សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ករណីជិះម៉ូតូឆក់ទូរសព្ទ័ពីនារីម្នាក់…

ព្រះសីហនុ:នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង២០និង៣០នាទីយប់ មានករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទ័ដៃ) នៅចំណុចផ្លូវកែងគុជអាស៊ីឆ្ពោះទៅជីងប៉ីបី ស្ថិតនៅក្រុមទី៥ ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ប្រព្រឹត្តដោយជនសង្ស័យចំនួន ០២នាក់ ជិះម៉ូតូ១គ្រឿង មិនស្គាល់អត្តសញ្ញាណ ក្រោយពេលកើតហេតុ ជនរងគ្រោះបានដាក់ពាក្យបណ្តឹង ។ បន្ទាប់ពីទទួលបានបណ្តឹងនេះ លោកឧត្តមសេនីយ៍ទោ…

ជនរងគ្រោះមកសំរាកព្យាបាលជំងឺនៅគ្លីនិកពួកគាត់សំរានលក់ជនសង្ស័យធ្វើសកម្មភាពលួចត្រូវសមត្ថកិច្ចឃាត់ខ្លួន…

ព្រះសីហនុ:យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានអោយដឹងថានៅថ្ងៃច័ន្ទ ៩រោច ខែជេស្ឋ ឆ្នាំថោះបញ្ចស័ក ពុ​ទ្ធសករាជ ត្រូវនឹងថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ២០២៣ វេលាម៉ោង០២នឹង០០នាទី ទៀបភ្លឺ នៅចំណុចគ្លីនិកឯកជន ស្ថិតនៅក្នុងភូមិបត់គគីរ ឃុំអូឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីអំពើលួច​០១កើតឡើង បង្កដោយជន​សង្ស័យ១នាក់ បានធ្វើសកម្មភាពចូលទៅលួចទូរស័ព្ទដៃចំនួន០៣គ្រឿងដែលជារបស់ជនរងគ្រោះទាំង៣នាក់ខាងលើ ជាប្រជាពលរដ្ឋមកសំរាកព្យាបាលជំងឺនៅគ្លីនិច នេះ ហើយជនសង្ស័យបានធ្វើសកម្មភាព លួច ក្នុងពេលពួកគាត់សំរានលក់។ ក្រោយពីធ្វើសកម្មភាពរួចកំលាំងយើងបានធ្វើការស្រាវជ្រាវឃាត់​ខ្លួនជនសង្ស័យនិងដកហូតវត្ថុតាងជាក់ស្ដែង បានតែ​ម្តង ។​ ជនរងគ្រោះ ១,ឈ្មោះ បឹង នេត ភេទប្រុសអាយុ២២ឆ្មាំ មានទីលំនៅ ភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ២,ឈ្មោះ ជិន រ៉ា ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅភូមិអូរត្រាវ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ៣,ឈ្មោះ សៅ សូខន ភេទស្រី អាយុ៧០ឆ្នាំ មានទីលំនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ជនសង្ស័យ ១–ឈ្មោះ អូម ពៅ ភេទប្រុស អាយុ៤៧ឆ្នាំមុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ មានទីលំនៅ បច្ចុប្បន្នភូមិបត់គគីរ ឃុំអូរឧកញ៉ាហេងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ បច្ចុប្បន្ន ជនសង្ស័យ​យើងបានធ្វើការឃាត់ខ្លួន ដើម្បី​កសាងសំនុំរឿងតាមនិតិវិធីច្បាប់។

ប្រើល្បិចធ្វើជាទៅកាប់ស្លឹកចេកបេះផ្លែខ្នុរឃើញម្ចាស់ផ្ទះមិននៅចូលលួចម៉ូតូគេត្រូវសមត្ថកិច្ចឃាត់ខ្លួន…

កណ្ដាល:យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានអោយដឹង ថ្ងៃចន្ទ ៩រោច ខែជេស្ឋ ឆ្នាំថោះ ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣​ វេលាម៉ោង​១៤នឹង៣២នាទី នៅចំណុចក្រោមផ្ទះជនរងគ្រោះភូមិទួលទ្រា សង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ​ ខេត្តកណ្តាល។ ជនរងគ្រោះ .ឈ្មោះ ម៉ៅ​ សុភា ភេទស្រី អាយុ៣៧ឆ្នាំ…

ម្ចាស់ចាក់សោរតូបហើយទៅដេកផ្ទះជនសង្ស័យធ្វើសកម្មភាពលួចត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅស្រុកព្រៃកប្បាស…

តាកែវ: ថ្ងៃសៅរ៍ ៧រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦៧ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង៣និង៣០នាទី​ ស្ថិតនៅភូមិផ្សារជ្រែ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ មានករណីអំពើលួច(លួចម៉ូទ័រស្វាននិងប៉ុសផ្សារដែក)កើតឡើង បង្កដោយជនសង្ស័យចំនួន០២នាក់៖ ១/ឈ្មោះ គួយ…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីឆក់ទូរសព្ទ័…

ភ្នំពេញ:កម្លាំងការិយាល័យកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឃាត់ខ្លួនជនសង្ស័យ ០១នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃជនបរទេស ។ជនសង្ស័យ ០១នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដេញចាប់ប្រផាប់ប្រភីង បន្ទាប់ពីជនសង្ស័យបានធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃជាក់ស្ដែង បានសម្រេច ពីជនបរទេសម្នាក់កំពុងដើរតាមដងផ្លូវ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០១ និង៤០នាទី នាថ្ងៃទី១០ ខែ មិថុនា…

ចែកំពីងរាជ ចែនិច ចែយួន (ឈ្មោះតែមួយ)ត្រូវបានក្រុមខ្នោះមាសបង្រាបបានហើយករណីជួញដូរសារធាតុញៀន…

កោះកុង:យោងតាមផេកអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទបានអោយដឹងថា ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង និងមានការសម្របសម្រួលនីតិវិធីពីលោក អេង ចាន់ភារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៦:៣០នាទី លោកវរសេនីយ៍ឯក យស់ ចាន់វិចិត្រ អធិការ នៃអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ បានដឹកនាំផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីផ្ទុះអាវុធបាញ់រះជាច្រើនគ្រាប់…

ព្រះសីហនុ:យោងតាមផេកផ្សព្វផ្សាយអប់រំស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានអោយដឹងថា នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ ២០២៣ វេលាម៉ោង ២១និង៤០នាទី នៅចំណុច ម្តុំឆ្នេរអូរឈើទាល ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានករណី ផ្ទុះអាវុធ មួយកើតឡើង បង្កដោយជនសង្ស័យចំនួន ០២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ ១គ្រឿង…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីលួចទូរសព្ទ័…

បាត់ដំបង:ត្រូវនឹងថ្ងៃទី​០៧ខែមិថុនាឆ្នាំ២០២៣ វេលាម៉ោង០៧និង០០នាទីព្រឹក អធិការដ្ឋាននគរបាលស្រុកមោងឫស្សី បានទទួលពាក្យបណ្ដឹងពីជនរងគ្រោះចំនួន​០២នាក់៖ ១-ឈ្មោះ ឡុង ម៉ាឡា ភេទស្រី អា​យុ៤៩ឆ្នាំ រស់នៅភូមិរ៉ា ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ថាបានបាត់ទូរស័ព្ទដៃ០១គ្រឿងម៉ាក oppo ពណ៌​ក្រ​ហម​០១គ្រឿងប្រាក់ដុល្លាអាមេរិកចំនួនលា១០០ ដុល្លាប្រាក់រៀល២២ម៉ឺនរៀល កាល ពីថ្ងៃទី​០៥ខែ​មិ​ថុនាឆ្នាំ២០២៣ វេលា…

ឆក់ទូរស័ព្ទភ្លាម រត់ឡើងម៉ូតូគេចខ្លួនភ្លាម ក៏ត្រូវបាន អាវុធហត្ថ ឃាត់ខ្លួនភ្លែត…

ភ្នំពេញ:កាលពីវេលាម៉ោងប្រមាណ ០៧និង០០នាទី ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ មានករណីឆក់ទូរស័ព្ទដៃមួយកើតឡើង ត្រង់ចំណុច ផ្លូវលេខ១៥៤ កែងផ្លូវ៥១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។ ជនរងគ្រោះ ជាជនជាតិកូរ៉េ កំពុងដើរតាមផ្លូវ ស្រាប់តែត្រូវបានជនសង្ស័យម្នាក់ ដើរមកជិត ហើយធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃមួយគ្រឿង ហើយរត់ឡើងម៉ូតូ ដែលមានគ្នា០២នាក់(ប្រុស០១ ស្រី០១)…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន១៥នាក់ករណីក្រុមចោរឆក់យ៉ាងសកម្ម នៅខេត្តព្រះសីហនុ…

ព្រះសីហនុ: អនុវត្តតាមបទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្រោមការដឹកនាំបញ្ជាផ្ទាល់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងជំនាញនៃការិយាល័យបទល្មើសព្រហ្មទណ្ឌ មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស…