គិតត្រឹមព្រឹកនេះ ស្ថានភាពទឹកជំនន់តាមសន្តរស្ទឹង បានចូលដល់ផ្ទះប្រជាពលរដ្ឋចំនួន ៤៥៥ខ្នង នៅខណ្ឌដង្កោ

ភ្នំពេញៈ យោងតាមផេកអធិការដ្ឋាននគរបាលខណ្ឌដង្កោបានឲ្យដឹងថា នៅថ្ងៃអង្គារ ១១រោច ខែអស្សុជ ឆ្នាំ ជូត ទោស័ ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ គិតត្រឹមម៉ោង១០.០០នាទី ស្ថានភាពទឹកជំនន់តាមសន្តរស្ទឹង បានចូលដល់ផ្ទះប្រជាពលរដ្ឋចំនួន ១០សង្កាត់ ២៣ភូមិ ៤៥៥ខ្នងផ្ទះ…

ផ្លូវជាតិលេខ៤ ​ស្ថានភាពទឹកជំនន់ នៅតែបន្តជន់លិចដដែល ​

ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ ចំពោះស្ថានភាពទឹកជំនន់ នៅតែបន្តជន់លិចដដែល នៅតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចំណុចព្រំប្រទល់ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល ក្នុងរាជធានីភ្នំពេញ ៕

លោកអភិបាលខេត្តស្ទឹងត្រែង ចុះពិនិត្យមើលស្ថានភាពទឹកជំនន់ កំពុងជន់លិចផ្ទះពលរដ្ឋជាច្រើនឃុំ

ស្ទឹងត្រែងៈ នៅព្រឹកថ្ងៃអាទិត្យទី១១ ខែតុលា ឆ្នាំ២០២០ ស្ថានភាពទឹកជំនន់ តាមបណ្តាឃុំ មកដល់ត្រឹមម៉ោង១២និង០០នាទីថ្ងៃត្រង់មានដូចខាងក្រោម៖ ១/ឃុំកាំងចាម ទឹកជំនន់-ភូមិកែសលិចផ្ទះ៤៥ខ្នងផ្ទះ-៤៥គ្រួសារមនុស្ស១៣៥នាក់,-ភូមិដូងចំនួន២០ខ្នងផ្ទះ-២០គ្រួសារ (.ពុំទាន់ទទួលបានចំនួនមនុស្ស) ២/ឃុំស្រែឫស្សី -.ភូមិស្រែឫស្សីលិចផ្ទះ១៧ខ្នងផ្ទះ-១៧គ្រួសារមនុស្ស៧៣នាក់-ភូមិអន្លង់ក្រមួនលិចផ្ទះ៤៥ខ្នងផ្ទះ-៦៧គ្រួសារមនុស្ស២៤០នាក់ ដោយឡែកឃុំចំនួន០៣(ឃុំ.ចំការលើ.អន្លង់ភេ.អន្លង់ជ្រៃ) តាមរបាយការណ៍បឋមពីប៉ុស្តិ៍ថា នៅតាមភូមិដែលលិចទឹកកាលពីម្សិលម៉ិញរហូតមកដល់ព្រឹកនេះ គឺឃើញថាស្រកតិចនៅឡើយ។ ចំពោះទឹកលិចនេះពុំបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្សឡើយ ចំពោះផលប៉ះពាល់ផ្សេងៗ នៅមិនទាន់មានរបាយការណ៍ជាក់លាក់នៅឡើយទេ។ នាព្រឹកថ្ងៃនេះដែរលោកអភិបាលខេត្ត…

សកម្មភាពកម្លាំងនគរបាល ជួយសង្រ្គោះពលរដ្ឋ កំពុងរងគ្រោះដោយទឹកជំនន់

បាត់ដំបងៈ នៅវេលាយប់ថ្ងៃទី១០ ខែតលា ឆ្នាំ២០២០ សកម្មភាពកម្លាំងនគរបាល ចុះអន្តរាគមន៍ជួយសង្រ្គោះប្រជាពលរដ្ឋ ដែលកំពុងទទួលរងគ្រោះ ដោយទឹកជំនន់ ស្ថិតនៅក្នុងភូមិបត់សាលា ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ៕

ឃុំជាច្រើនក្នុងខេត្តពោធិ៍សាត់ត្រូវរងគ្រោះដោយទឹកជំនន់

ពោធិ៍សាត់ៈ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ ម៉ោង ៨និង៤៥នាទីព្រឹក ករណីគ្រោះធម្មជាតិ ទឹកជំនន់ នៅក្នុងឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រងការខូចខាតមានដូចខាងក្រោម: ១.ភូមិក្រពេីពីរក្រោម -ផ្ទះចំនួន០២ខ្នង និង សម្ភារ:មួយចំនួន -ម៉ូតូចំនួន ០៤គ្រឿង -គោយន្តចំនួន០១គ្រឿង ២.ភូមិសំឡាញ…

ទឹកជំនន់រហូតគួចផ្ទះប្រជាពលដ្ឋនៅស្រុកវាលវែង

ពោធិ៍សាត់ៈ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ ម៉ោង៩និង៣០ នាទី មានករណី ទឹកជំនន់(ជំនន់ទឹកភ្លៀង)បានហូរគួចផ្ទះ ០១ ខ្នង នៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានករណី ផ្ទះទាមទំហំ ៤.៥x៦ ម៉ែត្រ ជញ្ជាំង ក្តារ…

ការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន នៅស្រុកភ្នំព្រឹក ដោយសារមានទឹកជំនន់

បាត់ដំបងៈ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ នៅវេលាម៉ោង ១១និង៤០នាទីព្រឹក ក្រុមការងារប្រចាំស្នាក់ការស្រុកបវេល សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន PMT-642 ដែលបណ្ដាលឲ្យដាច់ចរន្តនៅក្នុងភូមិក្សាន្ត ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មូលហេតុដោយសារមានទឹកជំនន់លិចដល់ផ្ទះប្រជាពលរដ្ឋ ព្រមទាំងប្រអប់នាឡិការស្ទង់មួយចំនួន ដែលស្ថិតនៅក្នុងទីតាំងខាងលើ តាមសំណូមពររបស់សេវាករ SKPNK ភ្នំព្រឹក។ បញ្ហានេះក្រុមការងារនឹងធ្វើការភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនប្រើប្រាស់ឡើងវិញ…

កម្លាំង​ជួយ​អន្តរាគមន៍​ ចុះទប់ទឹក​នៅ​តាម​បណ្តោយ​មាត់​ស្ទឹង​ក្នុង​ក្រុង​ពោធិ៍សាត់​ ដើម្បី​បង្ការ​ និង​ទប់ស្កាត់​នូវ​គ្រោះថ្នាក់​ជាយថាហេតុ

​ពោធិ៍សាត់ៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នា​ព្រឹក​ថ្ងៃ​ទី​០៩​ ខែតុលា​ ឆ្នាំ​២០២០​ ដោយ​ស្ថានភាព​នៃ​ទឹកភ្លៀង​ ដែល​ហូរ​ធ្លាក់​យ៉ាង​ខ្លាំង​ពី​តំបន់​ជួរ​ភ្នំ​នៃ​ស្រុក​ភ្នំក្រវាញ​ និង​ស្រុក​វាល​វែង​ ចូល​មក​ក្នុង​ស្ទឹង​ពោធិ៍សាត់​ បណ្តាល​ឲ្យ​ទឹក​នៅ​តាម​ដងស្ទឹង​ឡើង​ខ្លាំង​ ដែល​អាច​បង្ក​ជា​ទឹកជំនន់​ ។ ​ ​ដោយ​ពិនិត្យ​ឃើញ​ថា​ ដើម្បី​ការពារ​ទឹក​កុំ​ឲ្យ​ហូរ​ជន់​លិច​ដល់​នៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ​ និង​លិច​លើ​ដងផ្លូវ​ លោក​ឧត្តមសេនីយ៍ទោ​ ស​…

លើកនេះលិចលក្ខណៈទ្រង់ទ្រាយធំហើយ សូមបង្កើនការប្រុងប្រយ័ត្នទាំងគ្នា…

ពោធិ៍សាត់ៈ លើកនេះលិចលក្ខណៈទ្រង់ទ្រាយធំហើយ លិចលើកទី៣ នាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ សូមបង្កើនការប្រុងប្រយ័ត្នទាំងអស់គ្នា នារដូវទឹកជំនន់នេះ៕

ផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី ជាបណ្តោះអាសន្ន មូលហេតុទឹកជំនន់លិចផ្ទះប្រជាពលរដ្ឋ

ពោធិ៍សាត់ៈ យោងតាមផេក អគ្គិសនីបាត់ដំបង បានឲ្យដឹងថា នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ០៧និង០០នាទី ក្រុមការងារប្រចាំស្នាក់ការស្រុកភ្នំក្រវាញ សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី បណ្តោះអាសន្ន នៅភូមិពងពង្ស ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ មូលហេតុដោយសារមានទឹកជំនន់លិច ដល់ផ្ទះប្រជាពលរដ្ឋ ព្រមទាំងប្រអប់នាឡិការស្ទង់មួយចំនួន ដែលស្ថិតនៅក្នុងទីតាំងខាងលើ…