​អគ្គិភ័យឆេះផ្ទះខូចខាតអស់​១ខ្នងទាំងស្រុង​ និងបានរាលដាលដល់ផ្ទះ អ្នកជិតខាងអស់ចំនួន​០៣ល្វែង

ភ្នំពេញ: យោងតាមផេក ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា អគ្គិភ័យបានឆាបឆេះ មួយកន្លែង ដែលហេតុការណ៍​នេះបានកើតឡើងនៅវេលាម៉ោង​ ២និង៣០នាទីយប់រំលងអធ្រាត្រ ថ្ងៃច័ន្ទ ៤កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ដែលសិ្ថតនៅចំណុចផ្ទះលេខ១៧១​…

ជនសង្ស័យម្នាក់ចូលលួចសម្ភារៈ ក្នុងការដ្ឋានសំណង់ ​ត្រូវកម្មករឃើញទាន់ ក៏នាំគ្នាដេញចាប់បានវាយឡើងទ្រោមខ្លួន

ភ្នំពេញ:​ ​កាល​ពី​វេលាម៉ោង​១០និង៤០នាទីយប់​ថ្ងៃទី​២០ ខែធ្នូ ​ឆ្នាំ​២០២២ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ និងកម្មករសំណង់​ចាប់បាន​ប្រគល់​ឲ្យ​ទៅ​សមត្ថកិច្ច​ បន្ទាប់​ពី​ធ្វើសកម្មភាព​ចូល​លួច​ប៉ុសផ្សាដែក ​នៅ​ក្នុង​ការដ្ឋាន​សំណង់​មិន​បាន​សម្រេច ទីតាំងត្រង់​ចំណុច​ការដ្ឋាន​សំណង់​ ស្ថិតតាមបណ្ដោយ​ផ្លូវ​២៨៩​ សង្កាត់​បឹងកក់​ទី​២​ ខណ្ឌ​ទួលគោក រាជធានីភ្នំពេញ ជនសង្ស័យ​ឈ្មោះ​ ជូ​ ភេទប្រុស​ អាយុ​១៩ឆ្នាំ​ មុខរបរ​និង​ស្នាក់​នៅ​មិន​ពិត​ប្រាកដ ​។ ដំណើររឿងហេតុ៖…

កម្មករ​សំណង់​ម្នាក់ ​ចងកសម្លាប់​ខ្លួននៅក្នុងការដ្ឋានសំណង់ សង្ស័យ​មាន​វិបត្តិ​ផ្លូវ​ចិត្ត

ភ្នំពេញ:​ នា​វេលាម៉ោង០​៩និង​១០នាទីយប់ថ្ងៃទី​២០ ខែធ្នូ ​ឆ្នាំ​២០២២ មានកម្មករ​សំណង់​ម្នាក់​ចងកសម្លាប់​ខ្លួន​ជាប់​នឹងធ្នឹម​ដំបូល​កម្ពស់​ជាង១០ម៉ែត្រ សង្ស័យ​មាន​វិបត្តិ​ផ្លូវ​ចិត្ត​ ទីតាំងត្រង់​ចំណុច​ការដ្ឋាន​សំណង់ ស្ថិតតាមបណ្ដោយ​ផ្លូវ​៥៦៦ កែងនឹងផ្លូវ​៣១៧​ ក្នុងសង្កាត់​បឹងកក់​ទី​២​ ខណ្ឌ​ទួលគោក​ រាជធានីភ្នំពេញ ។ ហេតុការណ៍៖ ​ជនរងគ្រោះខាងលើនោះ ​ទើប​មក​ធ្វើការ​បាន​រយ:ពេល​ពីរ​ទៅ​បី​ថ្ងៃ​ប៉ុណ្ណោះ​ ហើយ​ជន​រងគ្រោះ​ក៏​ជា​មនុស្ស​មិន​សូវ​មាត់​ក​អ្នក​និង​គេ​នោះ​ទេ ដោយ​កន្លងមក​នៅ​ពេល​យប់​ គឺមាន​កម្មករ​បី​ទៅបួន​នាក់​រួម​ជាមួយ​ជនរងគ្រោះ ​ស្នាក់នៅ​នឹង​មើល​ការ​ខុសត្រូវ​សម្ភារ:​ក្នុង​ការដ្ឋាន…

ជនសង្ស័យចំនួន០២នាក់ ធ្វើសកម្មភាពលួចម៉ូតូ ត្រូវកម្លាំងនគរបាលស្រុកពញាឮឃាត់ខ្លួន

កណ្ដាលៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង២ និង១៥នាទី រំលងអធ្រាត្រ សមត្ថកិច្ចស្រុកពញាឮបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ករណីលួចម៉ូតូ ស្ថិតនៅចំនុចភូមិឃ្លាំងស្បែក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ។ មន្ត្រីនគរបាលស្រុកពញាឮ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ…

ស្ត្រីម្នាក់បើករថយន្តម៉ាក វីហ្គូ ស្លាកលេខ ភ្នំពេញ 2AJ-9688 រេចង្កូតបុកប្រអប់ទូរភ្លើង បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញៈ (ព័ត៌មានបឋម) នារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ មានករណីស្ត្រីម្នាក់បើករថយន្តម៉ាក វីហ្គូ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-9688 រេចង្កូតបុកប្រអប់ទូរភ្លើង បណ្ដាលឲ្យរងការខូចខាត ស្ថិតម្ដុំក្រោមស្ពានអាកាស៧មករា សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះទៅដល់ទីតាំងខាងលើ ឲ្យភាគីម្ចាស់ទូរភ្លើង និងអ្នកបើកបររថយន្ត…

បុរសម្នាក់សង្ស័យបើកម៉ូតូឆ្លងផ្លូវ ត្រូវរថយន្តមិនចាំម៉ាកបុក បណ្ដាលឲ្យរងរបួសធ្ងន់ និងស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ

ភ្នំពេញ: (ព័ត៌មានបឋម) នាវេលាម៉ោង ១១និង៥០នាទីយប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍សង្ស័យម៉ូតូម៉ាក MSX ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1GK-6053 បើកឆ្លងផ្លូវ ត្រូវរថយន្តមិនចាំម៉ាកបុក បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ និងស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ហេតុការណ៍នេះ កើតឡើងត្រង់ចំណុចស្តុបផ្សារមាន់អាំង តាមបណ្ដោយផ្លូវ៣១៥កែងនិងផ្លូវ៥៩២ ក្នុងសង្កាត់បឹងកក់ទី២…

ជនសង្ស័យម្នាក់លួចម៉ូតូ និងទូរស័ព្ទដៃពីខេត្តកំពត មកជាប់អន្ទាក់កម្លាំងសមត្ថកិច្ចនៅរាជធានីភ្នំពេញ

ភ្នំពេញៈ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ នៅវេលាម៉ោង១៥និង៥០នាទី មានករណីរំលោភទំនុកចិត្ត (យកម៉ូតូ និងទូរស័ព្ទដៃ) ប្រព្រឹត្តនៅចំណុចខាងកើតឈាងខាងជើង ផ្សាររាត្រីរង្វង់មូលធូរេន ស្ថិតនៅភូមិ កំពង់បាយខាងត្បូង សង្កាត់ កំពង់បាយ ក្រុងកំពត ខេត្តកំពត ។…

សមត្ថកិច្ចបង្ក្រាបក្រុមចោរកាច់កម៉ូតូ នៅខណ្ឌបឹងកេងកង រួចយកទៅលាក់ទុកនៅខណ្ឌមានជ័យ ចាប់ឃាត់ខ្លួនបាន៣នាក់ ជាមួយម៉ូតូ PCX ពីរគ្រឿង និងវត្ថុតាងមួយចំនួនទៀត

ភ្នំពេញៈ ព័ត៌មានលម្អិត យោងតាមផេក នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ជុំវិញការបង្ក្រាបក្រុមចោរកាច់កម៉ូតូ នៅខណ្ឌបឹងកេងកង រួចយកទៅលាក់ទុកនៅខណ្ឌមានជ័យ, ជនសង្ស័យ៣នាក់ត្រូវបានចាប់ខ្លួន ជាមួយម៉ូតូ PCX ពីរគ្រឿង និងវត្ថុតាងមួយចំនួនទៀត ។ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១០និង១០នាទី…

បុរសម្នាក់បើករថយន្តឡង់គ្រីស័រមួយគ្រឿង រេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង ប​ណ្តាលឲ្យបាក់រងការខូចខាត

ភ្នំពេញៈ​ នា​វេលា​ម៉ោង​១២និង៥០នាទីយប់​រំលង​អធ្រាត្រ​ឈានចូលថ្ងៃ​ទី០​៣ ខែធ្នូ ​ឆ្នាំ​២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់បើករថយន្ត​ឡង់គ្រីស័រ ​មួយគ្រឿង ​រេចង្កូត​ជ្រុល​ទៅ​បុក​របាំងថ្មពុះ​ចែកទ្រូងផ្លូវ​ពេញទំហឹង បណ្តាលឲ្យ​បាក់អស់​មួយ​កង់រងការខូចខាត ទីតាំងត្រង់​ចំណុច​មុខ​សាលា​មត្តេយ្យ​ទួលគោក​ ស្ថិតតាមបណ្ដោយ​ផ្លូវ​២៨៩​ សង្កាត់​បឹងកក់​ទី​១​ ខណ្ឌ​ទួលគោក រាជធានីភ្នំពេញ ​។ ហេតុការណ៍៖ ​នៅ​មុនពេល​កើតហេតុ​ គេឃើញ​បុរស​ម្នាក់ ​បើកបរ​រថយន្ត​ម៉ាក​ឡង់គ្រីស័រ​…

បុរស​ម្នាក់​ជិះ​ម៉ូតូ​​លឿន​ ជ្រុល​​បុក​បង្កាន់​ដៃ​ស្ពាន​អាកាស​៧មករា​ បណ្តាលឲ្យបោកស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ

ភ្នំពេញៈ​ នៅវេលាម៉ោង​១២និង៣០នាទីយប់​រំលង​អធ្រាត្រ​ឈានចូលថ្ងៃ​ទី​៣០ ខែវិច្ឆិកា ​ឆ្នាំ​២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង​ បុរស​ម្នាក់​ជិះ​ម៉ូតូ​ហុងដា​ឃ្លីក ​មួយគ្រឿង ​ក្នុង​ល្បឿន​លឿន ​ជ្រុល​ទៅ​បុក​បង្កាន់​ដៃ​ស្ពាន​អាកាស​៧មករា​ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ ទីតាំងស្ថិតត្រង់​ចំណុចលើ​ស្ពាន​អាកាស​៧មករា​ ​សង្កាត់​ទឹក​ល្អក់​ទី​១​ ខណ្ឌ​ទួលគោក រាជធានីភ្នំពេញ ​។ ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញ​បុរសម្នាក់ ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​…