ផឹកស្រាជាមួយគ្នា ហើយជនរងគ្រោះចោទថាជនសង្ស័យលួចទូរសព្ទ័របស់ខ្លួនក៏ទាស់ពាក្យសំដីគ្នាយកចបកាប់វាយបណ្តាលឲ្យរងគ្រោះតែម្តង

បាត់ដំបងៈ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១១និង៥០នាទី នៅចំ ណុចក្នុងបរិវេណវត្តសូរិយារាម ស្ថិតក្នុងក្រុមទី៥ ភូមិគារ៣ ឃុំគារ ស្រុកមោង ឫស្សី ខេត្តបាត់ ដំ បង មានករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស មួយបានកើតឡើង ដែលករណីនេះបង្កដោយជនសង្ស័យឈ្មោះ សៀង…

សមត្ថកិច្ចឃាត់ករណីជួញដូរទ្រង់ទ្រាយធំ ដោយខុសច្បាប់ នូវសារធាតុញៀននិង ប្រើប្រាស់អាវុធឆ្នៃ នៅស្រុក ពញាឮ

កណ្តាលៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃសុក្រ ២រោច ខែអាសាឍ ឆ្នាំ ខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី ១៥ ខែ កក្កដា គ.ស ២០២២ ករណីជួញដូរ ចាត់ចែងសម្រួល ផ្តល់ទីតាំងអោយប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀននិង…

កម្លាំងនគរបាលស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យប្រុស ស្រី សរុបចំនួន ២៦នាក់ ជាមុខសញ្ញាឆក់ទូរស័ព្ទដៃកក្រើក នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្ដាញសង្គមបានឲ្យដឹងថា នៅថ្ងៃពុធ ៨ កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា អនុវត្តតាមបទ បញ្ជារបស់លោកឧត្តមសេនីយ៍ទោ…

បុរសម្នាក់បើករ៉ឺម៉កដឹកកូនឈើធ្លាក់ប្រឡាយបណ្តាលឲ្យស្លាប់ភ្លាមៗ

បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាល ស្រុកស្វាយ ចេកបានឲ្យដឹងថានៅវេលាម៉ោង០៣និង៣០នាទី រសៀល ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ មានប្រជាពលរដ្ឋបានរាយការណ៍ថាមានករណីម៉ូតូម៉ាកវ៉េវអាល់ហ្វាស្លាកលេខ បាត់ដំបងAJ-3267ពណ៌ខ្មៅដឹកកូនឈើលក់ធ្លាក់ចូលក្នុងទឹកប្រឡាយចម្ងាយប្រហែល៥០០ម៉ែតចំណុចលូខ្ពស់ដោយពុំឃើញម្ចាស់នៅខាងលិចភូមិថ្មីឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ លោកអធិការបានបញ្ជាក់ថាក្រោយពីទទួលបានព័ត៌មានភ្លាមៗនោះកម្លាំងសមត្ថកិច្ចបានចុះទៅដល់និងសហការជាមួយប្រជាពលរដ្ឋរាវរកមនុស្សក៏ឃើញម្ចាស់ស្លាប់នៅក្នុងទឹកប្រឡាយក្រោមរ៉ឺម៉កដឹកកូនឈើមិនដឹងតាំងពីពេលណានោះទេហើយស្រង់សពឡើងមកលើនិងឆែកក្នុងកាបូបស្ពាយចំហៀងរបស់សពក៏បានឃើញ៖-អត្តសញ្ញាណប័ណ្ណឈ្មោះអិនសែនភេទប្រុសអាយុ៤១ឆ្នាំរស់នៅភូមិកៀនកែស២ឃុំគោកឃ្មុំស្រុកថ្មគោលខេត្តបាត់បង,-ទូរសព្ទម៉ាកសាំសុងពណ៌ខ្មៅ,-លុយខ្មែរ៤៦០.៧០០៛និងកាតចាក់វ៉ាក់សាំងកូវីដ-១៩។ក្រោយមកបានធ្វើការស្រាវជ្រាវសាច់ញាតិនិងរកឃើញក្រុមគ្រួសារផ្ទាល់ក៏បានប្រគល់សពយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ លោកអធិការបានបន្តថាមុនពេលកើតហេតុជនរងគ្រោះបានធ្វើដំណើរពីកើតទៅលិចពេលដល់ចំណុចលូខ្ពស់សង្ស័យគេចជង្ហុកបណ្តាលរ៉ឺម៉កប្រទាញម៉ូតូធ្លាក់ចូលទៅក្នុងប្រឡាយទឹកទាំងម៉ូតូនិងរ៉ឺម៉កសង្កត់មនុស្សក្នុងទឹកឈ្លក់ស្លាប់ដោយគ្មានអ្នកដឹងនឹងជួយទាន់៕  

ឥឡូវនេះ! អ្នកប្រើប្រាស់ iPhone អាចប្តូរទៅប្រើទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Android 12 បានកាន់តែងាយស្រួល

ថ្ងៃនេះក្រុមហ៊ុន Google បានប្រកាសថា កម្មវិធី Switch to Android ដែលជាកម្មវិធីសម្រាប់ផ្ទេរទិន្នន័យពីទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ iOS ទៅទូរសព្ទប្រភេទ Android អាចដំណើរការបានជាមួយនឹងទូរសព្ទស្មាតហ្វូន Android 12 ទាំងអស់ ដែលនេះមានន័យថា អ្នកប្រើប្រាស់ iPhone ឥឡូវនេះអាចទាញយកអត្ថប្រយោជន៍ពីមុខងារផ្ទេររបស់កម្មវិធី ដើម្បីប្តូរទៅទូរសព្ទណាមួយដែលគាំទ្រ…

សូមជូនប្រជាពលរដ្ឋដែលបាត់ម៉ូតូ មានភិនភាគលេខតួ/លេខម៉ាស៊ីន ព្រមទាំងស្លាកលេខ សូមទាក់ទងលេខទូរស័ព្ទខាងក្រោម

យោងតាមផេករបស់អធិការដ្ឋាននគរបាលស្រុកសូទ្រនិគម បានឲ្យដឹងថា សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ប្រសិនជាមានបាត់ម៉ូតូ ដែលមានភិនភាគ លេខតួ/លេខម៉ាសុីន ព្រមទាំងស្លាកលេខ ដូចខាងក្រោម : ១.ម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២១ លេខតួ/លេខម៉ាស៊ីន 6016054 គ្មានស្លាកលេខ ២.ម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១០ លេខតួ/លេខម៉ាស៊ីន 8468731 ស្លាកលេខ សៀមរាប…

ជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីលួច ត្រូវបានកម្លាំងនគរបាល ធ្វើការស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់

ភ្នំពេញៈ យោងតាមផេកស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១២និង០០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន ០២នាក់ នៅចំណុចមុខផ្ទះជួលគ្មានលេខផ្លូវ៩៣ ភូមិផ្សារតូច សង្កាត់ឬស្សីកែវ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីលួចកុំព្យូទ័រឡេបថប់ ប្រព្រឹត្តនៅចំណុចក្នុងសាលាELT អគារលេខ៧អឺ០ និង៩អឺ០ ផ្លូវលេខ១៣៦…

សមត្ថកិច្ចនគរបាលស្រុកមោងឫស្សី ឃាត់ខ្លួនជនសង័្សយម្នាក់ ករណីលួចយកទ្រព្យសម្បត្តិព្រះសង្ឃក្នុងវត្ត

បាត់ដំបងៈ នៅថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង០៩ និង៣០នាទីព្រឹក នៅវត្តសុវណ្ណារាម ហៅវត្តអូរក្របៅ ស្ថិតក្នុងក្រុមទី៤ ភូមិអូរក្របៅ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីលួចមួយបានកើតឡើង…

ជនសង្ស័យចំនួន០៣នាក់ ធ្វើសកម្មភាពលួចរថយន្តមួយគ្រឿង ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនម្នាក់

កណ្តាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែ មិថុនា ឆ្នាំ២០២២ មានករណីអំពើលួច (រថយន្ត) នៅចំណុចមុខឃ្លាំងរបស់ជនរងគ្រោះ ភូមិទួលក្រសាំង សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ…

ម្សៅក្រាមសថ្លា១២៨ ថង់ រកឃើញក្រោយពីឃាត់ខ្លួនមុខសញ្ញា ជួញដូរជាជនជាតិថៃ៣នាក់ នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យៈ យោងតាមរបស់ ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ៖ បន្ទាប់ពីបង្រ្កាបមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនជាជនជាតិថៃចំនួន០៣នាក់ ជាបន្តបន្ទាប់នោះ សមត្ថិច្ចនគរបាលបានឆែកឆេររកដកហូតវត្ថុតាងថ្នាំញៀនសរុបចំនួន១២៨ថង់ ទម្ងន់៣៧២ក្រាម ថ្លឹងទាំងសំបក,ទូរសព្ទ០២គ្រឿង,ដែកកេះ០៧, សៀវភៅ០២ក្បាល,កាបូប០២,សម្ភារៈវេចខ្ចប់មួយចំនួន ។ ចំពោះការបង្រ្កាបមុខសញ្ញាជួញដូរគ្រឿងញៀនជនជាតិថៃទាំង០៣នាក់នេះ លោកបានដឹកនាំកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន…