមខ្លួន រួចប្រគល់ជូនសមត្ថកិច្ច ក្រោយពីពួកគេ បានជិះមូតូមួយគ្រឿង មកធ្វើសកម្មភាពលួចកាច់កញ្ចក់រថយន្តភ្ញៀវ ចូលមកផឹកស៊ីក្នុងហាងបានសម្រេច។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៨-៤០នាទីយប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភោជនីយដ្ឋាន វិចិត្រសម្បត្តិ តាមបណ្តោយផ្លូវ២១៥ កែងនិងផ្លូវ១៥០ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។ ជនសង្ស័យមានឈ្មោះ…

លោកស្រី ថ្លាង ផាណែត ចេញដីកាឲ្យចាប់ចោរ​ដាក់គុក ពេលប៉ូលិសចាប់បានយកមកឲ្យដាក់គុក បែរជាលែងវិញ

ភ្នំពេញៈ យោងតាមប្រភពពីប៉ូលិសខណ្ឌឫស្សីកែវ បានឲ្យដឹងនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ ថា បន្ទាប់ពីចាប់ខ្លួនតាមដីការបស់លោកស្រី ថ្លាង ផាណែត ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បញ្ជូនទៅតុលាការ លោកចោរលួចឡាន ឈ្មោះ ហាក់ ចាន់នី ត្រូវបានចៅក្រមដោះលែងវិញ ព្រោះតែរកកំហុសលែងឃើញ ថាជាចោរ។ បើតាមប៉ូលិស…

ចោរស្ទាវស្ទើរភ្លើង ឆក់កាបូបគេមិនបាន ភ្លាត់ស្នៀតដួលជាប់ខ្នោះរបស់ប៉ូលិស

ភ្នំពេញៈ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះកំពុងជិះម៉ូតូ២នាក់ប្តីប្រពន្ធមិនបានសម្រេច ដួលទាំងជនរងគ្រោះ និងជនសង្ស័យ ត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចអន្តរាគមន៍ទាន់ពេលចាប់មកសាកសួរនៅប៉ុស្តិ៍តែម្តង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្លូវ៦២R កែងផ្លូវ២០៣ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ជនរងគ្រោះជាប្តីឈ្មោះ យ៉េន​ យ័ន្ត អាយុ៤៣ឆ្នាំ…