ដំណឹងបាត់ក្មេងស្រី០២នាក់ បើបងប្អូនបានប្រទះឃើញនៅកន្លែងណា សូមទាក់ទងមកលេខនៅខាងក្រោមនេះ!!!

ត្បូងឃ្មុំៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយអប់រំ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ មានអាណាព្យាបាល បានបាត់កូនស្រីរបស់ខ្លួនចំនួន០២នាក់ មិនទាន់ឃើញត្រឡប់មកផ្ទះវិញ ដែលមានឈ្មោះដូចខាងក្រោម៖ ១.ឈ្មោះ ធឿន ស្រីមុំ ភេទស្រី អាយុ ១៧ឆ្នាំ ។ ២.ឈ្មោះ…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់ភ្លាមៗ និងបន្តឃាត់បាន ២នាក់ទៀត ករណីឆក់ទូរសព្ទ

ភ្នំពេញៈ យោងតាមផេកក្រុមស្រាវជ្រាវ និងបង្ក្រាបនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថា នៅថ្ងៃទី២៦ ខែតុលា​ ឆ្នាំ២០២២​ វេលាម៉ោង ១៥និង០០នាទី ស្តីពីការបង្ក្រាបជាក់ស្តែងករណីលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(​ឆក់ទូរស័ព្ទដៃ​​) ត្រង់ចំណុចផ្លូវ១០៥ ក្រុម៣ ភូមិបាក់ទូក សង្កាតទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ភ្លាមនោះសមត្ថកិច្ចយើងឃាត់បានជនសង្ស័យចំនួន ០២នាក់ នៅនឹងកន្លែងកើតហេតុ​ ១-ជនសង្ស័យឈ្មោះ លី…

ជនសង្ស័យម្នាក់លួចទូរសព្ទព្រះសង្ឃ ត្រូវកងរាជអាវុធហត្ថឃាត់ខ្លួន

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃព្រហស្បតិ៍ ៣ កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ជនសង្ស័យ​ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធីច្បាប់​។ ចំណែកវត្ថុតាងទូរស័ព្ទ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប្រគល់ជូនព្រះសង្ឃវិញហើយ ។…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូនារីជាសង្សារ ខណៈនាងកំពុងចូលងូតទឹក

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ២១និង ០០នាទី មានករណីអំពើលួច (ម៉ូតូ) នៅចំណុចផ្ទះជួលភូមិត្រពាំងប្រុយ​ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ជនសង្ស័យឈ្មោះ ម៉ន​ បារាំង​ ភេទប្រុស អាយុ ១៩ឆ្នាំ…

ជនសង្ស័យម្នាក់ជិះម៉ូតូ ធ្វើសកម្មភាពឆក់ស្ត្រីអ្នកដំណើរលើដងផ្លូវមិនបានសម្រេច ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញៈ យោងតាមផេកក្រុមស្រាវជ្រាវនិងបង្ក្រាបនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែតុលា​ ឆ្នាំ២០២២​ វេលាម៉ោង ៦និង៣០នាទី ស្ដីពីការបង្រ្កាបជាក់ស្ដែង​ករណីលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រិត្តអំពើហិង្សា (ឆក់កាបូបប្រាក់)​ ត្រង់ចំណុចផ្លូវលេខ៣៤៥ ក្រុមទី១ ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ -ជនរងគ្រោះឈ្មោះ យូ ខេមារ៉ា ភេទ…

ឆក់ឥតល្ហែ ២ករណីផ្ទួនៗគ្នា នៅស្ពានស្ទឹងមានជ័យ បណ្ដាលឲ្យក្មេងស្រីតែម្នាក់ទ្រហោយំ និងបុរសម្នាក់ទៀត រងរបួសធ្ងន់

ភ្នំពេញៈ (ព័ត៌មានបឋម) ឆក់ទៀតហើយ ២ករណីផ្ទួនៗ គ្នាម្តុំស្ពានអាកាសស្ទឹងមានជ័យ តាមបណ្ដោយផ្លូវព្រះមុនីរ៉េត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាវេលាម៉ោង ១និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២។ ករណីទី១៖ ជនរងគ្រោះជានារីក្មេងស្រីតែម្នាក់ឯង ត្រូវជនសង្ស័យឆក់ទូរសព្ទម៉ាក 11Pro តម្លៃ ៤៥០ដុល្លារ យកទៅបាត់ស្រមោល…

ជនសង្ស័យចំនួន០៥នាក់ ពាក់ព័ន្ធករណីលួចស្លាកលេខរថយន្ត ត្រូវកម្លាំងនគរបាលស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់

ភ្នំពេញៈ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី២៣-២៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៣ និង៣០ នាទី​ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យចំនួន០៥នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីលួចផ្លាកលេខរថយន្ត ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១០១ ផ្លូវB ភូមិភ្លូផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួច

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ម៉ោង០៧និង០០នាទី មានករណីអំពើលួច (ទូរសព្ទ) ចំណុចផ្ទះជួលរបស់ជនរងគ្រោះ ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ជនសង្ស័យឈ្មោះ រុំ បូរ៉ា ភេទប្រុស អាយុ ២២ឆ្នាំ…

ដំណឹងស្វែងរកម្ចាស់ស្លាកលេខរថយន្ត បើមានបងប្អូនធ្លាក់ ឫជ្រុះបាត់អាចទំនាក់ទំនងទៅអាជ្ញាធរសង្កាត់បឹងទំពុនទី២ សាកសួរនាំបាន

ភ្នំពេញៈ (ព័ត៌មានបឋម) នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ទិដ្ឋភាពក្រោយភ្លៀងធ្លាក់ បណ្ដាលឲ្យជន់លិច ស្ថិតក្នុងភូមិត្នោតជ្រុំ៥ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ករណីនេះ សមត្ថកិច្ចដែលចុះឈរជើងនៅកន្លែងកើតហេតុ រើសបានស្លាកលេខ ១សន្លឹក ភ្នំពេញ 2BP-7817 បើមានបងប្អូនធ្លាក់ ឫជ្រុះបាត់អាចទំនាក់ទំនងទៅលេខទូរសព្ទអាជ្ញាធរសង្កាត់បឹងទំពុនទី២ផ្ទាល់៖ ០១១…

ល្បិចថ្មីទៀតហើយ!​ សូមប្រុងប្រយ័ត្ន ករណីជនសង្ស័យមកធ្វើទិញទូរសព្ទ ២គ្រឿង ហើយឆក់រត់ ម្តុំផ្សារទួលពង្រ

ភ្នំពេញៈ (ព័ត៌មានបឋម) ល្បិចថ្មីទៀតហើយ!​ ករណីជនសង្ស័យមកធ្វើទិញទូរសព្ទ ២គ្រឿង ហើយឆក់រត់ ម្តុំផ្សារទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាវេលាម៉ោង ៦និង៥០នាទីយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។ ដំណើររឿង៖ មុនពេលកើតហេតុជនសង្ស័យ បានជិះម៉ូតូមកឈប់ចតនៅមុខតូបលក់ទូរសព្ទខាងលើ រួចដើរចូលទៅសួរ និងសុំទូរសព្ទម៉ាក 11Pro…