សមត្ថកិច្ចក្រុងប៉ោយប៉ែតបង្ក្រាបមុខសញ្ញាឆក់ទូរស័ព្ទដៃឃាត់ខ្លួនជនសង្ស័យ៧នាក់និងអ្នកទទួលទិញផលចោរកម្ម២នាក់

បន្ទាយមានជ័យៈ សមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែតបានបង្ក្រាបមុខសញ្ញាឆក់ទូរស័ព្ទយ៉ាងសកម្មនៅក្រុងប៉ោយប៉ែតឃាត់ខ្លួនបាន០៧នាក់(ស្រី០១នាក់)ជាបន្តបន្ទាប់និងអ្នកទទួលទិញផលចោរម្ម២នាក់(ស្រី០១នាក់)បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី។ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថាបន្ទាប់ពីទទួលព័ត៌មានថានៅយប់ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង២៤និង៤០នាទី ឈានចូលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ មានមុខសញ្ញាជនសង្ស័យ០២នាក់ជិះម៉ូតូ០១គ្រឿងបានឆក់យកទូរសព្ទដៃរបស់អ្នកដំណើរម៉ាកIPhone12proMaxពណ៌ទឹកសមុទ្រខណៈជនរងគ្រោះឈ្មោះ ហូ បាងថាញ់ (HOBANGTHANH)ភេទស្រី អាយុ៣២ឆ្នាំ ជាជនជាតិវៀតណាមស្នាក់នៅបុរីដួងច័ន្ទ ភូមិសាមគ្គីមានជ័យ…

ប្រុងប្រយត្ន័! គ្រាន់តែតេចូលទូរសព្ទម្ដង ជនខិលខូចអាចលួចយកគណនី WhatsApp ទៅគ្រប់គ្រងបាន

កាលពីសប្តាហ៍មុនក្រុមអ្នកស្រាវជ្រាវផ្នែកសន្តិសុខបច្ចេកវិទ្យា បានរកឃើញពីល្បិចកលថ្មីដែលជនខិលខូចបានតេទៅអ្នកប្រើប្រាស់ហើយបញ្ចុះបញ្ចូលពួកគេឱ្យចុចបញ្ចូលលេខមួយចំនួនដើម្បីប្រើមុខងារ call forwarding ដែលមានជាមួយនឹងក្រុមហ៊ុនផ្ដល់សេវាកម្មទូរសព្ទ។ ប្រសិនបើជនរងគ្រោះបានលង់ជាមួយនឹងការបោកបញ្ឆោតនេះ វាអាចឱ្យជនខិលខូចស្នើសុំលេខកូដ OTP ដើម្បីចូលទៅក្នុងគណនីបណ្ដាញទំនាក់ទំនងសង្គម WhatsApp។ ដើម្បីចៀសវាងពីការបោកបញ្ឆោតនេះអ្នកប្រើប្រាស់គួរតែកុំចុចបញ្ចូលលេខ នៅពេលដែលមានការស្នើសុំពីជនអនាមិកដែលបានតេចូល។ ម្យ៉ាងវិញទៀតប្រសិនបើអ្នកប្រើប្រាស់គិតថាទូរសព្ទរបស់ពួកគេកំពុងតែប្រើសេវាកម្ម call forwarding ដែលពុំបានស្នើសុំ ពួកគេគួរតែធ្វើការទំនាក់ទំនងទៅក្រុមហ៊ុនដើម្បីផ្ដាច់សេវាកម្មនេះ។ គួរបញ្ជាក់ផងដែរថា ដើម្បីឱ្យការបោកបញ្ឆោតនេះអាចដំណើរការបាន ក្រុមហ៊ុនផ្ដល់សេវាកម្មទូរសព្ទ…

Apple បានបិទកម្មវិធីដែលអាចមានហានិភ័យដល់អ្នកប្រើប្រាស់ ចំនួន ១,៦លានចេញពី App Store

ក្រុមហ៊ុន Apple បានបិទកម្មវិធីដែលមិនគួរឱ្យទុកចិត្តចំនួន ១,៦លានពីការក្លែងបន្លំអ្នកប្រើប្រាស់នៅឆ្នាំ ២០២១ នេះបើយោងតាមទិន្នន័យវិភាគការក្លែងបន្លំថ្មីដែលត្រូវបានចែករំលែកដោយ Apple កាលពីម្សិលមិញនេះ។ ជាងនេះទៅទៀតក្រុមហ៊ុនក៏បានបញ្ឈប់ ប្រតិបត្តិការក្លែងបន្លំដែលមានចំនួនទឹកប្រាក់ជិត ១,៥ពាន់លានដុល្លារផងដែរ។ ក្នុងយុទ្ធនាការនេះ គណនីអ្នកអភិវឌ្ឍន៍កម្មវិធីក្លែងបន្លំជាង ៨០០.០០០ ត្រូវបានបិទ ហើយក្រុមហ៊ុនបានច្រានចោលកម្មវិធីចំនួនជាង ៣៤.០០០ ដែលមានលួចបង្កប់ជាមួយនិងមុខងារផ្សេងៗ និងចំនួន ១៥៧.០០០…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួច

កណ្តាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានដឹងថា នៅថ្ងៃអាទិត្យ ១៤រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ត្រូវថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២២​ មានករណីលួចមានស្ថានទម្ងន់ទោសចំណុចភូមិតានូ ឃុំស្អាងភ្នំស្រុកស្អាង ខេត្តកណ្ដាល ។ ជនសង្ស័យ០២នាក់៖ ១.ឈ្មោះ ពយ ផានិត…

អ្នកប្រើទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Android ក៏មានកម្មវិធីសម្រាប់តាមដាន AirTags ដែរ

AirTags ដែលជាឧបករណ៍សម្រាប់ស្វែងរកវត្ថុតូចៗដូចជាកូនសោដែលងាយស្រួលនឹងបាត់ ត្រូវបានជនខិលខូចប្រើដើម្បីតាមដាននិងប្រព្រឹត្តបទល្មើសទៅវិញ។ ដូចជាកាលពីឆ្នាំកន្លងទៅ អាជ្ញាធរនៅតំបន់ York ប្រទេសកាណាដាបានផ្សព្វផ្សាយថា ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២១ ពួកគេបានស៊ើបអង្កេតករណីចំនួន៥ ដែលជនសង្ស័យបានប្រើ AirTags ក្នុងការលួចរថយន្តទំនើបៗ។ អាជ្ញាធរបានបញ្ជាក់ថា នៅពេលដែលជនខិលខូចបានរកឃើញរថយន្តដែលពួកគេចង់លួចនៅកន្លែងសាធារណៈ ឬចំណតចតរថយន្ត ពួកគេក៏ដាក់ AirTag នៅកន្លែងដែលមើលមិនឃើញ ដូចជានៅផ្នែកខាងក្រោមនៃកាងរថយន្ត…

សមត្ថកិច្ចឃាត់ជនសង្ស័យដែលជំនាញឆក់កាបូប បាន២នាក់នៅ ស្រុកស្អាង

កណ្តាលៈ​ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲយដឹងថា នាថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ មានករណីលួចមានស្ថានទម្ងន់(ឆក់កាបូប) នៅចំណុចភូមិព្រែកអុងប៉ាង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល ។ ជនរងគ្រោះឈ្មោះ ជឹម ហឿន…

ប្រុងប្រយ័ត្នជាមួយនឹងអុីម៉ែល ឬសារក្លែងបន្លំជាសារមកពីក្រុមហ៊ុនអភិវឌ្ឍកម្មវិធីការពារមេរោគ

Phishing គឺជាការផ្ញើអុីម៉ែលក្លែងក្លាយដើម្បីបោកបញ្ឆោតជនរងគ្រោះឱ្យចុចនៅលើតំណភ្ជាប់ដែលមាននៅក្នុងអុីម៉ែល ដើម្បីលួចយកឈ្មោះសម្គាល់និងលេខសម្ងាត់សម្រាប់ចូលទៅក្នុងគណនីមួយចំនួន ឬដើម្បីអាចឱ្យក្រុមជនខិលខូចបញ្ចូលកម្មវិធីមេរោគទៅក្នុងកុំព្យូទ័រ ឬទូរសព្ទ ដើម្បីលួចទាញយកទិន្នន័យសំខាន់ៗដែលមាននៅក្នុងឧបករណ៍ទាំងនោះ។ ទោះបីជាការបោកបញ្ឆោតតាមរយៈ phishing ត្រូវបានជនខិលខូចប្រើជាច្រើនទសវត្សរ៍មកហើយក្ដី ប៉ុន្តែការបោកបញ្ឆោតតាមរបៀបនេះគឺនៅតែមានចំនួនច្រើន។ ដូចកាលពីពេលថ្មីៗនេះ អ្នកស្រាវជ្រាវបានរកឃើញ មានជនខិលខូចបានផ្ញើអុីម៉ែលបន្លំធ្វើជាអុីម៉ែលមកពីក្រុមហ៊ុន McAfee ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍កម្មវិធីការពារមេរោគដ៏ល្បីមួយ។ នៅក្នុងអុីមែលនោះជនខិលខូចបានធ្វើការបំភិតបំភ័យជនរងគ្រោះថា សុពលភាពក្នុងការប្រើប្រាស់របស់កម្មវិធី McAfee ត្រូវបានផុតកំណត់ហើយកុំព្យូទ័ររបស់ពួកគេត្រូវបានរកឃើញថាមានមេរោគ។ ដើម្បីបញ្ចុះបញ្ចូលអ្នកប្រើប្រាស់ឱ្យចុចនៅលើតំណភ្ជាប់ភ្លាមៗនោះ…

ទឹកចិត្តម្តាយ កាន់រូបថត ២សន្លឹក ដើររកកូនស្រីអាយុ ១៨ឆ្នាំ ដែលបាត់ខ្លួន

ភ្នំពេញៈ (ព័ត៌មានបឋម) សូមជួយស៊ែរបន្តផង អាណិតម្តាយណាស់កាន់រូបថត២សន្លឹកដើររកកូនស្រី ដែលមានឈ្មោះ ធល ដាលីន ភេទស្រី អាយុ ១៨ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលបានបាត់កាលពីទី១៦ ខែឧសភា រហូតមកដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ មិនទាន់ឃើញមកវិញទេ។…

Apple ប្រកាសឈប់ផលិតឧបករណ៍ស្ដាប់ចម្រៀង iPod

ក្រុមហ៊ុន Apple បានប្រកាសថា នឹងបញ្ឈប់ផលិតជាផ្លូវការនូវ iPod Touch ដែលជាឧបករណ៍សម្រាប់ចាក់ចម្រៀងដ៏ពេញនិយមមួយបន្ទាប់ពីឧបករណ៍ចាក់ចម្រៀងតាមរយៈថាស CD។ iPod Touch គឺជាឧបករណ៍ចុងក្រោយដែលនៅសេសសល់ពីកាលសម័យ iPod ហើយវាមិនត្រូវបានអាប់ដេតតាំងពីខែឧសភា ឆ្នាំ ២០១៩។ វាមិនជារឿងចម្លែកនោះទេដែលក្រុមហ៊ុន Apple បានបញ្ឈប់ការផលិត iPod ដោយសារតែមុខងាររបស់ឧបករណ៍នេះត្រូវបានបញ្ចូលទៅក្នុងទូរសព្ទ…

សមត្ថកិច្ចជំនាញសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាល ក្រុងសែនមនោរម្យ ឃាត់ខ្លួនមនុស្សចំនួន១១នាក់រួមទាំងវត្ថុតាង

មណ្ឌលគិរីៈ នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ដោយមានការចង្អុលបង្ហាញបញ្ជាដឹកនាំដោយផ្ទាល់ពីស្នងការនគរបាល ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី០៩ ឧសភា រហូតមកដល់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៦និង០៨នាទី កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ ដឹកនាំដោយលោក ស៊ុម សោភ័ណ្ឌ ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលពីលោក…