Update៖ សន្តិសុខក្រុមហ៊ុនGKSម្នាក់ ចង.កសម្លាប់ខ្លួន មិនដឹងមូលហេតុ!
ភ្នំពេញៈ បុរសម្នាក់ជាសន្តិសុខបានសម្រេចចិត្តចង.កសម្លាប់ខ្លួនជាប់និងជញ្ជាំងផ្ទះដោយមិនដឹងមូលហេតុ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ នៅអាគារចាស់ទុកចោលមួយកន្លែង នៅភូមិក្បាលដំរី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ ម៉ក់ អេន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរសន្តិសុខក្រុមហ៊ុនGKS មានស្រុកកំណើតនៅស្រុកត្រាំងកក់ ខេត្តតាកែវ។ …