ការច្រកដីខ្សាច់ទប់ទឹកជំនន់ ផ្លូវជាតិលេខ៥១ នៅស្រុកឧដុង្គ

កំពង់ស្ពឺៈ នៅថ្ងៃទី២០​ ខែតុលា ឆ្នាំ២០២០ កងកម្លាំងនគរបាលចេញប្រតិបត្ដិការ ជួយអន្ដរាគមន៍ ច្រកដីខ្សាច់ទប់ទឹកជំនន់ នៅផ្លូវជាតិលេខ៥១ ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែល បង្កដោយទឹកភ្លៀង រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ៕

Update៖ រកឃើញហើយ សាកសពជនរងគ្រោះ បាក់ដីទឹកកួចនាំទៅបាត់ខ្លួន កាលពីថ្ងៃមុន

បន្ទាយមានជ័យៈ នៅវេលាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ បានរកឃើញហើយសាកសពបុរសម្នាក់ ដែលបាក់ដីទឹកកួចនាំយកទៅបាត់ខ្លួនកាលពីថ្ងៃមុន ស្ថិតនៅក្នុងភូមិកសិណ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ សាកសពជនរងគ្រោះឈ្មោះ ណាត លន ភេទប្រុស អាយុជាង៥០ឆ្នាំ ។ សូមរំលឹកថា៖ កាលពីវេលាម៉ោង១១និង០០នាទីថ្ងៃទី១៨ ខែតុលា…

អាសូរណាស់! ដេីរកាត់ទឹកហូរខ្លាំងពីរនាក់បងប្អូន រអិលជេីងដួលទឹកកួចបាត់បងស្រី ខណៈ ប្អូនស្រីត្រូវបានជួយសង្រ្គោះទាន់ពេលវេលា

បន្ទាយមានជ័យៈ យោងតាមផេករបស់ការិយាល័យតាមបណ្តាញសង្គមបានឲ្យដឹងថា​ មានករណីកុមារីម្នាក់អាយុ ១៣ឆ្នាំ ដេីរកាត់ទឹកកំពុងហូរខ្លាំង រអិលជេីង គួចទៅតាមទឹកបាត់ ហេតុការណ៍ នេះបានកេីតឡេីងនៅវេលាម៉ោង ១០និង៣០នាទី ថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២០ ត្រង់ចំណុចអូរម្កាក់ ស្ថិតក្នុងភូមិកន្ទួត សង្កាត់ ភ្នៀត ក្រុងសិរីសោភ័ណ ។…

សូមប្រុងប្រយ័ត្ន! ស្ថានភាពទឹកជំនន់ដែលហូរធ្លាក់មកពីប្រទេសថៃនៅតែបន្តកើនឡើង

បន្ទាយមានជ័យៈ យោងតាមផេកតំបន់ប្រតិបត្តិការសឹងរងបន្ទាយមានជ័យបានឲ្យដឹងថា នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹងរងបន្ទាយមានជ័យ អញ្ជើញដឹកនាំកម្លាំងអន្តរាគមន៍ បន្តចុះជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ហូរធ្លាក់មកពីខេត្តស្រះកែវប្រទេសថៃ មកកាន់ទីទួលសុវត្ថិភាព ក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត។ សូមបញ្ជាក់ថា៖ ស្ថានភាពទឹកជំនន់ដែលហូរធ្លាក់មកពីប្រទេសថៃនៅតែបន្តកើនឡើង សូមពុកម៉ែបងប្អូនមានការប្រុងប្រយ័ត្ន៕

សកម្មភាពកម្លាំងសឹករងចុះជួយពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យៈ យោងតាមផេកតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យបានឲ្យដឹងថា នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ដោយទទួលបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានចាត់តាំងអោយ លោកវរសេនីយ៍ឯក កែវ ស៊ីថា មេបញ្ជាការរង បានដឹកនាំកម្លាំងផ្នែកសឹករងប៉ោយប៉ែត ចុះជួយជញ្ជូនសម្ភារៈប្រើប្រាស់ផ្សេងៗ របស់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ មកកាន់ទីទួលសុវត្ថិភាព ស្ថិតក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត…

ឪពុកនិងកូនពីរនាក់ ខណៈទឹកជំនន់ហក់ឡើងខ្លាំងបាក់ដី បណ្តាលឲ្យបាត់ខ្លួនឪពុករកមិនទាន់ឃើញ កូនត្រូវគេជួយសង្រ្គោះទាន់

បន្ទាយមានជ័យៈ (ព័ត៌មានបឋម) កាលពីវេលាម៉ោង១១និង០០នាទីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ មានករណីឪពុកនិងកូនប្រុសមានទីលំនៅក្បែរគល់ស្ពានលេខ១ ត្រូវទឹកជំនន់ បណ្តាលឲ្យបាក់ដីបាត់ខ្លួនឪពុក ចំណែកកូនត្រូវបានគេជួយទាន់ ស្ថិតក្នុងភូមិកសិណ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ ជនរងគ្រោះឈ្មោះ ណាត លន ភេទប្រុស អាយុជាង៥០ឆ្នាំ ,ជនរងគ្រោះខាងលើ…

ការធ្វើរោងស្នាក់បណ្ដោះអាសន្ន និងជម្លៀសពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ មកនៅលើទីទួលសុវត្ថិភាព

បន្ទាយមានជ័យៈ នៅយប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ដោយទទួលបទបញ្ជាផ្ទាល់របស់លោក ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានចាត់តាំងឲ្យ លោកវរសេនីយ៍ទោ ឆាំ ផល នាយរងសេនាធិការ បានដឹកនាំកម្លាំង សហការជាមួយកម្លាំងផ្នែកសឹករងមង្គលបូរី ជួយធ្វើរោងស្នាក់នៅបណ្ដោះអាសន្នជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ត្រូវជម្លៀសមកនៅលើទីទួលសុវត្ថិភាព ស្ថិតនៅភូមិព្រែកជីក(ផ្លូវវាងក្រុង) ឃុំបត់ត្រង់…

អាងតាម៉េងជន់លិចលើខ្នងអាងទាំងស្រុង និងដាច់ខ្នងអាងប្រវែង ៥ម៉ែត្រ

បន្ទាយមានជ័យៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ព្រឹក អាងតាម៉េង ស្ថិតក្នុងឃុំគោកឋិន ស្រុកថ្មពួក ត្រូវបានទទួលរងគ្រោះដោយទឹកជំនន់ និងបានលិចលើខ្នងអាងទាំងស្រុង នូវកម្ពស់ទឹកលិចលើខ្នងអាង ០.២ម៉ែត្រ ប្រវែងបណ្តោយអាង ៣៤០០ម៉ែត្រ និងដាច់ខ្នងអាងប្រវែង ៥ម៉ែត្រ ជម្រៅ២ម៉ែត្រ (ទឹកហូរមកប្រទេសថៃ…

បាត់ដំបងស្ថានភាពទឹកជំនន់ បានបន្តកើនឡើងជាបន្តទៀត សូមបងប្អូនប្រុងប្រយ័ត្ន!!

បាត់ដំបងៈ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ អនុវត្តតាមបទបញ្ជារបស់លោក សាត គឹម សាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមតិណែនាំរបស់លោក ពុំ ចាន់ ស្នងការរងទទួលដឹកនាំផ្ទាល់លោក វរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការ ពារព្រំដែនគោកលេខ៨១៩ បានដឹកនាំកងកម្លាំងចេញអន្តរាគមន៍ជួយសង្រ្គោះ…

ទុក្ខជាន់ទុក្ខ! ផ្ទះពលរដ្ឋមួយខ្នង ជួបគ្រោះទឹកជំនន់ហើយ ត្រូវអគ្គិភ័យឆាបឆេះទៀត

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ៦ព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ នេះ មានករណីភ្លើងឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង នៅភូមិវាលថ្លាន់ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ មូលហេតុ៖ ពុំទាន់ដឹងនៅឡើយទេ ។ សម្រាប់ព័ត៌មានបន្ថែម Post News និងផ្សាយជូនបន្ត៕