សមត្ថកិច្ចបំភ្លឺករណីក្រុមអ្នកបើកឡានដឹកដីផឹកស៊ីចាក់ធុងបាស់ឡូឡាស៊ីផ្លេរឡានពេញព្រៃធ្វើឲ្យប៉ះពាល់ភ្ញៀវទេសចរណ៍

យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺមានកិត្តិយសសូមជម្រាបជូនសាធារណជននិងម្ចាស់គណនីហ្វេសបុកឈ្មោះរាត្រីត្រជាក់ដែលបានបង្ហោះព័ត៌មានមានខ្លឹមសារថា៖នៅគីរីរម្យអ្នកបើកឡានដឹកដីមួយក្រុមផឹកស៊ីចាក់បាសឡូឡាស៊ីផ្លេរឡានពេញព្រៃដែលជាទង្វើគ្មានសីលធម៌ធ្វើឱ្យប៉ះពាល់សាធារណជនមកកម្សាន្ដនិងបោះតង់នៅទីនោះ!សូមសមត្ថកិច្ចហៅពួកគាត់យកទៅណែនាំអប់រំផង!។ ក្រោយទទួលបាននូវព័ត៌មានខាងលើលោកឧត្តមសេនីយ៍ទោសមសាមួនស្នងការនគរបាលខេត្តកំពង់ស្ពឺបានបញ្ជាឱ្យកម្លាំងនគរបាលចុះស្រាវជ្រាវករណីខាងលើនៅទីតាំងផ្លូវឡើងភ្នំគីរីរម្យក្នុងឃុំចំបក់ស្រុកភ្នំស្រួច(នៅតំបន់ទេសចរណ៍មាត់ទឹកស្រះស្រង់គីរីរម្យ)។ យោងតាមការបំភ្លឺរបស់អ្នកលក់ដូរនៅចំណុចទីតាំងខាងលើរៀបរាប់ប្រាប់ថាកាលពីថៃ្ងទី៣០ខែឧសភាឆ្នាំ២០២១វេលាម៉ោង១១និង៣៥នាទីមានក្រុមរថយន្ដបែនដឹកដីប្រមាណ០៦គ្រឿងបានឡើងមកឈប់សំរាកលេងនៅចំណុចមាត់ទឹកស្រះស្រង់(បញ្ជាក់ទីតាំងចំណុចកើតហេតុគឺស្ថិតក្នុងភូមិស្ទឹងច្រាលឃុំអូរបាក់រទេះស្រុកកំពង់សិលាខេត្តព្រះសីហនុ)ដោយក្រុមរថយន្ដបែនទាំងនោះបានចាក់ធុងបាស់ឮៗនិងផឹកស៊ីរាំច្រៀងយ៉ាងសប្បាយ។ប៉ុន្ដែការផឹកស៊ីរហូតដល់ម៉ោងប្រមាណ១៥និង៣០នាទីទើបក្រុមពួកគេបានចាកចេញទៅវិញ។ក្នុងនោះផងដែរក្រុមរថយន្តបែន០២គ្រឿងដែលចេញក្រោយគេបានចុចស៊ីផ្លេរឡានយ៉ាងយូរឮរំពងពេញព្រៃប្រមាណ១៥នាទីទើបឈប់រួចចេញបាត់ទៅ។ចំណុចនេះហើយដែលធ្វើឱ្យភ្ញៀវទេសចរដទៃទៀតមានការខឹងសម្បារនឹងក្រុមរថយន្ដឡានបែនដឹកដីទាំងនោះ។ ជាលទ្ធផល៖តាមរយៈកិច្ចសហការជាមួយជំនាញពាក់ព័ន្ធកម្លាំងនគរបាលធ្វើការស្រាវជ្រាវករណីនេះនិងបញ្ជាក់ថាពិតជាមានសកម្មភាពដូចការរៀបរាប់របស់ប្រជាពលរដ្ឋម្ចាស់គណនីហ្វេសប៊ុកឈ្មោះរាត្រីត្រជាក់នោះមែនតែក្រុមរថយន្តបែនដឹកដីទាំង០៦គ្រឿងគឺមិនមានទីលំនៅក្នុងភូមិសាស្ដ្រខេត្ដកំពង់ស្ពឺនោះទេ។ លុះដល់ព្រឹកថ្ងៃទី០៣.០៦.២០២១វេលាម៉ោង១០និង២០នាទីកម្លាំងនគរបាលបានព្យាយាមរករូបភាពជាអត្ដសញ្ញាណក្រុមរថយន្ដបែនដឹកដីទាំងនោះដើម្បីបង្ហាញនិងពិនិត្យលើស្លាកលេខរថយន្ដក្នុងចំណោមរូបភាពរកឃើញស្លាកលេខរថយន្ត(ចង្កូតស្ដាំ)2-1986យោងតាមកំណត់ត្រាស្វែងរកយានយន្តម៉ាកNISSANផលិតឆ្នាំ១៩៩៨ជាកម្មសិទ្ធិរបស់ឈ្មោះនឹមទុំមានអាសយដ្ឋានផ្ទះ៨៨ផ្លូវ.៥#48សង្កាត់ប្រទះឡាងខណ្ឌដង្កោរាជធានីភ្នំពេញ។ វិធានការបន្ដគឺមន្ដ្រីឧទ្យាននុរក្សបរិស្ថានគ្រប់គ្រងតំបន់គីរីរម្យនឹងធ្វើការត្រួតពិនិត្យលើករណីដែលភ្ញៀវទេសចរឡើងមកកំសាន្ដនៅក្នុងតំបន់នោះជាបន្ដទៀត។ អាស្រ័យហេតុនេះសូមសាធារណជននិងម្ចាស់គណនីហ្វ៊េសបុករាត្រីត្រជាក់ពិសេសអ្នកនិយមលេងបណ្តាញទំនាក់ទំនងសង្គមមេត្តាជ្រាប៕សូមអរគុណ!!!  

នគរបាល​ខេត្ដកំពង់ស្ពឺ ស្រាយបំភ្លឺ ​ម្ចាស់​គណនី​ហ្វេ​ស​បុក​ឈ្មោះ​ រាត្រី​ ត្រជាក់​ ដែល​បាន​បង្ហោះ​ព័ត៌មាន​មាន​ខ្លឹមសារ​ថា​ ៖​ នៅ​គី​រី​រម្យ​ អ្នក​បើកឡាន​ដឹក​ដី​ មួយ​ក្រុម​ផឹកស៊ី​ ចាក់​បាស​ឡូឡា

​ក្រុមការងារ​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដកំពង់ស្ពឺ​ មាន​កិត្តិយស​ សូម​ជម្រាប​ជូន​សាធារណជន​ និង​ម្ចាស់​គណនី​ហ្វេ​ស​បុក​ឈ្មោះ​ រាត្រី​ ត្រជាក់​ ដែល​បាន​បង្ហោះ​ព័ត៌មាន​មាន​ខ្លឹមសារ​ថា​ ៖​ នៅ​គី​រី​រម្យ​ អ្នក​បើកឡាន​ដឹក​ដី​ មួយ​ក្រុម​ផឹកស៊ី​ ចាក់​បាស​ឡូឡា​ ស៊ី​ផ្លេ​រ​ឡាន​ពេញ​ព្រៃ​ ដែល​ជា​ទ​ង្វើ​គ្មាន​សីលធម៌​ ធ្វើ​ឱ្យ​ប៉ះពាល់​សាធារណជន​មក​កម្សាន្ដ​ និង​បោះ​តង់​នៅ​ទីនោះ​ !​ សូម​សមត្ថកិច្ច​ហៅ​ពួក​គាត់​យក​ទៅ​ណែនាំ​អប់រំ​ផង​…

ក្រុមចោរទេសចរណ៍ ធ្វើសកម្មភាពធាក់ប្លន់តាមផ្លូវលេខ៤១ ត្រូវបានសមត្ថកិច្ចសហការគ្នាបង្រ្កាបបាន ៦នាក់

កំពង់ស្ពឺ: ក្រុមចោរទេសចរណ៍ ធ្វើសកម្មភាពតាមផ្លូវលេខ៤១ ត្រូវបានសមត្ថកិច្ចបង្រ្កាប កាលពីថ្ងៃទី០២ ខែមិថុនា ២០២១ អនុវត្ត តាមយុទ្ធសាស្ត្រ របស់លោកស្នងការ កម្លាំងល្បាតរបស់អធិការនគរបាលស្រុកសំរោងទង បានឃាត់ខ្លួនជនសង្ស័យ ២នាក់ក្នុង ចំណោម ៨នាក់ មកធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូតាមផ្លូវលេខ ៤១ មានឈ្មោះ មឿន រក្សា…

តោះ!ទស្សនារូបភាព «វិថីតេជោ» ជាផ្លូវស្ថាបនាថ្មី បានចាក់ក្រាលកៅស៊ូរួចរាល់ហើយ កំពុងរៀបចំហេដ្ឋារចនាសម្ពន្ធ័បន្ថែម តាមឆ្នេរពយតាមូង ក្រុងព្រះសីហនុ

«វិថីតេជោ» ជាផ្លូវស្ថាបនាថ្មី ឧបត្ថម្ភដោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន តាមឆ្នេរពយតាមូង ក្រុងព្រះសីហនុ គិតមកត្រឹមថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ បានចាក់ក្រាលកៅស៊ូរួចរាល់ហើយ កំពុងរៀបចំហេដ្ឋារចនាសម្ពន្ធ័បន្ថែម ។ ផ្លូវនេះមានប្រវែងជាងមួយគីឡូមែត្រ តភ្ជាប់ពីឆ្នេរសុខា (កន្ទុយនាគ) មកផ្លូវ៥០២ អូរឈើទាល ដែលជាសមិទ្ធិផលថ្មីមួយទៀតក្នុងក្រុងព្រះសីហនុ ហើយផ្លូវថ្មីនេះនឹងក្លាយជាផ្លូវដ៍សំខាន់បម្រើឲ្យវិសយ័ទេសចរណ៍ផង និងសម្រួលកាត់បន្ថយការកកស្ទះចរចរណ៍នៅតំបន់នោះផង។…

រដ្ឋមន្រ្តីក្រសួងទេសចរណ៍៖ ក្នុងខែឧសភាកម្ពុជាទទួលបានភ្ញៀវទេសចរជាង ១៩ម៉ឺននាក់

(ភ្នំពេញ)៖ ក្នុងខែឧសភា ឆ្នាំ២០២១ នៅទូទៅប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុប ១៩៤,០២៥ នាក់ ក្នុងនោះមានភ្ញៀវជាតិ ១៩១,៨២០ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ២,២០៥ នាក់។ * សប្តាហទី១ ភ្ញៀវប្រមាណ ១៩,៧០៥ នាក់ * សប្តាហទី២ ភ្ញៀវប្រមាណ…

ឯកឧត្តម ជា សុផារ៉ា បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានា ស្ថិតនៅក្នុងខេត្តព្រះសីហនុ

ព្រឹកថ្ងៃសុក្រ ២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ អមដំណើរដោយ ឯកឧត្តមបណ្ឌិត ថោង…

កម្ពុជាទទួលបានភ្ញៀវទេសចរជាង ៥ ម៉ឺននាក់ នៅថ្ងៃចុងសប្តាហ៍ទីបីនៃខែឧសភា

(ភ្នំពេញ)៖ ក្នុងឱកាសថ្ងៃចុងសប្តាហ៍ទីបីនៃខែឧសភា ចាប់ពីថ្ងៃទី២២-២៣ ខែឧសភា ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុប ៥២,៨៩១ នាក់ កើនឡើង ៦.១១% ធៀបនឹងចុងសប្តាហ៍កន្លងទៅ ក្នុងនោះមានភ្ញៀវជាតិ ៥២,២៤៧ នាក់ កើនឡើង ៥.៨៤% និងភ្ញៀវបរទេសផ្ទៃក្នុង ៦៤៤ នាក់ កើនឡើង…

សេចក្ដីជូនដំណឹង ស្ដីពីការបេីកផ្ដល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លេីកទី៦១)

សេចក្ដីជូនដំណឹង ស្ដីពីការបេីកផ្ដល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លេីកទី៦១)  

ខេត្តក្រចេះពិតជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយសម្រាប់តំបន់ ភូមិភាគឥសាន

(ខេត្តក្រចេះ)៖ ចាប់ពីថ្ងៃទី១៧ ដល់១៨ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារមន្ទីរទេសចរណ៍ខេត្តក្រចេះ បានចុះផ្តិតយកទស្សនីយភាពសក្តានុពលទេសចរណ៍នានានៅសហគមន៍អេកូទេសចរណ៍កោះព្រហ្មចារីជ្រោយបន្ទាយ ដែលពេលកន្លងទៅថ្មីៗនេះ។ សម្រាប់ថ្ងៃ១៩ ដល់២០ ខែឧសភា ក្រុមការងារបន្តចុះផ្តិតយកទស្សនីយភាពសក្តានុពលទេសចរណ៍នៅសហគមន៍អេកូទេសចរណ៍កោះសាមសិប ដែលស្ថិតក្នុងស្រុកសំបូរ ខេត្តក្រចេះ។ ជាលទ្ធផល ក្រុមការងារបានបញ្ចប់សកម្មភាពថតជាវីឌីអូកម្សាន្តរបស់ទេសចរ ចូលមកកម្សាន្តក្នុងសហគមន៍ ការបោះតង់សម្រាកលំហែ ព្រមទាំងសកម្មភាពទេសចរណ៍នានាជាច្រើនទៀតដើម្បីផលិតជាស្ពតផ្សព្វផ្សាយដល់ភ្ញៀវទេសចរកាន់តែជ្រាបទូលំទូលាយ។បន្ថែមលើសពីនោះក្រុមការងារបានផ្តល់ការបណ្តុះបណ្តាលបន្ថែមលើបដិសណ្ឋារកិច្ចភ្ញៀវ ការផ្តល់សេវាកម្មម្ហូបអាហារ…

តោះមកទស្សនា រូបភាពសាងសង់ផ្លូវជាតិលេខ១០ (បាត់ដំបង – ពោធិ៍សាត់ – កោះកុង) សម្រេចបាន៤៨,៧៧%ហើយ!

នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម បុង ប៊ុនហួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងផ្លូវជាតិលេខ១០ បានបន្តដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារសាងសង់ ដោយមានការចូល រួមពីតំណាងក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងភាគីពាក់ព័ន្ធផងដែរ។ ជាលទ្ធផល ការសាងសង់ផ្លូវនេះសម្រេចបាន៤៨,៧៧% ហើយគិតត្រឹមពាក់កណ្តាលខែឧសភា ឆ្នាំ២០២១ ហើយបច្ចុប្បន្នក្រុមហ៊ុនសាងសង់កំពុងបន្តការងារសាងសង់របស់ខ្លួនយ៉ាងសស្រាក់សស្រាំ…