ប្រសិនបើប្រជាពលរដ្ឋមានបាត់ម៉ូតូដែលមានភិនភាគនិងផ្លាកលេខ សូមទំនាក់ទំនងមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក…
ភ្នំពេញ:យោងតាមផេកអធិការដ្ឋាននគរបាលខណ្ឌទួលគោកបានអោយដឹងថា នៅវេលាថ្ងៃត្រង់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ កម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដឹកនាំដោយលោកវរសេនីយ៍ឯក សុឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានធ្វេីការចុះត្រួតពិនិត្យរដ្ឋបាលនៅចំណុចផ្ទះលេខ០៧A បន្ទប់ជួលលេខ០៤ ផ្លូវលេខ២៧០ ក្រុមទី២៤ ភូមិ៩ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ…