ព្រះវិហារ​ ធ្លាក់ភ្លៀងស្រិចៗ ត្រជាក់ល្មម!

ព្រះវិហារៈ យោងតាមផេក ក្រសួងធនធានទឹកនិងឧតុនិយម បានឲ្យដឹងថា តំបន់មួយចំនួននៃខេត្តព្រះវិហារ បានទទួលភ្លៀងកក់ខែក្នុងកម្រិតខ្សោយ នារសៀលថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃ១ ខែមីនា ឆ្នាំ២០១៨ នេះ៕

ជនបរទេសម្នាក់ ផ្ទុះកំហឹងដុតផ្ទះប្រជាពលរដ្ឋ ដោយមិនដឹងមូលហេតុ!

សៀមរាបៈ មានករណីបុរសជាជនបរទេសម្នាក់បានធ្វើសកម្មភាពដុតផ្ទះប្រជាពលរដ្ឋ ដែលជាម្ចាស់ផ្ទះជួល បណ្តាលឲ្យឆេះយ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង៣និង៤៥នាទី រសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចភូមិ​សាលាកំរើក​ សង្កាត់សាលាកំរើក​ ក្រុង​សៀមរាប ខេត្ត​សៀមរាប។ សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់​ផ្ទះ​ជួល​ មានឈ្មោះ​ អ៊ុ​ ថា​ ភេទ​ស្រី​ អាយុ៥៤ឆ្នាំ​ មុខរបរលក់​គ្រឿង​ទេស​នៅទីតាំងខាងលើ​…

ចំណាយពេល១នាទី អ្នកនឹងដឹងថាទឹកខ្ញីផ្តល់អត្ថប្រយោជន៍ខ្លាំងប៉ុណ្ណា!

ក្រៅបន្ថែមនៅក្នុងអាហារ ខ្ញី គឺជាផ្នែកមួយនៃឱថសបុរាណដែលគេប្រើប្រាស់សម្រាប់សម្រកទម្ងន់យ៉ាងមានប្រសិទ្ធភាពបំផុត។ បើយោងតាមការសិក្សាថ្មីៗនេះបានបង្ហាញថា ខ្ញី មានប្រសិទ្ធភាពច្រើនជាងអាហារបំប៉ន ឬអាហារសម្រកទម្ងន់ផ្សេងទៀត ហើយមិនប៉ះពាល់ដល់ដល់សុខភាពឡើយ។ អ្នកជំនាញបាននិយាយថា វិធីល្អបំផុតដើម្បីទទួលបានអត្ថប្រយោជន៍ពីខ្ញី គឺការទទួលទានទឹកខ្ញី។ ខ្ញី សម្បូរទៅដោយ វីតាមីន និងសារធាតុរ៉ែ សំខាន់ៗជាច្រើន ដែលអាចព្យាបាលជំងឺយ៉ាងមានប្រសិទ្ធិភាព។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍មួយចំនួនដែលបានមកពីការទទួលទានទឹកខ្ញី៖ គ្រប់គ្រងកម្រិតកូលេស្តេរ៉ុលអាក្រក់ក្នុងរាងកាយ…

អុញនោះ! កំពុងជក់អារម្មណ៍ផងក្រោមដើមឈើបេងត្រជាក់ស្រួលផង ប៉ូលិសមកដល់អស់អារម្មណ៍រលីង!

ពោធិ៍សាត់ៈ កាលពីវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ កម្លាំងអធិការដ្ឋាននគរបាលស្រុកវាលវែង ដឹកនាំដោយ លោកអនុសេនីយ៍ទោ ព្រឿន ហាន អធិការរងផែននគរបាលយុត្តិធម៌ តាមចង្អុលការរបស់ លោក វរសេនីយ៍ទោ ធាង ឡេង អធិការ បានចាប់បង្ក្រាបលើទីតាំងវង់ល្បែងសុីសង (លេងបៀរស៊ីគូថៃចំនួន២វង់)នៅក្រោមដើមឈើបេង ចំណុចដីភូមិរបស់ឈ្មោះ…

យុវជន៥នាក់របួស ខណៈដែលអង្គុយផឹកស្រវឹងស្រឿងៗ ឌឺដងជាមួយក្មេងមួយក្រុមទៀត ទាញខ្សែក្រវ៉ាត់វាយហើយរត់អស់!

ភ្នំពេញៈ យុវជន៥នាក់ ខណៈពេលកំពុងអង្គុយជុំគ្នា ផឹកស្រាតាមចិញ្ចើមផ្លូវស្រវឹងស្រឿងៗ ឌឺដងទាស់ពាក្យសម្តីក្មេងស្ទាវមួយក្រុមទៀត មានគ្នា៣នាក់ ជិះម៉ូតូ២គ្រឿង ទាញខ្សែក្រវ៉ាត់មកវាញបណ្តាលឲ្យរងរបួសបែកចិញ្ចើម២នាក់ ម្នាក់២ថ្នេរ និងស្រាល៣នាក់ បង្កឲ្យមានការណ៍ភ្ញាក់ផ្អើលកាលពីវេលម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវបេតុង មុខផ្ទះគ្មានលេខ ភូមិគង្គារផុស សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ យុវជនរងគ្រោះទាំង៥នាក់…

មិនធម្មតា សូ អែនណា ចេញទៅកូរ៉េ តំណាងអោយកម្ពុជា

កាលពីយប់ថ្ងៃទី១៩ កុម្ភៈ មុននេះ មេក្រុមបង្ហាញម៉ូដតារារះថ្មី កញ្ញា សូ អែនណា ដែលត្រូវគេស្គាល់ថាជាអតីតបេក្ខភាពMiss Global Cambodia កាលពីឆ្នាំ២០១៦ និងជាតារាម៉ូដែលផង បានចាកចេញទៅកាន់ប្រទេសកូរ៉េខាងត្បូងយ៉ាងកាលីប ក្នុងនាមជាតំណាងកម្ពុជា ដើម្បីយកសម្លៀកបំពាក់តំណាងជាតិ២ឈុត ទៅបង្ហាញនៅក្នុងប្រទេសនោះ។ នាងត្រូវគេជ្រើសអោយបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ Winter Olympic Game…

លែងបារម្ភទៀតហើយ! ចង់រក្សាសម្ពាធឈាមមិនឲ្យឡើងខ្ពស់ ទទួលទានអាហារទាំងនេះ

សម្ពាធឈាមឡើងខ្ពស់ គឺជាជំងឺមួយដែលមនុស្សភាគច្រើននៅលើពិភពលោកកំពុងតែប្រឈមយ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះ។ សម្ពាធឈាមឡើងខ្ពស់ អាចនាំឲ្យកើតជំងឺដាច់សរសៃឈាមខួរក្បាល គាំងបេះដូង ភ្នែកមើលលែងឃើញ និងប៉ះពាល់ដល់តម្រងនោមជាដើម។ បើយោងតាមគេហទំព័រ boldsky បានចុះផ្សាយថា ថ្វីបើជំងឺនេះរីករាលដាលពេញពិភពលោកក៏ដោយ ប៉ុន្តែវាអាចគ្រប់គ្រងបានតាមរយៈការទទួលទានរបបអាហារមួយចំនួន។ បន្លែ និងផ្លែឈើ ប្រភេទបន្លែ និងផ្លែឈើដូចជា ប៉េងប៉ោះ ដំឡូងបារាំង ក្រូចឆ្មារ ចេក…

យន្តហោះគ្មានមនុស្សបើក ​ដើរ​ដោយ​ថាមពលព្រះអាទិត្យ​របស់​ចិន សាកល្បង​បាញ់​មី​ស៊ី​ល​ក្បែរ​លំហ​អាកាស​

ចិនៈ ​ក្រុងប៉េកាំងនាពេលថ្មីៗនេះ ​បានបញ្ចប់​ការធ្វើ​តេស្ត​នៃ​យន្តហោះ​គ្មាន​មនុស្ស​បើក ដើរ​ដោយ​ថាមពលព្រះអាទិត្យ ដែលមាន​សមត្ថភាព​ហោះហើរបាន ១៥ ម៉ោង ជាមួយនឹងរយៈកម្ពស់​​ខ្ពស់​ ២០ គីឡូម៉ែត្រ​ពីលើ​នីវ៉ូ​សមុទ្រ រួមទាំង​អាច​បាញ់​មី​ស៊ី​លបាន​ផងដែរ​។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨។​ កាលពី​ថ្ងៃចន្ទ​កាសែត People’s Daily បាន​រាយការណ៍​ថា…

តោះមកមើលទាំងអស់គ្នា ខេត្តណាខ្លះចុះត្រជាក់!

យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញពីតារាង ស្ថានភាពសីតុណ្ហភាពអប្បបរមា នៅតាមបណ្តារាជធានី-ខេត្ត ពិនិត្យឃើញនាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ដូចខាងក្រោម៖

រដ្ឋាភិបាលក្រុងប៉េកាំងមានប្រតិកម្មយ៉ាងខ្លាំង ក្រោយអាមេរិកចោទខ្លួនថាជា​សត្រូវ​ខាង​បរមាណូ​

ប្រទេស​ចិន បាន​រិះគន់​ចំពោះ​របាយការណ៍​មួយ​របស់​រដ្ឋាភិបាល​អាមេរិក​ដែល​ថា ចិន​អាច​ជា​សត្រូវ​ខាង​បរមាណូ​មួយ​របស់​អាមេរិក ហើយ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​កាត់បន្ថយ​ឃ្លាំង​អាវុធ​បរមាណូ​របស់​ខ្លួន។ នេះបើតាមរយៈសារព័ត៌មានBBC ចេញផ្សាយនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨។ លោក Ren Guoqiang អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​របស់​ចិន​បាន​ថ្លែង​នៅក្នុង​សេចក្តី​ថ្លែងការណ៍​ផ្លូវការ​មួយ​ថា «ភាគី​ចិន​បដិសេធ​យ៉ាង​មុតមាំ​ចំពោះ​របាយការណ៍​នោះ»។ សេចក្តីថ្លែងការណ៍​នោះ​មាន​សេចក្តី​ទៀត​ថា «យើង​សង្ឃឹម​ថា សហរដ្ឋអាមេរិក​នឹង​បោះបង់​ចោល​នូវ​គំនិត​សង្គ្រាម​ត្រជាក់​ហើយ​ទទួល​ខុសត្រូវ​លើ​ការ​រំសាយ​បរមាណូ​របស់​ខ្លួន»។ សេចក្តីថ្លែងការណ៍​នោះ​បាន​សន្យា​ថា ចិន​នឹង​មិនមែន​ជា​អ្នក​ទី​មួយ​ដែល​ប្រើប្រាស់​អាវុធ​បរមាណូ​នោះ​ទេ បើ​ទោះ​ជា​ស្ថិត​ក្រោម​លក្ខខណ្ឌ​ណា​ក៏​ដោយ។ ​…