ទឹកជន់លិចផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤៩-៥០ យានយន្តនៅអាចធ្វើចរាចរណ៍បានធម្មតា

កំពង់ឆ្នាំងៈ នៅថ្ងៃសៅរ៍ ១កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១១និង៤០នាទី នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ 49/50 ភូមិតាកុល ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ស្ថានភាពទឹកជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រខាងលើហូរកាត់លើផ្លូវជាតិប្រវែង២០០ម៉ែត្រ កម្ពស់ទឹក…

ជម្លៀសពលរដ្ឋ​ រងគ្រោះដោយទឹកជំនន់ នៅខេត្តបាត់ដំបង ទៅកាន់ទីទួលសុវត្ថិភាព

បាត់ដំបងៈ ដោយសារស្ថានភាពទឹកដែលហូរឆ្លងពីខាង លិចផ្លូវក្នុងឃុំអន្លង់រុនក្នុងប៉ុន្មានថ្ងៃមក នៅពេលនេះទឹកបានហូរធ្លាក់ចូលទៅក្នុង ឃុំតាពូង និងឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង នាំបង្កការ លិចលង់ដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាននេះចាប់តាំងពីពេលយប់មិញរហូត ដល់ពេលនេះ កងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាល ស្រុកថ្មគោល ដែលមានលោក វរសេ នីយ៍ឯក ផង់ សុភាព អធិការនគរបាលស្រុក…

ផ្អាកបណ្តោះអាសន្ន មិន ឲ្យ រថយន្ត ធុន ធ្ងន់ ធ្វើ ដំណើរ ឆ្លងកាត់ កំណាត់ ផ្លូវជាតិ លេខ ៤, ៤១ និង១៤១ ដោយសារ ទឹកជំនន់

កំពង់ស្ពឺៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា មន្ទីរ សាធារណការ និង ដឹក ជញ្ជូន ខេត្តកំពង់ស្ពឺ នៅ ថ្ងៃ ទី ១៥ ខែតុលា ឆ្នាំ ២០២០ បាន បាន សេចក្ដីជូនដំណឹង ស្ដី ពី…

ខេត្តរតនគិរី នៅមិនទាន់មានគ្រោះធម្មជាតិ ដោយសារទឹកជំនន់នោះទេ

រតនគិរីៈ​ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ លោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្ត អមដំណើរដោយឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត បានអញ្ជើញចុះពិនិត្យការងារជួសជុលផ្លូវទៅស្រុកវើនសៃ និងពិនិត្យស្ថានភាពទឹកទន្លេសេសាន្ត ព្រមទាំងជួបប្រជុំជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីត្រៀមវិធានការបង្ការគ្រោះមហន្តរាយ ពិសេសគ្រោះទឹកជំនន់ស្របពេលដែលកម្ពុជាកំពុងទទួលរងសម្ពាធទាបពីឥទ្ធិពលព្យុះ។…

រយៈពេល​មួយ​ថ្ងៃ​ លង់ទឹក​ស្លាប់​០៥​នាក់​ ឆក់​ខ្សែភ្លើង​ស្លាប់​០១​នាក់​ និង​រន្ទះបាញ់​ងាប់​គោ​០១​ក្បាល​ នៅ​ខេត្តបន្ទាយមានជ័យ​

បន្ទាយ​មាន​ជ័យៈ​ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា យ៉ាង​ហោ​ណាស់​ក៏​មាន​មនុស្ស​ក្មេង​ចាស់​ចំនួន​៥​នាក់​បាន​ស្លាប់​ដោយសារ​លង់ទឹក​ នៅ​ទីកន្លែង​ដោយឡែក​ពី​គ្នា​ ម្នាក់​ទៀត​ស្លាប់​ដោយ​ឆក់​ខ្សែភ្លើង​ និង​សត្វ​គោ​០១​ក្បាល​ត្រូវ​រន្ទះបាញ់​ ដែល​ករណី​នេះ​កើតឡើង​នៅ​ខេត្តបន្ទាយមានជ័យ​ ថ្ងៃ​ទី​១៥​ ខែតុលា​ ឆ្នាំ​២០២០​ ។​ ​ ​តាម​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ បាន​ឲ្យ​ដឹង​ថា​៖ ​ករណី​ទី​០១/-​នៅ​វេលា​ម៉ោង​ ១២​ថ្ងៃត្រង់​ថ្ងៃ​ទី​១៥​ ខែតុលា​ ឆ្នាំ​២០២០​ មានឈ្មោះ​ម៉​ន​ វួ​ន​…

ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​ ត្រូវ​រង​នូវ​ទឹក​ជន់​លិច​យ៉ាង​គំហុក​ ត្រូវ​បង្ខំចិត្ត​បន្ត​ជន្លៀស​អ្នកទោស​ ៧៧៩​នាក់​ទៀត​ ដើម្បី​រក​ទី​សុវត្ថិភាព​

​បន្ទាយ​មាន​ជ័យៈ​ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ថ្ងៃ​ទី​១៤​ខែតុលា​ ឆ្នាំ​ ២០២០​ ដោយសារ​ទឹកជំនន់​លិច​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​ មាន​អ្នក​ជាប់​ឃុំ​ដែល​ត្រូវ​ជម្លៀស​ចេញពី​ពន្ធនាគារ​ ទៅ​ដាក់​នៅ​ពន្ធនាគារ​ខេត្ត​ចំនួន​០៣​ខេត្ត​ ក្នុង​នោះ​ ខេត្តកំពង់ធំ​,​ខេត្តឧត្តរមានជ័យ​ និង​ខេត្ត​ត្បូងឃ្មុំ​ ដែល​មាន​អ្នក​ជាប់​ឃុំ​ចំនួន​៧៧៩​នាក់​ ដោយ​ប្រើប្រាស់​កំ​កម្លាំង​អង្គភាព​អន្តរាគមន៍​ កម្លាំង​នាយកដ្ឋាន​សណ្តាបធ្នាប់​ របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ កម្លាំង​នគរបាល​ខេត្ត​ កម្លាំង​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ និង​អនុរក្ស​ពន្ធនាគារ​ខេត្ត​ និង​កងរាជអាវុធហត្ថ​ខេត្ត​ ដើម្បី​ធានា​បាន​សុវត្ថិភាព​…

ខណៈនេះទឹកជំនន់ បណ្តាលឲ្យជន់លិចផ្លូវ នៅម្តុំវត្តឫស្សីសាញ់ ក្នុងខណ្ឌដង្កោ

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង១រសៀល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ ស្ថានភាពទឹកជំនន់បណ្តាលឲ្យជន់លិចផ្លូវនៅម្តុំវត្តឫស្សីសាញ់ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ៕

សកម្មភាពកងកម្លាំងនគរបាលកំពង់ស្ពឺ ចេញអន្ដរាគមន៍សម្រួលចរាចរណ៍

កំពង់ស្ពឺៈ កងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ចេញអន្ដរាគមន៍សម្រួលចរាចរណ៍ នៅកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៣២- ៣៣ និង៤២-៤៣ ដែលមានទឹកជន់ លិចបណ្ដាលមកពីជំនន់ទឹកភ្លៀងធ្លាក់ជាប់ ៗគ្នា ប៉ុន្មានថ្ងៃនេះ កម្ពុជារងឥទ្ធិពលពីសម្ពាធទាបព្យុះទី១៥ លីនហ្វា ( LI N FA)ធ្វើឲ្យមានទឹកជំនន់ លិចផ្លូវ និងបណ្ដាភូមិ.ឃុំមួយចំនួន…

ទឹកស្ទឹងព្រែកត្នោតកំពុងគំរាមកំហែងប្រជាពលរដ្ឋយ៉ាងខ្លាំង

ភ្នំពេញៈយោងតាមផេករបស់ក្រសួងសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថានៅវេលាម៉ោង៥និង១៥នាទីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ ទឹកស្ទឹងព្រែកត្នោត បាននិងកំពុងគំរាមកំហែងហូរកាត់ទំនប់នៅសង្កាត់ទៀន ខណ្ឌដង្កោ ។ សូមបងប្អូនប្រជាពលរដ្ឋនៅសង្កាត់ទៀន គង់នយស្ពានថ្ម រលួស និងព្រែកកំពឹស ត្រូវត្រៀមលក្ខណៈការពារសុវត្ថិភាពអោយបានខ្ពស់ និងត្រៀមជន្លៀសទៅទីទូលសុវត្ថិភាពក្នុងករណីកើតឡើងទឹកជំនន់ជាយថាហេតុ៕  

ការបិទចរាចរណ៍ឆ្លងកាត់លើផ្លូវជាតិលេខ៥ ចំនួន ២គោលដៅ ជាបណ្ដោះអាសន្ន ខណៈជំនន់ទឹកភ្លៀងនៅតែបន្តលិច

ពោធិ៍សាត់ៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី១៣ខែតុលាឆ្នាំ២០២០ យោងតាមស្ថានភាពទឹកជំនន់នៅតែបន្តលិចលើកំណាត់ផ្លូវជាតិក៏ដូចជាផ្លូវលំមួយចំនួននៅក្នុងខេត្តពោធិ៍សាត់ និងតាមការចង្អុលការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី នូវ តាល់ ស្នងការរងផែនការងារនគរបាលសណ្តាប់ធ្នាប់បានបែងចែកកម្លាំងចុះត្រួតពិនិត្យ និងសម្របសម្រួលគោលដៅបិទចរាចរណ៍រថយន្តធន់ធ្ងន់ឆ្លងកាត់ចំនួន២ គោលដៅនៅផ្លូវជាតិលេខ៥ ជាបណ្តោះអាសន្ន គឺគោលដៅទី១ ស្ថិតត្រង់ចំណុចខាងកើតនៅរង្វង់មូលផ្ទិល និង គោលដៅទី២ ត្រង់ចំណុចខាងលិចកន្លែងជញ្ជីញថ្លឹងឡាន…