មកដឹងពី ហានិភ័យមួយចំនួន នៃការបរិភោគអយស្ទ័រឆៅ និងលៀសសមុទ្រឆៅ

(សុខភាព)៖ សព្វថ្ងៃទំនោរនៃការបរិភោគអាហារសមុទ្រមានការពេញនិយមជាខ្លាំង ជាពិសេសនៅក្នុងប្រទេសកម្ពុជាយើង។ នៅក្នុងការបរិភោគអ្នកខ្លះបានចម្អិនវាឆ្អិនហើយអ្នកខ្លះវិញមិនបានចម្អិនទេ តែពួកគេពេញចិត្តការបរិភោគទាំងនៅឆៅ ឬការចម្អិនឲ្យឆ្អិនតិចៗវិញ។ ទាំងអស់នេះឯងគឺជាហានិភ័យ ដែលអាចបង្កឲ្យអ្នកបរិភោគទាំងនោះត្រូវប្រឈមនឹងបាក់តេរី ប៉ារ៉ាសិត ឬ វីរុសដែលមាននៅក្នុងសត្វសមុទ្រទាំងនោះ ហើយដែលអាចបណ្តាលឲ្យពួកគេឈឺកើតជំងឺ ឬក៏អាចស្លាប់ក៏ថាបាន។ ដូច្នេះនៅក្នុងអត្ថបទសុខភាពថ្ងៃនេះ Admin នឹងនិយាយអំពីហានិភ័យនៃការបរិភោគអយស្ទ័រ ឬលាសសមុទ្រឆៅ? ហើយថាតើអ្នកណាខ្លះដែលត្រូវរងគ្រោះខ្លាំងជាងគេ? ហានិភ័យចំពោះសុខភាពដែលបណ្តាលមកពី ការបរិភោគអយស្ទ័រ…

តើគួរអានសៀវភៅបែបណា ទើបឲ្យចងចាំល្អ?

ចំណេះដឹង៖ ការអានសៀវភៅឲ្យចងចាំល្អ គឺត្រូវអានឲ្យបានញឹកញាប់ និងព្យាយាមចងចាំអត្ថន័យឬសាច់រឿងសំខាន់ៗឲ្យបាន។ នៅពេលយើងអានសៀវភៅចូរព្យាយាមរំលឹកថា រឿងដែលយើងកំពុងអាននេះ គេនិយាយអំពីអ្វី ហើយព្យាយាមនឹកទៅរករឿងនោះ ដោយមិនចាំបាច់អានសៀវភៅ។ បើមានភ្លេច ឬស្រពេចស្រពិលត្រង់ណា ចូរបើកសៀវភៅអានផ្ទៀងផ្ទាត់ហើយកត់ត្រាទុក ដើម្បីឲ្យចងចាំបានរត់ឆ្លងកាត់ដៃ និងខួរក្បាលម្តងទៀត។ ការអានសៀវភៅ ឬមើលមេរៀនទុកជាមុនជាច្រើនថ្ងៃ មុនពេលប្រឡងមកដល់ ហើយមករំលឹកវាម្តងទៀតមុនថ្ងៃប្រឡង ប្រសើរជាងការអានយ៉ាងគំហុកតែក្នុងរយៈពេលខ្លីមុនថ្ងៃប្រឡង ព្រោះការចងចាំដែលយើងបានកត់ត្រាទុកជាច្រើនថ្ងៃ…

៨ វិធីងាយៗព្យាបាលអាការៈពុលអាហារដោយខ្លួនឯង

ផលប៉ះពាល់នៃការពុលអាហារ គឺខុសគ្នាចំពោះមនុស្សម្នាក់ៗ។ អ្នកខ្លះជួបប្រទះអាការៈរមួលក្នុងពោះធ្ងន់ធ្ងរឈឺចាប់ខ្លាំង ខណៈដែលអ្នកមួយចំនួនទៀតរាគ និងក្អួត។ អាការៈវិលមុខ និងខ្សោះជាតិទឹកក្នុងរាងកាយក៏អាចកើតមានផងដែរ។ ប៉ុន្តែកុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីវិធីសាស្ត្របែបធម្មជាតិមួយចំនួនដោះស្រាយបញ្ហាពុលអាហារកម្រិតស្រាល ៖ ១. តែជីអង្កាម ៖ ជីអង្កាម មានប្រសិទ្ធិភាពជួយបំបាត់ការឈឺចាប់រមួលក្នុងពោះតាមរយៈជាតិប្រេងរបស់វា។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបន្ថែមជីអង្កាមមួយចំនួនក្នុងពែងតែជាការស្រេច។ ២.…

អ្នកម្ដាយ វ័យ៤០ឆ្នាំ មុខក្មេងអស្ចារ្យ​ ថតរូបជាមួយកូនពេលណា អ្នកណាក៏ថា ជាបងស្រីដែរ!!

អ្នកម្ដាយជនជាតិជប៉ុនម្នាក់ មុខនៅក្មេងល្ហក់ ទោះអាយុឈានចូលដល់លេខ 4នាំមុខក្ដី តែមើលទៅនៅក្មេង ថតរូបជាមួយកូនស្រីពេលណា ធ្វើឱ្យអ្នកឃើញ វិលវល់ ញែកមិនដាច់ មិនដឹងថា ម្នាក់ណាម្ដាយ ម្នាក់ណាកូន..។   ក្លាយជារឿងល្បីល្បាញមួយ នៅពេលដែលអ្នកស្រី “អាយូមិ ខាវ៉ាបាតៈ” អ្នកម្ដាយនៅលីវ វ័យ 40ឆ្នាំ…

ចំណេះដឹង អំពីវិធីរក្សាទុកស៊ុតមាន់-ទា ឱ្យនៅល្អបានយូរ

ស៊ុតមាន់ និងស៊ុតទា គឺជាអាហារដែលមានគុណប្រយោជន៍ច្រើនណាស់ដល់រាងកាយមនុស្សយើង តែពេលខ្លះបងៗស្រ្តីមេផ្ទះ អាចនឹងទិញយកមកទុក សម្រាប់ធ្វើជាម្ហូបអាហារច្រើនលើសតម្រូវការ និងទុកដាក់ក្នុងផ្ទះបាយយូរ រហូតដល់ភ្លេចមិនដឹងថា តើស៊ុតណានៅល្អ នៅថ្មី ឬស៊ុតណាខូច និងស៊ុតណានៅអាចញ៉ាំបាននោះឡើយ ហើយរឿងនេះ បានធ្វើឱ្យបងៗស្រ្តីមេផ្ទះយើង ឈឺក្បាលខ្លាំងណាស់ ព្រោះជួនកាលមិនទុកចិត្តខ្លួនឯង អាចនឹងយកទៅបោះចោលទាំងអស់តែម្តងក៏មាន តែ!! ឈប់សិន…ខាងក្រោមនេះ គឺជាចំណេះដឹងរឿងស៊ុត…

ទំនៀមទម្លាប់​ក្នុងពិធីទទួល​អំណរ​ឆ្នាំថ្មី​របស់​ជនជាតិ​ចិន

ជន​ជាតិចិន​ចាត់ទុក​ពិធី​ចូលឆ្នាំថ្មី​តាម​ចន្ទគតិ​ជា​ពិធីបុណ្យ​ប្រពៃណី​ប្រចាំឆ្នាំ​ធំជាងគេ​បង្អស់​របស់​ប្រទេស​នេះ ហើយ​នៅក្នុង​ពិធី​នេះ ជន​ជាត​ចិន​តែងមាន​ទំនៀមទម្លាប់ពិសេសៗដើម្បី​ទទួល​អំណរ​ឆ្នាំ​ថ្មី។ ប្រជាជន​ចិន​នៅ​ពាសពេញ​ពិភពលោក ត្រលប់មក​ផ្ទះ ឬ​ស្រុកកំណើត ជួបជុំ​គ្រួសារ ដើម្បី​ទទួល​ឆ្នាំ​ថ្មី និង​សែនដូនតា។ រៀងរាល់ឆ្នាំ ជនជាតិ​ចិន​មាន​ទំនៀមទម្លាប់​រៀបចំផ្ទះ​សម្បែង​យ៉ាង​ស្អាតបាត​ដើម្បី​ទទួល​ឆ្នាំ​ថ្មី។ របស់របរចាស់ៗដែល​លែង​ប្រើប្រាស់​និង​សំរាម ធូលី​ក្នុង និង​ជុំវិញ​ផ្ទះ ត្រូវបាន​គេ​យកទៅ​បោះចោល ក្នុង​បំណង​បណ្ដេញ​ភាព​ឧបទ្រពចង្រៃ​ឱ្យចេញ​ពី​ឆ្ងាយ និង​ទទួលយក​ប្រការល្អៗចូលមក​វិញ។ តុបតែង​ផ្ទះ​ដោយ​កំណាព្យ​ដែល​សរសេរ ឬ​បោះ​ពុ​ម្ភ​លើ​ក្រដាស​ពណ៌​ក្រហម មុន​ថ្ងៃ​ចូលឆ្នាំ…

ទម្លាយអាថកំបាំង អាហារ ៦ មុខ របស់ប្រជាជនចិនជឿថាហូបហើយសំណាងល្អពេញ ១ ឆ្នាំ

  ជាទូរទៅប្រជាជនចិន ច្រើនប្រាកាន់ខ្ជាប់នូវជំនឿពីដូនតាបានយ៉ាងល្អ ទាក់ទងនឹង ទំនៀមទម្លាប់ ជាដើម្បី ពិសេសនោះគឺ ម្ហូបអាហារនិងថ្ងៃចូលឆ្នាំរបស់ពួកគេ។ អាហារទាំង៦មុខនេះដែលប្រជាជនចិននិយមទទួលទាន និងមានអត្ថន័យថា៖ ១. ពិសាត្រី ដើម្បីបង្កើនវិបុលភាព នៅក្នុងភាសាចិន «ត្រី» (鱼 Yu/yoo/) ស្តាប់ទៅដូចជា «អតិរេក» មានន័យថា…

ស្គម តែដុះក្បាលពោះ…អាចកែបានដោយទង្វើខាងក្រោម

តើអ្នកណា មានសភាវរាងកាយបែបហ្នឹងខ្លះ? ពេលថ្លឹង អាចនឹងមានទម្ងន់ខ្លួនទាបជាងកម្រិតស្តង់ដា តែហេតុអីបានមានក្បាលពោះ? ការពិតទៅ អ្នកអាចត្រូវបានចាត់ទៅក្នុងក្រុមមនុស្ស “Skinny Fat” គឺមនុស្សមានទម្ងន់ខ្លួនតិច ឬប្រក្រតី តែបែរជាមានសាច់ដុំតិច ខ្លាញ់ច្រើន មើលរូបរាងខាងក្រៅទៅ មិនមែនជាមនុស្សធាត់ទេ តែមានដុះក្បាលពោះ?   មូលហេតុរបស់ការស្គម តែមានក្បាលពោះនេះ បណ្ដាលពីបច្ច័យជាច្រើន…

លេបថ្នាំក្រោយពេលបាយ…តើត្រូវលេបយ៉ាងម៉េច?

ក្រោយពេលបានទទួលវេជ្ជបញ្ជា ដែលគ្រូពេទ្យបានសរសេរប្រាប់ថា ឱ្យញ៉ាំថ្នាំក្រោយពេលបាយរួចហើយនោះ មានមនុស្សជាច្រើន នៅតែមានអារម្មណ៍មិនសូវប្រាកដក្នុងចិត្តថា ឱ្យលេបថ្នាំក្រោយពេលបាយហ្នឹង តើក្រោយប៉ុន្មាននាទី ឬប៉ុន្មានម៉ោង? ដូច្នេះពេលនេះ យើងនាំគ្នាមកចម្លើយទាំងអស់គ្នា…។ ១-ក្រោយពេលបាយនោះ តើក្រោយប៉ុន្មានម៉ោងទៅ? -ជាទូទៅ គួរលេបថ្នាំក្រោយពេលបាយរួច ប្រមាណជា ១៥ – ២០នាទី។…