បង្ហាញមុខជនសង្ស័យ៦នាក់ ករណីលួចម៉ូតូនិងទទួលផលចោរកម្ម!
ភ្នំពេញៈ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការបង្ហាញមុខជនសង្ស័យ៦នាក់ករណីលួចម៉ូតូនិងទទួលផលចោរកម្មដែលបង្ក្រាបបានកាលពីពេលកន្លងទៅមុននិងបញ្ជូនទៅតុលាការ។ ហេតុការណ៍បង្ហាញខ្លួននេះបានធ្វើឡើងនៅវេលារសៀលថ្ងៃទី១៧ខែកញ្ញាឆ្នាំ៣០១៨នៅការិយាល័យនគរបាលកម្រិតស្រាលរាជធានីភ្នំពេញ។ តាមរបាយការណ៍របស់សមត្ថកិច្ចឲ្យដឹងថាកាលពីវេលាម៉ោង៣និង៣០នាទីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៨ មានអំពើលួចម៉ូតូកើតឡើងនៅចំណុចមុខតូបលក់ទូរស័ព្ទក្បែរវត្តស្ទឹងមានជ័យ ផ្លូវមុនីរ៉េត សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ជនរងគ្រោះឈ្មោះ ម៉ន សារីន ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅចំណុចកើតហេតុបង្កឡើងដោយជនសង្ស័យមិនដឹងចំនួននិងមធ្យោបាយបានធ្វើសកម្មភាពលួចម៉ូតូហុងដាប៊ិច ពណ៌ខៀវស ពាក់ស្លាកលេខ១GV ៥៦៦៥ភ្នំពេញ…