អាល្លឺម៉ង់ ៖ ជនរងគ្រោះស្លាប់ ក្នុងមហន្តរាយទឹកជំនន់កើនឡើងដល់ ១៥៦នាក់
ចំនួនជនរងគ្រោះបាត់បង់ជីវិត បង្កឡើងដោយគ្រោះមហន្តរាយទឹកជំនន់ ដែលវាយបោកបក់លើបណ្តាប្រទេសនៅអឺរ៉ុបមួយផ្នែក កាលពីយប់ថ្ងៃពុធទី ឆ្លងចូលថ្ងៃព្រហស្បតិ៍ទី១៥កក្កដា បានកើនឡើងកាន់តែច្រើន។ ប្រឈមនឹងគ្រោះមហន្តរាយមរណៈមិនធ្លាប់ប្រទះ លោកស្រីប្រធានគណៈកម្មការអឺរ៉ុប និងលោកស្រីប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋរួចពីស្លាប់ និងរងគ្រោះ នៅថ្ងៃអាទិត្យទី ១៨កក្កដានេះ។ លោកស្រីមែរកិល មានគម្រោងចុះទៅជួបប្រជាពលរដ្ឋនៃភូមិ Schuld ដែលរលុបស្ទើរបាត់ពីផែនទី ដោយទឹកជំនន់និងការហូរបាក់ដី។ នេះជាគ្រោះមហន្តរាយធម្មជាតិដ៏ធ្ងន់ធ្ងរដែលអាល្លឺម៉ង់មិនធ្លាប់ប្រទះពីមុនមកទេ។…