A L T R O Z   N E W S

តុលាការ

ក្រុមហ៊ុន​ផលិត​បន្ទះ​សូ​ឡា​ធំ​មួយ​របស់​ចិន ប្រកាស​ក្ស័យធន​

​ក្រុមហ៊ុន​ផលិត​បន្ទះ​សូ​ឡា​ធំ និង​នាំ​មុខ​របស់​ចិន Wuxi Suntech...

Apple ត្រូវ​តុលាការ​ពិន័យ លើ​ការប្រើ​បុគ្គលិក​លើស​ម៉ោង នៅ​បារាំង​

យោងតាម​សារព័ត៌មាន The Verge ដែល​បាន​ចុះផ្សាយ​កាលពី​ថ្មីៗ​នេះ​ថា...

Kodak ថ្លែងថា​នៅ​ពាក់កណ្ដាល​ឆ្នាំ ២០១៣ នឹង​គេច​ផុតពី​ភាព​ក្ស័យធន​

​កាលពី​ថ្ងៃ​ចន្ទ ម្សិលមិញ​នេះ ក្រុមហ៊ុន Eastman...

មេដឹកនាំ​ជួញដូរ​ថ្នាំញៀន​ដែល​មាន​អំណាច​បំផុត​នៅ​អាស៊ីអាគ្នេយ​ត្រូវបាន​កាត់ទោស​ប្រហារជីវិត​នៅ​ចិន​

Naw Kham​ជន​ឈ្មួញ​ថ្នាំញៀន​ដ៏ធំ​​ម្នាក់​នៅ​មី​យ៉ាន់​ម៉ា​និង​ក្រុម​បក្សពួក​បី​នាក់​ទៀត​ត្រូវបាន​កាត់ទោស​ប្រហារជីវិត​ទាំងអស់គ្នា​ដោយ​តុលាការ​ក្នុង​ស្រុក​មួយ​នៅ​ភាគ​ខាង​និ​រតី​នៃ​ប្រទេស​ចិន​ពី​បទ​សម្លាប់​​អ្នកនេសាទ​ជនជាតិ​ចិន​ចំនួន​13​នាក់​នៅ​កាលពី​ឆ្នាំ​2011​ពេល​កំពុង​នេសាទ​នៅ​ក្នុង​ទន្លេមេគង្គ​។​ ​ឧក្រិដ្ឋជន​បាន​ធ្វើ​សេចក្តី​តវ៉ា​នូវ​ការកាត់ទោស​ផងដែរ ប៉ុន្តែ​តុលាការ​ទីក្រុ​gKunming​នៃ​ខេត្ត​Yunnan​បដិសេធ​សំណើ​ហើយ​បាន​បញ្ជូនរ​បាយ​ការណ៏​នេះទៅ​ដល់​តុលាការ​កំពូ​ល​ទីក្រុង​ប៉េកាំង​រួចរាល់​។​របាយ​ការណ៏​បាន​បញ្ជូន​ទៅ​នា​ថ្ងៃ​ទី​22​កុម្ភះ​ហើយ​សាលដីកា​បាន​ចេញ​មក​នៅ​ថ្ងៃ​ទី​24​កុម្ភះ​សម្រេ​ច​កាត់ទោស​ប្រហារជីវិត​ជន​ទាំង​បួន​នាក់​នេះ​នៅ​ថ្ងៃទី​1​ខែ​មិនា​ខាង​មុខ​​នេះ​។​ការកាត់ទោស​និង​មាន​ការទទួលខុសត្រូវ​ចាត់ចែង​ដោយ​ប្រមុខរដ្ឋ​នៃ​Kunming​។​ ​គួរ​រំលឹក​ដែរ​ថា​កាលពី​ខែតុលា​ឆ្នាំ​2011 Naw...

បុ​រ​​​ស​​ឥ​ណ្ឌា​ម្នា​ក់​​ត្រូ​វ​​បា​ន​​ឃា​ត់​​ខ្លួ​ន​​​ពី​ប​ទ​​ផ្ត​ល់​ព័ត៌​​មា​​​ន​​ក​ង​​ទ័​ព​​ជា​តិ​​ខ្លួ​ន​​ទៅ​​ឲ្យប៉ា​គី​ស្ថាន​​

បុរស​ម្នាក់​ជា​ជនជាតិ​ឥណ្ឌា​ត្រូវបាន​ប៉ូលីស​ក្នុង​រដ្ឋ​Rajasthan​នៅ​ក្បែរ​ព្រំប្រទល់​រវាង​ប្រទេស​ប៉ា​គី​ស្ថាន​និង​ឥណ្ឌា​​ធ្វើ​ការឃាត់ខ្លួន​ពី​បទ​បញ្ជូន​និង​ផ្តល់​ព៍ត​មាន​ផ្នែក​កងទ័ព​របស់​ឥណ្ឌា​ទៅឲ្យ​ប៉ាគី​ស្ថាន​។​ ​ប៉ូលីស​បាន​និយាយ​ចោទថា​គេ​បាន​ផ្តល់​ព៍ត​មាន​ពី​សមយុទ្ធ​យោធា​ប្រព្រឹត្តទៅ​កាលពី​សប្តាហ៍​មុន​របស់​ឥណ្ឌា​ទៅឲ្យ​ទីភ្នាក់ងារ​ពិសេស​របស់​ប៉ាគី​ស្ថាន​។​ជារឿយៗ​ប្រទេស​ទាំង​ពីរ​នេះ​តែងតែ​ប្រកាន់​និង​ចោទ​ដាក់​គ្នា​ពី​ការប្រើប្រាស់​គិញ​សម្ងាត់​​រៀងខ្លួន​។​ ​ប៉ូលីស​បាន​បន្ថែម​ទៀត​ថា​រូបគេ​បាន​ព្យាយាម​ទូរស័ព្ទ​ទៅ​បងប្អូន​ជនជាតិ​ប៉ា​គី​ស្ថាន​ដែល​ជឿជាក់ថា​ជា​អ្នក​ធ្វើការ​ឲ្យ​ទីភ្នាក់ងារ​ពិសេស​របស់​ប៉ា​គី​ស្ថាន ប៉ុន្តែ​ត្រូវបាន​គេ​ចាប់បាន​ទូរស័ព្ទ​មួយ​ខ្សែ​នេះ​និង​បង្អាក់​ដំណើរ​ការ​។​ការចាប់ខ្លួន​គឺ​ស្ថិតនៅ​តំបន់​មួយ​ជិត​ទីក្រុង​Pokhran​នៅក្នុង​ផ្ទះ​របស់​បុរស​ជា​គិញ​សម្ងាត់​​រូប​នេះ​ហើយ​ឥឡូវ​កំពុងតែ​បាន​គេ​សាកសួរ​ពី​រឿងរ៉ាវ​ផងដែរ​។​ ​សវ​នា​ការកាត់ក្តី​ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ចន្ទ​នៅ​តុលាការ​Jaipur​បាន​បញ្ជូន​គាត់​ត្រឡប់​ទៅ​វិញ​តែ​ស្ថិត​ក្នុង​ការឃ្លាំមើល​នៅឡើយ​៕​

ម​នុ​ស្ស​​​ ​៣​​​ ​នា​ក់​​​ ​បា​ន​​ស្លា​ប់​​​ដោ​យ​​សា​រ​​ខ្មាន់​​កាំ​ភ្លើ​ង​​​បា​ញ់​​នៅ​តុលា​​កា​រ​Delaware​ ​

តាមរ​បាយ​ការ​ណ៍​ពីប៉ូលីស​ក្នុង​ស្រុក​ម្នាក់​បាន​ប្រាប់ឲ្យដឹង​ថា​មាន​មនុស្ស​បី​នាក់​ទៀត​ហើយ​បាន​ស្លាប់​តាមរយះ​ការបាញ់​ពី​សំណា​ក់​ខ្មាន់កាំភ្លើង​នៅ​តុលាការក្រុង​Delaware​នា​ព្រឹក​ថ្ងៃ​ចន្ទ​កាល​ពី​ម្សិលមិញ​នេះ​។​ ​របាយ​ការណ៍​​ដដែល​បាន​បញ្ជាក់​ថា​បុរស​ម្នាក់​បាន​រត់​ចូល​ក្នុង​បន្ទប់ទទួលភ្ញៀវ​នៃ​តុលាការ​ក្រុង​ហើយចាប់ផ្តើម​ធ្វើ​ការបាញ់រះ​លើ​មនុស្ស​ដ៏ទៃទៀត​ដែល​នៅ​ទីនោះ​ផង​។​ចុងបញ្ចប់​មនុស្ស​បីនាក់​ស្លាប់​ដែល​ម្នាក់​ក្នុងចំនោម​នោះ​ជា​ខ្មាន់កាំភ្លើង​ខ្លួន​ផ្ទាល់​ពីរ​នាក់​ទៀត​រងរ​បួស​ហើយ​ត្រូវបាន​គេ​ជឿជាក់​ថា​ម្នាក់​ក្នុងនោះ​ជា​ប្រពន្ធ​របស់​ឧក្រិដ្ឋជន​។​គួរ​បញ្ជាក់​ផង​ដែរ​ថា​ខ្មាន់កាំភ្លើង​ត្រូវបាន​បាញ់​សំលាប់​ពី​សំណា​ក់​ប៉ូលីស​ដែល​មាន​វត្តមាន​នៅ​ទីនោះ​ស្រាប់​ក្នុង​ពេល​ដែល​គេ​មិន​ព្រម​បញ្ឈប់​ការបាញ់បោះ​នេះ​។​ ​លោកនាយក​រដ្ឋមន្ត្រី​Obama​ស្ថិតក្នុង​ភាព​តានតឹង​ហើយ​កំពុង​ស្វែងរក​ការគាំទ្រ​ពី​សា​ធារ​ណះ​ដើម្បី​ដាក់​កញ្ចប់​ផែនការ​របស់​លោក​ក្នុង​សមាជ​ក្នុង​បំណ​ង​ធ្វើឲ្យ​មាន​ការធូរស្រាល​នូវ​បញ្ហា​ការគ្រប់គ្រង​អាវុធ​របស់​ប្រជាពលរដ្ឋ​អាមេរិក​ដែល​ចេះ​តែ​កើតឡើង​មក​ចាប់​តាំងពី​ខែ​ធ្នូ​ដំបូង​ហើយ​បាន​សំលាប់​សិស្សសាលា​ភាគច្រើន​ដល់​ទៅ​26​នាក់​៕ ប្រែសម្រួលអត្ថបទ​ដោយ​៖Mr.News

ឥណ្ឌាបើក​​សាលក្រម​កាត់ក្តី​ពីបទចាប់រំលោភ​កាល​ពីឆ្នាំ 2007

ឥណ្ឌា​កាត់ទោស​ឧក្រិដ្ឋ​ជន​ម្នាក់​ដែល​ជាប់ទោស​ក្នុង​បទ​រំលោភ​ផ្លូវភេទ​កាលពី​ឆ្នាំ​2007​ឲ្យធ្វើ​ការ​ក្នុង​កសិដ្ឌា​ន​ចិញ្ចឹម​គោ​រយះពេល​06​ខែ​។​ឧក្រិដ្ឋជន​ម្នាក់​នេះ​មាន​អាយុ​17​ឆ្នាំ​កាល​ពី​គេ​ប្រព្រឹត្ត​បទល្មើស​ហើយ​គ្មាន​ច្បាប់​ណា​កាត់ទោស​គេ​យ៉ាងណា​ទេ​រហូត​ដល់​មកទល់​ពេល​នេះ​គេ​មាន​អាយុ​23​ឆ្នាំ​ហើយ​តែ​តុលាការ​បែរជា​បាន​ត្រឹម​ដាក់ទោ​សឲ្យធ្វើការ​ក្នុង​រោង​ក្រោល​គោ​ចាប់ពី​ម៉ោង​09​ព្រឹក​ដល់​ម៉ោង​5​ល្ងាច​ប៉ុណ្ណោះ​។​ ​រោង​ក្រោលគោ​ដែល​គេ​ធ្វើការ​ជាមួយ​គឺ​មាន​គោ​ប្រហែល​200​ក្បាល​ដែល​សុទ្ធសឹង​ជា​គោ​ដែល​វង្វេងផ្លូវ​វង្វេង​កន្លែង​និង​ត្រូវគេ​បោះបង់ចោល​។​គេ​ត្រូវ​មើលថែ​គោ​ទាំងនេះ​ពេញ​មួយ​ថ្ងៃ​ហើយ​7​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​រហូតដល់​គ្រប់​០៦ខែ​ដូចជា​ឲ្យ​ស្មៅ​គោ ដាក់​ទឹក​ឲ្យ​គោ លាង​សំអាតខ្លួន​ឲ្យ​គោ​ទាំង​នោះ​ផង​ដែរ​។​ ​នៅ​ប្រទេស​ឥណ្ឌា​សត្វ​គោ​ត្រូវ​បាន​ប្រជាជន​ភាគច្រើន​ដែល​កាន់សាសនា​ហិណ្ឌុ​គោរពបូជា​ដូច​ជា​ព្រះ​អា​ទិ​ទេព​តំណា​ង​មួយ​ដែល​គ្រប់​គ្នា​តែងតែ​គោរពបូជា​។​ ​ការកាត់ទោស​បែបនេះ​បាន​ធ្វើឲ្យ​មាន​សំនួរ​និង​មតិ​ជា​ច្រើន​កើតឡើង​ក្នុង​សង្គម​ឥណ្ឌា​លើ​បញ្ហា​ប្រព័ន្ធ​ច្បាប់​របស់​ប្រទេស​ឥណ្ឌា​លើ​ករណី​ឧក្រិដ្ឋជន​ដែល​ជា​អនិតិជន​៕​ ប្រែសម្រួល​អត្ថបទដោយ​៖Mr.News

នា​រី​​ចិ​ន​​ម្នា​ក់​​ត្រូ​វ​បា​ន​​រំ​​លោ​ភ​ ​ចិ​ន​​ទា​ម​ទារ​​ឲ្យ​​មា​ន​​កា​រ​ដា​ក់​ទោស​​ធ្ង​ន់​ធ្ង​រ​​

​តាម​ប្រភព​ពត័មាន​ពី​ឥណ្ឌាដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៧​កុម្ភៈ​នេះ​បានឲ្យ​​ដឹងថា មាន​ស្ត្រី​ជនជាតិ​ចិន​ម្នាក់​ត្រូវបាន​ចាប់រំលោភ​នៅ​ទីក្រុង​ញូវដេលី​។​ស្ថានទូត​ចិន​ដែល​មាន​ទីតាំង​នៅ​ទីក្រុង​នោះ​បន្ទាប់ពី​ឭដំណឹង​នេះ​បាន​ធ្វើការ​យ៉ាង​សស្រាក់​ដៃ​សស្រាក់​ជើង ហើយ​បាន​បង្ហាញ​ភាព​សោកស្តាយ​និង​កំហឹង​ជាខ្លាំង​។​ចិន​បាន​ជម្រុញ​ឲ្យ​​មាន​ការ​ពន្លឿន​ការនាំខ្លួន​ជនល្មើ​សចូល​តុលាការ​។​ចិនក៌​បាន​ទាមទារ​ឲ្យ​​មាន​ការដាក់ទោស​ទៅ​លើ​ជនល្មើសឲ្យ​​បាន​ធ្ងន់ធ្ងរ ហើយ​ត្រូវ​ការពារ​សុវត្ថិភាព​ដល់​ជនរងគ្រោះ​និង​ជនជាតិ​ចិន​ទាំង​អស់​ដែល​នៅ​ឥណ្ឌា​។​ ​ស្ថាប័ន​ដែល​ពាក់​ពន្ធ​បានឲ្យ​​ដឹងថា...

រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួ​ង​​ហិ​រ​ញ្ញ​វ​ត្ថុ​​​រ​ប​ស់​​ក្រិ​ច​​ទ​ទួ​ល​បា​ន​​សំ​បុ​ត្រ​​អ​នា​មិ​ក​​ផ្ទុ​ក​​​ដោ​យ​​គ្រា​ប់​​កាំ​​ភ្លើ​ង​គ​​ម្រា​ម​កំ​ហែ​ង​​

​ប្រព័ន្ធ​ផ្សព្វ​ផ្សា​យ​ក្នុងស្រុក​មួយ​បាន​បញ្ជាក់ថា​លោក​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​របស់​ក្រិចលោក Yannis Stournaras ​បានទទួល​សំបុត្រ​អនាមិក​មួយ​ច្បាប់​ដែល​មាន​ទាំង​គ្រាប់កាំភ្លើង​ក្នុង​នោះ​ផងដែរ​។​គេ​បាន​ស​សេរ​គម្រាម​លោក​រដ្ឋមន្ត្រី​ក្នុងពេលដែល​ប្រទេសក្រិច​កំពុង​ស្ថិត​ក្នុង​ដំណើរការ​កម្មវិធី​ដើម្បី​រឹតបន្តឹង​ប្រតិបត្តិការ​និង​កំណែទម្រង់​មួយចំនួន​ក្នុង​ការដោះស្រាយ​វិបត្តិ​និង​បំណុល​យ៉ាង​ធ្ងន់ធ្ងរ​នៅក្នុង​ប្រទេស​។​ ​បញ្ជាក់​ផង​ដែរ​ថា​ក្នុង​មួយ​ខែ​ដើមឆ្នាំ​នេះ​អំពើ​ហិង្សា​ជាច្រើន​បាន​កើតឡើង​ហើយ​គណបក្ស​កាន់​អំណាច​ជា​អ្នករងគ្រោះថ្នាក់​ជាងគេ​។​ប៉ុន្តែ​កាលពី​ពេល​ថ្មីៗ​កន្លងទៅ​នេះ​ជនសង្ស័យ​បួន​នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន​ពី​បទ​អំពើ​ប្លន់​ធនាគារ​មួយ​នៅ​ភាគ​ខាងជើង​ក្រិច​ហើយ​តុលាការ​របស់​ទីក្រុង​អា​តែ​ន​កំពុងបើក​ការស៊ើបអង្កេត​បន្ថែម​និង​កំពុង​ព្យាយាម​បកស្រាយ​ពាក្យ​បំផ្លើស​ដែល​ថា​ជនសង្ស័យ​ទាំង​នោះ​កំពុង​ត្រូវ​បាន​រង​ការធ្វើ​ទារុណកម្ម​ពី​ប៉ូលីស​៕​ រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួ​ង​​ហិ​រ​ញ្ញ​វ​ត្ថុ​​​រ​ប​ស់​​ក្រិ​ច​​ទ​ទួ​ល​បា​ន​​សំ​បុ​ត្រ​​អ​នា​មិ​ក​​ផ្ទុ​ក​​​ដោ​យ​​គ្រា​ប់​​កាំ​​ភ្លើ​ង​គ​​ម្រា​ម​កំ​ហែ​ង​​ រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួ​ង​​ហិ​រ​ញ្ញ​វ​ត្ថុ​​​រ​ប​ស់​​ក្រិ​ច​​ទ​ទួ​ល​បា​ន​​សំ​បុ​ត្រ​​អ​នា​មិ​ក​​ផ្ទុ​ក​​​ដោ​យ​​គ្រា​ប់​​កាំ​​ភ្លើ​ង​គ​​ម្រា​ម​កំ​ហែ​ង​​ ប្រែសម្រួលអត្ថបទដោយ​៖Mr.News

នេប៉ាល់​ចេញ​អត្ត​សញ្ញាណ​ប័ណ្ណ​ឲ្យ​​មនុស្ស​ភេទ​ទី​៣

នេះ​មិនមែន​ជា​រឿង​លេងសើច ហើយ​ក៏​មិនមែន​ជា​រឿង​ដែល​មិន​គួរឲ្យ​ជឿ​ដែរ សម្រាប់​ប្រទេស​នេ​ប៉ាល់ ដោយ​កាលពី​ថ្មីៗ​នេះ...